យើងទាំងអស់គ្នាបានដឹងហើយថា ម៉ាស៊ីនស្វែងរក (Search Engine) Google អាចជួយរកចម្លើយឲ្យយើងបានស្ទើរតែគ្រប់រាល់អ្វីដែលយើងសួរ ឬឆ្ងល់ចង់ដឹង។ ហើយបន្ថែមពីនេះ ក្រុមហ៊ុន Google បានខិតខំអភិវឌ្ឍន៍សេវាកម្មនេះឲ្យកាន់តែប្រសើរឡើងក្នុងប៉ុន្មានឆ្នាំក្រោយនេះ ដើម្បីមិនត្រឹមតែផ្ដល់តែពត៌មានដល់យើងប៉ុណ្ណោះទេ តែផ្ដល់វាឲ្យក្នុងវិធីដ៏មានប្រយោជន៍បំផុត។
ដូច្នេះ ជាជាងគ្រាន់តែធ្វើការស្វែងរកនៅក្នុង Google ហើយឲ្យវាផ្តល់តែលទ្ធផល យើងអាចឲ្យ Google ធ្វើការគិតជំនួសយើង និងផ្ដល់ជាពត៌មានដែលអ្នកចង់ដឹង ដោយប្រើប្រាស់នូវគន្លឹះ ឬ shortcuts ទាំង 21 វិធីខាងក្រោមនេះ។
1. ប្រើប្រាស់ Google ឲ្យវាធ្វើការប្រៀបធៀបតម្លៃអាហារូបត្ថម្ភ (nutritional value) ឬចំនួនកាឡូរី និងពត៌មានផ្សេងៗទៀតអំពីអាហារពីរផ្សេងគ្នា។
2. ធ្វើការ Timer ដោយមិនចាំបាច់ចេញពីកុំព្យូទ័រ ឬ browser របស់អ្នក។
3. អ្នកអាចឆែកមើលម៉ោងព្រះអាទិត្យរះ ឬលិច នៅក្នុងតំបន់ ដែលអ្នករស់នៅបាន។
4. អ្នកអាចលេងហ្គែមមួយចំនួនលើ browser របស់អ្នកផ្ទាល់បាន ដូចជាហ្គែម “Zerg Rush” ដោយគ្រាន់តែវាយឈ្មោះវាក្នុងប្រអប់ស្វែងរករបស់ Google (Google search bar)។
5. បើសិនជាអ្នកចង់ដឹងពីអាកាសធាតុនៅក្នុងតំបន់ណាមួយ អ្នកគ្រាន់តែវាយបញ្ចូលនូវឈ្មោះទីក្រុង ឬខេត្តនោះ ភ្ជាប់ជាមួយនឹងពាក្យ “Forecast” នោះអ្នកនឹងបានចម្លើយយ៉ាងក្បោះក្បាយភ្លាមដូចក្នុងកម្មវិធីទស្សន៍ទាយអាកាសធាតុអញ្ជឹងដែរ។
6. អ្នក៏អាចប្រើឲ្យ Google ឲ្យធ្វើការគិតលុយ ដែលអ្នកគួរឲ្យធីបទៅអ្នកធ្វើការក្នុងភោជនីយដ្ឋាន ឬហាងផ្សេងៗបានផងដែរ ដោយវែបសាយ Google មានភ្ជាប់នូវកម្មវិធីគិតលេខក្នុងវែបសាយរបស់ពួកគេផ្ទាល់។
7. ឥឡូវនេះ អ្នកមិនចាំបាច់ចេញពី google.com ដើម្បីឆែកមើលជើងយន្តហោះរបស់អ្នកនោះទេ អ្នកគ្រាន់តែវាយនូវលេខជើងយន្តហោះរបស់អ្នក (flight number) ជាមួយនឹងក្រុមហ៊ុនហោះហើរ ដែលអ្នកប្រើ (Airline) ក្នុង Search Bar នោះជាការស្រេច។
8. វិធីមួយនេះមិនសូវជាមានប្រយោជន៍អ្វីនោះទេ ប៉ុន្តែវាប្លែក និងសប្បាយម្យ៉ាង។ អ្នកគ្រាន់តែធ្វើការវាយនូវអក្សរ “do a barrel roll” ក្នុងប្រអប់ស្វែងរក ហើយចាំមើលថានឹងមានអ្វីកើតឡើង។
9. ហើយសាកវាយពាក្យ “Tilt” សាកវិញម្តង។ (បញ្ជាក់៖ ប្រហែលជាវិធីនេះមិនចេញទៀតទេ តែអ្នកអាចចុចលើ link (elgoog.im/tilt/) នេះដើម្បីមើលវាបាន។
10. អ្នកអាចឆែកមើលម៉ោងបញ្ចាំងរឿងភាគ (series) ដែលអ្នកចូលចិត្តបាន ដោយវាយនូវឈ្មោះរឿងភាគនោះ ជាមួយនឹងពាក្យ “episodes”។
11. វាយបញ្ចូលនូវឈ្មោះខ្សែភាពយន្ត ជាមួយនឹង “release date” អ្នកនឹងឃើញថ្ងៃដែលភាពយន្តនោះនឹងចេញបញ្ចាំងក្នុងរោងភាពយន្ត។
12. វាក៏អាចឲ្យអ្នកស្វែងរកថា ភាពយន្តដែលលេងក្នុងរោងភាពយន្តនៅតំបន់អ្នករស់នៅផងដែរ។
13. អ្នកអាចស្វែងយល់ពីពត៌មានរបស់ក្រុមហ៊ុនមួយ ដោយគ្រាន់តែវាយឈ្មោះក្រុមហ៊ុននោះចូលក្នុងប្រអប់ស្វែងរក។
14. ចូលចិត្តស្ដាប់បទចម្រៀងរបស់តារាចម្រៀងមួយណា? គ្រាន់តែវាយអក្សរ “song by [artist name]” អ្នកនឹងឃើញបទទាំងអស់របស់តារានោះ។
15. បើសិនជាអ្នកនឹកហ្គេមបំបែកជញ្ជាំង ឬដុំុំឥដ្ឋ វាយបញ្ចូលនូវពាក្យ “Atari Breakout” (រួចចុច link ខាងលើគេ បើសិនមិនទាន់ចូល) ដើម្បីលេងហ្គែមនោះ។
16. អ្នកអាចធ្វើការបំលែងខ្នាតផ្សេងៗទាំងអស់ក្នុង Google ផ្ទាល់បាន ដូចជា ពី km ទៅ mile, ពី Kg ទៅ ផោន (lb) និងពី អ៊ិញ (inch) ទៅ ម៉ែត្រ (m) ជាដើម។
17. ហើយវាក៏អាចជួយធ្វើការបកប្រែពីភាសា មួយទៅភាសាមួយ បានយ៉ាងល្អផងដែរ។
18. អ្នកក៏អាចស្វែងយល់ពីអ្នកនិពន្ធសៀវភៅ ដែលអ្នកចូលចិត្តបានផងដែរ ដោយវាយពាក្យ “books by [author/ឈ្មោះអ្នកនិពន្ធ]” ។
19. អ្នកអាចស្វែងរកប្រភពដើមនៃរូបភាពមួយ ដោយគ្រាន់តែចុចលើរូបកាមេរ៉ាក្នុងប្រអប់ស្វែងរករបស់ Google រួច upload រូបភាព ឬ link របស់រូបភាពនោះ ហើយធ្វើចុច search ជាការស្រេច។
20. ចុចលើរូបភាព មេក្រូ ដែលនៅក្នុងប្រអប់ស្វែងរករបស់ Google បើសិនជាអ្នកចង់ធ្វើការស្វែងរកដោយការនិយាយ ជាជាងការវាយអក្សរ។
នៅមានគន្លឹះផ្សេងៗ និងហ្គែមផ្សេងៗជាច្រើនទៀត ដែលក្រុមហ៊ុន Google បានដាក់បញ្ចូលក្នុងម៉ាស៊ីនស្វែងរករបស់ខ្លួន។ អ្នកអាចស្វែងរកបន្ថែមបាន ហើយសង្ឃឹមថា គន្លឹះទាំងប៉ុន្មានខាងលើ អាចនឹងមានប្រយោជន៍សម្រាប់អ្នក។