MENU

ការងារ

បើសិនជាអ្នកគិតថាខ្លួនអ្នក គឺជាមនុស្សដែលចូលចិត្តក្នុងការបញ្ជេញមតិយោបល់ បង្កើតរបស់ដែលមានភាពដើមមិនចូលចិត្តចម្លងពីការងារអ្នកដទៃ និងចូលចិត្តសរសេរ អ្នកអាចក្លាយជាផ្នែកមួយនៃក្រុមរបស់ Khmerlife.style បាន។ ពួកខ្ញុំរីករាយនឹងស្វាគមន៍មនុស្ស ដែលមានទេពកោសល្យដូចជាអ្នក មកចូលរួមធ្វើការជាមួយក្រុមយើងខ្ញុំ ដើម្បីបង្កើតនូវអត្ថបទថ្មីៗ ដែលមានប្រយោជន៏ និងជួយធ្វើឲ្យកាន់តែប្រសើរឡើងនូវរបៀបរស់នៅប្រចាំថ្ងៃរបស់អ្នកអាន។

ហេតុអ្វីបានជាអ្នកគួរមកធ្វើការជាមួយក្រុមការងារ Khmerlife.Style របស់យើង

  • អ្នកនឹងក្លាយជាសមាជិករបស់ក្រុមការងារមួយក្រុម ដែលសុទ្ធតែជាអ្នកមានគំនិតច្នៃប្រឌិត ទេពកោសល្យ និងជំនាញ សប្បាយនឹងធ្វើការជាមួយ ជាពិសេសនៅពេលដែលយើងជុំគ្នាបង្កើតនូវអ្វីថ្មីមួយរួមគ្នា ហើយក៏ដូចជាអ្នក ក្រុមការងារយើងខ្ញុំ គឺសុទ្ធតែជាអ្នកចង់កែប្រែសង្គម និងប្រជាជនខ្មែរ ឲ្យមានស្តងដាររស់នៅឲ្យកាន់តែប្រសើរឡើង ដោយការចែករំលែកនូវពត៌មានដែលមានប្រយោជន៍ដល់ពួកគេនៅក្នុងវែបសាយរបស់ពួកយើង។
  • អ្នកអាចជ្រើសរើសធ្វើការពេញម៉ោង ឬក្រៅម៉ោងបាន ដោយមិនប៉ះពាល់ដល់ការរៀនសូត្រ ឬការងារអ្នកនោះទេ។
  • អ្នកអាចធ្វើការពីផ្ទះ ឬពីកន្លែងណាក៏បាន ឲ្យតែអ្នកមានកុំព្យូទ័រ និងអាចភ្ជាប់អ៊ីនធឺណេតបាន។
  • គំនិតយោបល់របស់អ្នក នឹងត្រូវបានមើលឃើញដោយមនុស្សរាប់មុឺននាក់។
  • ពួកយើងឲ្យតម្លៃទៅលើគំនិតរបស់អ្នក ដូច្នេះអ្នកនឹងទទួលបានប្រាក់ចំណូល សមស្របទៅតាមស្តង់ដាររបស់អ្នកសរសេរអត្ថបទ ទៅលើការបញ្ជេញមតិ និងការខិតខំបង្កើតជាអត្ថបទដ៏ល្អៗរបស់អ្នក ដែលវាជាជម្រើសដ៏ល្អ ប្រៀបធៀបនឹងកន្លែងដទៃទៀតជាច្រើនក្នុងប្រទេសកម្ពុជា ក្នុងវិស័យសារពត៌មាននេះ។
  • ទទួលបានបទពិសោធធ្វើការក្នុងប្រព័ន្ធការងារ ដែលត្រូវបានឌីហ្សាញឡើងយ៉ាងយកចិត្តទុកដាក់ និងមានភាពងាយស្រួលក្នុងការធ្វើការ។

 

 

 

 

Comments are closed.