MENU

កម្មវិធីឥតគិតថ្លៃទាំង 5 សម្រាប់ប្រិយមិត្តគាំទ្រកីឡាបាល់ទាត់

លោកអ្នកបានដឹងរួចមកហើយថាកីឡាគឺជាវិស័យមួយដែលមនុស្សគ្រប់គ្នាចូលចិត្តលេង និងហាត់ដើម្បីសុខភាព ហើយបាល់ទាត់គឺជាកីឡាមួយដ៏ពេញនិយមបំផុតនៅលើពិភពលោក។ សំរាប់ថ្ងៃនេះក្រុមការងារ Khmerlife.style នឹងលើកយកកម្មវិធីបាល់ទាត់ឥតគិតថ្លៃទាំង 5 នូវលើស្មាតហ្វូនមកបង្ហាញ។

 

1 . Yahoo Sports

Yahoo Sports គឺជាកម្មវិធីកីឡាដែលមានកីឡាជាច្រើននៅក្នុងនោះដូចជា NBA, NFL, Soccer -ល-។ អ្នកក៏អាច Sign-in ជាមួយគណនី Yahoo បានទៀតផង មិនតែប៉ុណ្ណោះអ្នកអាចដាក់សញ្ញាផ្កាយលើកីឡា ក្រុម ឬការប្រកួត ដែលជាជម្រើសរបស់អ្នកដែលចង់តាមដាន ដើម្បីទទួលបាននូវពត៌មានថ្មីទាក់ទងនឹងជម្រើសរបស់អ្នកបានផងដែរ។

IMG_4847 2

លើសពីនេះទៅទៀតអ្នកអាចកំណត់ការជូនដំណឹងសម្រាប់ក្រុមដែលអ្នកតាមដានឲ្យកម្មវិធីនេះផ្តល់ជា notification ដូចជា៖ 3 ម៉ោងមុនការប្រកួត, ការចាប់ផ្តើមប្រកួត, ការបិតការប្រកួត, Full-time, យុទ្ធសាស្ត្រការប្រកួត (Line-up), ពាក់កណ្តាលការប្រកួត, និងការទាត់ចូលទីនីមួយៗ។

IMG_4846

កម្មវិធី Yahoo Sports នេះមានឲ្យទាញយកបានតាមរយៈ App Store សម្រាប់ iOS និង Play Store សម្រាប់ Android

 

2 . theScore

theScore គឺជាកម្មវិធីកីឡាដែលទទួលបាននូវពត៌មានជាច្រើនយ៉ាងដែលទាក់ទងនឹងការប្រកួតដោយលម្អិត ជាមួយនិងពិន្ទុច្បាស់លាស់ និងការផ្តល់ដំណឹងទាន់ហេតុការពីក្រុម ឬកីឡាករផ្សេងៗដែលអ្នកតាមដាន (follow) ។

IMG_4848

អ្វីដែលពួកខ្ញុំចូលចិត្តក្នុងកម្មវិធីនេះក្រៅពីការផ្តល់ពត៌មានជាច្រើនយ៉ាង យ៉ាងលម្អិតនោះគឺការរចនាងងឹតរបស់កម្មវិធីនេះដែលមិនធ្វើឲ្យចាំងភ្នែកចំពោះអ្នកដែលមើលបាល់ពេលយប់ក្នុងបន្ទប់បិតភ្លើង។

IMG_4850

កម្មវិធី theScore នេះមានឲ្យទាញយកបានតាមរយៈ App Store សម្រាប់ iOS និង Play Store សម្រាប់ Android

 

3 . Onefootball

OneFootball គឺជាកម្មវិធីបាល់ទាត់ដែលបង្ហាញ និងផ្តល់ដំណឹងពីបាល់ទាត់ដូចជា ការបន្តផ្ទាល់នូវពិន្ទុ, ពត៌មានបាល់ទាត់, និង Highlight, ការប្រកួត កីឡាករ និង ក្លឹប, ការទិញលក់កីឡាករ -ល-។ ដោយសារកម្មវិធីនេះត្រូវបានអភិវឌ្ឍឡើងសម្រាប់តែកីឡាបាល់ទាត់តែមួយគត់មិនដូចកម្មវិធីទាំងពីរខាងលើដែលគ្រប់ដណ្តប់លើកីឡាយ៉ាងច្រើននោះ យើងអាចឃើញថាកម្មវិធីនេះមានភាពសាមញ្ញជាងកម្មវិធីខាងលើ។ ម៉្យាងវិញទៀតយើងអាចសង្កេតឃើញថាការរចនារបស់កម្មវីធីនេះគឺផ្តោតទៅ style បាល់ទាត់ជាពេញទំហឹង។

IMG_4851

អ្នកអាចជ្រើសរើសក្រុមបាល់ទាត់ដែលអ្នកចង់តាមដានបាន ហើយអ្នកអាចជ្រើសរើសឲ្យកម្មវីធីនេះបញ្ជូន notification ដែលអ្នកចង់ទទួលបានហើយក៏អាចដកចេញនូវព្រឹត្តិការណ៍ក្នុងការប្រគួតដែលអ្នកមិនចង់បានផងដែរ។

IMG_4852

កម្មវិធី Onefootball នេះមានឲ្យទាញយកបានតាមរយៈ App Store សម្រាប់ iOS និង Play Store សម្រាប់ Android

 

4 . FIFA

FIFA គឺជាកម្មវិធីរក្សាកាលបរិច្ឆេទជាមួយ ការបន្តផ្ទាល់នូវពិន្ទុមកពីជុំវិញពិភពលោក ពត៌មានកីឡាទាន់ហេតុការ, រូបថត, វីដេអូ, បទសំភាសន៍ និងអ្វីៗពិសេសពីគេហទំព័រ FIFA ។ ពួកខ្ញុំយល់ថាកម្មវិធីនេះគឺជាកម្មវិធីដែលមានការរចនាបែបទំនើបជាងគេក្នុងចំណោមកម្មវិធីទាំង 5 ក្នុងអត្ថបទនេះ។ ហើយដោយសារតែកម្មវិធីនេះជាកម្មវីធីផ្លូវការរបស់សមាគមន៍បាល់ទាត់ FIFA ដែលជាអ្នកចាត់ចែង World Cup ខ្ញុំចូលចិត្តប្រើកម្មវិធីនេះជាងគេពេលដែលខ្ញុំកំពុងទស្សនា World Cup។

IMG_4855

អ្នកក៏អាចជ្រើសរើសទទួលពត៌មានបន្តផ្ទាល់ទាក់ទងនឹងក្រុមកីឡាដែលអ្នកពេញចិត្តផងដែរ។

IMG_4856

លើសពីនេះទៅទៀតបើអ្នកមានចុះឈ្មោះក្នុងគេហទំព័រ FIFA.com នោះអ្នកអាចចូលរួមក្នុងការ chat នៅពេលដែលការប្រកួតកំពុងដំណើរការទៀតផង។ មុខងារនេះគឺជាមុខងារដ៏ល្អមួយសម្រាប់អ្នកដែលមើលបាល់តាមទូរទស្សន៍ម្នាក់ឯង។ អ្វីដែលពួកខ្ញុំសង្កេតឃើញនោះគឺការ chat នេះមានភាពពេញនិយមយ៉ាងខ្លាំងបំផុតក្នុងអំឡុងការប្រកួត World Cup ដោយមានមនុស្សជាច្រើនពីគ្រប់ប្រទេសជុំវិញពិភពលោកចូលរួមការ chat នេះ។

 

កម្មវិធី FIFA នេះមានឲ្យទាញយកបានតាមរយៈ App Store សម្រាប់ iOS និង Play Store សម្រាប់ Android។ ហើយអ្នកអាចចុះឈ្មោះជាសមាជិក fifa.com តាមទំព័រនេះ

 

5 . Premier League (PL)

Premier League (PL) គឺជាកម្មវិធីថ្មីមួយដែលទើបតែត្រូវបានបញ្ចេញជាកម្មវិធីផ្លូវការក្នុងខែនេះដោយសមាគមន៍បាល់ទាត់ឈ្មោះនេះ បាល់ទាត់ក្នុងក្របខណ្ឌអង់គ្លេសដែលផ្តល់ពី ការគ្រប់គ្រងក្រុម, បន្តផ្ទាល់ការប្រកួតពេញលេញ, លទ្ធផល, តារាងសម្រាប់ការប្រកួតទាំងអស់របស់ PL, បង្ហាញទម្រង់លេងគ្រប់កីឡាករនៅក្នុង PL, 25 ឆ្នាំនៃស្ថិតិលម្អិត សម្រាប់ក្លឹបនិងកីឡាករ ។

IMG_4858

ដោយសារកម្មវីធីនេះត្រូវបានរៀបរាងដោយអ្នកចាត់ចែងការប្រគួតផ្លូវការ យើងឃើញថាការរចនាក្នុងកម្មវិធីនេះឆ្លុះបញ្ចាំងទៅលើ Premier League ទាំងស្រុង។ រួមជាមួយពត៌មានយ៉ាងលំអិតទៀតនោះធ្វើឲ្យកម្មវិធីនេះគឺជាជម្រើសល្អបំផុតសម្រាប់អ្នកដែលមើលតែ Premier League តែមួយគត់ដោយមិនទស្សនា League អ្វីផ្សេងពីនេះ។

IMG_4859

កម្មវិធី Premier League នេះមានឲ្យទាញយកបានតាមរយៈ App Store សម្រាប់ iOS និង Play Store សម្រាប់ Android

 

 

ក្នុងចំណោមកម្មវិធីទាំងអស់នេះតើកម្មវិធីមួយណាដែលអ្នកយល់ថាល្អជាងគេ? ហេតុអ្វីទើបអ្នកជ្រើសរើសយកកម្មវីធីនោះ? សូមប្រាប់ពួកយើងឲ្យដឹងតាម comment section នៅខាងក្រោម។

Comments Off on កម្មវិធីឥតគិតថ្លៃទាំង 5 សម្រាប់ប្រិយមិត្តគាំទ្រកីឡាបាល់ទាត់ កីឡា, បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន