MENU

ផលល្អ និង ផលអាក្រក់របស់ កាហ្វេ

បន្ទាប់ពីក្រុមការងារយើងខ្ញុំបានរៀបរាប់ពី អ្វីដែលទាក់ទងនឹងស្រាក្នុងអត្ថបទមុនមក ដូច្នេះ យើងបានលើកយកអត្ថបទមួយទៀតស្តីពីកាហ្វេ។​ មនុស្សគ្រប់រូប ទោះបីជារស់នៅប្រទេសក្រៅក្តី ក្នុងស្រុកក្តី អ្វីដែលសំខាន់បំផុតនៅពេលព្រលឹមមុនចូលធ្វើការ គឺបានពិសារកាហ្វេមុនជានិច្ច។ កាហ្វេមានប្រភេទជាច្រើន ដូចជា កាហ្វេបៃតង កាហ្វេដែលគ្មានជាតិកាហ្វេអ៊ីន Monsoon កាហ្វេ និង​មានប្រភេទកាហ្វេផ្សេងទៀតដែលយើងមិនបានរាប់ចូល។ ទៅតាមកាហ្វេគ្រប់ប្រភេទនេះ មានសារធាតុផ្សេងៗគ្នាដែល អាចធ្វើអោយមានផលផ្សេងៗគ្នា។ ប៉ុន្តែយើងមិនបានលើកយកផលកាហ្វេមួយៗមកទេ គឺយើងលើកយកផលជារួមរបស់កាហ្វេទាំងអស់មកតែម្តង។

កាហ្វេបៃតង

កាហ្វេបៃតង

កាហ្វេ Monsoon

កាហ្វេ Monsoon

ផលល្អរបស់កាហ្វេ

  • កាហ្វេអាចជំនួយដល់ការធ្វើការ និង ការហាត់ប្រាណ ៖ ការពិសារកាហ្វេមុននឹងហាត់ប្រាណ ឬ ធ្វើការអាចធ្វើអោយ អ្នកមានកំលាំង ព្រោះកាហ្វេវាបាន ភ្ញោចអោយរាងកាយរបស់អ្នកបញ្ចេញនូវសារជាតិ Adrenaline អរម៉ូនដែលអោយលោកអ្នកមានថាមពល។
  • កាហ្វេធ្វើអោយល្បឿនមេតាបូលីសកាន់តែលឿន បន្សល់ទុកនូវការស្តុកទុក ស្ករ អាចធ្វើអោយកាត់បន្ថយ ការឃ្លាន និង ជំនួយដល់​ខួរក្បាលរបស់អ្នក។
  • កាហ្វេអាចជួយអ្នក សំរកទំងន់ដោយយកជាតិខ្លាញ់ជាសារធាតុសំរាប់ប្រើប្រាស់វិញ
  • កាហ្វេកាត់បន្ថយជំងឺមហារីកប្រហែល 10 ទៅ 15 %
  • កាត់បន្ថយការដាច់សរសៃរឈាមខួរក្បាល និង ជំងឺ Parkinson ( ជំងឺដែលធ្វើអោយមនុស្សមានសភាពដូចមនុស្សយន្ត)
  • កាត់បន្ថយការផ្សំផ្គុំនៃពួក cholesterol​ កុំអោយក្លាយទៅជា គ្រាប់គ្រួស
  • កាត់បន្ថយជំងឺក្រិនថ្លើម
coffee

ដកស្រង់ចេញពីគេហទំព័រ Medicalnewstoday

 

ដកស្រង់ចេញពីគេហទព័រ 4q-graphix

ដកស្រង់ចេញពីគេហទព័រ 4q-graphix

ផលអាក្រក់របស់កាហ្វេ

  • កាហ្វេអាចធ្វើអោយយើងញៀន
  • ចំពោះកុមារវាអាចបង្កអោយមានភាពមិនប្រក្រតីជាច្រើនដូចជា​ ដេកមិនលក់ រវើរវាយ
  • ចំពោះស្ត្រីដែលមានគត៌មិនត្រូវអោយផឹកកាហ្វេទេ អាចបង្កអោយមានគ្រោះថ្នាក់ដល់កូន
  • កាត់បន្ថយការសំរាន្ត និង ធ្វើអោយម៉ោងដែលដើរនៅក្នុងខ្លួនមនុស្សម្នាក់ៗដើរខុស
  • បង្កើនស្ត្រេស

នៅពេលណាដែលអ្នកមិនគួរពិសារកាហ្វេ

  • មិនត្រូវពិសារពេលកំឡុងមានទំងន់
  • ចំពោះអ្នកជំងឺឡើងសំពាធឈាម អ្នកជំងឺបេះដូង អ្នកជំងឺមានខ្លាញ់ក្នុងឈាម
  • ចំពោះអ្នកជំងឺដែលមានអាឡែកស៊ីជាមួយ កាហ្វេ
  • បើអ្នកគិតថា​ត្រូវដាក់កាហ្វេ មួយកែវដើម្បី កុំអោយងងុយគេង អ្នកអាចប្តូរមកតែជំនួសវិញបាន។

កាហ្វេគឺជាសារជាតិមួយល្អ ក៏ជាសារជាតិដែលអាក្រក់ផងដែរ ដូច្នេះបើសិនជាអ្នកចង់ពិសារវា ហើយចង់មានសុខភាពល្អ អ្នកគួរតែកុំពិសារវាច្រើនហួសកំរិតពេក។ អ្នកអាចប្តូរមកពិសាតែ ឬ ទឹកសុទ្ធធម្មតាក៏អាចអោយអ្នកមានកំលាំង និង បាត់ងងុយ ធ្វើការបានយូរផង។

Disadvantages of drinking tea

Comments Off on ផលល្អ និង ផលអាក្រក់របស់ កាហ្វេ សុខភាព

Comments are closed.

យោបល់របស់អ្នកអាន