Fast 8 គឺជាវគ្គថ្មីបំផុត របស់ខ្សែភាគយន្តហូលីវូដ Fast and Furious ដោយពីមួយវគ្គទៅមួយវគ្គ ខ្សែរភាគយន្តបែបប្រណាំងរថយន្តមួយនេះ តែងតែអភិវឌ្ឍន៍ឈុតឆាកសាច់រឿងរបស់ខ្លួន ឲ្យកាន់តែពិសេសទៅៗ ក៏ដូចជា ការបញ្ចូលនូវម៉ូដែលរថយន្តទំនើបៗ ល្បីៗជាច្រើនចូលទៅក្នុងសាច់រឿងផងដែរ។ ខាងក្រោមនេះ គឺជាឈុតមួយន័យសាច់រឿង Fast 8 ដោយនៅក្នុងវីដេអូរនេះគឺមានបង្ហាញនូវវត្តមាន រថយន្តល្បីៗជាច្រើន ដែលនឹងត្រូវប្រើប្រាស់សំរាប់ការថតរឿងដ៏ល្បីល្បាញមួយនេះ។
ទីកន្លែងដែលយើងនឹងបានឃើញនេះ គឺជាឃ្លាំងសំរាប់ផ្ទុករថយន្តផ្ទាល់ខ្លួន របស់អ្នកមាន ដោយមានទីតាំង សំរាប់តម្កល់រថយន្តប្រណិតដ៏ច្រើនទាំងនោះ ដើម្បីជាការដាក់តាំងបង្ហាញ។ ក្នុងចំណោមរថយន្តដ៏ល្បីៗទាំងអស់នោះ មានដូចជាម៉ូដែល Bentley Ferrari និង Lamborghini ក្រៅពីនេះ សំរាប់ក្នុងភាពយន្ត Fast 8 នេះក៏មានជា រថយន្តប្លែកៗ សំរាប់តាំង រថយន្តកំពូលប្រណិត (ម៉ូដែលរថយន្តប្រណិត មានចំនួនកំណត់) និងរថយន្តកែច្នៃផងដែរ។
សំរាប់ Fast 8 នេះ យើងទាំងអស់គ្នាប្រកដជានឹងទទួលបានចំណីចក្ខុ ដ៏ប្លែកៗ ជាមួយនឹងប្រភេទយាន្តយន្តសំរាប់តាំងទាំងនោះ ដូចជាប្រភេទរថក្រោះកែច្នៃ Ripsaw ដោយវាត្រូវបានគេឲ្យឈ្មោះថា គឺជារថយក្រោះកែច្នៃដែលមានល្បឿនលឿនបំផុតក្នុងលោក។ ក្រៅពីនេះយើងក៏នឹងអាចបានឃើញនូវវត្តមាន រថយន្តល្បីៗពីទស្សវត្ត ឆ្នាំ 30 និង60 របស់ Chevrolet និង រថយន្តគម្រូ Nissan IDX ផងដែរ។ ក្រោយពីទន្សនានូវវិដេអូរមួយនេះហើយ បើសិនជាមានគេប្រាប់អ្នកថា រថយន្តទាំងអស់នៅក្នុងឃ្លាំងនេះមានតម្លៃដល់ទៅ 25 លានដុល្លា តើអ្នកជឿដែល ឬទេ?