MENU

ការបង្ហាញរូបរាង និងកំលាំងម៉ាស៊ីន ជំនាន់ថ្មីរបស់ LEXUS ម៉ូដែល LS ឆ្នាំ 2018

ដូចតែអ្នកទាំងអស់គ្នា ធ្លាប់បានដឹងមកហើយថា រថយន្តម៉ាក LEXUS ត្រូវបានពេញនិយម និងគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា ដោយសារតែគុណភាពដ៏ល្អ និងការរចនាម៉ូដដ៏ស្រស់ស្អាតរបស់រថយន្តពីក្រុមហ៊ុនជប៉ុនមួយនេះ។

រូបភាពពីគេហទំព័រ edmunds.com

ភាគច្រើន អ្នកទាំងអស់គ្នាបានស្គាល់ម៉ាក LEXUS នេះ តាមរយៈរថយន្តលំដាប់កំពូល SUV របស់វា នោះគឺ LX 570។ ចំណែកឯសម្រាប់ប្រភេទរថយន្ត sedan ក្រុមហ៊ុន LEXUS បានចាត់ទុកម៉ូដែល LS គឺជាម៉ូដែលប្រណិតកំពូលរបស់ខ្លួន ដោយនៅពេលថ្មីៗនេះ នៅក្នុងការតាំងពិព័រណ៍រថយន្តនៅសហរដ្ឋអាមេរិក ក្រុមហ៊ុនរថយន្តប្រណិតជប៉ុនមួយនេះ បានតាំងបង្ហាញនូវរថយន្តជំនាន់ថ្មីរបស់ម៉ូដែល LS ជាមួយនឹងការដាក់ឈ្មោះថ្មីថា LEXUS LS 500។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

LEXUS LS 500 ឆ្នាំ 2018 គឺជាម៉ូដែលជំនាន់ទី 5 ថ្មីរបស់ត្រូកូល LS ដោយវាត្រូវបានក្រុមហ៊ុនធ្វើការផ្លាស់ប្តូរថ្មីទាំងស្រុងតែម្តង មិនថាទៅលើរូបរាងខាងក្រៅ ខាងក្នុង ឬនៅត្រង់ចំណុចម៉ាស៊ីននោះទេ។ បើយើងត្រឡប់មកនិយាយអំពីម៉ូដែលជំនាន់ចាស់របស់វា LEXUS LS ត្រូវបានគេបែងចែកជាពីរសេរ៊ីទៀត គឺសេរ៊ី LS 460 L ជាមួយនឹងម៉ាស៊ីនសាំងប្រភេទ V8 4.6L  និងសេរ៊ី LS 600H L ជាមួយនឹងម៉ាស៊ីនសាំង hybrid ប្រភេទ V8 5.0L។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

ដោយលែក សម្រាប់ម៉ូដែលជំនាន់ថ្មីនេះវិញ ក្រុមហ៊ុនបានប្រកាសថា នឹងមិនមានការបែងចែករវាងសេរ៊ីតួររថយន្តប្រវែងស្តង់ដា (standard wheelbase) និង សេរ៊ីតួររថយន្តប្រវែងវែង (long wheelbase) ទៀតនោះទេ ពោលគឺរក្សារនៅតែមួយជម្រើសតែប៉ុណ្ណោះ ដែលវាត្រូវបានគេបន្ថែមប្រវែងចំនួន 25 សម ទៅលើតួររថយន្តប្រភេទស្តង់ដា នោះគឺម៉ូដែល LS 500។ រថយន្តម៉ូដែលឆ្នាំ 2018 នេះ មានម៉ាស៊ីនប្រភេទសាំង Twin turbo-charged V6 3.5L វាត្រូវបានក្រុមហ៊ុនធ្វើការអះអាងថា អាចបង្កើនសន្ទុះល្បឿនពី 0- 100 គម/ម៉ ចំណាយរយៈពេលត្រឹមតែ 4.5 វិនាទីតែប៉ុណ្ណោះ ហើយពួកគេក៏បានបន្ថែមផងដែរថា រថយន្តជំនាន់ថ្មីនេះ គឺមានថាមពលខ្លាំង និងស៊ីសាំងតិចជាងម៉ូដែល LS 460 ជំនាន់មុនរបស់វា។ សម្រាប់ជម្រើសម៉ាស៊ីន hybrid និងកញ្ចប់បន្ថែម F sport វិញ យើងនៅមិនទាន់បានទទួលពត៌មានអ្វីនោះទេ ប៉ុន្តែវាអាចទំនងនឹងត្រូវបានក្រុមហ៊ុនប្រកាសដាក់តាំងជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះដែរហើយ។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

 

ជាមួយនឹងការផ្លាស់ប្តូរថ្មី និងការដាក់បញ្ចូលនូវបច្ចេកវិទ្យាជំនាន់ក្រោយបង្អស់របស់ LEXUS រថយន្តប្រណិតលំដាប់កំពូលម៉ូដែល LS 500 ឆ្នាំ 2018 មួយនេះ អាចត្រូវបានក្រុមហ៊ុនធ្វើការតម្លើងតម្លៃ បើប្រៀបធៀបជាមួយនឹងម៉ូដែលឆ្នាំចាស់របស់វា។ ដោយលែក បើយើងធ្វើការប្រៀបធៀបវា ជាមួយនឹងម៉ូដែលរថយន្តប្រណិតដ៏ទៃទៀតរបស់អាល្លឺម៉ង់ដូចជា BMW 7 series ឬក៏ Mercedes- Benz S-class វិញ តម្លៃរបស់វាគួរតែស្ថិតនៅក្នុងចន្លោះរវាង $75,000 ដល់ $95,000 ដុល្លាសហរដ្ឋអាមេរិក ហើយការដាក់លក់របស់រថយន្តនេះនឹងចាប់ផ្តើមនៅចុងឆ្នាំ 2017 នេះហើយ។

វីដេអូបង្ហាញពីរថយន្ត LEXUS LS 500 ឆ្នាំ 2018

 

Comments Off on ការបង្ហាញរូបរាង និងកំលាំងម៉ាស៊ីន ជំនាន់ថ្មីរបស់ LEXUS ម៉ូដែល LS ឆ្នាំ 2018 យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន