MENU

គន្លឹះ 11 របៀបក្នុងការរៀបចំបន្ទប់ទឹករបស់អ្នកឲ្យមានរបៀបរៀបរយ និងទូលាយជាងមុន

តើបន្ទប់ទឹករបស់អ្នកមានភាពចង្អៀត ដោយសារតែគ្រឿងប្រដាប់ប្រដាប្រើប្រាស់ប្រចាំថ្ងៃក្នុងបន្ទប់ទឹកដែរឬទេ? ខាងក្រោមនេះ គឺជាគន្លឹះទាំង 11 របៀប (ជាពិសេសសម្រាប់នារីៗ) ដែលអ្នកអាចប្រើដើម្បីរៀបចំរបស់របរទាំងនោះ ឲ្យមានរបៀបរៀបរយ និងធ្វើឲ្យបន្ទប់ទឹករបស់អ្នកមើលទៅទូលាយជាងមុន ដោយប្រើប្រាស់របស់ ដែលអ្នកមានក្នុងផ្ទះស្រាប់។

 

1. ប្រើប្រាស់កន្ត្រក់រុញថ្នាក់ៗ

រូបភាពពីវែបសាយ HouseBeautiful

អ្នកអាចដាក់របស់របរចាំបាច់សម្រាប់ប្រើក្នុងបន្ទប់ទឹក ដូចជាកន្សែង ក្រដាស់ ច្រាស់ថ្មីៗ សាប៊ូថ្មីៗជាដើម ក្នុងកន្ត្រក់នោះ ដើម្បីងាយស្រួលក្នុងការផ្លាស់ប្តូរនៅពេលអស់ ហើយដោយសារតែរបស់ទាំងអស់នៅក្នុងកន្ត្រក់ ដែលរុញបាននេះ អ្នកអាចរុញវាចេញក្រៅដាក់កន្លែងណាផ្សេងសិន នៅពេលដែលអ្នកមានភ្ញៀវ ដើម្បីឲ្យបន្ទប់ទឹកអ្នកទូលាយជាងមុន។

 

2. ប្រើប្រាស់ប្រដាប់ភ្ជួរកន្សែងដាច់ៗគ្នា

រូបភាពពីវែបសាយ HouseBeautiful

បើសិនជាអ្នកមានកូនតូចៗ អ្នកអាចប្រើប្រាស់ប្រដាប់ព្យួរកន្សែង ដែលមានឈ្មោះរបស់ពួកគេ ដូច្នេះអ្នកនឹងមិនពិបាកដោះស្រាយពេលក្រោយ នៅពេលពួកគេដណ្ដើមកន្សែងគ្នានោះទេ។ ហើយបន្ថែមពីនេះ វានឹងធ្វើឲ្យបន្ទប់ទឹកអ្នកមើលទៅមានរបៀបរៀបរយ និងធ្វើឲ្យកន្សែងទាំងនោះឆាប់ស្ងួតសម្រាប់ប្រើប្រាស់បន្ទាប់។

 

3. ប្រើប្រាស់ជញ្ជាំង

រូបភាពពីវែបសាយ HouseBeautiful

អ្នកអាចប្រើប្រាស់ជញ្ជាំងរបស់អ្នក ដាក់ព្យួរនូវរបស់ប្រើប្រាស់ផ្សេងៗក្នុងបន្ទប់ទឹកបាន ហើយអ្នកអា​ចធ្វើការឌីហ្សាញឲ្យត្រឹមត្រូវដើម្បីឲ្យវាមើលទៅទាក់ទាញបាន។ ដូចជាក្នុងរូបខាងលើ អ្នកសរសេរ Blog ម្នាក់ បានដាក់ព្យួរគ្រឿង make-up របស់គាត់លើជញ្ជាំងជិតកញ្ចក់ក្នុងកែវស្ពាន់ទាំងបី ហើយដោយសារកែវនោះមានទំហំតូច វាអាចជួយមិនឲ្យអ្នកដាក់គ្រឿង make-up ច្រើនជាងអ្វីីដែលត្រូវការបានផងដែរ។

 

4. ប្រើប្រាស់ចានខ្ពស់សម្រាប់ដាក់របស់ប្រើប្រចាំថ្ងៃ

រូបភាពពីវែបសាយ HouseBeautiful

អ្នកអាចប្រើប្រាស់ចានខ្ពស់ ដូចជាជើងពាន ឬចាននំខេក មកដាក់របស់ប្រើប្រាស់សំខាន់ៗប្រចាំថ្ងៃក្នុងបន្ទប់ទឹក ដើម្បីងាយស្រួលយក និងអាចសល់ចន្លោះខ្លះ ដើម្បីដាក់របស់ផ្សេងៗនៅពីក្រោមនោះបាន ឧទារហណ៍ ដូចជាចាននំខេកនៅក្នុងរូបភាពខាងលើ។

 

