MENU

tips
Tag Archive

3950

គន្លឹះ 11 របៀបក្នុងការរៀបចំបន្ទប់ទឹករបស់អ្នកឲ្យមានរបៀបរៀបរយ និងទូលាយជាងមុន

ដេគ័រផ្ទះ

13/01/2017

តើបន្ទប់ទឹករបស់អ្នកមានភាពចង្អៀត ដោយសារតែគ្រឿងប្រដាប់ប្រដាប្រើប្រាស់ប្រចាំថ្ងៃក្នុងបន្ទប់ទឹកដែរឬទេ? ខាងក្រោមនេះ គឺជាគន្លឹះទាំង 11 របៀប (ជាពិសេសសម្រាប់នារីៗ) ដែលអ្នកអាចប្រើដើម្បីរៀបចំរបស់របរទាំងនោះ ឲ្យមានរបៀបរៀបរយ និងធ្វើឲ្យបន្ទប់ទឹករបស់អ្នកមើលទៅទូលាយជាងមុន ដោយប្រើប្រាស់របស់ ដែលអ្នកមានក្នុងផ្ទះស្រាប់។

 

1. ប្រើប្រាស់កន្ត្រក់រុញថ្នាក់ៗ

រូបភាពពីវែបសាយ HouseBeautiful

អ្នកអាចដាក់របស់របរចាំបាច់សម្រាប់ប្រើក្នុងបន្ទប់ទឹក ដូចជាកន្សែង ក្រដាស់ ច្រាស់ថ្មីៗ សាប៊ូថ្មីៗជាដើម ក្នុងកន្ត្រក់នោះ ដើម្បីងាយស្រួលក្នុងការផ្លាស់ប្តូរនៅពេលអស់ ហើយដោយសារតែរបស់ទាំងអស់នៅក្នុងកន្ត្រក់ ដែលរុញបាននេះ អ្នកអាចរុញវាចេញក្រៅដាក់កន្លែងណាផ្សេងសិន នៅពេលដែលអ្នកមានភ្ញៀវ ដើម្បីឲ្យបន្ទប់ទឹកអ្នកទូលាយជាងមុន។

 

2. ប្រើប្រាស់ប្រដាប់ភ្ជួរកន្សែងដាច់ៗគ្នា

រូបភាពពីវែបសាយ HouseBeautiful

បើសិនជាអ្នកមានកូនតូចៗ អ្នកអាចប្រើប្រាស់ប្រដាប់ព្យួរកន្សែង ដែលមានឈ្មោះរបស់ពួកគេ ដូច្នេះអ្នកនឹងមិនពិបាកដោះស្រាយពេលក្រោយ នៅពេលពួកគេដណ្ដើមកន្សែងគ្នានោះទេ។ ហើយបន្ថែមពីនេះ វានឹងធ្វើឲ្យបន្ទប់ទឹកអ្នកមើលទៅមានរបៀបរៀបរយ និងធ្វើឲ្យកន្សែងទាំងនោះឆាប់ស្ងួតសម្រាប់ប្រើប្រាស់បន្ទាប់។

 

3. ប្រើប្រាស់ជញ្ជាំង

រូបភាពពីវែបសាយ HouseBeautiful

អ្នកអាចប្រើប្រាស់ជញ្ជាំងរបស់អ្នក ដាក់ព្យួរនូវរបស់ប្រើប្រាស់ផ្សេងៗក្នុងបន្ទប់ទឹកបាន ហើយអ្នកអា​ចធ្វើការឌីហ្សាញឲ្យត្រឹមត្រូវដើម្បីឲ្យវាមើលទៅទាក់ទាញបាន។ ដូចជាក្នុងរូបខាងលើ អ្នកសរសេរ Blog ម្នាក់ បានដាក់ព្យួរគ្រឿង make-up របស់គាត់លើជញ្ជាំងជិតកញ្ចក់ក្នុងកែវស្ពាន់ទាំងបី ហើយដោយសារកែវនោះមានទំហំតូច វាអាចជួយមិនឲ្យអ្នកដាក់គ្រឿង make-up ច្រើនជាងអ្វីីដែលត្រូវការបានផងដែរ។

 

4. ប្រើប្រាស់ចានខ្ពស់សម្រាប់ដាក់របស់ប្រើប្រចាំថ្ងៃ

រូបភាពពីវែបសាយ HouseBeautiful

អ្នកអាចប្រើប្រាស់ចានខ្ពស់ ដូចជាជើងពាន ឬចាននំខេក មកដាក់របស់ប្រើប្រាស់សំខាន់ៗប្រចាំថ្ងៃក្នុងបន្ទប់ទឹក ដើម្បីងាយស្រួលយក និងអាចសល់ចន្លោះខ្លះ ដើម្បីដាក់របស់ផ្សេងៗនៅពីក្រោមនោះបាន ឧទារហណ៍ ដូចជាចាននំខេកនៅក្នុងរូបភាពខាងលើ។

 

5. ប្រើប្រាស់ប្រដាប់ដាក់ឯកសារពីការិយាល័យអ្នក

រូបភាពពីវែបសាយ HouseBeautiful

ជំនួសឲ្យការប្រើប្រាស់វាសម្រាប់ដាក់ទស្សនាវដ្តីចាស់ៗ អ្នកអាចប្រើវាសម្រាប់ដាក់នូវម៉ាស៊ីនគាបសក់ អ៊ុតសក់ ផ្លុំសក់ ឬគ្រឿងអេឡិចត្រូនិចផ្សេងៗបាន ហើយវាក៏អាចជួយមិនឲ្យខ្សែភ្លើងពីម៉ាស៊ីនទាំងនោះរញ៉េរញ៉ៃបានផងដែរ។

 

6. ប្រើប្រាស់ទូរមានថតច្រើន

រូបភាពពីវែបសាយ HouseBeautiful

អ្នកអាចប្រើប្រាស់កូនទូរ ដែលមានថតច្រើនពីក្នុងការិយាល័យរបស់អ្នក យកមករៀបចំប្រដាប់ប្រដា make-up តាមថតនីមួយៗបាន។

 

7. ប្រើប្រាស់ចានបង្វិលបាន មកដាក់ទឹកអប់របស់អ្នក

រូបភាពពីវែបសាយ HouseBeautiful

ទឹកអប់ និងដបរបស់វា គឺដូចជាវត្ថុសិល្បៈអីញ្ជឹងដែរ ដូច្នេះជាជាងដាក់វាឲ្យឆ្ងាយពីភ្នែកអ្នក អ្នកអាចរកមើលចាន ដែលអាចបង្វិលបាន មកដាក់ទឹកអប់របស់អ្នកទាំងអស់ក្នុងនោះ ហើយនៅពេលដែលអ្នកចង់ប្រើប្រាស់ទឹកអប់ក្លិនណា អ្នកអាចបង្វិលរកវាបានយ៉ាងងាយស្រួល។

 

8. ដាក់គ្រឿង make-up របស់អ្នកគរលើគ្នា

រូបភាពពីវែបសាយ HouseBeautiful

អ្នកអាចប្រើប្រាស់កែវជ័រ ឬកែវទៀន មករៀបចំក្រែមលាបមាត់របស់អ្នក ដោយដាក់វាគរលើគ្នាច្រើនជាន់។ វាមិនត្រឹមតែធ្វើឲ្យក្រែម ឬរបស់អ្នកប្រើប្រាស់មានរបៀបរៀបរយនោះទេ វាក៏អាចចំណេញកន្លែងបានច្រើនដែរ។

 

9. ប្រើប្រាស់កន្ត្រក់ព្យួរនៅចំហៀងឡាបូ

រូបភាពពីវែបសាយ HouseBeautiful

អ្នកអាចព្យួរគ្រឿងអេឡិចត្រូនិច ដែលអ្នកប្រើនៅក្នុងកន្ត្រក់នៅចំហៀងឡាបូបាន បើសិនជាអ្នកគិតថាប្រើប្រាស់ប្រដាប់ដាក់ឯកសារ នៅតែមើលទៅមិនសូវទូលាយ ឬអ្នកអាចប្រើប្រាស់វាទាំងពីរក៏បាន។

 

10. ប្រើប្រាស់កន្ត្រក់ពីរជាន់

រូបភាពពីវែបសាយ HouseBeautiful

វិធីដ៏ល្អ ដើម្បីធ្វើឲ្យប្រដាប់ប្រដាប្រើប្រាស់ក្នុងបន្ទប់ទឹកមានរបៀបរៀបរយ និងមិនសូវស៊ីកន្លែង គឺដាក់វាក្នុងកន្ត្រក់ ដែលមានច្រើនជាន់ ដូចជាកន្ត្រក់ពីរជាន់ក្នុងរូបភាពខាងលើ។

 

11. ប្រើប្រាស់ខ្សែដែកឆក់ សម្រាប់ដាក់ដង្កៀបរបស់អ្នក

រូបភាពពីវែបសាយ HouseBeautiful

បើសិនជាអ្នកប្រើប្រាស់ដង្កៀបដូចក្នុងរូបនេះ អ្នកប្រាកដជាដឹងហើយថា វាអាចនឹងធ្វើឲ្យតុក្នុងបន្ទប់ទឹកអ្នករញ៉េរញ៉ៃយ៉ាងណា ជាពិសេសសម្រាប់ស្រីៗ។ ដូច្នេះអ្នកអាចប្រើប្រាស់នូវខ្សែដែកឆក់បិិតជាប់ជញ្ជាំង សម្រាប់ដាក់វា ហើយនិងសម្រាប់រំលឹកអ្នកឲ្យដាក់វាទីនោះ ក្រោយអ្នកដោះវាចេញពីសក់អ្នកភ្លាមបាន។

