MENU

Author

2649

របៀបថតរូប 360 ដឺក្រេ ដោយប្រើទូរស័ព្ទស្មាត្រហ្វូនរបស់អ្នក

បច្ចេកវិទ្យា, សង្គម

12/12/2016

កន្លងមកនេះ អ្នកឃើញមានបច្ចេកវិទ្យាកាមេរ៉ា 360 ដឺក្រេ មានលក់ក្នុងទីផ្សារជាច្រើន ក៏ដូចជាឧបករណ៍បន្ថែម (Accessories) ភ្ជាប់ជាមួយនឹងទូរស័ព្ទស្មាត្រហ្វូនរបស់អ្នកដើម្បីថតជារូបភាព 360 ដឺក្រេបាន ឧទាហរណ៍ដូចជា កាមេរ៉ា Theta SC 360-degree និង Insta360 Nano ជាដើម។ បន្ថែមពីនេះ វែបសាយ ក៏ដូចជាបណ្ដាញសង្គមជាច្រើនដូចជា Facebook ក្នុង iOS និង Android OS ក៏មានបច្ចេកវិទ្យាអាចបង្ហាញនូវរូបភាព 360 ដឺក្រេ លើវែបសាយ ឬ app របស់ពួកគេបានផងដែរ។

អ្នកក៏អាចថតរូប ឬវីដេអូ 360 ដឺក្រេ ដោយប្រើតែទូរស័ព្ទស្មាត្រហ្វូនរបស់អ្នកបានដែរ ទោះរូបភាព ឬវីដេអូ មិនសូវមានគុណភាពល្អឬស្អាតដូចកាមេរ៉ា ដែលបង្កើតឡើងសម្រាប់ថតរូបភាព 360 ដឺក្រេក៏ដោយ។ ខាងក្រោម គឺជារបៀបថតរូប 360 ដឺក្រេតាមទូរស័ព្ទស្មាត្រហ្វូនរបស់អ្នក ដូចជា iPhone ឬ ទូរស័ព្ទ Android ជាដើម ដោយប្រើប្រាស់កម្មវិធី Google Street View។

 

Google Street View

1. ធ្វើការដោនឡោដកម្មវិធី Google Street View ក្នុង App Store របស់ iOS ឬ ក្នុង Play Store របស់ Android។ (វាគឺជា app របស់ Google សម្រាប់ឲ្យអ្នកប្រើប្រាស់ upload រូបភាព 360 ដឺក្រេ ចូលក្នុងផែនទី Google ចំកន្លែងដែលអ្នកកំពុងនៅ ហើយវាក៏មានភ្ជាប់នូវមុខងារកាមេរ៉ាសម្រាប់ថតរូបភាព 360 ដឺក្រេ។)

 

2. បើក App ឲ្យដំណើរការ។ នៅជ្រុងខាងក្រោម ផ្នែកខាងស្ដាំ យើងឃើញមានប៊ូតុងរូបកាមេរ៉ាមួយ។ ចុចលើប៊ូតុងនោះ វាចេញជាជម្រើសឲ្យយើងជ្រើសចំនួន 3។

  • Link external 360 camera: ជាមួយ mode នេះ អ្នកអាចភ្ជាប់វាជាមួយនឹងកាមេរ៉ា 360 ដើម្បីធ្វើការថតបាន។

 

  • Import 360 photos: ក្នុង mode នេះ អ្នកអាចធ្វើការ upload រូបភាព 360 ដឺក្រេ ចូលក្នុងផែនទីចំកន្លែងដែលអ្នកកំពុងនៅ បើសិនជាអ្នកមានរូបភាព 360 ស្រាប់។

  • Camera: ជាមួយ mode នេះ អ្នកអាចធ្វើការថតរូប 360 ដឺក្រេ ពីក្នុងស្មាត្រហ្វូនរបស់អ្នកបាន។

 

3. ចុចយក “Camera” mode នោះវានឹងចេញជាមុខងារកាមេរ៉ា និងធ្វើការថតរូប 360 តាមស្មាត្រហ្វូនរបស់អ្នក។

 

4. ដើម្បីថត ដាក់កងរង្វង់ ឲ្យចំរង្វង់ពណ៌លឿង។ រួចទាញកងរង្វង់នោះ ទៅលើរង្វង់ពណ៌លឿងមួយទៀត ដែលនៅជាប់រូបភាពដែលយើងថតរួច ដើម្បីចងវាភ្ជាប់គ្នា។

  • បើសិនជាអ្នកមិនពេញចិត្តលើរូបដែលអ្នកដាក់ភ្ជាប់ អ្នកអាចចុចប៊ូតុងត្រលប់មកវិញមួយ នៅខាងឆ្វេងផ្នែកខាងក្រោម ដើម្បីថតកន្លែងនោះម្ដងទៀត។

  • ហើយបើអ្នកចង់ថតសារថ្មីទាំងអស់ អ្នកអាចចុចសញ្ញាខ្វែងនៅខាងស្ដាំ ដើម្បីលុបរូបនោះចោល និងចាប់ផ្ដើមថតម្ដងទៀត។

  • ហើយបើអ្នកពេញចិត្តនឹងរូបភាពដែលអ្នកថតហើយ អ្នកអាចចុចសញ្ញា “គ្រីស” នៅកណ្ដាល។

 

5. ក្រោយពីបានទុកឲ្យវាធ្វើការបំលែងរូបដែលអ្នកបានថតឲ្យទៅជារូបភាពសម្រាប់បង្ហាញជា 360 ដឺក្រេ រូបភាពនោះ នឹងបានរក្សាទុកនៅក្នុង Private tap ក្នុងកម្មវិធី Google Street View នេះ ក៏ដូចជានៅក្នុង Gallery ក្នុងទូរស័ព្ទរបស់អ្នក។

 

6. ក្រោយពីបានរូបហើយ អ្នកអាចធ្វើការ upload រូបភាព 360 ដឺក្រេនោះ លើបណ្ដាញសង្គមនានា ដូចជា Facebook បាន។

 

ខាងក្រោមនេះ គឺជាឧទាហរណ៍រូបភាព 360 ដឺក្រេ ដែលខ្ញុំបានថតដោយប្រើប្រាស់កម្មវិធី Google Street View នេះផ្ទាល់៖

 

សរុបមក អ្នកអាចធ្វើការថតរូប 360 ដឺក្រេបាន ដោយប្រើស្មាត្រហ្វូនរបស់អ្នក បើសិនជាអ្នកមិនមានកាមេរ៉ា 360 ផ្ទាល់ ក៏ប៉ុន្តែវាមិនទទួលបានគុណភាពល្អដូចកាមេរ៉ា 360 នោះទី ហើយរូបភាពនោះ ប្រហែលជាមិនត្រូវបានភ្ជាប់គ្នាល្អនោះទេ ព្រោះថាពេលថតអ្នកអាចរង្គើរដៃខុសគ្នា និងអាចមានពន្លឺខុសគ្នា។ ក្រៅពីកម្មវិធី Google Street View នេះ អ្នកអាចសាកមើល app ផ្សេងៗទៀតដើម្បី ដែលមានមុខងារស្រដៀងគ្នាបាន ដូចជា Splash និង Fyuse ជាដើម។

 

អានបន្ត

1655

ម៉ូតូដ៏អស្ចារ្យទាំង 6 គ្រឿង ដែលប្រើថាមពលអេឡិចត្រូនិចសុទ្ធ

បច្ចេកវិទ្យា

07/12/2016

យើងឃើញមានរថយន្តប្រើប្រាស់ថាមពលអេឡិចត្រូនិចក្នុងទីផ្សារបច្ចុប្បន្នជាច្រើន ប៉ុន្តែម៉ូតូអេឡិចត្រូនិច ទើបតែចូលខ្លួនក្នុងទីផ្សារថ្មីៗនេះទេ។ តែទោះជាយ៉ាងណា ម៉ូតូអេឡិចត្រូនិចទាំងនោះក៏មិនអន់ប៉ុន្មានដែរ ជាមួយនឹងភាពខុសគ្នារវាង ទំហំម៉ាស៊ីន រយៈពេលសាកថ្មអាគុយ និងរយៈចម្ងាយដែលអាចបើកបរបាន ម៉ូតូអេឡិចត្រូនិចទាំងនោះ ផ្ដល់នូវលក្ខណៈពិសេសៗប្លែកៗរៀងៗខ្លួន។nike air jordan 6 retro unc sneakers
jordan shoe stores
cheap jordan
nike air jordan 4 military black
jordan 1 cheap
nike air jordan 6 rings
travis scott jordan 1
nike air jordan retro 4
sales of air jordan
nike air jordan store
cheap jordan 4s
nike air jordan 6 retro unc sneakers stores
nike air jordan 1 retro
jordan nike air
nike air jordan womens low
mens jordan shoes on sale
cheap jordan 4
mens nike air jordan 1
nike air jordan womens black and white
nike air jordan retro
jordan shoes online
nike air jordan high top
air jordan nike
nike air jordan online
cheap jordan 4
air jordan 3
jordan shoes on sale
nike air jordan mens
nike air jordan 1 lost and found
jordan shoes for sale
jordan shoes on sale
nike air jordan 4 red
best jordan 4
cheap jordan
cheap jordan 1
jordan’s store
cheap jordan shoes
jordan 4 cheap
nike air jordan 1s
nike air jordan low
jordan shoes for sale

BMW Motorrad VISION NEXT 100

រូបភាពពី Engadget

BMW Motorrad VISION NEXT 100 គឺជាម៉ូតូអេឡេត្រូនិចសុទ្ធ របស់ក្រុមហ៊ុន BMW ដែលអ្នករក្សាលំនឹងបានដោយខ្លួនឯង ហើយវាត្រូវបានឌីហ្សាញឡើងជារៀងជ្រុងៗត្រីកោណ ពណ៌ខ្មៅគ្រើម (matte) មើលទៅដូចជាម៉ូតូមកពីអនាគតកាល ឬម៉ូតូដែល Batman ជិះ និងពិសេសជាងនេះនោះ វាត្រូវបានធ្វើឡើងពីសរសៃកាបូន (carbon fiber) លាយជាមួយនឹង អាលុយមីញ៉ូមរលោង ដែលធ្វើឲ្យវាមានភាពរឹងមាំខ្លាំង និងមានទម្ងន់ស្រាល។ ម៉ូតូនេះ ត្រូវបានក្រុមហ៊ុន​ BMW ធ្វើការណែនាំកាលពីខែមុន នៅឯរដ្ឋ Los Angeles, សហរដ្ឋអាមេរិក។

ក្រុមហ៊ុន BMW ក៏បានផលិតនូវវែនតា Smart Visor (ក្នុងរូបភាព) សម្រាប់អ្នកជិះពាក់នៅពេលបើកបរ ដែលវាដើរតួរជំនួសឲ្យកញ្ចក់ការពារខាងមុខ និងកញ្ចក់ឆ្លុះមើលទៅក្រោយ ហើយបន្ថែមពីនោះ វាក៏អនុញ្ញាតឲ្យអ្នកជិះ​ អាចប្រើប្រាស់ផែនទី និងអាចមើលពត៌មានផ្សេងៗពីដំណើរការរបស់ម៉ូតូបានផងដែរ។

AP Works Light Rider

រូបភាពពី Engadget

ម៉ូតូអេឡិចត្រូនិច Light Rider របស់ក្រុមហ៊ុន APWork គឺជាម៉ូតូអេឡិចត្រូនិចដំបូងបង្អស់ ដែលត្រូវបានគេធ្វើឡើងតាមរយៈ 3D Printer និងប្រើប្រាស់សារធាតុដែក ដែលប្រើសម្រាប់ផលិតយន្តហោះ។ ហើយវាអាចធ្វើដំណើរបានរយៈចម្ងាយដល់ទៅ 60 គម (37 miles) និងមានល្បឿនអតិបរមាដល់ទៅ 80 km/h (គីឡូម៉ែត្រក្នុងមួយម៉ោង)។ នៅក្នុងទីផ្សារ គឺមានតែម៉ូតូនេះចំនួន 50 គ្រឿងប៉ុណ្ណោះ ហើយវាត្រូវបានលក់ក្នុងតម្លៃ $56,000 ក្នុងមួយគ្រឿង។

Concept Honda Chopper

រូបភាពពី Engadget

Honda Chopper គឺជាម៉ូតូអេឡិចត្រូនិច concept របស់ក្រុមហ៊ុន​ Honda ដែលត្រូវបានឌីហ្សាញឡើងដោយលោក Peter Norris ដែលជាអ្នកឌីហ្សាញគ្រឿងយន្តក្នុងវីដេអូហ្គែម ហើយការឌីហ្សាញរបស់ម៉ូតូ Honda Chopper នេះ មើលទៅដូចជាយានយន្តចេញពីរឿង Star War អញ្ជឹង។ ដោយសារតែម៉ាស៊ីនរបស់វា ត្រូវបានគេឌីហ្សាញដាក់ជាប់ទៅនឹងកង់របស់ម៉ូតូផ្ទាល់ ទីប្រជុំទម្ងន់របស់វាមិននៅចំកណ្ដាលដូចម៉ូតូដទៃនោះទេ ដែលអនុញ្ញាតឲ្យអ្នកជិះមានភាពងាយស្រួលក្នុងការបើកបរ និងរក្សាលំនឹង។ យើងនៅមិនទាន់ដឹងថា ក្រុមហ៊ុន Honda R&D នឹងធ្វើការផលិតម៉ូតូនេះដើម្បីលក់នៅឡើយនោះទេ ក៏ប៉ុន្តែការឌីហ្សាញរបស់វា គឺគួរឲ្យចាប់អារម្មណ៍បាត់ទៅហើយ។

Johammer J1

រូបភាពពី Engadget

ម៉ូតូអេឡិចត្រូនិច Johammer J1 គឺជាម៉ូតូអេឡិចត្រូនិច ប្រកាសចេញកាលពីដើមឆ្នាំ ដែលមានកម្លាំងថ្មអាគុយប្រើបានយូរ និងអាចអនុញ្ញាតឲ្យវាធ្វើដំណើរបានឆ្ងាយជាងម៉ូតូអេឡិចត្រូនិចផ្សេងៗទាំងអស់ ដោយអ្នកអាចជិះវាបានរយៈចម្ងាយដល់ទៅ 200 Km ជាមួយនឹងថាមពលថ្មអាគុយមួយពេញ។ ថ្មអាគុុយរបស់វា ត្រូវបានផលិតឡើងក្នុងចំនួនតិចតួចបំផុតនៅឯប្រទេសអូទ្រីស (Austria) សម្រាប់តែម៉ូតូ Johammer J1 នេះប៉ុណ្ណោះ។ ម៉ូតូនេះត្រូវបានដាក់លក់ដំបូងបង្អស់ក្នុងតម្លៃ $31,860។

Voxan Wattman

រូបភាពពី Engadget

ចាប់ពីពេលត្រូវបានណែនាំកាលពីឆ្នាំ 2013, ម៉ូតូ Voxan Wattman ត្រូវបានគេស្គាល់ថាជាម៉ូតូអេឡិចត្រូនិច ដែលមានថាមពលខ្លាំងជាងគេបង្អស់ ដោយសារតែថ្មអាគុយទំហំ 12.8 KWh (គីឡូវ៉ាត់ម៉ោង) របស់វា។ ម៉ូតូនេះ អាចតំឡើងល្បឿនពី 0 km/h ទៅ​ 96 km/h (60 mph) ក្នុងពេលតែ 3.4 វិនាទីតែប៉ុណ្ណោះ។ ហើយអ្វីដែលជាលក្ខណៈពិសេសរបស់ម៉ូតូនេះផងដែរ គឺជាសមត្ថភាពអាចសាកថ្មអាគុយមួយពេញ ក្នុងរយៈពេលត្រឹមតែ កន្លះម៉ោង (30 mn) តែប៉ុណ្ណោះ។ ជាមួយនឹងថ្មអាគុយមួយពេញ វាអាចធ្វើដំណើរបានរយៈចម្ងាយដល់ទៅ 178 Km (111 miles) ឯណោះ។

នៅពេលដែលចេញជា concept ដំបូង ម៉ូតូ Voxan Wattman នេះ អាចនឹងវាយលុកទីផ្សារម៉ូតូអេឡិចត្រូនិចទាំងអស់ ក៏ប៉ុន្តែជាអកុសល ក្រុមហ៊ុនបានបោះបង់គម្រោងនេះចោល ដោយសារតែបញ្ហាមួយចំនួនក្នុងក្រុមហ៊ុន។

The Tron Lightcycle

រូបភាពពី Engadget

នៅឆ្នាំ 2011 ក្រុមហ៊ុន Parker Brothers Choppers បានផលិតនូវម៉ូតូអេឡិចត្រូនិច Lightcycle ដែលមានដាក់ LEDs នៅជុំវិញតួរខ្លួនរបស់ម៉ូតូ មើលទៅដូចម៉ូតូនៅក្នុងរឿង Tron Legacy អញ្ជឹងដែរ។ ម៉ូតូនេះអាចធ្វើដំណើរក្នុងល្បឿនលឿនបំផុតដល់ទៅ 160 km/h (100 mph) ហើយអាចធ្វើដំណើរបានរយៈចម្ងាយ 160 Km (100 miles) ជាមួយនឹងថ្មអាគុយមួយពេញ ដែលត្រូវការចំណាយពេលតែ 35 នាទីដើម្បីសាកតែប៉ុណ្ណោះ។

អានបន្ត

2102

វិធី 8 យ៉ាង អាចឲ្យអ្នករក្សាជាតិទឹកក្នុងខ្លួនបាន ក្រៅពីផឹកទឹក

សុខភាព

06/12/2016

ខ្លួនរបស់មនុស្សយើងផ្សំដោយជាតិទឹកជាង 70% ដើម្បីសម្រួលនូវដំណើរការផ្សេងៗក្នុងរាងកាយរបស់យើង ដូច្នេះអ្នកត្រូវទទួលទានទឹក ឬអាហារ ដែលមានជាតិទឹកជាប្រចាំ ដើម្បីឲ្យរាងកាយរបស់អ្នកដំណើរការទៅយ៉ាងរលូន។ យើងទាំងអស់គ្នាអាចរស់នៅបាន 2-3 អាទិត្យបាន បើអត់អាហារ ក៏ប៉ុន្តែអ្នកអាចទ្រាំរស់បានតែ 2-3 ថ្ងៃប៉ុណ្ណោះបើគ្មានទឹកផឹក។ ពេលខ្លះផឹកតែទឹករហូត អ្នកប្រហែលជាធុញ ហេតុនេះហើយទើបយើងមានឃើញក្រុមហ៊ុនផលិតភេសជ្ជៈរសជាតិផ្សេងៗជាច្រើនក្នុងទីផ្សារ។ ខាងក្រោមនេះ គឺជាចំណីមួយចំនួន ដែលអ្នកអាចទទួលទានបានដើម្បីរក្សាជាតិទឹកក្នុងខ្លួនរបស់អ្នក ក្រៅពីការផឹកទឹក។jordan 4 cheap
nike air jordan 4 oil green
nike air jordan 4
nike air jordan 4 black canvas
cheapest jordan 1
jordan 1 for sale
nike air jordan women
cheapest jordan 4
nike air jordan 6
cheap jordan shoes
cheap jordan 1s
nike air jordan 1 womens
mens jordan shoes on sale
nike air jordan womens high top
nike air jordan shoes
cheapest jordan 4
jordan 4 with nike air
air jordan sale
jordan shoes for sale
air jordan store
nike air jordan 4 red
nike air jordan 4 retro
jordan store
best jordan 1s
nike air jordan 1 high
nike air jordan mens low
best jordan 1 colorways
we the best jordan 5
cheap jordan 4
cheap jordan
best jordan shoes
jordan 1 university blue
nike air jordan mens shoes
jordan 4 military black
cheapest jordan 4s
best jordan 4s
nike air jordan women
jordan 4 cheap
nike air jordan 4
nike air jordan mens
jordan’s store

1. បន្លែសេឡឺរី (Celery)

1-celery-stalks

Celery ផ្ទុកជាតិទឹកដល់ទៅ 95% ដូច្នេះវាជាជម្រើសល្អសម្រាប់ទទួលទានដើម្បីរក្សាជាតិទឹកក្នុងខ្លួនអ្នកក្រៅពីទឹក។ បន្ថែមពីនេះ វាក៏មានផ្ទុកនូវសារធាតុចិញ្ចឹមមួយចំនួន ដូចជា ប៉ូតាស្យូម និង វីតាមីន K ផងដែរ។

2. បន្លែ/ផ្លែឈើក្រឡុក

6-watermelon

អ្នកអាចធ្វើទឹកបន្លែ ឬទឹកផ្លែឈើក្រឡុកតាមរបៀបជាច្រើន ហើយទឹកក្រឡុកភាគច្រើន គឺល្អបំផុតសម្រាប់រក្សាជាតិទឹកក្នុងខ្លួនរបស់អ្នក។ អ្នកអាចដាក់អ្វីក៏បានដើម្បីធ្វើជាទឹកក្រឡុក រួមទាំងបន្លែ និងផ្លែឈើសុខភាពគ្រប់មុខ។ បន្ថែមពីនេះ វាមានភាពងាយស្រួលក្នុងការធ្វើផងដែរ ដោយអ្នកគ្រាន់តែត្រូវការម៉ាស៊ីនទឹកក្រឡុក និងកូនកាំបិត ដើម្បីកាត់បន្លែ ឬផ្លែឈើជាចំនិតតូចៗ មុននឹងដាក់វាក្រឡុកក្នុងម៉ាស៊ីនទឹកក្រឡុកនោះជាការស្រេច។

3. កាហ្វេ

3-coffee-cup

ការពីមុន គេគិតថាកាហ្វេ កាត់បន្ថយជាតិទឹកក្នុងខ្លួនរបស់យើង ក៏ប៉ុន្តែជាមួយនឹងការសិក្សាថ្មីៗនេះ បានបញ្ជាក់ថា កាហ្វេ ក៏អាចជាជម្រើសដ៏ល្អសម្រាប់ផ្ដល់ជាទឹកដល់រាងកាយអ្នកបានដែរ។ កាហ្វេខ្មៅ ដែលមិនដាក់ស្ករ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់សុខភាពរបស់អ្នក ព្រោះថាការកាត់បន្ថយជាតិស្ករបានកាន់តែច្រើន វាកាន់តែប្រសើរ ហើយជាខ្លាញ់ក្នុងក្រែម (cream) របស់កាហ្វេក៏មិនសូវល្អណាស់ណាសម្រាប់ខ្លួនរបស់អ្នកដែរ។

4. ត្រសក់

ff844c42305ce04edb5db2f9553b8d48

ត្រសក់មានផលប្រយោជន៍ក្នុងការផ្ដល់ជាតិទឹកដល់រាងកាយយើងដូច celery ដែរ ដោយវាមានផ្ទុកជាតិទឹកដល់ទៅ 96% ឯណោះ ក៏ប៉ុន្តែវាមានរសជាតិឆ្ងាញ់ និងស្រួលញុាំជាង celery ដូច្នេះមនុស្សភាគច្រើនអាចទទួលទានវាបាន។

5. ទឹកដូង

Brown coconut with dried outer layer and fibers sticking out. It has an oval shape with a soft lower shadow, on a white background.

ទឹកដូង ត្រូវបានគេជឿថា ដូចជាទឹកច្រោះធម្មជាតិមួយដ៏ល្អសម្រាប់សុខភាពរបស់យើង ជាពិសេសសម្រាប់អ្នកជម្ងឺ។ ទឹកដូងមិនមានផ្ទុកនូវជាតិ កាបូអ៊ីដ្រាត (carbohydrates) ដូចទឹក energy drink ឬភេសជ្ជៈកីឡាដ៏ទៃនោះទេ ក៏បន្តែវាមានផ្ទុកនូវជាតិប៉ូតាស្យូមខ្ពស់ ដែលល្អសម្រាប់សាច់ដុំរបស់អ្នក ហើយអាចទប់ស្កាត់ការរមួរក្រពើ និងការចុកសាច់ដុំបាន។

6. ផ្លែឪឡឹក

6-watermelon

ផ្លែឪឡឹក គឺជាផ្លែឈើដ៏ល្អជាងគេបំផុត ដែលអ្នកអាចញុាំក្រៅពីទឹក ដើម្បីជួយរក្សាជាតិទឹកក្នុងខ្លួនអ្នក ដោយសារវាមានជាតិទឹករហូតដល់ទៅ 92% ហើយបន្ថែមពីលើនោះផងដែរ វាមានផ្ទុកនូវជាតិអំបិល ជាតិម៉ាញ៉េស្យូម (magnesium) និងកាល់ស្យូម (calcium) ដែលអ្នកអាចទទួលទានជំនួសឲ្យភេសជ្ជៈកីឡាផ្សេងៗបាន។ ហើយផ្លែឪឡឹក ក៏មានភាពផ្ទុកនូវវីតាមីន C, វីតាមីន A និង ប៉ូតាស្យូមផងដែរ និងពិសេសជាងនេះនោះ វាមានរសជាតិផ្អែមឆ្ញាញ់ ដែលមនុស្សគ្រប់រូបចូលចិត្ត។

7. ផ្លែស្ត្របឺរី

7-strawberries

ផ្លែស្ត្របឺរី គឺអាចប្រគួតប្រជែងនឹងផ្លែឪឡឹកបាន ដោយវាមានផ្ទុកនូវជាតិទឹកដល់ទៅ 92% ភាគរយដូចគ្នា ដែលធ្វើឲ្យវាជាប់ឈ្មោះជាផ្លែបឺរីអាចផ្គត់ផ្គង់ជាតិទឹកបានច្រើនជាងគេក្នុងចំនោមផ្លែបឺរីទាំងអស់។ ដោយសារតែមានផ្ទុកនូវជាតិសរសៃ និងវីតាមីន C ច្រើន បានធ្វើឲ្យផ្លែស្ត្របឺរី ជាផ្លែដែលមានរសជាតិឆ្ងាញ់ និងជាជម្រើសផ្លែបឺរីសុខភាពដ៏ល្អសម្រាប់រក្សាជាតិទឹកក្នុងខ្លួនរបស់អ្នក។

8. ស្ពៃស (iceberg lettuce)

8-iceberg-lettuce

ស្ពៃស ឬ iceberg lettuce មានផ្ទុកនូវជាតិទឹកដល់ទៅ 96% ដូច្នេះវាប្រាកដជាអាចផ្គត់ផ្គង់ជាតិទឹកដល់អ្នកបានយ៉ាងល្អ។ ចំពោះសារធាតុចិញ្ចឹម ស្ពៃសពុំសូវមានច្រើនដូចបន្លែផ្លែឈើដទៃនោះទេ ក៏ប៉ុន្តែដោយសារតែវាស្រដៀងទៅនឹងសាឡាដដែរ ដូច្នេះអ្នកអាចញុាំវាជាមួយនឹងគ្រឿងផ្សំផ្សេងៗទៀតតាមរសជាតិដែលអ្នកចូលចិត្តបាន។

អានបន្ត

ក្រុមហ៊ុន GoPro បានដាក់លក់ឧបករណ៍ Karma’s Stabilizer Grip ដោយឡែក ក្នុងតម្លៃ $300

បច្ចេកវិទ្យា

05/12/2016

karmastabilizer_pdp_5

ដង Karma’s stabilizer grip របស់ក្រុមហ៊ុន GoPro | ប្រភពពីវែបសាយ GoPro

ក្រុមហ៊ុន GoPro បានធ្វើការហៅប្រមូលយកផលិតផល Karma Drone របស់ពួកគេត្រឡប់ទៅវិញ ដោយសារតែបញ្ហាមួយចំនួន ក៏ប៉ុន្តែពួកគេនឹងដាក់លក់ដង Karma Stabilizer Grip ដោយឡែកតែវាក្នុងតម្លៃ $300 ដែលដើមឡើយ ត្រូវបានដាក់លក់ជាកញ្ចប់រួមក្នុងប្រអប់ជាមួយ Karma Drone នោះ។ ជាមួយនឹងដង Stabilizer Grip នេះ អ្នកនឹងអាចថតវីដេអូយ៉ាងរលូន មិនសូវរង្គើរខ្លាំងជាមួយ GoPro របស់អ្នក បើទោះបីជាអ្នកកាន់នៅនឹងដៃក៏ដោយ។

download-1

ដង Karma’s stabilizer grip របស់ក្រុមហ៊ុន GoPro | ប្រភពពីវែបសាយ Engadget

ដង Karma stabilizer grip នេះ អាចប្រើបានជាមួយនឹង GoPro Hero 5 Black ដោយមិនចាំបាច់មានអ្វីបន្ថែមនោះទេ ក៏ប៉ុន្តែបើអ្នកចង់ប្រើវាជាមួយនឹង GoPro Hero 4 Black/Silver អ្នកប្រហែលជាត្រូវទិញនូវប្រដាប់រណបភ្ជាប់ (harness) ក្នុងតម្លៃ $30 បន្ថែមទៀត ទើបអាចប្រើជាមួយនឹងដង grip នេះបាន។ បន្ថែមពីនេះ អ្នកក៏អាចបន្ថែមនូវប្រដាប់ភ្ជាប់ផ្សេងៗទៀត ដែលអាចប្រើជាមួយនឹងដង stabilizer grip នេះ ដែលអ្នកអាចពាក់ជាប់នូវនឹងខ្លួនរបស់អ្នកបាន ជាពិសេសនៅពេលអ្នកលេងកីឡា ឬជិះម៉ូតូ កង់ ជាដើម ដូច្នេះអ្នកអាចប្រើដៃរបស់អ្នកធ្វើអ្វីផ្សេងបានក្នុងកីឡា ដែលអ្នកលេង។

harness_for_hero4_pdp_1

ប្រដាប់រណបភ្ជាប (harness) សម្រាប់ប្រើជាមួយ Hero 4 Black/Silver | ប្រភពពីវែបសាយ GoPro

ដង Karma Stabilizer grip និងប្រដាប់ភ្ជាប់ផ្សេងៗទាំងអស់ គឺមានលក់ក្នុងទីផ្សារហើយ ក៏ប៉ុន្តែបើអ្នកមាន GoPro Hero 5 Session អ្នកប្រហែលជាត្រូវចាំរហូតដល់ពាក់កណ្ដាលឆ្នាំ 2017 ទើបអាចប្រើវាបាន ព្រោះថាឥឡូវនេះ នៅមិនទាន់មានប្រដាប់រណបភ្ជាប់ សម្រាប់ Hero 5 Session ជាមួយនឹងដង grip នេះនៅឡើយទេ។

អានបន្ត

1386

វិធី 10 យ៉ាង ដើម្បីចាប់ផ្ដើមជីវិតការងារប្រចាំថ្ងៃរបស់អ្នកដោយមិនចាំបាច់ផឹកកាហ្វេ

សង្គម, សុខភាព

02/12/2016

សម្រាប់មនុស្សភាគច្រើន ជាពិសេសអ្នកដែលធ្វើការ ការផឹកកាហ្វេជារៀងរាល់ថ្ងៃ គឺក្លាយទៅជាទម្លាប់ប្រចាំថ្ងៃ ដែលមិនអាចខានបានទៅហើយ។ អ្នកខ្លះ គិតថាកាហ្វេជាសារធាតុញៀនសម្រាប់ពួកគេ ព្រោះពួកគេមិនអាចចាប់ផ្ដើមការងាររបស់ពួកបាននោះទេ ប្រសិនបើមិនបានផឹកកាហ្វេ។ ការពិតទៅ កាហ្វេមានផលសម្បត្តិ និងផលវិបត្តិរបស់វា ហើយទទួលវាច្រើនជ្រុលពេកក៏មិនល្អសម្រាប់សុខភាពយើងដែរ។ (អ្នកអាចស្វែងយល់ពីប្រភេទកាហ្វេផ្សេងៗដោយ ចុចទីនេះ)។ ខាងក្រោមនេះ គឺជាវិធី 10 យ៉ាង ដែលអ្នកអាចធ្វើបាន ដើម្បីចាប់ផ្ដើមជីវិតការងារប្រចាំថ្ងៃរបស់អ្នក ដោយមិនចាំបាច់ពឹងផ្អែកលើកាហ្វេនោះទេ។

 

1. ធ្វើចលនា

1-stretch-it-out

ការធ្វើចលនាខ្លួនប្រាណរបស់យើង អាចជួយឲ្យឈាមរបស់យើងដើរស្រួល សូមកុំអង្គុយនៅតែមួយកន្លែងច្រើនម៉ោងពេក។ ការធ្វើការពុតខ្លួននៅពេលព្រឹក ឬក្នុងចន្លោះពេលអង្គុយរយៈពេលយូរ អាចជួយឲ្យខ្លួនប្រាណរបស់អ្នកមានភាពសកម្ម មិនស្ពឹក និងអាចជួយឲ្យអ្នកធ្វើសកម្មភាពផ្សេងៗបានលះល្អ។ មានវីធីពុតខ្លួនជាច្រើន ដែលអ្នកអាចធ្វើតាម នៅក្នុងអ៊ីនធឺណេត ហើយការធ្វើលំហាត់ប្រាណយ៉ូហ្គា (yoga) ក៏ជាជម្រើសមួយដែរ។

 

2. ញាំុផ្លែប៉ោម

2-apple

ផ្លែប៉ោម មានផលប្រយោជន៍ជាច្រើនសម្រាប់សុខភាពយើង ហើយក្នុងពាក្យស្លោកអង់គ្លេសក៏បាននិយាយពីវាដែរ៖ “An apple a day keeps the doctor away” (បកប្រែ៖ ញាំុផ្លែប៉ោមមួយក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយការទៅជួបដុកទ័រដោយសារជម្ងឺផ្សេងៗបាន)។ ទោះបីជាផ្លែប៉ោម មិនមានឥទ្ធិពលខ្លាំងអាចធ្វើឲ្យអ្នកចាប់ផ្ដើមកាងាររៀងរាល់ព្រឹកបានដូចកាហ្វេ តែវាក៏មានជាតិស្ករធម្មជាតិ ដែលគ្រប់គ្រាន់ល្មមសម្រាប់អ្នកផងដែរ។ អ្នកក៏អាចទទួលបានផលប្រយោជន៍នេះនៅក្នុងផ្លែឈើផ្សេងៗទៀតដូចជា ផ្លែចេក និងផ្លែក្រូច បានផងដែរ។

 

3. ធ្វើលំហាត់ប្រាណ

3-run-on-the-beach

ការធ្វើលំហាត់ប្រាណដ៏សាមញ្ញ ដូចជាការរត់ពេលព្រលឹមឡើង ក៏អាចចាប់ផ្ដើមថ្ងៃរបស់អ្នកបានយ៉ាងល្អដែរ ប្រសិនបើអ្នកមិនសូវចង់ ឬមិនចេះធ្វើយ៉ូហ្គា។ វាគឺជាលំហាត់ប្រាណ ដែលអាចធ្វើឲ្យខ្លួនប្រាណរបស់អ្នកបញ្ចេញនូវសារធាតុម្យ៉ាងឈ្មោះ endorphins ដែលជាសារធាតុជួយឲ្យអ្នកមានអារម្មណ៍ល្អ ដូច្នេះវាល្អបំផុតសម្រាប់ការចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក។

 

4. ការដើរ

4-peaceful-stroll

បើសិនជាអ្នកមិនចង់ពាក់ស្បែកជើងកីឡា និងធ្វើការរត់នោះទេ គ្រាន់តែធ្វើការដើរធម្មតាៗនៅពេលព្រលឹមឡើងក៏អាចជួយឲ្យអ្នកចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកបានយ៉ាងស្រស់ស្រាយផងដែរ ជាពិសេសនៅថ្ងៃ ដែលមានពន្លឺព្រះអាទិត្យរះចំ។ ខ្យល់បរិសុទ្ធ និងពន្លឺថ្ងៃពេលព្រឹកព្រលឹម គឺជាអ្វីដែលត្រូវការដើម្បីចាប់ផ្ដើមការងារប្រចាំថ្ងៃរបស់អ្នក។

 

5. ងូតទឹកត្រជាក់

download

បើសិនជាអ្នកជាប្រភេទមនុស្សចូលចិត្តចាប់ផ្តើមធ្វើការភ្លាមពេលព្រលឹមឡើង ការងូតទឹកត្រជាក់អាចជួយចាប់ផ្ដើមថ្ងៃរបស់អ្នកបានល្អប្រសើរជាងកាហ្វេទៅទៀត ហើយក៏បានលឿនជាងផងដែរ។ ការងូតទឹកត្រជាក់ អាចជួយកាត់បន្ថយអារម្មណ៍តានតឹង និងអាចជួយឲ្យអ្នកមានការប្រុងអារម្មណ៍ខ្ពស់ ជាពិសេសនៅពេលព្រលឹមឡើង។

 

6. ផឹកទឹកត្រជាក់

6-glass-of-water

បើសិនជាអ្នកមិនចង់ង៉ូតទឹកពេលព្រលឹមនោះទេ ការផឹកទឹកត្រជាក់ក៏អាចជួយបានដូចគ្នា។ វាអាចជួយជំរុញលំហូរនៃឈាមទៅកាន់ខួរក្បាល និងជំរុញឲ្យមានការបញ្ចេញនូវអ័រម៉ូន adrenaline ដែលអាចជួយឲ្យអ្នកមានភាពប្រុងអារម្មណ៍ខ្លាំងជាងធម្មតាបាន។

 

7. ផឹកតែក្តៅ

7-having-tea

បើសិនជាទឹកត្រជាក់ មិនមែនជាអ្វីដែលអ្នកចូលចិត្តនៅពេលព្រលឹមឡើង អ្នកក៏អាចផឹកតែក្ដៅបានផងដែរ។ តែ ក៏មានផ្ទុកនូវជាតិកាហ្វេអ៊ីន (caffeine) ដូចកាហ្វេផងដែរ ក៏ប៉ុន្តែមានបរិមាណតិចជាង ដូច្នេះវាក៏អាចប្រើសម្រាប់ចាប់ផ្ដើមថ្ងៃរបស់អ្នកបានដែរ។ តែក្ដៅ ក៏មានផលប្រយោជន៍ផ្សេងទៀតផងដែរ ដូចជាជួយបន្ថយសម្ពាធឈាមជាដើម។

 

8. ហៅទូរស័ព្ទទៅម្តាយរបស់អ្នកបើអ្នកមិននៅជាមួយគាត់

8-calling-mom

ត្រឹមត្រូវណាស់ សម្រាប់យើងទាំងអស់គ្នាភាគច្រើន គ្មានអ្វីលើលោកនេះល្អជាងសម្លេងរបស់មាតារបស់អ្នកនោះទេ។ វាជាសម្លេង ដែលយើងទាំងអស់គ្នាស្ដាប់តាំងពីតូចមក ដោយគាត់តែងតែហៅយើងញាំុបាយ ដាស់យើងឲ្យងើបទៅសាលា និងជេស្ដីបន្ទោសយើងជាដើម។ ដូច្នេះ សម្លេងរបស់មាតារបស់យើង គឺអាចជួយឲ្យអ្នកចាប់ផ្ដើមថ្ងៃរបស់អ្នកបានយ៉ាងល្អ ជាពិសេសប្រសិនជាអ្នកមិនរស់នៅជាមួយគាត់។ យោងតាមការសិក្សាមួយ បានឲ្យដឹងថា ការស្ដាប់សម្លេងមាតារបស់អ្នក អាចជួយកាត់បន្ថយភាពស្មុគ្រស្មាញបាន។

 

9. ធ្វើការម៉ាស្សា

70762462d75c3f4ecb4208f89f0934cc

មិនមែនមនុស្សទាំងអស់សុទ្ធតែមានដៃគូ ដែលចាំជួយធ្វើម៉ាស្សារៀងរាល់ព្រឹកទាំងអស់នោះទេ ហើយបើសិនជាអ្នកនៅតែម្នាក់ឯង អ្នកក៏អាចធ្វើវាបានដោយខ្លួនឯងផងដែរ។ ចំណាយពេល 2-3 នាទី ដោយធ្វើការចុច ឬសង្កត់លើចំណុចជីបចរចម្បងលើខ្លួនរបស់អ្នក ដើម្បីធ្វើការជំរុញថាមពលរបស់អ្នក។

 

10. ស្ដាប់ចម្រៀង

10-ipod

ធ្វើការស្ដាប់ចម្រៀងពេលព្រលឹមឡើង ក៏អាចជួយចាប់ផ្ដើមថ្ងៃរបស់អ្នក និងជួយតម្លើងថាមពល ដើម្បីធ្វើការងាររបស់អ្នកបានដែរ ជាពិសេសចម្រៀង ដែលមានចង្វាក់លឿនៗ។ តែកុំស្ដាប់លឺខ្លាំងពេក ព្រោះវាអាចធ្វើឲ្យអ្នកថ្លង់បាន។

 

 

 

 

អានបន្ត

1207

គន្លឹះទាំង 20 នៃការប្រើប្រាស់ Google ដែលអាចជួយសម្រួលដល់ជីវិតប្រចាំថ្ងៃរបស់អ្នក

សង្គម

28/11/2016

យើងទាំងអស់គ្នាបានដឹងហើយថា ម៉ាស៊ីនស្វែងរក (Search Engine) Google អាចជួយរកចម្លើយឲ្យយើងបានស្ទើរតែគ្រប់រាល់អ្វីដែលយើងសួរ ឬឆ្ងល់ចង់ដឹង។ ហើយបន្ថែមពីនេះ ក្រុមហ៊ុន Google បានខិតខំអភិវឌ្ឍន៍សេវាកម្មនេះឲ្យកាន់តែប្រសើរឡើងក្នុងប៉ុន្មានឆ្នាំក្រោយនេះ ដើម្បីមិនត្រឹមតែផ្ដល់តែពត៌មានដល់យើងប៉ុណ្ណោះទេ តែផ្ដល់វាឲ្យក្នុងវិធីដ៏មានប្រយោជន៍បំផុត។

ដូច្នេះ ជាជាងគ្រាន់តែធ្វើការស្វែងរកនៅក្នុង Google ហើយឲ្យវាផ្តល់តែលទ្ធផល យើងអាចឲ្យ Google ធ្វើការគិតជំនួសយើង និងផ្ដល់ជាពត៌មានដែលអ្នកចង់ដឹង ដោយប្រើប្រាស់នូវគន្លឹះ ឬ shortcuts ទាំង 21 វិធីខាងក្រោមនេះ។

 

1. ប្រើប្រាស់ Google ឲ្យវាធ្វើការប្រៀបធៀបតម្លៃអាហារូបត្ថម្ភ (nutritional value) ឬចំនួនកាឡូរី និងពត៌មានផ្សេងៗទៀតអំពីអាហារពីរផ្សេងគ្នា។

lifebuzz-4b86352eb6de6baec54e6b43a590f5c2-limit_2000-685x473

 

2. ធ្វើការ Timer ដោយមិនចាំបាច់ចេញពីកុំព្យូទ័រ ឬ browser របស់អ្នក។

lifebuzz-b80ce529776c158c38119acd33240ddc-limit_2000-685x318

 

3. អ្នកអាចឆែកមើលម៉ោងព្រះអាទិត្យរះ ឬលិច នៅក្នុងតំបន់ ដែលអ្នករស់នៅបាន។

lifebuzz-bc4eaf72117256ac871faaa26f1d0eac-limit_2000-685x249

 

4. អ្នកអាចលេងហ្គែមមួយចំនួនលើ browser របស់អ្នកផ្ទាល់បាន ដូចជាហ្គែម “Zerg Rush” ដោយគ្រាន់តែវាយឈ្មោះវាក្នុងប្រអប់ស្វែងរករបស់ Google (Google search bar)។

lifebuzz-27af1acff169c65352ddbd76d8aed8a9-limit_2000-685x509

 

5. បើសិនជាអ្នកចង់ដឹងពីអាកាសធាតុនៅក្នុងតំបន់ណាមួយ អ្នកគ្រាន់តែវាយបញ្ចូលនូវឈ្មោះទីក្រុង ឬខេត្តនោះ ភ្ជាប់ជាមួយនឹងពាក្យ “Forecast” នោះអ្នកនឹងបានចម្លើយយ៉ាងក្បោះក្បាយភ្លាមដូចក្នុងកម្មវិធីទស្សន៍ទាយអាកាសធាតុអញ្ជឹងដែរ។

lifebuzz-8ee4b21e827bfa42613ad34d95c112f6-limit_2000-685x515

 

6. អ្នក៏អាចប្រើឲ្យ Google ឲ្យធ្វើការគិតលុយ ដែលអ្នកគួរឲ្យធីបទៅអ្នកធ្វើការក្នុងភោជនីយដ្ឋាន ឬហាងផ្សេងៗបានផងដែរ ដោយវែបសាយ Google មានភ្ជាប់នូវកម្មវិធីគិតលេខក្នុងវែបសាយរបស់ពួកគេផ្ទាល់។

lifebuzz-90f08e53403b396298bad0a6b7d78388-limit_2000-685x367

 

7. ឥឡូវនេះ អ្នកមិនចាំបាច់ចេញពី google.com ដើម្បីឆែកមើលជើងយន្តហោះរបស់អ្នកនោះទេ អ្នកគ្រាន់តែវាយនូវលេខជើងយន្តហោះរបស់អ្នក (flight number) ជាមួយនឹងក្រុមហ៊ុនហោះហើរ ដែលអ្នកប្រើ (Airline) ក្នុង Search Bar នោះជាការស្រេច។

lifebuzz-cdb2a51c309f3df0e656fe7490b21c49-limit_2000-685x502

 

8. វិធីមួយនេះមិនសូវជាមានប្រយោជន៍អ្វីនោះទេ ប៉ុន្តែវាប្លែក និងសប្បាយម្យ៉ាង។ អ្នកគ្រាន់តែធ្វើការវាយនូវអក្សរ “do a barrel roll” ក្នុងប្រអប់ស្វែងរក ហើយចាំមើលថានឹងមានអ្វីកើតឡើង។

lifebuzz-3f048087e555e325f74c7394b260f592-limit_2000

 

9. ហើយសាកវាយពាក្យ “Tilt” សាកវិញម្តង។ (បញ្ជាក់៖ ប្រហែលជាវិធីនេះមិនចេញទៀតទេ តែអ្នកអាចចុចលើ link (elgoog.im/tilt/) នេះដើម្បីមើលវាបាន។

lifebuzz-484b9c70fca2f477700b944a4c003abe-limit_2000-685x298

 

10. អ្នកអាចឆែកមើលម៉ោងបញ្ចាំងរឿងភាគ (series) ដែលអ្នកចូលចិត្តបាន ដោយវាយនូវឈ្មោះរឿងភាគនោះ ជាមួយនឹងពាក្យ “episodes”។

lifebuzz-ad9b6591d67f57fcdce59f76babc89ad-limit_2000-685x315

 

11. វាយបញ្ចូលនូវឈ្មោះខ្សែភាពយន្ត ជាមួយនឹង “release date” អ្នកនឹងឃើញថ្ងៃដែលភាពយន្តនោះនឹងចេញបញ្ចាំងក្នុងរោងភាពយន្ត។

lifebuzz-fe0f105b510efbf12eb30abd5196fb41-limit_2000-685x301

 

12. វាក៏អាចឲ្យអ្នកស្វែងរកថា ភាពយន្តដែលលេងក្នុងរោងភាពយន្តនៅតំបន់អ្នករស់នៅផងដែរ។

lifebuzz-83e6b0cae98d02275c163de5643f2d5a-limit_2000-685x296

 

13. អ្នកអាចស្វែងយល់ពីពត៌មានរបស់ក្រុមហ៊ុនមួយ ដោយគ្រាន់តែវាយឈ្មោះក្រុមហ៊ុននោះចូលក្នុងប្រអប់ស្វែងរក។

lifebuzz-ad2fcb43c1dcd8de4455522a54509e9a-limit_2000-685x559

 

14. ចូលចិត្តស្ដាប់បទចម្រៀងរបស់តារាចម្រៀងមួយណា? គ្រាន់តែវាយអក្សរ “song by [artist name]” អ្នកនឹងឃើញបទទាំងអស់របស់តារានោះ។

lifebuzz-e6ee9d90c7ae0e4479ad4c08e6b05feb-limit_2000-685x323

 

15. បើសិនជាអ្នកនឹកហ្គេមបំបែកជញ្ជាំង ឬដុំុំឥដ្ឋ វាយបញ្ចូលនូវពាក្យ “Atari Breakout” (រួចចុច link ខាងលើគេ បើសិនមិនទាន់ចូល) ដើម្បីលេងហ្គែមនោះ។

lifebuzz-2559ea6af25b0eeb3539c6412f610f60-limit_2000-685x538

 

16. អ្នកអាចធ្វើការបំលែងខ្នាតផ្សេងៗទាំងអស់ក្នុង Google ផ្ទាល់បាន ដូចជា ពី km ទៅ mile, ពី Kg ទៅ ផោន (lb) និងពី អ៊ិញ (inch) ទៅ ម៉ែត្រ (m) ជាដើម។

lifebuzz-baf06861476ebc9305371ee5e6d24813-limit_2000-685x284

 

17. ហើយវាក៏អាចជួយធ្វើការបកប្រែពីភាសា មួយទៅភាសាមួយ បានយ៉ាងល្អផងដែរ។

lifebuzz-c8b3461cdc22da73d75bb5cf8ab54d8d-limit_2000-685x286

 

18. អ្នកក៏អាចស្វែងយល់ពីអ្នកនិពន្ធសៀវភៅ ដែលអ្នកចូលចិត្តបានផងដែរ ដោយវាយពាក្យ “books by [author/ឈ្មោះអ្នកនិពន្ធ]” ។

lifebuzz-0bb0ac58dbfa56e5ced40b6e3ef958c4-limit_2000-685x336

 

19. អ្នកអាចស្វែងរកប្រភពដើមនៃរូបភាពមួយ ដោយគ្រាន់តែចុចលើរូបកាមេរ៉ាក្នុងប្រអប់ស្វែងរករបស់ Google រួច upload រូបភាព ឬ link របស់រូបភាពនោះ ហើយធ្វើចុច search ជាការស្រេច។

lifebuzz-280050fc8b6a44473f057b5d9980cec1-limit_2000-685x335

 

20. ចុចលើរូបភាព មេក្រូ ដែលនៅក្នុងប្រអប់ស្វែងរករបស់ Google បើសិនជាអ្នកចង់ធ្វើការស្វែងរកដោយការនិយាយ ជាជាងការវាយអក្សរ។

lifebuzz-6f59818aba3006804697dd05b6b92b65-limit_2000-685x355

 

នៅមានគន្លឹះផ្សេងៗ និងហ្គែមផ្សេងៗជាច្រើនទៀត ដែលក្រុមហ៊ុន Google បានដាក់បញ្ចូលក្នុងម៉ាស៊ីនស្វែងរករបស់ខ្លួន។ អ្នកអាចស្វែងរកបន្ថែមបាន ហើយសង្ឃឹមថា គន្លឹះទាំងប៉ុន្មានខាងលើ អាចនឹងមានប្រយោជន៍សម្រាប់អ្នក។

 

អានបន្ត

974

Link វីដេអូមេរោគ អាចធ្វើឲ្យឧបករណ៍ iOS របស់ក្រុមហ៊ុន Apple ទាំងអស់គាំងម៉ាស៊ីនបាន

បច្ចេកវិទ្យា, សង្គម

24/11/2016

យោងតាមវែបសាយ EverythingApplePro និងអ្នកប្រើប្រាស់ឧបករណ៍ iOS របស់ក្រុមហ៊ុន Apple មួយចំនួន បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានវីដេអូមេរោគមួយដែរ ដែលកំពុងតែរីករាលដាលពេញអ៊ីនធឺណេត និងដែលអាចធ្វើឲ្យឧបករណ៍ iOS (ដូចជា iPhone, iPad និង iPod ជាដើម) គ្រប់វើហ្សិន (version) ទាំងអស់របស់អ្នក ឲ្យមានបញ្ហាគាំងម៉ាស៊ីនបាន។

វីដេអូនេះអាចធ្វើឲ្យឧបករណ៍ iOS របស់អ្នកគាំងបានយ៉ាងងាយស្រួលបំផុត ដោយវាគ្រាន់តែទាមទារឲ្យអ្នកចុចលើតែលើ Link វីដេអូមួយប៉ុណ្ណោះនៅក្នុងកម្មវិធីរុករក (browser) Safari ហើយក្រោយពី iPhone, iPad ឬ iPod របស់អ្នកបានបង្ហាញវីដេអូប្រវែង 5 វិនាទីនោះចប់ភ្លាម ប្រហែលប៉ុន្មានវីនាទីក្រោយមក ពួកវានឹងគាំងម៉ាស៊ីន ទោះជាអ្នកចុចអ្វីក៏មិនចេញ។ អ្វីដែលអ្នកអាចធ្វើបាន មានតែធ្វើការ Hard Reboot ម៉ាស៊ីន ដោយចុចប៊ូតុង Home និងប៊ូតុង Wake/Sleep ជាមួយគ្នាមួយសន្ទុះ ដើម្បីអ្នកអាចបញ្ជាឧបករណ៍ iOS របស់អ្នកវិញបាន។

iphone6-hands-reset-homepage-thumb800-1470713930586

របៀប Hard Reboot ឧបករណ៍ iOS របស់អ្នក

វីធី hack នេះ អាចធ្វើទៅបានតែជាមួយនឹងវីដេអូ ដែលមិនមានការបំលែងតែប៉ុណ្ណោះ ដូច្នេះអ្នកមិនចាំបាច់ភ័យជាមួយនឹងវីដេអូដែលត្រូវបានបំលែងដូចជាវីដេអូនៅក្នុង YouTube នោះទេ។ ហើយអ្វីដែលអ្នកអាចការពារបានពីវីដេអូ ឬ Links ដែលអាចធ្វើឲ្យស្មាត្រហ្វូនរបស់អ្នកគាំងបាននោះ គឺកុំចុចលើ link ប្លែកៗនៅទីណាក៏ដោយនៅលើអ៊ីនធឺណេតផ្ដេសផ្ដាស បើសិនជាអ្នកមិនសូវជឿ ឬមិនសូវដឹងថាវាភ្ជាប់ទៅទីណាច្បាស់នោះ។ ត្រូវចាំថា អ្នក Hackers ក៏អាចប្រើប្រាស់កម្មវិធីធ្វើឲ្យ links ទាំងនោះ មើលទៅឃើញខ្លី ដូចជា links របស់វែបសាយធម្មតាបានផងដែរដើម្បីបន្លំអ្នក ឬដាក់ជារូបភាពទាក់ទាញដើម្បីឲ្យអ្នកចុចលើវា ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្នរាល់ការចុចចូលទៅ links ផ្សេងៗ ឬដោនឡោដអ្វីផ្សេងៗ។

អានបន្ត

1389

AirSelfie កូនកាមេរ៉ា drone តូចច្រឡឹង ដែលដាក់ជាប់នឹង case ទូរស័ព្ទអ្នកបាន

បច្ចេកវិទ្យា

23/11/2016

AirSelfie គឺជាកូនកាមេរ៉ា drone មានទំហំតូចប៉ុនទូរស័ព្ទរបស់អ្នក ដែលអាចភ្ជាប់ និងបញ្ជាដោយប្រើប្រាស់ AirSelfie app ដែលមានក្នុង iOS និង Android ដើម្បីថតរូប selfie ឬវីដេអូ HD ពីលើអាកាសបាន។ ទោះបីជាវាមិនអាចថតរូបបានច្បាស់ដូច drone សម្រាប់អ្នកជំនាញ ដូចជា Phantom 4 ជាដើម ក៏ប៉ុន្តែវាគ្រប់គ្រាន់ណាស់សម្រាប់ថត selfie និងវីដេអូធម្មតា។

ជាមួយនឹងស្លាបកង្ហា turbo តូចរបស់ AirSelfie វាអាចធ្វើការហោះហើរបានដល់ទៅកម្ពស់ 20 ម៉ែត្រ និងនៅតែអនុញ្ញាតឲ្យអ្នកអាចធ្វើការថតរូបដែលមានគុណភាពខ្ពស់បានពីក្នុងស្មាតហ្វូនរបស់អ្នកដដែល។ ជាមួយនឹងមុខងារកាត់បន្ថយភាពញ័រ និងទំហំកាមេរ៉ា 5 MP (មេហ្គាភិចសែល) វាអាចថតយករូប ឬវីដេអូ ដែលមានគុណភាពខ្ពស់ និងច្បាស់ល្អបាន។ ពិសេសពីនេះផងដែរ ជាមួយនឹងទំហំដ៏ស្រាលរបស់វា ត្រឹមតែ 52 g (ក្រាម) និងការឌីហ្សាញដ៏តូច ដែលអាចដាក់ចូលក្នុង case ទូរស័ព្ទពិសេសរបស់វា ដែលជា Charger ផងដែរនោះ វាអនុញ្ញាតឲ្យអ្នកដាក់ AirSelfie នេះតាមខ្លួនបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

03e59059e9461b671173c4e40f0609d0_original

Flight Mode ទាំងបីរបស់ AirSelfie

 

របៀបប្រើប្រាស់របស់វា គឺមានភាពងាយស្រួលបំផុត ដោយគ្រាន់តែធ្វើតាម 4 ជំហានងាយៗប៉ុណ្ណោះ៖

1. រៀបចំហោះហើរ៖ ដក AirSelfie ចេញពីស្រោមទូរស័ព្ទ ហើយចុចបើក។

airselfie_step_1-1

 

2. ធ្វើការហោះហើរ៖ បើក AirSelfie app (iOS ឬ Android) និងចុចប៊ូតុងឲ្យវាចាប់ផ្ដើមហោះ។

step_2-2-1

3. ធ្វើការថតពីលើអាកាស៖ បញ្ជាការហោះហើរតាមរយៈ app និងចុចប៊ូតុងថត ដើម្បីថតរូប ឬវីដអូ HD។

step_3-1

4. ធ្វើការចុះចត៖ បញ្ជាឲ្យចុះចតដោយរលូនលើបាតដៃរបស់អ្នក ឬចាប់វានៅពេលដែលវាហោះមួយកន្លែងលើអាកាស រួចដាក់វាចូលក្នុងស្រោមទូរស័ព្ទពិសេសរបស់វាដើម្បីសាកថ្ម។

airselfie_step_4-1

 

ចំពោះតម្លៃរបស់វា គឺនៅមិនទាន់មានច្បាស់នៅក្នុងទីផ្សារនៅឡើយទេ តែអ្នកអាចធ្វើការ Pre-order បានតាមវែបសាយ kickstarter។ ហើយដោយសារផលិតផលនេះ បានទទួលការគាំទ្រច្រើននៅក្នុងវែបសាយនោះ យើងនឹងឃើញមានការផលិត និងដឹកជញ្ជូនចេញលកក្នុងទីផ្សារក្នុងពេលឆាប់ៗនេះផងដែរ។

 

អានបន្ត

710

Instagram នឹងដាក់បញ្ចូលនូវមុខងារ Live Video ឆាប់ៗនេះ

សង្គម

22/11/2016

សេវាកម្ម Live Streaming Video ក្នុងបណ្ដាញសង្គមឥឡូវនេះ កំពុងមានភាពល្បីល្បាញជាខ្លាំង ហើយ Instagram ក៏នឹងដាក់បញ្ចូលនូវមុខងារនេះចូលក្នុង app របស់ពួកគេឆាប់ៗនេះ ដើម្បីឲ្យសាធារណៈជនប្រើប្រាស់ផងដែរ។

កម្មវិធីបណ្ដាញសង្គមសម្រាប់ចែករំលែករូបភាព និងវីដេអូ Instagram ដែលជាកម្មសិទ្ធិរបស់ Facebook មួយនេះ នឹងដាក់បញ្ចូលមុខងារ Live Video នេះជាផ្នែកមួយនៃមុខងារ Stories របស់ពួកគេ។ ហើយខុសប្លែកពីមុខងារ Live Video ក្នុង Facebook វីដេអូដែលអ្នកបានធ្វើការផ្សាយផ្ទាល់ ហើយវានឹងត្រូវបានលុបចោលភ្លាមៗក្រោយពីអ្នកបានធ្វើការ Live ចប់ ដែល Instagram បានអះអាងថា ការធ្វើបែបនេះ គឺដើម្បីជំរុញឲ្យអ្នកមិនសូវមានភាពតានតឹងនៅពេលធ្វើការ Live Video។

524363-instagram-live-video

ការ Update មួយនេះ នឹងត្រូវបានដាក់ឲ្យអ្នកប្រើប្រាស់ទាំង 500 លានអ្នករបស់ពួកគេ អាចដោនឡោដបាននៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ទៀត។ ដើម្បីមើលដឹងថាមុខងារនេះមាននៅក្នុងកម្មវិធី Instagram របស់អ្នកឬនៅនោះ អ្នកអាចទាញទៅខាងស្ដាំ (Swipe Right) នៅពេលដែលអ្នកកំពុងមើល Newsfeed ដើម្បីបើកមុខងារកាមេរ៉ា ហើយស្វែងរកប៊ូតុង “Start Live Video”។ នៅពេលដែលអ្នកចុចលើប៊ូតុងនោះ អ្នកអាចធ្វើការ live បានរហូតទៅមួយម៉ោងឯណោះសម្រាប់ followers របស់អ្នកអាចចូលមើលបាន ដែលពួកគេនឹងទទួលនូវ notification នៅពេលដែលអ្នកចាប់ផ្ដើម live។

instagram-live-video

រីឯនៅពេលដែល followers របស់អ្នកធ្វើការ live វីដេអូ នោះអ្នកនឹងឃើញ Profile របស់ពួកគេនៅក្នុង Stories Bar ដែលស្ថិតនៅផ្នែកខាងលើនៃ app ភ្ចាប់ជាមួយនឹងអក្សរ “Live” ដែលមានពណ៌ផ្កាឈូក ដែលអនុញ្ញាតឲ្យអ្នកចូលមើល live video របស់ពួកគេបាន។

b8ea520b0193df-0

បន្ថែមពីនេះ Instagram ក៏មានដាក់បញ្ចូលនូវមុខងារផ្ញើរ disappearing photos and videos តាមរយៈ direct message ថ្ងៃនេះផងដែរ ដែលរូបភាព ឬវីដេអូទាំងឡាយ ដែលអ្នកផ្ញើរទៅមិត្តភក្តិរបស់អ្នកតាមរយៈ direct message នឹងត្រូវបានលុបចោលភ្លាមៗ ក្រោយពីអ្នកទទួលសារនោះបានមើលវារួចហើយ។ ហើយអ្នកក៏អាចដឹងផងដែរថា ពួកគេអាច Replay ឬ Screenshot សារនោះឬក៏អត់។