5. ប្រើប្រាស់ប្រដាប់ដាក់ឯកសារពីការិយាល័យអ្នក

រូបភាពពីវែបសាយ HouseBeautiful

ជំនួសឲ្យការប្រើប្រាស់វាសម្រាប់ដាក់ទស្សនាវដ្តីចាស់ៗ អ្នកអាចប្រើវាសម្រាប់ដាក់នូវម៉ាស៊ីនគាបសក់ អ៊ុតសក់ ផ្លុំសក់ ឬគ្រឿងអេឡិចត្រូនិចផ្សេងៗបាន ហើយវាក៏អាចជួយមិនឲ្យខ្សែភ្លើងពីម៉ាស៊ីនទាំងនោះរញ៉េរញ៉ៃបានផងដែរ។

 

6. ប្រើប្រាស់ទូរមានថតច្រើន

រូបភាពពីវែបសាយ HouseBeautiful

អ្នកអាចប្រើប្រាស់កូនទូរ ដែលមានថតច្រើនពីក្នុងការិយាល័យរបស់អ្នក យកមករៀបចំប្រដាប់ប្រដា make-up តាមថតនីមួយៗបាន។

 

7. ប្រើប្រាស់ចានបង្វិលបាន មកដាក់ទឹកអប់របស់អ្នក

រូបភាពពីវែបសាយ HouseBeautiful

ទឹកអប់ និងដបរបស់វា គឺដូចជាវត្ថុសិល្បៈអីញ្ជឹងដែរ ដូច្នេះជាជាងដាក់វាឲ្យឆ្ងាយពីភ្នែកអ្នក អ្នកអាចរកមើលចាន ដែលអាចបង្វិលបាន មកដាក់ទឹកអប់របស់អ្នកទាំងអស់ក្នុងនោះ ហើយនៅពេលដែលអ្នកចង់ប្រើប្រាស់ទឹកអប់ក្លិនណា អ្នកអាចបង្វិលរកវាបានយ៉ាងងាយស្រួល។

 

8. ដាក់គ្រឿង make-up របស់អ្នកគរលើគ្នា

រូបភាពពីវែបសាយ HouseBeautiful

អ្នកអាចប្រើប្រាស់កែវជ័រ ឬកែវទៀន មករៀបចំក្រែមលាបមាត់របស់អ្នក ដោយដាក់វាគរលើគ្នាច្រើនជាន់។ វាមិនត្រឹមតែធ្វើឲ្យក្រែម ឬរបស់អ្នកប្រើប្រាស់មានរបៀបរៀបរយនោះទេ វាក៏អាចចំណេញកន្លែងបានច្រើនដែរ។

 

9. ប្រើប្រាស់កន្ត្រក់ព្យួរនៅចំហៀងឡាបូ

រូបភាពពីវែបសាយ HouseBeautiful

អ្នកអាចព្យួរគ្រឿងអេឡិចត្រូនិច ដែលអ្នកប្រើនៅក្នុងកន្ត្រក់នៅចំហៀងឡាបូបាន បើសិនជាអ្នកគិតថាប្រើប្រាស់ប្រដាប់ដាក់ឯកសារ នៅតែមើលទៅមិនសូវទូលាយ ឬអ្នកអាចប្រើប្រាស់វាទាំងពីរក៏បាន។

 

10. ប្រើប្រាស់កន្ត្រក់ពីរជាន់

រូបភាពពីវែបសាយ HouseBeautiful

វិធីដ៏ល្អ ដើម្បីធ្វើឲ្យប្រដាប់ប្រដាប្រើប្រាស់ក្នុងបន្ទប់ទឹកមានរបៀបរៀបរយ និងមិនសូវស៊ីកន្លែង គឺដាក់វាក្នុងកន្ត្រក់ ដែលមានច្រើនជាន់ ដូចជាកន្ត្រក់ពីរជាន់ក្នុងរូបភាពខាងលើ។

 

11. ប្រើប្រាស់ខ្សែដែកឆក់ សម្រាប់ដាក់ដង្កៀបរបស់អ្នក

រូបភាពពីវែបសាយ HouseBeautiful

បើសិនជាអ្នកប្រើប្រាស់ដង្កៀបដូចក្នុងរូបនេះ អ្នកប្រាកដជាដឹងហើយថា វាអាចនឹងធ្វើឲ្យតុក្នុងបន្ទប់ទឹកអ្នករញ៉េរញ៉ៃយ៉ាងណា ជាពិសេសសម្រាប់ស្រីៗ។ ដូច្នេះអ្នកអាចប្រើប្រាស់នូវខ្សែដែកឆក់បិិតជាប់ជញ្ជាំង សម្រាប់ដាក់វា ហើយនិងសម្រាប់រំលឹកអ្នកឲ្យដាក់វាទីនោះ ក្រោយអ្នកដោះវាចេញពីសក់អ្នកភ្លាមបាន។

Comments Off on គន្លឹះ 11 របៀបក្នុងការរៀបចំបន្ទប់ទឹករបស់អ្នកឲ្យមានរបៀបរៀបរយ និងទូលាយជាងមុន ដេគ័រផ្ទះ

Comments are closed.

យោបល់របស់អ្នកអាន