អានបន្ត

4648

គំនិតនៃការដេគ័រផ្ទះទាំង 9 ដែលអ្នកអាចប្រើសម្រាប់តុបតែងផ្ទះក្នុងឆ្នាំ 2017 នេះ

ដេគ័រផ្ទះ

10/01/2017

សម្រាប់អ្នកដែលចូលចិត្តការឌីហ្សាញ និងការតុបតែងផ្ទះ ការដើរតាមនិន្នាការ (trends) គឺពិតជាសំខាន់ ហើយសម្រាប់ឆ្នាំថ្មី 2017 នេះ ក៏មាននិន្នាការនៃការដេគ័រផ្ទះមួយចំនួន ដែលអ្នកគួរពិចារណាបញ្ចូលជាគំនិតឌីហ្សាញផ្ទះរបស់អ្នកផងដែរ។ សម្រាប់ឆ្នាំថ្មីដ៏ភ្លឺថ្លាស្រស់បំព្រងនេះ អ្នកគួរផ្លាស់ប្តូរនិន្នាការ ឬគំនិតឌីហ្សាញចាស់ៗកាលពីឆ្នាំ 2016 ហើយបន្ថែមនូវពណ៌ភ្លឺៗ លំនាំបែបលាយគ្នា (mixed patterns) និងរូបគំនូរ ឬវត្ថុសិប្បកម្មសិល្ប​ៈផ្សេងៗជាដើមសម្រាប់ការដេគ័រផ្ទះរបស់អ្នកឲ្យកាន់តែមើលទៅទាក់ភ្នែក និងគួរឲ្យចង់រស់នៅ។ ខាងក្រោមនេះ គឺជាគំនិតដេគ័រផ្ទះទាំង 9 ដែលអ្នកអាចប្រើសម្រាប់តុបតែងផ្ទះក្នុងឆ្នាំ 2017 នេះ៖

 

1. ប្រើប្រាស់ពណ៌បៃតងភ្លឺ ឬបៃតងខ្ចី

រូបភាពពីវែបសាយ housebeautiful

ពណ៌បៃតងភ្លឺ ឬបៃតងខ្ចីនេះ គឺជាពណ៌ដែលតំណាងឲ្យធម្មជាតិ និងភាពស្រស់ស្រាយ ហើយវាត្រូវបានជាប់ឈ្មោះជាពណ៌ប្រចាំឆ្នាំ 2017 នេះ ដោយវាត្រូវបានប្រើដោយអ្នកឌីហ្សាញភាគច្រើន ហើយអ្នកនឹងឃើញការប្រើប្រាស់ពណ៌នេះនៅគ្រប់កន្លែង ដូចជាក្នុងការឌីហ្សាញម៉ូដខោអាវ ការឌីហ្សាញផ្ទះ និងការប្រើប្រាស់ក្នុងពាណិជ្ជកម្មនានាជាដើម។

 

2. ប្រើប្រាស់រូបមេអំបៅ

រូបភាពពីវែបសាយ housebeautiful

ការតុបតែងជញ្ជាំងរបស់អ្នកជាមួយនឹងរូបផ្សេងៗ ដូចជារូបមេអំបៅ នឹងមានភាពពេញនិយមជាងការទុកពណ៌លាតទទេ ហើយរូបមេអំបៅ គឺតំណាងឲ្យភាពសុទិដ្ឋិនិយម និងភាពរីករាយ វាមិនមែនត្រឹមតែជាការឌីហ្សាញសម្រាប់តែកូនក្មេងនោះទេ។

 

3. ប្រើប្រាស់លំនាំលាយ (mixed patterns)

រូបភាពពីវែបសាយ housebeautiful

និន្នាកា (trend) មួយនេះ ត្រូវបានឃើញដំបូងនៅក្នុង ឆាកដើរបង្ហាញម៉ូតនៅទីក្រុងញ៉ូវយ៉កឆ្នាំ 2016 ហើយអ្វីដែលត្រូវបានបង្ហាញនៅលើផ្លូវដើរម៉ូដភាគច្រើន នឹងក្លាយជានិន្នាការ នៅក្នុងការឌីហ្សាញម៉ូតផ្ទះផងដែរ ដូចនេះអ្នកនឹងបានឃើញការប្រើប្រាស់លំនាំលាយ (mixed patterns) នេះ កាន់តែច្រើននៅក្នុងការឌីហ្សាញផ្ទះក្នុងឆ្នាំ 2017 នេះ។

 

4. ប្រើប្រាស់លំនាំសិប្បនិម្មិត (faux finishes)

រូបភាពពីវែបសាយ housebeautiful

ការប្រើប្រាស់លំនាំ ឬសម្ភារៈ សិប្បនិម្មិត នឹងកាន់តែពេញនិយមជាងការប្រើប្រាស់សម្ភារៈពិត ដូចជាឈើ ស្បែក ថ្មភ្នំ ឬថ្មម៉ាបជាដើម។ មូលហេតុ គឺដោយសារមកពីសម្ភារៈសិប្បនិម្មិត មានតម្លៃមិនសូវថ្លៃដូចរបស់ពិត ហើយវាអាចទុកបានយូរជាងសម្ភារៈពិតៗ។ ឧទាហរណ៍ ឈើសិប្បនិម្មិត គឺមិនងាយឆាប់ពុកផុយដូច ឈើមែនទែននោះទេ ហើយឥដ្ឋសិប្បនិម្មិត ដែលធ្វើពីរ៉ែថ្មខៀវ (រូបខាងស្ដាំ) អាចទប់ទល់នឹងការសឹករិករិល ពីអាហារជាតិអាស៊ីតបានល្អជាឥដ្ឋថ្មម៉ាបមែនទែន (រូបខាងឆ្វេង)។

 

5. ប្រើប្រាស់ Texture ឲ្យច្រើន

រូបភាពពីវែបសាយ housebeautiful

ដោយសារតែអ្នកតែងតែធ្វើការជាមួយកុំព្យូទ័រ ហើយសម្លឹងមើលអេក្រង់ ដែលមានផ្ទៃរាបស្មើររាប់ម៉ោង អ្នកប្រហែលជាចង់មើល ឬប៉ះនូវអ្វី ដែលមានលំនាំវាយនភាព (texture) ឬវត្ថុក្រឡាៗ ក្រោយពីការធ្វើការហើយ។ ដូច្នេះ អ្នកឌីហ្សាញ ដែលយល់ពីចិត្តវិទ្យា នឹងធ្វើការដាក់បញ្ចូលនូវនិន្នាការមួយនេះ ក្នុងការតុបតែងផ្ទះរបស់អ្នក ហើយអ្នកនឹងឃើញម៉ូដផ្ទះ ដែលមានជញ្ជាំង ឬគ្រឿងសង្ហារឹមក្បាច់ ឬក្រឡាៗកាន់តែច្រើន ជាងជញ្ជាំង ដែលរាបស្មើរសាមញ្ញធម្មតា។

 

6. ប្រើប្រាស់ពណ៌ខៀវក្រម៉ៅ (Navy blue) ជំនួសឲ្យពណ៌ខ្មៅ

រូបភាពពីវែបសាយ housebeautiful

មិនថាអ្នកចង់ផ្លាស់ប្តូរពណ៌ជញ្ជាំងបន្ទប់ ឬក៏ update ទូរចង្ក្រានរបស់អ្នកនោះទេ ពណ៌ខៀវក្រម៉ៅ (navy blue) នឹងក្លាយជាជម្រើសពណ៌ដ៏ពេញនិយម ដែលអ្នកឌីហ្សាញជ្រើសរើស ជំនួសឲ្យពណ៌ខ្មៅសុទ្ធ ក្នុងឆ្នាំ 2017 នេះ។ ពណ៌ខៀវក្រម៉ៅនេះ គឺអាចប្រើបានស្ទើតែជាមួយនឹងគ្រប់ពណ៌ទាំងអស់ ហើយធ្វើឲ្យបន្ទប់របស់អ្នកមើលទៅដូចជាកន្លែងអាថ៍កំបាំង ដោយមិនធ្វើឲ្យវាមើលទៅតូច ដូចជាពេលប្រើពណ៌ខ្មៅនោះទេ។

 

7. ប្រើប្រាស់វត្ថុសិប្បកម្មសិល្បៈ ធ្វើដោយអ្នកជំនាញ

រូបភាពពីវែបសាយ housebeautiful

ជាច្រើនឆ្នាំមកហើយ ដែលមនុស្សភាគច្រើន ពេញនិយមទៅលើរបស់ដែលធ្វើដោយខ្លួនឯងងាយៗ (DIYs) ប៉ុន្តែសម្រាប់ឆ្នាំថ្មីនេះ អ្នកឌីហ្សាញភាគច្រើន បានបែរទៅរកវត្ថុបែបសិប្បកម្មសិល្បៈប្លែកៗ ដែលធ្វើដោយអ្នកជំនាញផ្ទាល់ មកធ្វើការដាក់តាំងនៅក្នុងផ្ទះសម្រាប់ការឌីហ្សាញរបស់ពួកគេ។ អ្នកនឹងឃើញមាន ថូកែវប្លែកៗ ចានប៉សឺឡែន និងចំឡាក់ឈើផ្សេងៗជាច្រើន នៅក្នុងផ្ទះទាន់សម័យភាគច្រើនក្នុងឆ្នាំ 2017 នេះ។

 

8. ប្រើប្រាស់ពណ៌សឆៅ (raw white)

រូបភាពពីវែបសាយ housebeautiful

ដោយសារតែអ្នកឌីហ្សាញភាគច្រើន នឹងបែរទៅរកវត្ថុ ដែលធ្វើដោយដៃ អ្នកនឹងឃើញមានការលេចចេញការប្រើប្រាស់ពណ៌សឆៅ (raw white) លើវត្ថុទាំងនោះ ដែលវត្ថុទាំងនោះមើលទៅស្រដៀងនឹង ដែកស ឬឆ្អឹងអីញ្ជឹងដែរ។ វត្ថុ ដែលមានពណ៌សឆៅ គឺជាវត្ថុ ដែលមើលទៅដូចជារបស់ធម្មជាតិ ហើយអ្វីដែលសំខាន់លើវត្ថុទាំងនោះ គឺភាពស្រស់ស្អាតនៃភាពមិនល្អឥតខ្ចោះរបស់វា ដែលភ្ជាប់មកជាមួយនូវ texture ជាច្រើន។

 

9. ប្រើប្រាស់របស់របរក្នុងផ្ទះ ឬបន្ទប់ ដែលអាចបត់បាន

រូបភាពពីវែបសាយ housebeautiful

ដោយសារតែ ផ្ទះនាពេលបច្ចុប្បន្ន មានទំហំតូចៗ ដូច្នេះអ្នកឌីហ្សាញត្រូវគិតដល់ទំហំបន្ទប់ ដែលនៅសល់សម្រាប់ឲ្យអ្នករស់នៅមានភាពស្រណុកសុខស្រួល មិនសូវចង្អៀតពេក។ ដូច្នេះហើយ ក្នុងការឌីហ្សាញផ្ទះនាឆ្នាំថ្មីនេះ អ្នកនឹងឃើញមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះភាគច្រើន គឺអាចបត់បែនបាន ដើម្បីធ្វើឲ្យមានទំហំបន្ទប់កាន់តែធំ។ យើងនឹងឃើញមានដូចជាតុបត់ គ្រែគែងបត់ចូលក្នុងជញ្ជាំង ផ្ទះបាយដែលមានចង្ក្រានបត់លាក់ក្នុងជញ្ជាំង និងគំនិតផ្សេងៗជាច្រើនទៀតក្នុងការឌីហ្សាញផ្ទះថ្មី ក្នុងឆ្នាំ 2017 នេះ។

 

អានបន្ត

3117

របៀបក្នុងការកាត់បន្ថយការឈឺចាប់ ដែលបង្កឡើងដោយស្បែកជើងជាទីស្រលាញ់របស់អ្នក

សុខភាព

05/01/2017

ក្រៅពីជួយដល់ជើងរបស់យើងមិនឲ្យកខ្វក់ទៅ ស្បែកជើងក៏ជាវត្ថុមួយបង្ហាញពីភាពទាន់សម័យរបស់យើងផងដែរ។ ការជ្រើសរើសស្បែកជើង មិនមែនជារឿងមួយពិបាកនោះទេ ក៏ប៉ុន្តែវាក៏មិនមែនជារឿងមួយ ដែលងាយស្រួលខ្លាំងនោះដែរ ដោយសារមានប្រភេទស្បែកជើងមួយចំនួន ដែលយើងបានជ្រើសរើស អាចបង្កឲ្យជើងរបស់យើងឈឺចាប់បាន។

រូបភាពពីគេហទំព័រ health.com

ទោះជាយ៉ាងដូច្នេះក្តី ដោយសារតែការចូលចិត្ត និងចាំបាច់ក្នុងការប្រើប្រាស់ស្បែកជើងប្រភេទទាំងនោះ អញ្ចឹងមានពេលខ្លះទោះបីជាវាអាចធ្វើឲ្យជើងរបស់យើងឈឺ ក៏យើងត្រូវតែពាក់វាដែរ។ ដូចនេះ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួន ដែលអាចជួយការពារជើងរបស់យើងមិនឲ្យឈឺចាប់ ឬក៏អាចកាត់បន្ថយការឈឺចាប់បាន នៅរាល់ពេលដែលពាក់ស្បែកជើងជាទីស្រលាញ់របស់យើង។

 

ប្រើប្រាស់ទ្រនាប់ជ័របន្ថែមទៅក្នុងស្បែកជើង

  • ប្រសិនបើអ្នកតែងមានការឈឺចាប់នៅត្រង់បាតជើង នៅរាល់ពេលដែលអ្នកពាក់ស្បែកជើងនោះ វាមានន័យថា បាតស្បែកជើងរបស់អ្នក គឺរឹងពេកហើយ ហើយការឈឺចាប់បែបនេះ គឺតែងកើតមានឡើងសម្រាប់អ្នកដែលនិយមប្រើប្រាស់ស្បែកជើងកែងចោតខ្លាំង។

រូបភាពពីគេហទំព័រ health.com

  • ប្រើប្រាស់ជ័រស៊ីលីកូនបន្ថែមនៅត្រង់កែងជើងរបស់អ្នក អាចជួយកាត់បន្ថយសំពាធ និងការឈឺចាប់ផ្នែកបាតជើងខាងមុខរបស់អ្នកបាន តាមរយៈការធ្វើឲ្យមានតុល្យភាពនៃសំពាធ រវាងកែងជើង និងផ្នែកបាតជើងខាងមុខរបស់អ្នក។

រូបភាពពីគេហទំព័រ health.com

  • សម្រាប់អ្នកដែលតែងមានបញ្ហាឈឺនៅត្រង់ខ្នងប្រអប់ជើង មូលហេតុ គឺដោយសារតែស្បែកជើងរបស់អ្នកមានសភាពរឹងពេក ឬតូចចង្អៀតពេក ដែលវាបណ្តាលឲ្យមានភាពកកិត និងដាច់រហែកស្បែកនៅត្រង់ចំណុចនោះ។ អ្នកអាចការពារការគគិតនេះបានដោយ ការប្រើប្រាស់ជ័រទន់ ឬស្ទីកគ័រ ទៅបិតនៅក្នុងស្បែកជើង ឬក៏បិតនៅជាប់ខ្នងប្រអប់ជើងរបស់អ្នកផ្ទាល់ក៏បានដែរ។

រូបភាពពីគេហទំព័រ health.com

  • អ្នកទាំងអស់គ្នាប្រាកដជាតែងគិតថា ស្បែកជើងផ្ទាត់ គឺងាយស្រួលពាក់ និងមិនបង្កឲ្យមានការឈឺចាប់ដល់ជើងរបស់អ្នកនោះទេ។ ប៉ុន្តែមានស្បែកជើងផ្ទាត់មួយចំនួន អាចបង្កឲ្យជើងរបស់យើងឈឺចាប់បាន នៅត្រង់ចំណុចរវាងមេជើង និងម្រាមជើងកណ្តាល ដោយមូលហេតុ គឺដោយសារតែខ្សែចំពាមរបស់ស្បែកជើងមានសភាពរឹងពេក ឬក៏មុតពេក។ យើងអាចការពារ ឬកាត់បន្ថយការឈឺចាប់នេះបានតាមរយៈការបន្ថែមនូវទ្រនាប់ជ័រ មួយបន្ទះនៅត្រង់ចំណុចកណ្តាលរវាងម្រាមជើងទាំងពីរនេះ។

រូបភាពពីគេហទំព័រ health.com

 

ប្រើប្រាស់គ្រីម ឬម៉្សៅ

ជាទូទៅ ការឈឺចាប់នៅពេលពាក់ស្បែកជើង តែងកើតមានឡើងដោយសារ កើតមានពងបែក និងការកកិតរវាងស្បែកជើង ជាមួយនឹងជើងរបស់យើង។

  • អ្នកអាចរកទិញប្រភេទគ្រីមនេះនៅតាមឳសថស្ថានមួយចំនួន សម្រាប់លាបជើងរបស់អ្នក ដើម្បីជួយការពារជើងរបស់អ្នកពីភាពកកិត និងការកើតមានពងបែក។ ប៉ុន្តែប្រសិនបើជើងរបស់អ្នក ចាប់ផ្តើមកើតមានពងបែកហើយ អ្នកមិនគួរលាបវានៅត្រង់ចំណុច ដែលមានរបួសនោះទេ អ្នកគួរតែប្រើប្រាស់នូវប្រភេទបង់បិតរបួសជំនួសវិញ ដោយវាអាចជួយគ្របដណ្តប់ត្រង់បរិវេណ ដែលមានរបួស មិនឲ្យទទួលការកកិតទៀត និងការពារមិនឲ្យឆ្លងមេរោគបាន។

រូបភាពពីគេហទំព័រ health.com

  • ញើស និងជាតិសំណើម ដែលកើតមានឡើងពីការកកិត នៅក្នុងស្បែកជើង អាចបង្កឲ្យពងបែកនៅលើជើងរបស់អ្នកកាន់តែឈឺ ឬបង្កឲ្យមានក្លិន ដូចនេះ ការប្រើប្រាស់ម៉្សៅលាបខ្លួន ឬក៏ម៉្សៅកូនង៉ា មានប្រសិទ្ធភាពអាចជួយឲ្យជើងរបស់អ្នកស្ងួត និងអាចកាត់បន្ថយក្លិនជើងរបស់អ្នកបាន។

រូបភាពពីគេហទំព័រ health.com

 

អានបន្ត

4753

របៀបការពារមិនឲ្យបបូរមាត់ស្ងួត និងប្រេះ ក្នុងរដូវត្រជាក់នេះ

សង្គម, សុខភាព

28/12/2016

ក្នុងរដូវត្រជាក់នេះ វាមានភាពងាយណាស់ក្នុងការធ្វើឲ្យបបូរមាត់យើងស្ងួត និងឆាប់ប្រេះបាន។ សម្រាប់អ្នកខ្លះ មិនថាក្នុងរដូវណានោះទេ ពួកគេតែងតែជួបប្រទះបញ្ហាមាត់ស្ងួត និងប្រេះនេះ ដោយសារតែការខ្វះជាតិទឹក ឬខ្វះជាតិវីតាមីនមួយចំនួន ឬដោយសារអាឡែហ្ស៊ីជាមួយថ្នាំផ្សេងៗ។ ខាងក្រោមនេះ គឺជារបៀបសាមញ្ញៗមួយចំនួន ដែលអ្នកអាចធ្វើ ដើម្បីការពារកុំឲ្យបបូរមាត់ស្ងួត និងប្រេះបាន។

 

ផឹកទឹកឲ្យបានច្រើន

បញ្ហាចម្បង ដែលធ្វើឲ្យបបូរមាត់អ្នកប្រេះ ឬក៏ស្បែកស្ងួតនោះ គឺដោយសារតែអ្នកខ្វះជាតិទឹកក្នុងខ្លួន។ ដូច្នេះ អ្នកគួរតែផឹកទឹកឲ្យបានច្រើន យ៉ាងហោចណាស់ 8 កែវក្នុងមួយថ្ងៃ ដើម្បីរក្សាជាតិទឹកក្នុងខ្លួនរបស់អ្នកឲ្យបានគ្រប់គ្រាន់។ អ្នកក៏អាចទទួលទានចំណីអាហារ ដែលសម្បូរជាតិទឹកមួយចំនួនផ្សេងទៀតបានផងដែរ ដើម្បីជួយរក្សាជាតិទឹកក្នុងខ្លួនក្រៅពីការផឹកទឹក ដែលអាហារទាំងនោះត្រូវបានរៀបរាប់ក្នុង អត្ថបទនេះ

 

ទទួលទានជាតិវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗឲ្យបានគ្រប់គ្រាន់

អ្នកអាចមានអាការៈប្រេះបបូរមាត់នេះ គឺអាចដោយសារមកពីអ្នកខ្វះសារធាតុចិញ្ចឹម ឬវីតាមីនមួយចំនួន។ ដូច្នេះអ្នកត្រូវប្រាកដថា អ្នកនឹងទទួលទានសារធាតុទាំងនោះឲ្យបានគ្រប់គ្រាន់ ដែលវាមានដូចជា ក្រុមវីតាមីន B, ជាតិដែក, ជាតិអាស៊ីតខ្លាញ់ ដែលមានក្នុងត្រី និងប្រេងផ្សេងៗ, និងថ្នាំគ្រាប់ជាតិរ៉ែ ជាដើម។

 

ប្រើប្រាស់ឧបករណ៍បន្ថែមជាតិសំណើមនៅក្នុងបន្ទប់ ឬផ្ទះរបស់អ្នក

បើសិនជាអ្នករស់នៅទីកន្លែង ដែលមានអាកាសធាតុក្ដៅស្ងួតខ្លាំង អ្នកគួរទិញប្រដាប់បន្ថែមជាតិសំណើមក្នុងបរិយាកាស (Humidifier) ដាក់ក្នុងបន្ទប​់ ឬផ្ទះរបស់អ្នក ដើម្បីឲ្យខ្យល់ក្នុងកន្លែង ដែលអ្នករស់នៅប្រចាំថ្ងៃមានជាតិសើម។ ព្យាយាមធ្វើឲ្យជាតិសំណើមក្នុងបន្ទប់ ឬផ្ទះរបស់អ្នកឲ្យនៅក្នុងកម្រឹតត្រឹម 30% ទៅ 50% ហើយអ្នកគួរធ្វើការសម្អាតឧបករណ៍នោះ ឲ្យបានស្អាតជាប្រចាំ ទៅតាមការបង្រៀនពីក្រុមហ៊ុនរបស់ឧបករណ៍នោះ។

 

ប្រើប្រាស់ផលិតផលបន្ថែមជាតិសំណើមលើបបូរមាត់អ្នក

ប្រើប្រាស់ផលិតផលបន្ថែមជាតិសំណើមមួយចំនួនលើបបូរមាត់របស់អ្នក ដើម្បីធ្វើឲ្យបបូរមាត់អ្នករក្សាជាតិសើម និងស្រូបយកសំណើមបានល្អ និងងាយស្រួល។ នៅពេលដែលអ្នកទិញផលិតផលទាំងនោះ អ្នកគួរស្វែងរកសារធាតុមួយចំនួននៅក្នុងនោះ ដែលមានដូចជា ប្រេងវីតាមីន E, ប្រេងដូង, ប្រេងប៊ឺគ្រាប់ស្សៀ (Shea butter), និងប្រេងប៊ឺរបស់សត្វ Emu (Emu Butter) ជាដើម។

 

ប្រើប្រាស់ក្រែមលាបការពារមាត់ប្រេះ

នៅក្នុងរដូវរងារ អ្នកអាចលាបក្រែមការពារមាត់ប្រេះ ដើម្បីឲ្យបបូរមាត់របស់អ្នកមានជាតិសើមបាន ហើយវាក៏អាចព្យាបាលមាត់ ដែលកំពុងប្រេះបានផងដែរ។ វាក៏អាចការពារបបូរមាត់របស់អ្នក មិនឲ្យប៉ះពាល់ជាមួយនឹងសារធាតុប្រតិកម្មផ្សេងៗពីខាងក្រៅបានដែរ។ ជៀសវាងការប្រើប្រាស់ក្រែមលាបមាត់ពណ៌ធម្មតា ជាពិសេសសម្រាប់នារីៗ ព្រោះថាវាអាចងាយធ្វើឲ្យបបូរមាត់អ្នកស្ងួតបាន។

 

ធ្វើការដកដង្ហើមតាមច្រមុះ

នៅពេលដែលអ្នកកំពុងមានមាត់ប្រេះ អ្នកគួរធ្វើការដកដង្ហើមតាមច្រមុះ ជៀសវាងការដកដង្ហើមតាមមាត់ ព្រោះថាខ្យល់ក្ដៅពីដង្ហើមរបស់អ្នក អាចធ្វើឲ្យបបូរមាត់អ្នកកាន់តែស្ងួតបាន។

 

 

ជៀសវាងការចេញក្រៅក្នុងអាកាសធាតុមិនល្អ ដោយមិនមានអ្វីការពារ

នៅពេលដែលអ្នកចេញទៅខាងក្រៅ នៅកន្លែងដែលមានអាកាសធាតុក្ដៅ ឬត្រជាក់ខ្លាំង អ្នកគួរពាក់ម៉ាស់ការពារ កុំឲ្យមាត់របស់អ្នកត្រូវកម្ដៅថ្ងៃ ឬខ្យល់ត្រជាក់ស្ងួតខ្លាំងពេក។

 

ជៀសវាងការប្រើប្រាស់ផលិតផល ដែលធ្វើឲ្យអាឡែហ្ស៊ីបបូរមាត់របស់អ្នក

ជួនកាល មាត់របស់អ្នកប្រេះខ្លាំង អាចដោយសារមកពីវាអាឡែហ្ស៊ីជាមួយនឹងផលិតផលមួយចំនួន ដែលអ្នកប្រើ ដែលវាអាចមានដូចជាក្រែមលាបមាត់ ទឹកអប់ និងថ្នាំដុះធ្មេញជាដើម។ ដូច្នេះអ្នកគួរពិនិត្យមើលឲ្យច្បាស់មុននឹងប្រើផលិតផលទាំងនោះ។

 

កុំលិតបបូរមាត់របស់អ្នក

ទោះបីជាអ្នកគិតថា ការលិតមាត់របស់អ្នក អាចជួយឲ្យវាមានជាតិសំណើមមែន តែផ្ទុយទៅវិញ វាជាមូលហេតុដែលធ្វើឲ្យបបូរមាត់អ្នកឆាប់ស្ងួតទៅវិញទេ ហើយបន្ថែមពីនេះ វាក៏អាចបណ្ដាលឲ្យមាត់របស់អ្នកឆាប់រមាស់បានផងដែរ។

 

កុំខាំ ឬបេះស្បែកបបូរមាត់របស់អ្នក

នៅពេលដែលបបូរមាត់របស់អ្នកកំពុងប្រេះ សូមកុំខាំ ឬយកដៃទៅបេះស្បែកបបូរមាត់ប្រេះនោះ ព្រោះថាអ្នកនឹងបកស្បែក ដែលការពារបបូរមាត់អ្នកឲ្យរហែកកាន់តែធំ ហើយបណ្ដាលឲ្យបបូរមាត់អ្នកកាន់តែស្ងួតបន្ថែមទៀត។ ទុកឲ្យបបូរមាត់របស់អ្នកជាសះស្បើយដោយខ្លួនឯង ដោយជៀសវាងការខាំ ឬបេះស្បែកបបូរមាត់អ្នក តាមតែអ្នកអាចធ្វើបាន។

 

ជៀសវាងចំណីអាហារមួយចំនួន

អ្នកគួរជៀសវាងបរិភោគចំណីអាហារមួយចំនួន ដែលធ្វើឲ្យបបូរមាត់របស់អ្នកប្រតិកម្ម ជាពិសេសអាហារ ដែលមានជាតិហិរខ្លាំង ដូចជាម្ទេស ឬទឹកជ្រលក់ហិរ និងអាហារដែលមានសារធាតុអាស៊ីតខ្ពស់ ដូចជាផ្លែប៉េងប៉ោះជាដើម។ អ្នកក៏គួរតែជៀសវាង ចំណី ឬផ្លែឈើខ្លះ ដែលមានផ្ទុកនូវសារធាតុប្រតិកម្ម ដូចជាជ័រនៅសម្បកផ្លែស្វាយជាដើម។

 

ពិនិត្យមើលថ្នាំ ដែលអ្នកត្រូវលេប

បើសិនជាអ្នកតម្រូវឲ្យមានការញ្ញ៊ាំថ្នាំ ដោយសារជម្ងឺអ្វីមួយនោះ អ្នកអាចពិនិត្យមើលថ្នាំនោះ ថាតើវាជាមូលហេតុធ្វើឲ្យអ្នកមានបបូរមាត់ស្ងួត ឬក៏អត់ ព្រោះថាថ្នាំខ្លះអាចមានផលប៉ះពាល់ដោយធ្វើឲ្យបបូរមាត់របស់អ្នកអស់ជាតិទឹកបាន។

 

សរុបមក អ្នកអាចការពារបបូរមាត់របស់អ្នកកុំឲ្យស្ងួត និងប្រេះបាន ដោយធ្វើតាមវិធីសាស្ត្រខាងលើ ដោយជ្រើសរើសវិធីសាស្ត្រមួយ ដែលត្រូវសម្រាប់អ្នក ហើយអ្នកគួរជៀសវាងនូវទង្វើរមួយចំនួនផងដែរ ដែលអាចបណ្ដាលឲ្យបបូរមាត់របស់អ្នកមានភាពស្ងួតខ្លាំង។ ហើយបើសិនបបូរមាត់របស់អ្នកមានសភាពស្ងួត និងប្រេះខ្លាំងពេកនោះ អ្នកគួរតែទៅជួបពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតអំពីបញ្ហានេះ។

អានបន្ត

2823

មូលហេតុបង្កឲ្យរថយន្តឆាបឆេះ និងវិធីបង្ការ

យានយន្ត, សង្គម

20/12/2016

បញ្ហាភ្លើងឆេះ ឬអគ្គីភ័យ គឺជាបញ្ហាមួយដ៏ធំ ដោយនៅពេលដែលវាកើតឡើង វាតែងបង្កឲ្យមានការខូចខាតយ៉ាងច្រើន ទាំងទ្រព្យសម្បត្តិ និងអាយុជីវិត។ ប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ននោះទេ​ វាអាចកើតមានឡើងគ្រប់ពេល និងគ្រប់ទីកន្លែង មិនថាទោះជានៅផ្ទះ ឬក៏នៅក្នុងរថយន្តក៏ដោយ។

បើយើងប្រៀបធៀបរថយន្ត ទៅនឹងផ្ទះ យើងអាចនិយាយបានថារថយន្តងាយនឹងទទួលរងការឆាបឆេះ ជាងផ្ទះទៅទៀត នោះគឺដោយសារតែនៅក្នុងរថយន្តសំបូរទៅដោយខ្សែរភ្លើង ដែលមានចរន្ត និងគ្រឿងដែលផ្ទុកទៅដោយប្រេង និងសាំង ម៉្លោះហើយ មានពេលខ្លះទោះបីជាគ្រឿងតូចតាចនៅក្នុងរថយន្ត ដូចជាអំពូលជាដើម ក៏អាចបង្កឲ្យមានភ្លើងឆាបឆេះផងដែរ។ សម្រាប់ខាងក្រោមនេះគឺជាមូលហេតុ ដែលអាចបង្កឲ្យមានភ្លើងឆាបឆេះរថយន្ត៖

 

ការប៉ះទង្គិចធ្ងន់ធ្ងរ

ការប៉ះទង្គិចគ្នាធ្ងន់ធ្ងរនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុមួយដែលតែងតែបណ្តាលឲ្យមានការឆេះ ឬផ្ទុះរថយន្ត។ ទាំងអស់នេះ គឺដោយសារតែនៅពេលរថយន្តទទួលសំពាធខ្លាំងក្លាពីការប៉ះទង្គិចគ្នា វាអាចនឹងធ្វើឲ្យមានការលេចធ្លាយធុងសាំង ឬក៏ដាច់ខ្សែរភ្លើង ដែលវាអាចបង្កឲ្យមានជាអគ្គីភ័យតែម្តង។

រូបភាពពីគេហទំព័រ edmunds.com

 

ការលេចប្រេង ឬបញ្ហាឆ្លងចរន្តភ្លើង

អគ្គីភ័យនឹងកើតមានឡើង នៅពេលដែលយើងយកប្រេង ឬសាំង មកបូកជាមួយនឹងផ្កាភ្លើង ឬចរន្តភ្លើង។ បញ្ហាលេចធ្លាយប្រេង ឬបញ្ហាឆ្លងចរន្តភ្លើង គឺជារឿងមួយដែលតែងកើតមានជាញ៉ឹកញ៉យទៅលើរថយន្ត ដោយបញ្ហាទាំងនេះអាចកើតមានឡើងដោយសារអាយុការរបស់រថយន្ត ការមិនបានថែរក្សាររថយន្តឲ្យត្រឹមត្រូវ ការកែច្នៃរថយន្តឲ្យខុសពីស្តង់ដា ឬក៏បណ្តាលមកពីបញ្ហាខុសបច្ចេកទេសផ្សេងទៀតជាដើម។ មានករណីមួយចំនួនធំនៃការឆេះរថយន្ត សុទ្ធតែបណ្តាលមកពីការលេចប្រេង និងបញ្ហាឆ្លងចរន្តភ្លើងនេះតែម្តង។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

 

ការកើនកំដៅហួសហេតុរបស់សម្បកស៊ីម៉ាំង Catalytic Converters

រាល់ពេលដែលរថយន្តចាប់ផ្តើមដំណើរការ ប្រព័ន្ធស៊ីម៉ាំងរបស់រថយន្តក៏ចាប់ផ្តើមបង្កើនកំដៅ ក្តៅទៅៗដូចគ្នា។ នៅពេលដែលរថយន្តរបស់អ្នកមានអាយុកាលចាស់ពេក ឬក៏ធ្លាប់ត្រូវបានកែច្នៃខុសបច្ចេកទេស នៅត្រង់ចំណុចមួយចំនួនដូចជាបាតក្រោមរថយន្ត និងកាងអាចត្រូវបានរលាយ និងឆាបឆេះដោយសារកំដៅសម្បកស៊ីម៉ាំង Catalytic Converters នេះ ដែលវាអាចបង្កជាគ្រោះអគ្គីភ័យដល់រថយន្តរបស់អ្នកផងដែរ។

រូបភាពពីគេហទំព័រ edmunds.com

 

ការកើនឡើងហួសកម្រឹតនៃកំដៅរថយន្ត

តើអ្នកធ្លាប់ដែលចាប់អារម្មណ៍ទៅលើនាឡិការកំដៅរថយន្តដែរឬទេ? នៅពេលដែលម៉ាស៊ីនរថយន្តមានកំដៅខ្លាំងហួសកម្រឹតនោះ វាអាចធ្វើឲ្យសារធាតុរាវមួយចំនួន​នៅក្នុងរថយន្ត ដូចជាទឹករក្សារកំដៅរថយន្ត ចាប់ផ្តើមពុះក្តៅខ្លាំង ហើយលេចចេញមកក្រៅ។ ម៉្យាងទៀត ប្រសិនបើសារធាតុរាវទាំងនោះ ទៅប៉ះនឹងផ្នែកផ្សេងៗរបស់រថយន្ត វាអាចនឹងធ្វើឲ្យមានការឆាបឆេះបាន។

រូបភាពពីគេហទំព័រ edmunds.com

 

ការជក់បារីនៅក្នុងរថយន្ត

បើតាមស្តាប់ទៅ វាដូចជាមិនសូវជាគ្រោះថ្នាក់ប៉ុន្មានទេមែនទេ? ប៉ុន្តែប្រសិនបើអ្នកបានទុកចោលកន្ទុយបារី ដែលកំពុងឆេះនៅលើពូក ឬនៅលើព្រុំរថយន្ត ដោយមិនដឹងខ្លួន តើអ្នកអាចប្រាប់បានទេថានឹងមានរឿងអ្វីកើតឡើងបន្ទាប់?

រូបភាពពីគេហទំព័រ edmunds.com

 

វិធីបង្ការមិនឲ្យរថយន្តឆាបឆេះ

ភាគច្រើននៃករណីភ្លើងឆេះរថយន្ត អាចត្រូវបានទប់ស្កាត់បាន ប្រសិនម្ចាស់រថយន្តគ្រប់រូបយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ និងទៀងទាត់។ ប៉ុន្តែមិនមែនម្ចាស់រថយន្តគ្រប់រូប សុទ្ធតែមានពេលវេលា និងប្រាក់ច្រើនសម្រាប់ការត្រួតពិនិត្យឲ្យបានញ៉ឺកញាប់នោះទេ ដែលជាហេតុធ្វើឲ្យយើងអាចទុកវាចោល រហូតមានពេលខ្លះយើងអាចភ្លេចថាយើងត្រូវត្រួតពិនិត្យអ្វីខ្លះទៀតផង។

ដូចនេះ វិធីសាស្ត្រដ៏ល្អបំផុត គឺការត្រួតពិនិត្យរថយន្ត នៅរាល់ពេលផ្លាស់ប្តូរប្រេងម៉ាស៊ីន ដោយភាគច្រើននៃរថយន្ត សុទ្ធតែមានកាលវិភាគថែរក្សារ និងត្រួតពិនិត្យ រថយន្តយ៉ាងត្រឹមត្រូវពីអ្នកជំនាញរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យទៅតាមកាលវិភាគឲ្យបានទៀងទាត់ អាចជួយកាត់បន្ថយហានិភ័យទៅនឹងបញ្ហាអគ្គីភ័យ និងបញ្ហាម៉ាស៊ីរថយន្ត មួយចំនួនទៀតយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះ អ្វីដែលសំខាន់នោះ គឺយើងទាំងអស់គ្នាគួរតែយកចិត្តទុកដាក់ទៅលើនាឡីការស្ទុងកំដៅរថយន្ត ប្រសិនបើនាឡិការនេះបង្ហាញថារថយន្តរបស់អ្នកកំពុងតែក្តៅខ្លាំងពេកនោះ អ្នកមិនគួរបង្ខំបើកបរវាតទៅទៀតនោះទេ អ្នកគួរតែឈប់សម្រាកបន្តិច ដើម្បីឲ្យកំដៅរបស់ម៉ាស៊ីនថយចុះមកធម្មតាវិញ។ ហើយបើសិនជាអ្នកធ្វើដំណើរផ្លូវឆ្ងាយ អ្នកគួរតែឆែកមើលរថយន្តរបស់អ្នកឲ្យបានម៉ត់ចត់ មុននឹងចេញដំណើរ អ្នកអាចស្វែងយល់ថាតើអ្នកគួឆែកមើលអ្វីខ្លះមុននឹងចេញដំណើរផ្លូវឆ្ងាយបានក្នុងអត្ថបទមួយទៀតដោយចុច ទីនេះ

 

 

អានបន្ត

2101

វិធី 8 យ៉ាង អាចឲ្យអ្នករក្សាជាតិទឹកក្នុងខ្លួនបាន ក្រៅពីផឹកទឹក

សុខភាព

06/12/2016

ខ្លួនរបស់មនុស្សយើងផ្សំដោយជាតិទឹកជាង 70% ដើម្បីសម្រួលនូវដំណើរការផ្សេងៗក្នុងរាងកាយរបស់យើង ដូច្នេះអ្នកត្រូវទទួលទានទឹក ឬអាហារ ដែលមានជាតិទឹកជាប្រចាំ ដើម្បីឲ្យរាងកាយរបស់អ្នកដំណើរការទៅយ៉ាងរលូន។ យើងទាំងអស់គ្នាអាចរស់នៅបាន 2-3 អាទិត្យបាន បើអត់អាហារ ក៏ប៉ុន្តែអ្នកអាចទ្រាំរស់បានតែ 2-3 ថ្ងៃប៉ុណ្ណោះបើគ្មានទឹកផឹក។ ពេលខ្លះផឹកតែទឹករហូត អ្នកប្រហែលជាធុញ ហេតុនេះហើយទើបយើងមានឃើញក្រុមហ៊ុនផលិតភេសជ្ជៈរសជាតិផ្សេងៗជាច្រើនក្នុងទីផ្សារ។ ខាងក្រោមនេះ គឺជាចំណីមួយចំនួន ដែលអ្នកអាចទទួលទានបានដើម្បីរក្សាជាតិទឹកក្នុងខ្លួនរបស់អ្នក ក្រៅពីការផឹកទឹក។jordan 4 cheap
nike air jordan 4 oil green
nike air jordan 4
nike air jordan 4 black canvas
cheapest jordan 1
jordan 1 for sale
nike air jordan women
cheapest jordan 4
nike air jordan 6
cheap jordan shoes
cheap jordan 1s
nike air jordan 1 womens
mens jordan shoes on sale
nike air jordan womens high top
nike air jordan shoes
cheapest jordan 4
jordan 4 with nike air
air jordan sale
jordan shoes for sale
air jordan store
nike air jordan 4 red
nike air jordan 4 retro
jordan store
best jordan 1s
nike air jordan 1 high
nike air jordan mens low
best jordan 1 colorways
we the best jordan 5
cheap jordan 4
cheap jordan
best jordan shoes
jordan 1 university blue
nike air jordan mens shoes
jordan 4 military black
cheapest jordan 4s
best jordan 4s
nike air jordan women
jordan 4 cheap
nike air jordan 4
nike air jordan mens
jordan’s store

1. បន្លែសេឡឺរី (Celery)

1-celery-stalks

Celery ផ្ទុកជាតិទឹកដល់ទៅ 95% ដូច្នេះវាជាជម្រើសល្អសម្រាប់ទទួលទានដើម្បីរក្សាជាតិទឹកក្នុងខ្លួនអ្នកក្រៅពីទឹក។ បន្ថែមពីនេះ វាក៏មានផ្ទុកនូវសារធាតុចិញ្ចឹមមួយចំនួន ដូចជា ប៉ូតាស្យូម និង វីតាមីន K ផងដែរ។

2. បន្លែ/ផ្លែឈើក្រឡុក

6-watermelon

អ្នកអាចធ្វើទឹកបន្លែ ឬទឹកផ្លែឈើក្រឡុកតាមរបៀបជាច្រើន ហើយទឹកក្រឡុកភាគច្រើន គឺល្អបំផុតសម្រាប់រក្សាជាតិទឹកក្នុងខ្លួនរបស់អ្នក។ អ្នកអាចដាក់អ្វីក៏បានដើម្បីធ្វើជាទឹកក្រឡុក រួមទាំងបន្លែ និងផ្លែឈើសុខភាពគ្រប់មុខ។ បន្ថែមពីនេះ វាមានភាពងាយស្រួលក្នុងការធ្វើផងដែរ ដោយអ្នកគ្រាន់តែត្រូវការម៉ាស៊ីនទឹកក្រឡុក និងកូនកាំបិត ដើម្បីកាត់បន្លែ ឬផ្លែឈើជាចំនិតតូចៗ មុននឹងដាក់វាក្រឡុកក្នុងម៉ាស៊ីនទឹកក្រឡុកនោះជាការស្រេច។

3. កាហ្វេ

3-coffee-cup

ការពីមុន គេគិតថាកាហ្វេ កាត់បន្ថយជាតិទឹកក្នុងខ្លួនរបស់យើង ក៏ប៉ុន្តែជាមួយនឹងការសិក្សាថ្មីៗនេះ បានបញ្ជាក់ថា កាហ្វេ ក៏អាចជាជម្រើសដ៏ល្អសម្រាប់ផ្ដល់ជាទឹកដល់រាងកាយអ្នកបានដែរ។ កាហ្វេខ្មៅ ដែលមិនដាក់ស្ករ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់សុខភាពរបស់អ្នក ព្រោះថាការកាត់បន្ថយជាតិស្ករបានកាន់តែច្រើន វាកាន់តែប្រសើរ ហើយជាខ្លាញ់ក្នុងក្រែម (cream) របស់កាហ្វេក៏មិនសូវល្អណាស់ណាសម្រាប់ខ្លួនរបស់អ្នកដែរ។

4. ត្រសក់

ff844c42305ce04edb5db2f9553b8d48

ត្រសក់មានផលប្រយោជន៍ក្នុងការផ្ដល់ជាតិទឹកដល់រាងកាយយើងដូច celery ដែរ ដោយវាមានផ្ទុកជាតិទឹកដល់ទៅ 96% ឯណោះ ក៏ប៉ុន្តែវាមានរសជាតិឆ្ងាញ់ និងស្រួលញុាំជាង celery ដូច្នេះមនុស្សភាគច្រើនអាចទទួលទានវាបាន។

5. ទឹកដូង

Brown coconut with dried outer layer and fibers sticking out. It has an oval shape with a soft lower shadow, on a white background.

ទឹកដូង ត្រូវបានគេជឿថា ដូចជាទឹកច្រោះធម្មជាតិមួយដ៏ល្អសម្រាប់សុខភាពរបស់យើង ជាពិសេសសម្រាប់អ្នកជម្ងឺ។ ទឹកដូងមិនមានផ្ទុកនូវជាតិ កាបូអ៊ីដ្រាត (carbohydrates) ដូចទឹក energy drink ឬភេសជ្ជៈកីឡាដ៏ទៃនោះទេ ក៏បន្តែវាមានផ្ទុកនូវជាតិប៉ូតាស្យូមខ្ពស់ ដែលល្អសម្រាប់សាច់ដុំរបស់អ្នក ហើយអាចទប់ស្កាត់ការរមួរក្រពើ និងការចុកសាច់ដុំបាន។

6. ផ្លែឪឡឹក

6-watermelon

ផ្លែឪឡឹក គឺជាផ្លែឈើដ៏ល្អជាងគេបំផុត ដែលអ្នកអាចញុាំក្រៅពីទឹក ដើម្បីជួយរក្សាជាតិទឹកក្នុងខ្លួនអ្នក ដោយសារវាមានជាតិទឹករហូតដល់ទៅ 92% ហើយបន្ថែមពីលើនោះផងដែរ វាមានផ្ទុកនូវជាតិអំបិល ជាតិម៉ាញ៉េស្យូម (magnesium) និងកាល់ស្យូម (calcium) ដែលអ្នកអាចទទួលទានជំនួសឲ្យភេសជ្ជៈកីឡាផ្សេងៗបាន។ ហើយផ្លែឪឡឹក ក៏មានភាពផ្ទុកនូវវីតាមីន C, វីតាមីន A និង ប៉ូតាស្យូមផងដែរ និងពិសេសជាងនេះនោះ វាមានរសជាតិផ្អែមឆ្ញាញ់ ដែលមនុស្សគ្រប់រូបចូលចិត្ត។

7. ផ្លែស្ត្របឺរី

7-strawberries

ផ្លែស្ត្របឺរី គឺអាចប្រគួតប្រជែងនឹងផ្លែឪឡឹកបាន ដោយវាមានផ្ទុកនូវជាតិទឹកដល់ទៅ 92% ភាគរយដូចគ្នា ដែលធ្វើឲ្យវាជាប់ឈ្មោះជាផ្លែបឺរីអាចផ្គត់ផ្គង់ជាតិទឹកបានច្រើនជាងគេក្នុងចំនោមផ្លែបឺរីទាំងអស់។ ដោយសារតែមានផ្ទុកនូវជាតិសរសៃ និងវីតាមីន C ច្រើន បានធ្វើឲ្យផ្លែស្ត្របឺរី ជាផ្លែដែលមានរសជាតិឆ្ងាញ់ និងជាជម្រើសផ្លែបឺរីសុខភាពដ៏ល្អសម្រាប់រក្សាជាតិទឹកក្នុងខ្លួនរបស់អ្នក។

8. ស្ពៃស (iceberg lettuce)

8-iceberg-lettuce

ស្ពៃស ឬ iceberg lettuce មានផ្ទុកនូវជាតិទឹកដល់ទៅ 96% ដូច្នេះវាប្រាកដជាអាចផ្គត់ផ្គង់ជាតិទឹកដល់អ្នកបានយ៉ាងល្អ។ ចំពោះសារធាតុចិញ្ចឹម ស្ពៃសពុំសូវមានច្រើនដូចបន្លែផ្លែឈើដទៃនោះទេ ក៏ប៉ុន្តែដោយសារតែវាស្រដៀងទៅនឹងសាឡាដដែរ ដូច្នេះអ្នកអាចញុាំវាជាមួយនឹងគ្រឿងផ្សំផ្សេងៗទៀតតាមរសជាតិដែលអ្នកចូលចិត្តបាន។

អានបន្ត

1385

វិធី 10 យ៉ាង ដើម្បីចាប់ផ្ដើមជីវិតការងារប្រចាំថ្ងៃរបស់អ្នកដោយមិនចាំបាច់ផឹកកាហ្វេ

សង្គម, សុខភាព

02/12/2016

សម្រាប់មនុស្សភាគច្រើន ជាពិសេសអ្នកដែលធ្វើការ ការផឹកកាហ្វេជារៀងរាល់ថ្ងៃ គឺក្លាយទៅជាទម្លាប់ប្រចាំថ្ងៃ ដែលមិនអាចខានបានទៅហើយ។ អ្នកខ្លះ គិតថាកាហ្វេជាសារធាតុញៀនសម្រាប់ពួកគេ ព្រោះពួកគេមិនអាចចាប់ផ្ដើមការងាររបស់ពួកបាននោះទេ ប្រសិនបើមិនបានផឹកកាហ្វេ។ ការពិតទៅ កាហ្វេមានផលសម្បត្តិ និងផលវិបត្តិរបស់វា ហើយទទួលវាច្រើនជ្រុលពេកក៏មិនល្អសម្រាប់សុខភាពយើងដែរ។ (អ្នកអាចស្វែងយល់ពីប្រភេទកាហ្វេផ្សេងៗដោយ ចុចទីនេះ)។ ខាងក្រោមនេះ គឺជាវិធី 10 យ៉ាង ដែលអ្នកអាចធ្វើបាន ដើម្បីចាប់ផ្ដើមជីវិតការងារប្រចាំថ្ងៃរបស់អ្នក ដោយមិនចាំបាច់ពឹងផ្អែកលើកាហ្វេនោះទេ។

 

1. ធ្វើចលនា

1-stretch-it-out

ការធ្វើចលនាខ្លួនប្រាណរបស់យើង អាចជួយឲ្យឈាមរបស់យើងដើរស្រួល សូមកុំអង្គុយនៅតែមួយកន្លែងច្រើនម៉ោងពេក។ ការធ្វើការពុតខ្លួននៅពេលព្រឹក ឬក្នុងចន្លោះពេលអង្គុយរយៈពេលយូរ អាចជួយឲ្យខ្លួនប្រាណរបស់អ្នកមានភាពសកម្ម មិនស្ពឹក និងអាចជួយឲ្យអ្នកធ្វើសកម្មភាពផ្សេងៗបានលះល្អ។ មានវីធីពុតខ្លួនជាច្រើន ដែលអ្នកអាចធ្វើតាម នៅក្នុងអ៊ីនធឺណេត ហើយការធ្វើលំហាត់ប្រាណយ៉ូហ្គា (yoga) ក៏ជាជម្រើសមួយដែរ។

 

2. ញាំុផ្លែប៉ោម

2-apple

ផ្លែប៉ោម មានផលប្រយោជន៍ជាច្រើនសម្រាប់សុខភាពយើង ហើយក្នុងពាក្យស្លោកអង់គ្លេសក៏បាននិយាយពីវាដែរ៖ “An apple a day keeps the doctor away” (បកប្រែ៖ ញាំុផ្លែប៉ោមមួយក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយការទៅជួបដុកទ័រដោយសារជម្ងឺផ្សេងៗបាន)។ ទោះបីជាផ្លែប៉ោម មិនមានឥទ្ធិពលខ្លាំងអាចធ្វើឲ្យអ្នកចាប់ផ្ដើមកាងាររៀងរាល់ព្រឹកបានដូចកាហ្វេ តែវាក៏មានជាតិស្ករធម្មជាតិ ដែលគ្រប់គ្រាន់ល្មមសម្រាប់អ្នកផងដែរ។ អ្នកក៏អាចទទួលបានផលប្រយោជន៍នេះនៅក្នុងផ្លែឈើផ្សេងៗទៀតដូចជា ផ្លែចេក និងផ្លែក្រូច បានផងដែរ។

 

3. ធ្វើលំហាត់ប្រាណ

3-run-on-the-beach

ការធ្វើលំហាត់ប្រាណដ៏សាមញ្ញ ដូចជាការរត់ពេលព្រលឹមឡើង ក៏អាចចាប់ផ្ដើមថ្ងៃរបស់អ្នកបានយ៉ាងល្អដែរ ប្រសិនបើអ្នកមិនសូវចង់ ឬមិនចេះធ្វើយ៉ូហ្គា។ វាគឺជាលំហាត់ប្រាណ ដែលអាចធ្វើឲ្យខ្លួនប្រាណរបស់អ្នកបញ្ចេញនូវសារធាតុម្យ៉ាងឈ្មោះ endorphins ដែលជាសារធាតុជួយឲ្យអ្នកមានអារម្មណ៍ល្អ ដូច្នេះវាល្អបំផុតសម្រាប់ការចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក។

 

4. ការដើរ

4-peaceful-stroll

បើសិនជាអ្នកមិនចង់ពាក់ស្បែកជើងកីឡា និងធ្វើការរត់នោះទេ គ្រាន់តែធ្វើការដើរធម្មតាៗនៅពេលព្រលឹមឡើងក៏អាចជួយឲ្យអ្នកចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកបានយ៉ាងស្រស់ស្រាយផងដែរ ជាពិសេសនៅថ្ងៃ ដែលមានពន្លឺព្រះអាទិត្យរះចំ។ ខ្យល់បរិសុទ្ធ និងពន្លឺថ្ងៃពេលព្រឹកព្រលឹម គឺជាអ្វីដែលត្រូវការដើម្បីចាប់ផ្ដើមការងារប្រចាំថ្ងៃរបស់អ្នក។

 

5. ងូតទឹកត្រជាក់

download

បើសិនជាអ្នកជាប្រភេទមនុស្សចូលចិត្តចាប់ផ្តើមធ្វើការភ្លាមពេលព្រលឹមឡើង ការងូតទឹកត្រជាក់អាចជួយចាប់ផ្ដើមថ្ងៃរបស់អ្នកបានល្អប្រសើរជាងកាហ្វេទៅទៀត ហើយក៏បានលឿនជាងផងដែរ។ ការងូតទឹកត្រជាក់ អាចជួយកាត់បន្ថយអារម្មណ៍តានតឹង និងអាចជួយឲ្យអ្នកមានការប្រុងអារម្មណ៍ខ្ពស់ ជាពិសេសនៅពេលព្រលឹមឡើង។

 

6. ផឹកទឹកត្រជាក់

6-glass-of-water

បើសិនជាអ្នកមិនចង់ង៉ូតទឹកពេលព្រលឹមនោះទេ ការផឹកទឹកត្រជាក់ក៏អាចជួយបានដូចគ្នា។ វាអាចជួយជំរុញលំហូរនៃឈាមទៅកាន់ខួរក្បាល និងជំរុញឲ្យមានការបញ្ចេញនូវអ័រម៉ូន adrenaline ដែលអាចជួយឲ្យអ្នកមានភាពប្រុងអារម្មណ៍ខ្លាំងជាងធម្មតាបាន។

 

7. ផឹកតែក្តៅ

7-having-tea

បើសិនជាទឹកត្រជាក់ មិនមែនជាអ្វីដែលអ្នកចូលចិត្តនៅពេលព្រលឹមឡើង អ្នកក៏អាចផឹកតែក្ដៅបានផងដែរ។ តែ ក៏មានផ្ទុកនូវជាតិកាហ្វេអ៊ីន (caffeine) ដូចកាហ្វេផងដែរ ក៏ប៉ុន្តែមានបរិមាណតិចជាង ដូច្នេះវាក៏អាចប្រើសម្រាប់ចាប់ផ្ដើមថ្ងៃរបស់អ្នកបានដែរ។ តែក្ដៅ ក៏មានផលប្រយោជន៍ផ្សេងទៀតផងដែរ ដូចជាជួយបន្ថយសម្ពាធឈាមជាដើម។

 

8. ហៅទូរស័ព្ទទៅម្តាយរបស់អ្នកបើអ្នកមិននៅជាមួយគាត់

8-calling-mom

ត្រឹមត្រូវណាស់ សម្រាប់យើងទាំងអស់គ្នាភាគច្រើន គ្មានអ្វីលើលោកនេះល្អជាងសម្លេងរបស់មាតារបស់អ្នកនោះទេ។ វាជាសម្លេង ដែលយើងទាំងអស់គ្នាស្ដាប់តាំងពីតូចមក ដោយគាត់តែងតែហៅយើងញាំុបាយ ដាស់យើងឲ្យងើបទៅសាលា និងជេស្ដីបន្ទោសយើងជាដើម។ ដូច្នេះ សម្លេងរបស់មាតារបស់យើង គឺអាចជួយឲ្យអ្នកចាប់ផ្ដើមថ្ងៃរបស់អ្នកបានយ៉ាងល្អ ជាពិសេសប្រសិនជាអ្នកមិនរស់នៅជាមួយគាត់។ យោងតាមការសិក្សាមួយ បានឲ្យដឹងថា ការស្ដាប់សម្លេងមាតារបស់អ្នក អាចជួយកាត់បន្ថយភាពស្មុគ្រស្មាញបាន។

 

9. ធ្វើការម៉ាស្សា

70762462d75c3f4ecb4208f89f0934cc

មិនមែនមនុស្សទាំងអស់សុទ្ធតែមានដៃគូ ដែលចាំជួយធ្វើម៉ាស្សារៀងរាល់ព្រឹកទាំងអស់នោះទេ ហើយបើសិនជាអ្នកនៅតែម្នាក់ឯង អ្នកក៏អាចធ្វើវាបានដោយខ្លួនឯងផងដែរ។ ចំណាយពេល 2-3 នាទី ដោយធ្វើការចុច ឬសង្កត់លើចំណុចជីបចរចម្បងលើខ្លួនរបស់អ្នក ដើម្បីធ្វើការជំរុញថាមពលរបស់អ្នក។

 

10. ស្ដាប់ចម្រៀង

10-ipod

ធ្វើការស្ដាប់ចម្រៀងពេលព្រលឹមឡើង ក៏អាចជួយចាប់ផ្ដើមថ្ងៃរបស់អ្នក និងជួយតម្លើងថាមពល ដើម្បីធ្វើការងាររបស់អ្នកបានដែរ ជាពិសេសចម្រៀង ដែលមានចង្វាក់លឿនៗ។ តែកុំស្ដាប់លឺខ្លាំងពេក ព្រោះវាអាចធ្វើឲ្យអ្នកថ្លង់បាន។

 

 

 

 

អានបន្ត

1204

គន្លឹះទាំង 20 នៃការប្រើប្រាស់ Google ដែលអាចជួយសម្រួលដល់ជីវិតប្រចាំថ្ងៃរបស់អ្នក

សង្គម

28/11/2016

យើងទាំងអស់គ្នាបានដឹងហើយថា ម៉ាស៊ីនស្វែងរក (Search Engine) Google អាចជួយរកចម្លើយឲ្យយើងបានស្ទើរតែគ្រប់រាល់អ្វីដែលយើងសួរ ឬឆ្ងល់ចង់ដឹង។ ហើយបន្ថែមពីនេះ ក្រុមហ៊ុន Google បានខិតខំអភិវឌ្ឍន៍សេវាកម្មនេះឲ្យកាន់តែប្រសើរឡើងក្នុងប៉ុន្មានឆ្នាំក្រោយនេះ ដើម្បីមិនត្រឹមតែផ្ដល់តែពត៌មានដល់យើងប៉ុណ្ណោះទេ តែផ្ដល់វាឲ្យក្នុងវិធីដ៏មានប្រយោជន៍បំផុត។

ដូច្នេះ ជាជាងគ្រាន់តែធ្វើការស្វែងរកនៅក្នុង Google ហើយឲ្យវាផ្តល់តែលទ្ធផល យើងអាចឲ្យ Google ធ្វើការគិតជំនួសយើង និងផ្ដល់ជាពត៌មានដែលអ្នកចង់ដឹង ដោយប្រើប្រាស់នូវគន្លឹះ ឬ shortcuts ទាំង 21 វិធីខាងក្រោមនេះ។

 

1. ប្រើប្រាស់ Google ឲ្យវាធ្វើការប្រៀបធៀបតម្លៃអាហារូបត្ថម្ភ (nutritional value) ឬចំនួនកាឡូរី និងពត៌មានផ្សេងៗទៀតអំពីអាហារពីរផ្សេងគ្នា។

lifebuzz-4b86352eb6de6baec54e6b43a590f5c2-limit_2000-685x473

 

2. ធ្វើការ Timer ដោយមិនចាំបាច់ចេញពីកុំព្យូទ័រ ឬ browser របស់អ្នក។

lifebuzz-b80ce529776c158c38119acd33240ddc-limit_2000-685x318

 

3. អ្នកអាចឆែកមើលម៉ោងព្រះអាទិត្យរះ ឬលិច នៅក្នុងតំបន់ ដែលអ្នករស់នៅបាន។

lifebuzz-bc4eaf72117256ac871faaa26f1d0eac-limit_2000-685x249

 

4. អ្នកអាចលេងហ្គែមមួយចំនួនលើ browser របស់អ្នកផ្ទាល់បាន ដូចជាហ្គែម “Zerg Rush” ដោយគ្រាន់តែវាយឈ្មោះវាក្នុងប្រអប់ស្វែងរករបស់ Google (Google search bar)។

lifebuzz-27af1acff169c65352ddbd76d8aed8a9-limit_2000-685x509

 

5. បើសិនជាអ្នកចង់ដឹងពីអាកាសធាតុនៅក្នុងតំបន់ណាមួយ អ្នកគ្រាន់តែវាយបញ្ចូលនូវឈ្មោះទីក្រុង ឬខេត្តនោះ ភ្ជាប់ជាមួយនឹងពាក្យ “Forecast” នោះអ្នកនឹងបានចម្លើយយ៉ាងក្បោះក្បាយភ្លាមដូចក្នុងកម្មវិធីទស្សន៍ទាយអាកាសធាតុអញ្ជឹងដែរ។

lifebuzz-8ee4b21e827bfa42613ad34d95c112f6-limit_2000-685x515

 

6. អ្នក៏អាចប្រើឲ្យ Google ឲ្យធ្វើការគិតលុយ ដែលអ្នកគួរឲ្យធីបទៅអ្នកធ្វើការក្នុងភោជនីយដ្ឋាន ឬហាងផ្សេងៗបានផងដែរ ដោយវែបសាយ Google មានភ្ជាប់នូវកម្មវិធីគិតលេខក្នុងវែបសាយរបស់ពួកគេផ្ទាល់។

lifebuzz-90f08e53403b396298bad0a6b7d78388-limit_2000-685x367

 

7. ឥឡូវនេះ អ្នកមិនចាំបាច់ចេញពី google.com ដើម្បីឆែកមើលជើងយន្តហោះរបស់អ្នកនោះទេ អ្នកគ្រាន់តែវាយនូវលេខជើងយន្តហោះរបស់អ្នក (flight number) ជាមួយនឹងក្រុមហ៊ុនហោះហើរ ដែលអ្នកប្រើ (Airline) ក្នុង Search Bar នោះជាការស្រេច។

lifebuzz-cdb2a51c309f3df0e656fe7490b21c49-limit_2000-685x502

 

8. វិធីមួយនេះមិនសូវជាមានប្រយោជន៍អ្វីនោះទេ ប៉ុន្តែវាប្លែក និងសប្បាយម្យ៉ាង។ អ្នកគ្រាន់តែធ្វើការវាយនូវអក្សរ “do a barrel roll” ក្នុងប្រអប់ស្វែងរក ហើយចាំមើលថានឹងមានអ្វីកើតឡើង។

lifebuzz-3f048087e555e325f74c7394b260f592-limit_2000

 

9. ហើយសាកវាយពាក្យ “Tilt” សាកវិញម្តង។ (បញ្ជាក់៖ ប្រហែលជាវិធីនេះមិនចេញទៀតទេ តែអ្នកអាចចុចលើ link (elgoog.im/tilt/) នេះដើម្បីមើលវាបាន។

lifebuzz-484b9c70fca2f477700b944a4c003abe-limit_2000-685x298

 

10. អ្នកអាចឆែកមើលម៉ោងបញ្ចាំងរឿងភាគ (series) ដែលអ្នកចូលចិត្តបាន ដោយវាយនូវឈ្មោះរឿងភាគនោះ ជាមួយនឹងពាក្យ “episodes”។

lifebuzz-ad9b6591d67f57fcdce59f76babc89ad-limit_2000-685x315

 

11. វាយបញ្ចូលនូវឈ្មោះខ្សែភាពយន្ត ជាមួយនឹង “release date” អ្នកនឹងឃើញថ្ងៃដែលភាពយន្តនោះនឹងចេញបញ្ចាំងក្នុងរោងភាពយន្ត។

lifebuzz-fe0f105b510efbf12eb30abd5196fb41-limit_2000-685x301

 

12. វាក៏អាចឲ្យអ្នកស្វែងរកថា ភាពយន្តដែលលេងក្នុងរោងភាពយន្តនៅតំបន់អ្នករស់នៅផងដែរ។

lifebuzz-83e6b0cae98d02275c163de5643f2d5a-limit_2000-685x296

 

13. អ្នកអាចស្វែងយល់ពីពត៌មានរបស់ក្រុមហ៊ុនមួយ ដោយគ្រាន់តែវាយឈ្មោះក្រុមហ៊ុននោះចូលក្នុងប្រអប់ស្វែងរក។

lifebuzz-ad2fcb43c1dcd8de4455522a54509e9a-limit_2000-685x559

 

14. ចូលចិត្តស្ដាប់បទចម្រៀងរបស់តារាចម្រៀងមួយណា? គ្រាន់តែវាយអក្សរ “song by [artist name]” អ្នកនឹងឃើញបទទាំងអស់របស់តារានោះ។

lifebuzz-e6ee9d90c7ae0e4479ad4c08e6b05feb-limit_2000-685x323

 

15. បើសិនជាអ្នកនឹកហ្គេមបំបែកជញ្ជាំង ឬដុំុំឥដ្ឋ វាយបញ្ចូលនូវពាក្យ “Atari Breakout” (រួចចុច link ខាងលើគេ បើសិនមិនទាន់ចូល) ដើម្បីលេងហ្គែមនោះ។

lifebuzz-2559ea6af25b0eeb3539c6412f610f60-limit_2000-685x538

 

16. អ្នកអាចធ្វើការបំលែងខ្នាតផ្សេងៗទាំងអស់ក្នុង Google ផ្ទាល់បាន ដូចជា ពី km ទៅ mile, ពី Kg ទៅ ផោន (lb) និងពី អ៊ិញ (inch) ទៅ ម៉ែត្រ (m) ជាដើម។

lifebuzz-baf06861476ebc9305371ee5e6d24813-limit_2000-685x284

 

17. ហើយវាក៏អាចជួយធ្វើការបកប្រែពីភាសា មួយទៅភាសាមួយ បានយ៉ាងល្អផងដែរ។

lifebuzz-c8b3461cdc22da73d75bb5cf8ab54d8d-limit_2000-685x286

 

18. អ្នកក៏អាចស្វែងយល់ពីអ្នកនិពន្ធសៀវភៅ ដែលអ្នកចូលចិត្តបានផងដែរ ដោយវាយពាក្យ “books by [author/ឈ្មោះអ្នកនិពន្ធ]” ។

lifebuzz-0bb0ac58dbfa56e5ced40b6e3ef958c4-limit_2000-685x336

 

19. អ្នកអាចស្វែងរកប្រភពដើមនៃរូបភាពមួយ ដោយគ្រាន់តែចុចលើរូបកាមេរ៉ាក្នុងប្រអប់ស្វែងរករបស់ Google រួច upload រូបភាព ឬ link របស់រូបភាពនោះ ហើយធ្វើចុច search ជាការស្រេច។

lifebuzz-280050fc8b6a44473f057b5d9980cec1-limit_2000-685x335

 

20. ចុចលើរូបភាព មេក្រូ ដែលនៅក្នុងប្រអប់ស្វែងរករបស់ Google បើសិនជាអ្នកចង់ធ្វើការស្វែងរកដោយការនិយាយ ជាជាងការវាយអក្សរ។

lifebuzz-6f59818aba3006804697dd05b6b92b65-limit_2000-685x355

 

នៅមានគន្លឹះផ្សេងៗ និងហ្គែមផ្សេងៗជាច្រើនទៀត ដែលក្រុមហ៊ុន Google បានដាក់បញ្ចូលក្នុងម៉ាស៊ីនស្វែងរករបស់ខ្លួន។ អ្នកអាចស្វែងរកបន្ថែមបាន ហើយសង្ឃឹមថា គន្លឹះទាំងប៉ុន្មានខាងលើ អាចនឹងមានប្រយោជន៍សម្រាប់អ្នក។

 

អានបន្ត