MENU

ស្វែងយល់អំពីភាពខុសគ្នា រវាងប្រភេទកាហ្វេបរទេស

កាលពី 5ទៅ 6 ឆ្នាំមុន នៅពេលដែលខ្ញុំទើបតែរៀនចេះផឹកកាហ្វេបរទេសដំបូង ខ្ញុំតែងតែងឿនឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាកាហ្វេបរទេសទាំងនោះមានច្រើនប្រភេទម៉្លេះ ដូចជា Espresso Americano Cappuccino Latte Mocha  និង Macchiato ជាដើម ហើយនៅមានមួយចំនួនទៀតដែលខ្ញុំនៅមិនទាន់បានសាកល្បងនៅឡើយ។  ( នៅពេលដែលខ្ញុំធ្វើការកម៉្មងកាហ្វេម្តងៗ ខ្ញុំមានអារម្មណ៍ស្មុគស្មាញណាស់ ដោយសារមិនដឹងថាគួរជ្រើសរើសយកមួយណាល្អ ឬមួយណាឆ្ងាញ់)។

1d22034b8615cb68d4276ea07578c17d

 

អញ្ចឹង!! ប្រិយមិត្តទាំងអស់គ្នាអាចដឹងទេថា តើកាហ្វេបរទេស ទាំងប៉ុន្មានប្រភេទខាងលើនេះ មានភាពខុសគ្នា និងស្រដៀងគ្នាយ៉ាងដូចម្តេចខ្លះ? ហើយអ្វីខ្លះដែលជាលក្ខណៈពិសេសរបស់ប្រភេទកាហ្វេនីមួយៗ?

Espresso

Espresso គឺជាប្រភេទភេសជ្ជៈជាលក្ខណៈកាហ្វេខ្មៅ ដែលមានដើមកំណើតពីប្រទេសអ៊ីតាលី។ វាគឺជាប្រភេទកាហ្វេខ្មៅខាប់ មានពពុះច្រើន ដែលត្រូវបានគេឆុង និងទទួលទៀន ជាលក្ខណៈកូនពែង ឬជាកូនកែវតូចៗ ជាភាសាអង់គ្លេសហៅថា Shot។ លក្ខណៈពិសេសរបស់វាគឺនៅត្រង់វិធីសាស្ត្រនៃការឆុង និងទទួលទាន ជាមួយនឹងកូនកែវ shot ដែលមានចំណុះ 1 ទៅ 2 oz ( ឬ 29.5 ម.ល ទៅ 59.1 ម.ល) ដែលឆុងចេញមកពីគ្រាប់កាហ្វេល្អចំនួន 6 ក្រាមកន្លះ ទៅ 7 ក្រាមកន្លះ ឬមួយស្លាព្រាបាយ។ រយៈពេលនៃការឆុងគឺ 25 ទៅ 30 វិនាទី។

espresso

 

Americano

Americano គឺជាប្រភេទភេសជ្ជៈកាហ្វេខ្មៅ ដែលផ្សំចេញពី Espresso គោលបំណងនៃការបង្កើតវាឡើង គឺដើម្បីឲ្យវាមានលក្ខណៈស្រដៀង និងអាចជំនួសកាហ្វេប្រើតម្រង់បាន ដែលកាហ្វេប្រភេទនេះមានភាពពេញនិយមយ៉ាងខ្លាំង នៅក្នុងសហរដ្ឋអាមេរិក។ លក្ខណៈពិសេសរបស់វាគឺនៅត្រង់វិធីសាស្ត្រនៃការឆុង និងទទួលទាន ជាមួយកែវដែលមានទំហំធំល្មម ដោយមានការផ្សំរវាង Espresso 1 ទៅ 2 shot លាយនឹងទឹកក្តៅ។

americano_830x550

 

Cappuccino

Cappuccino គឺជាប្រភេទភេសជ្ជៈកាហ្វេ ដែលមានដើមកំណើតពីប្រទេសអ៊ីតាលីដូចគ្នា។ វាគឺជាប្រភេទកាហ្វេទឹកដោះគោ ដែលមានពណ៌ត្នោតខ្ចី ដោយមានគ្រឿងផ្សំ 1/3 ពី Espresso 1/3 ពីចំហាយទឹកដោះគោក្តៅ 1/3 ពីហ្វូមទឹកដោះគោ។

989651-cappuccino

 

Latte

ពាក្រថា Latte ក្នុងភាសារបារាំងគឺ កាហ្វេទឹកដោះគោ និងក្នុងភាសារអ៊ីតាលីគឺ ទឹកដោះគោ។ វាមានគ្រឿងផ្សំដូចទៅនឹងប្រភេទកាហ្វេ Cappuccino ដែលគឺ Espresso ចំហាយទឹកដោះគោក្តៅ និងហ្វូមទឹកដោះគោ តែខុសគ្នាត្រង់ កាហ្វេ Latte ប្រើប្រាស់ចំហាយទឹកដោះគោក្តៅ ច្រើនជាងហ្វូមទឹកដោះគោ។

Flat-White-vs-Latte-1080220

 

Mocha

Mocha គឺជាប្រភេទភេសជ្ជៈកាហ្វេទឹកដោះគោ ជាមួយនឹងទឹកស៊ីរូសុកូឡា ដែលមានប្រភពដើម ពីសហរដ្ឋអាមេរិក។ គ្រឿងផ្សំរបស់វាមានដូចជា 2/5 ពី Espresso 2/5 ពីសូកូឡា និង 1/5 ពីចំហាយទឹកដោះគោក្តៅ សំរាប់គ្រីមទឹកដោះគោ យើងអាចបន្ថែមវាពីលើ ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។

Mocha-Coffee

 

Macchiato

នៅលើទីផ្សារបច្ចុប្បន្ន មានភេសជ្ជៈកាហ្វេ Macchiato ជាច្រើនប្រភេទ ត្រូវបានដាក់លក់ ក្នុងនោះមានដូចជាប្រភេទ Caramel Macchiato និង Latte Macchiato ជាដើម ប៉ុន្តែកាហ្វេ Macchiato ដែលមានប្រភពដើមពីប្រទេសអ៊ីតាលី គឺជាប្រភេទកាហ្វេមួយកែវតូច ដែលមានគ្រឿងផ្សំតែពីរនោះទេ គឺ កាហ្វេខ្មៅ Espresso មួយ shot ជាមួយនឹងហ្វូមទឹកដោះគោបន្តិចបន្តួច នៅខាងលើ។c53adbbbb48e5a9411ee3ed06e801742

 

 

 

Comments Off on ស្វែងយល់អំពីភាពខុសគ្នា រវាងប្រភេទកាហ្វេបរទេស សង្គម

Comments are closed.

យោបល់របស់អ្នកអាន