តើអ្នកទាំងអស់គ្នាមានដែរធ្លាប់ទៅលេងកោះស្តេចដែលឬទេ? បើតាមដែលរូបខ្ញុំបានទៅដល់ទីនោះដោយផ្ទាល់ កោះស្តេចមានភាពខុសប្លែកពីពេលមុខឆ្ងាយណាស់ ដោយមានក្រុមហ៊ុនធំៗមួយចំនួនបានធ្វើអភិវឌ្ឍន៍នៅទីនោះ ហើយបានកែប្រែកោះស្តេចទៅជាទីតាំងរម្មណីយដ្ឋានមួយដ៏ស្រស់ស្អាត និងពុំអាចកាត់ថ្លៃបាន។ បើអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ 48 ពីទីក្រុងភ្នំពេញមកទីរួមខេត្តកោះកុង ដែលឆ្លងកាត់ស្ពានទីពីររួចអ្នកអាចក្រលែកមើលនៅខាងធ្វេងដៃរបស់អ្នកតាមបណ្តោយផ្លូវនោះ អ្នកនឹងបានឃើញមានផ្លូវដ៏ធំមួយដែលកាត់ទទឹងរហូតដល់ 60 ម៉ែត្រ ដែលផ្លូវនោះគឺជាប្រភេទដីក្រហមនៅឡើយទេ។ បើអ្នកធ្វើដំណើរពីក្រុងកោះកុងគឺមានចំងាយ …
ដំណើរកំសាន្ត
| ប្រធានបទ
កោះកុងក្រៅជារម្មណីយដ្ឋានដ៏ល្អសម្រាប់ថ្ងៃចូលឆ្នាំថ្មី
តោះក្រលែកមកមើលរម្មណីយដ្ឋានដ៏ស្ងប់ស្ងាត់ និងពោពេញទៅដោយរុក្ខជាតិធម្មជាតិ ឆ្នេរសមុទ្រដ៏សែនស្រស់ស្អាតជាមួយនឹងរកលកលឺសូរគ្រហឹមៗ ថ្ងៃនេះ Khmerlife.style នឹងនាំអ្នកទៅកាន់កោះមួយដែលស្ថិតនៅក្នុងស្រុកកោះកុង នៃខេត្តកោះកុង។ បើយើងក្រលេកមើលទៅទិសនរតីក្នុងខេត្តកោះកុង កោះមួយដ៏ដាច់ស្រយ៉ាលនោះ ដែលពុំសូវមានអ្នកទស្សនា និងកំសាន្តឡើយតាមពិតទៅវាជាទីដ៏ស្ងាប់ស្ងាត់ដែលធ្វើអោយយើងមានភាពសប្បាយរីករាយ និងមានភាពទាក់ទាញខាងរុក្ខជាតិព្រៃភ្នំផងដែរ។ កោះនេះមានបណ្តោយឆ្នេរសមុទ្រ 22km និងទទឹង …
ដំណើរកំសាន្តឆ្ពោះទៅកោះទន្សាយនៅចុងថ្ងៃសប្តាហ៍ Rabbit Island (Koh Tunsay)
កោះទន្សាយគឺជាកោះដ៏តូចមួយដែលមានទីតាំងនៅដែនឈូងសមុទ្រខ្មែរ-ថៃ ដែលមានចំង៉ាយ ៤.៦ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងកែប។ យើងអាចធ្វើដំណើរទៅតាមទូកឈើយឺតៗ ដោយចេញពីកំពុងផែក្រុងកែបពីម៉ោង ៩.០០ព្រឹក-ម៉ោង១៣.០០ថ្ងៃត្រង់ និង ជើងចុងក្រោយម៉ោង ១៥.០០ថ្ងៃត្រង់ ហើយយើងអាចជួលទូកជាលក្ខណៈគ្រួសារ និង ជាលក្ខណៈឯកជនផ្ទាល់ខ្លួនផងដែរ ក្នុងតម្លៃទូកមួយ $២៥ …
សួនទឹកកំសាន្តថ្មីដ៏ធំ ដែលមានឈ្មោះថា Grand Phnom Penh Water Park នឹងចាប់ផ្តើមបើកបំរើនៅក្នុងពេលឆាប់ៗនេះ
សំរាប់ពេលកន្លងមកនេះប្រិយមិត្តទាំងអស់គ្នាប្រហែលជាធ្លាប់បានស្គាល់ និង ទៅលេងកំសាន្តនៅសួនទឹកមួយចំនួននៅរាជធានីភ្នំពេញរួចមកហើយ។ តែក្នុងមួយរយៈកន្លងមកនេះក៏មានសួនទឹកកំសាន្តមួយចំនួនត្រូវបានផ្អាកផងដែរ ដូចជាសួនទឹកកំសាន្តភ្នំពេញវ៉តធើផាកជាដើម។ តែទោះបីជាយ៉ាងណាក្តីក៏ការអភិវឌ្ឍន៍ និង ការបង្កើតតំបន់សួនទឹកកំសាន្តសំរាប់ប្រទេសកម្ពុជាយើងគឺមិនត្រូវបានបាត់បង់នោះទេ ពោលនៅពេលដែលកន្លែងកំសាន្តចាស់ត្រូវបានផ្អាក យើងក៏សង្កេតឃើញមានកន្លែងកំសាន្តថ្មីកំពុងតែចាប់ផ្តើមផងដែរ ហើយអ្វីដែលសំខាន់នោះគឺកន្លែងកំសាន្តថ្មីនោះគឺមានលក្ខណៈធំ និង រឹតតែអស្ចារ្យជាងមុន។ …
ដំនើរទេសចរណ៍នៅកោះរុងសន្លឹម
កោះរុងសន្លឹម គឺជាកោះមួយរបស់ប្រទេសកម្ពុជា ដែលមានទំហំ 24 គីឡូម៉ែត្រការេ មានចំងាយ ពីក្រុងព្រះសីហនុ ទៅ ប្រហែល 25គីឡូម៉ែត្រ។ កោះរុងសន្លឹម មិនមែនជាកោះរុង នោះទេ មនុស្សភាគច្រើនតែងតែច្រលំ កោះរុង …