អានបន្ត

858

ផលវិបាកដ៏គួរឲ្យភ្ញាក់ផ្អើល 6 យ៉ាង ដែលអ្នកមានភាពឆ្លាតវៃខ្លាំងជួបប្រទះ

សង្គម

21/11/2016

អ្នកទាំងអស់គ្នាប្រហែលជាគិតថា បើសិនជាមានភាពឆ្លាតវៃខ្លាំងជាងអ្នកផ្សេងៗដ៏ទៃ ជីវិតអ្នកនឹងមានភាពងាយស្រួល និងអាចធ្វើអ្វីបានដូចដែលអ្នកចង់បាន។ ក៏ប៉ុន្តែ យោងតាមការសិក្សាមួយលើប្រធានបទ “When does intelligence become a curse?” ឬ “តើនៅពេលណា ដែលភាពឆ្លាតវៃខ្លាំងក្លាយទៅជាផលវិបាក?” មនុស្សភាគច្រើន ដែលបានចូលរួមក្នុងការសិក្សានោះ បានលើកឡើងនូវផលវិបាកមួយចំនួនដែលពួកគេបានជួបប្រទះ។ ខាងក្រោមនេះ គឺជាផលវិបាកទាំង 6 យ៉ាង ដែលមនុស្សមានភាពឆ្លាតវៃខ្លាំងតែងតែជួបប្រទះ។

 

1. អ្នកតែងតែគិតច្រើនជាងប្រើប្រាស់អារម្មណ៍

អ្នកយល់ពីអារម្មណ៍របស់អ្នកច្បាស់ និងអាចពន្យល់អ្នកដទៃពីអារម្មណ៍របស់អ្នកបានយ៉ាងល្អ ក៏ប៉ុន្តែក្រោយពីពន្យល់ហើយ អ្នកដូចជាមិនបានបញ្ចេញអារម្មណ៍នោះចេញមកក្រៅដូចអ្នកដទៃសោះ។ មនុស្សធម្មតាបញ្ចេញអារម្មណ៍របស់ពួគគេតាមរយៈកាយវិការដូចជា ស្រែក សើច យំ រត់ វាយតប់ រាំ ជាដើម រីឯអ្នកដែលមានភាពឆ្លាតតែងតែពន្យល់ពីអារម្មណ៍របស់ពួកគេ។

 

2. អ្នកដទៃតែងមានការរំពឹងខ្ពស់លើអ្នក

នៅពេលដែលអ្នកមានឈ្មោះជាមនុស្សឆ្លាតនៅក្នុងក្រុម អ្នកតែងតែត្រូវបានអ្នកដទៃរំពឹងទុកលើអ្នកថា អ្នកនឹងធ្វើបានល្អក្នុងរឿងអ្វីមួយ។ ហើយការរំពឹងទុកនេះ បានបង្កើតជាភាពតានតឹង ព្រោះថាអ្នកខ្លាចធ្វើមិនបានល្អដូចដែលពួកគេរំពឹងលើអ្នក ហើយខ្លាចក្នុងការបរាជ័យ។

ឧទាហរណ៍ នៅពេលដែលអ្នកគឺជាអ្នកដែលរៀនពូកែជាងគេក្នុងថ្នាក់ ឬក្នុងសាលា នោះអ្នកនឹងត្រូវបានមើលដោយមនុស្សគ្រប់គ្នានៅជុំវិញអ្នកដូចជាឪពុកម្ដាយ គ្រូៗ និងមិត្តភក្តិ ទៅលើរាល់កិច្ចការរបស់អ្នក ដូច្នេះអ្នកមិនហ៊ានប្រថុយធ្វើនូវរឿងអ្វីមួយ ដែលនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃការសិក្សារបស់អ្នកនោះទេ អីញ្ជឹងហើយទើបវាធ្វើឲ្យអ្នកមិនអាចសាកល្បងនូវអ្វីថ្មីៗបាន។

 

3. អ្នកប្រហែលជាមិនយល់ពីតម្លៃនៃការខិតខំធ្វើការ

i-will-always-choose-a-lazy-person-to-do-a-difficult-job

ចំពោះអ្នកដែលមានភាពឆ្លាតវៃខ្លាំង អ្នកតែងតែទទួលបានអ្វី ឬសម្រេចការអ្វីបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ខិតខំប្រឹងប្រែងខ្លាំងដូចអ្នកធម្មតានោះទេ។ តែទោះជាយ៉ាងណា ការមាន IQ ខ្ពស់ពេកមិនអាចដឹកនាំអ្នកទៅរកភាពជោគជ័យភ្លាមៗនោះទេ ហើយមនុស្សដែលមានភាពវៃឆ្លាតខ្លាំង ប្រហែលជាមិនមានការវិវ័ត្តិន៍លើការព្យាយាមខ្លាំងដូចអ្នកធម្មតា ដែលជាតម្រូវការសម្រាប់ភាពជោគជ័យផងដែរ។

 

4. អ្នកដទៃនឹងធុញអ្នកនៅពេលដែលអ្នកតែងតែកែតម្រូវពួកគេញយដងពេក

នៅពេលដែលអ្នកមានសន្ទនាជាមួយមិត្តភក្តិ ឬមនុស្សជុំវិញអ្នក ទោះរឿងតូចតាចយ៉ាងម៉េចក៏ដោយ បើសិនជាអ្នកដឹងថាពួកគេនិយាយមិនត្រឹមត្រូវ ឬមិនពិតត្រង់ណានោះ អ្នកតែងតែមានអារម្មណ៍ថាចង់កែពួកគេភ្លាមៗតែម្តង។ ក៏ប៉ុន្តែបើវាកើតឡើងញយដងពេក មនុស្សដែលអ្នកកែតម្រូវនោះ អាចនឹងមានអារម្មណ៍ខ្មាស់ ឬអាម៉ាស់នៅមុខអ្នកដទៃទៀត ដែលកំពុងស្ដាប់ ពួកគេនឹងប្រហែលជាមិនសូវចង់ដើរជាមួយអ្នកទៀតនោះទេ។

 

5. អ្នកតែងតែគិតខ្លាំងពេកលើរឿងអ្វីមួយ

ent22k6h7m3hzrxaldag

ផលវិបាកមួយទៀតរបស់អ្នកដែលមានភាពវៃឆ្លាតខ្លាំងពេក គឺតែងតែធ្វើការរំពឹងគិត ឬវែកញ៉ែកខ្លាំងពេកលើរឿងអ្វីមួយ ទោះជារឿងសាមញ្ញយ៉ាងណាក៏ដោយ។ ហើយដោយសារតែអ្នកតែងតែគិតច្រើនពេកលើរឿងអ្វីមួយ ដូចជាវែកញ៉ែកជ្រុលពេកលើផលប៉ះពាល់របស់រឿងមួយ វាធ្វើឲ្យអ្នកមិនអាចធ្វើការសម្រេចចិត្តបានលះល្អ និងបានភ្លាមៗនោះទេ។

 

6. អ្នកដឹងថាអ្នកមិនចេះអ្វីខ្លះ

នៅពេលដែលអ្នកមានភាពឆ្លាតវៃខ្លាំង អ្នកដឹងពីកម្រិឹតរបស់អ្នក ថាអ្នកចេះប៉ុនណា។ អ្នកអាចព្យាយាមយ៉ាងណាក៏ដោយ ក៏អ្នកនៅតែមិនអាចដឹងរឿងគ្រប់យ៉ាងដែរ។ នៅពេលដែលអ្នកយល់ដឹងនូវរឿងអ្វីមួយកាន់តែច្រើន អ្នកនឹងមានអារម្មណ៍ថាអ្នកដឹងពីវាកាន់តែតិច ព្រោះថាអ្នកដឹងពីអ្វីដែលអ្នកមិនទាន់ដឹង។ តាមការសិក្សាមួយបានឲ្យដឹងថា អ្នកដែលយល់ដឹងតិចតួច តែងតែគិតថាពួកគេដឹងរឿងគ្រប់យ៉ាង និងមានអំណួតខ្លាំង ដែលយើងអាចហៅវាថា Dunning Kruger Effect។

overthinking

 

សរុបមក ផលវិបាកទាំង 6 ខាងលើ គឺជាអ្វីដែលអ្នកមានភាពឆ្លាតវៃខ្លាំងតែងតែជួបប្រទះ។ តើវាត្រូវជាមួយអ្នកលើចំនុចណាខ្លះ? ទោះជាការមានភាពឆ្លាតវៃខ្លាំងមានផលវិបាកយ៉ាងណាក៏ដោយ តែទោះជាយ៉ាងណា វាក៏ល្អជាងមិនដឹងអ្វី និងធ្វើជាមនុស្សល្ងង់ដែរ។

 

អានបន្ត