MENU

កំណែទម្រង់ថ្មីៗរបស់ហ្គែម Dota2 – Patch 7.00 update

ចំពោះអ្នកដែលចូលចិត្តលេងហ្គែម Dota2 ទាំងអស់ ការរងចាំនេះនឹងមកដល់ហើយ។ Dota2 ទើបតែបានបញ្ចេញនូវកំណែទម្រង់ថ្មី update Patch 7.00 ដែលជាកំណែទម្រង់ធំ របស់ហ្គែមនេះ កាលពីយប់មិញនៅឯសើវើ (server) សហរដ្ឋអាមេរិក ហើយសម្រាប់សើវើអាស៊ីយើង នឹងអាចធ្វើការដោនឡោដ update នេះបានក្នុងថ្ងៃនេះពេលថ្ងៃ ឬពេលយប់នេះ ដូច្នេះចាំមើលទាំងអស់គ្នា។ ក្នុង Dota2 – 7.00 update ថ្មីនេះ មានកំណែទម្រង់ធំៗចំនួន 4 គឺ ការបន្ថែម hero ថ្មី, HUD ថ្មី, pregame ថ្មី, និង gameplay ថ្មី។

 

Hero ថ្មី – Monkey King ឬ ស៊ុន អ៊ូខុង

អ្នកនឹងឃើញមាន និងអាចលេង hero ថ្មីបានក្នុង Dota2 – 7.00 update ថ្មីនេះ ដែលមានឈ្មោះថា Monkey King ឬ ស្ដេចស្វាស៊ុន អ៊ូខុង។ ហើយវាក៏មានមកជាមួយនូវ ឈុត Arcana, កំណែទម្រង់ផែនទី (new terrain), និង សម្លេងប្រកាសក្នុងហ្គែម (announcer pack) របស់ hero នេះផងដែរ សម្រាប់ធ្វើការទិញយកទៅប្រើប្រាស់។

Hero ថ្មី Monkey King នេះ គឺជា hero ប្រភេទ melee, carry, escape, និង disabler ហើយវាមាន Skills ចំនួន 6 សម្រាប់ឲ្យអ្នកលេង ដែលមានដូចជា Boundless Strike, Tree Dance (ហក់ពីដើមឈើទៅដើមឈើ), Primal Spring ដែលអាចប្រើបានជាមួយ skill ទី 2, Jingu Mastery (passive skill), Mischief (skill ប្រែក្រឡា 72 យ៉ាង), និង skill ចុងបញ្ចប់ Wukong Command។ អ្នកអាចមើលពី skills ទាំងនេះក្នុងវីដេអូខាងក្រោម៖

 

HUD ថ្មី

ក្នុងកំណែទម្រង់ Patch 7.00 របស់ Dota2 ថ្មីនេះ គឺមានការកែប្រែជាខ្លាំងលើ HUD ឬ Interface របស់ហ្គែម ដោយវាមើលទៅមានភាពទូលាយងាយស្រួលមើល និងលេងជាងមុន។ មានការឌីហ្សាញថ្មីទៅលើជាច្រើនកន្លែង ដែលមានដូចជា Top Bar & Minimap, Hero Control Console (កន្លែងបង្ហាញពី skills និង​ items), និង Shop & Courier។

Top Bar & Minimap

Hero Control Console

Shop & Courier

 

Pregame ថ្មី

មុននឹងចូលក្នុងហ្គែមដើម្បីបានលេងផ្ទាល់ ក្រោយពីបានចុច “Accept” រួចហើយ អ្នកនឹងត្រូវឆ្លងកាត់ 2 ដំណាក់កាល៖ Pick Phase និង Strategy Phase។

Pick Phase គឺជាដំណាក់កាលដំបូង ដែលអ្នកធ្វើការជ្រើសរើស hero សម្រាប់លេង ដែលដូចនិងវើហ្សិនមុនដែរ ក៏ប៉ុន្តែវាមានបន្ថែមនូវមុខងារអាចឲ្យអ្នកវាស់ពីសមត្ថភាពរបស់ hero ទាំងអស់ចូលគ្នាបាន។

Pick Phase

រីឯ Strategy Phase គឺជាដំណាក់កាលទី 2 ដែលមានរយៈពេល 30 វិនាទី ដែលអ្នក និងក្រុមរបស់អ្នកអាចធ្វើការពីភាក្សាគ្នាអំពីយុទ្ធសាស្ត្រផ្សេងៗ ដែលក្នុងនោះ អ្នកអាចរើសថាតើអ្នកនឹងលេងនៅកន្លែងណាក្នុងផែនទី ដើម្បីឲ្យក្រុមអ្នកដឹងមុន ហើយអ្នកក៏អាចធ្វើការទិញ items បានក្នុងដំណាក់កាលនេះផងដែរ ដោយមិនចាំបាច់ចាំដល់ពេលចូលក្នុងហ្គែមនោះទេ។

Strategy Phase

 

Gameplay ថ្មី

ចំពោះ Gameplay ក៏មានការផ្លាស់ប្តូរច្រើនដែរ ដែលវាមើលទៅកាន់តែស្រដៀង gameplay របស់ហ្គែម World of Warcraft (WoW) ឬ League of Legends (LoL)។

មានការផ្លាស់ប្តូរថ្មីជាច្រើនដូចជា របៀបឡើង Level ថ្មី ដែលអាចឲ្យអ្នកជ្រើសរើស Talents របស់ hero បាននៅ level 10/15/20/25, backpack ដែលអ្នកអាចដាក់ថែមបាននូវ items ចំនួន 3 ទៀត តែមិនអាចប្រើបាននោះទេ, ការផ្លាស់ប្តូរបន្តិចបន្តួចលើផែនទី ដូចជាកន្លែង Roshan និង Runes ត្រូវបានផ្លាស់ប្តូរទីតាំង ហើយនិងការផ្លាស់ប្តូរផ្សេងៗទៀតលើ items និងលើ Heroes ខ្លះៗ ជាដើម។

new leveling

Comments Off on កំណែទម្រង់ថ្មីៗរបស់ហ្គែម Dota2 – Patch 7.00 update ហ្គែម

Comments are closed.

យោបល់របស់អ្នកអាន