MENU

ទម្លាប់ងាយៗ 5 យ៉ាង ជួយឲ្យអ្នកសប្បាយចិត្ត

ទម្លាប់ងាយៗ 5 យ៉ាងដែលអ្នកគួរធ្វើជារៀងរាល់ថ្ងៃ ដើម្បីក្លាយជាមនុស្សវិជ្ជមាន និងមានភាពស្រស់ស្រាយក្នុងជីវិត យោងតាមវិទ្យាសាស្ត្រ ដែលវិធីទាំងនេះ គឺសុទ្ធតែត្រូវបានធ្វើការសិក្សាច្បាស់លាស់ ដោយលោក Shawn Achor អ្នកស្រាវជ្រាវផ្នែកខួរក្បាល និងអំពីសុភមង្គល នៅសកលវិទ្យាល័យ ហាវើដ (Harvard University) ។ អ្នកនឹងមានភាពសប្បាយរីករាយ និងស្រស់ស្រាយក្នុងអារម្មណ៍ ដោយសារខួរក្បាលរបស់អ្នកនឹងបញ្ចេញនូវជាតិអរម៉ូន Dopamine នៅពេលអ្នកធ្វើតាមទម្លាប់ទាំងប្រាំនេះជារៀងរាល់ថ្ងៃ ដែលវាជាអរម៉ូនទទួលខុសត្រូវក្នុងការផ្ដល់ជារង្វាន់ និងលើកទឹកចិត្តដល់សតិរបស់អ្នក។

 

1. សរសេររឿងបីយ៉ាង ដែលធ្វើឲ្យអ្នកមានភាពសប្បាយចិត្ត

1

ចំណាយពេល 2 នាទីក្នុងមួយថ្ងៃ សរសេរអំពីរឿងបីយ៉ាង ដែលធ្វើឲ្យអ្នកសប្បាយចិត្ត និងធ្វើឲ្យអ្នកមានសេចក្តីអំណរចំពោះ ហើយធ្វើវារយៈពេល 21 ថ្ងៃជាប់ៗគ្នា។ ការធ្វើបែបនេះ គឺដើម្បីបង្រៀនចិត្ត និងខួរក្បាលរបស់អ្នកឲ្យគិតតែអំពីរឿងវិជ្ជមាន ជាជាងរឿង ដែលគំរាមកំហែងដល់អ្នក។ នេះជាវីធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីបង្រៀនអ្នកឲ្យក្លាយជាមនុស្សសុទិដ្ឋិនិយម។

 

2. សរសេរពីបទពិសោធវិជ្ជមានមួយក្នុងមួយថ្ងៃ

writing-923882_960_720

ចំណាយពេល 2 នាទីក្នុងមួយថ្ងៃ សរសេរជាលំអិតនូវបទពិសោធវិជ្ជមានមួយ ដែលអ្នកជួបប្រទះក្នុងរយៈពេល 24 ម៉ោងចុងក្រោយ។ ការធ្វើបែបនេះ គឺដើម្បីឲ្យខួរក្បាលរបស់អ្នក គិតឡើងវិញនូវបទពិសោធ និងហេតុការណ៍ទាំងនោះ និងដើម្បីបង្រៀនខួរក្បាលរបស់អ្នកថា រាល់ទង្វើទាំងអស់ ដែលអ្នកធ្វើ គឺសុទ្ធតែមានតម្លៃ។

 

3. ធ្វើលំហាត់ប្រាណ

5-great-benefits-of-cardiovascular-exercise_02

ដើម្បីមានខួរក្បាល ដែលមានសុខភាពល្អ អ្នកត្រូវមានកាយសម្បទារឹងមាំល្អ ដូច្នេះអ្នកគួរតែធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ដើម្បីសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។ អ្នកមិនចាំបាច់ត្រូវហាាត់ប្រាណ ដើម្បីឲ្យឡើងសាច់ដុំ ឬត្រូវលេបថ្នាំបង្កើនកម្លាំងអ្វីនោះទេ អ្វីដែលអ្នកត្រូវការនោះ គឺគ្រាន់តែចំណាយពេល 15 នាទី ធ្វើលំហាត់ប្រាណចលនាបេះដូង (Cardio activities) ដូចជាការដើរ រត់ ជិះកង់ និងហែលទឹក ជាដើម នោះជាការស្រេច។ លំហាត់ប្រាណទាំងនេះ គឺមានប្រយោជន៍បំផុតចំពោះ បេះដូង កាយសម្បទា និងអារម្មណ៍របស់អ្នក។ ការធ្វើលំហាត់ប្រាណចលនាបេះដូងនេះ គឺដើម្បីបង្រៀនឲ្យខួរក្បាលរបស់អ្នកគិតថា រាល់ទង្វើទាំងអស់ គឺសុទ្ធតែមានតម្លៃ។

 

4. ដកដង្ហើម

breath

ផ្អាកនូវរាល់អ្វីដែលអ្នកធ្វើទាំងអស់ ហើយធ្វើការដកដង្ហើមចេញ  និងចូល យឺតៗវែងៗ រយៈពេល 2 នាទីជារៀងរាល់ថ្ងៃ ដោយផ្ដោតអារម្មណ៍របស់អ្នកទៅលើដង្ហើមរបស់អ្នក និងបំភ្លេចនូវអ្វីទាំងអស់នៅជុំវិញខ្លួនអ្នក។ ការធ្វើបែបនេះ គឺដើម្បីបង្រៀនខួរក្បាលរបស់អ្នក ឲ្យផ្តោតលើរឿងតែម៉្យាងក្នុងពេលតែមួយ។ លោក Achor បាននិយាយថា វាអាចជួយតម្លើងសុក្រិតភាព ធ្វើឲ្យកម្រិតនៃភាពសប្បាយរីករាយកើនឡើង និងកាត់បន្ថយនូវភាពស្មុគ្រស្មាញក្នុងអារម្មណ៍។

 

5. សម្ដែងនូវភាពសប្បុរស និងសេចក្តីអំណរអរគុណ

6359841732370182772089326717_maxresdefault

អ្វីដែលសំខាន់ជាងគេនោះ អ្នកគួរចំណាយពេល 2 នាទីក្នុងថ្ងៃ ផ្ញើរជាសារ ឬអ៊ីម៉ែលវិជ្ជមានមួយ សរសើរ ឬអរគុណមនុស្សម្នាក់ ដែលអ្នកស្គាល់ ហើយធ្វើវាជារៀងរាល់ថ្ងៃទៅមនុស្សខុសៗគ្នា។ លោក Achor បាននិយាយថា អ្នកដែលធ្វើបែបនេះ នឹងត្រូវបានគេស្គាល់ថាជាអ្នកដឹកនាំ ឬជាមនុស្សវិជ្ជមាន ដែលមានការទំនាក់ទំនងក្នុងសង្គមរឹងមាំ និងជាអ្នកដែលនាំនូវសេចក្ដីសុខដល់ខ្លួនឯង និងអ្នកដទៃ។

 

សរុបមក ការទម្លាប់ធ្វើនូវទម្លាប់ទាំងប្រាំខាងលើ ដើម្បីបង្រៀនខួរក្បាលរបស់អ្នក គឺដើម្បីធ្វើឲ្យវាបញ្ចេញនូវសារជាតិអរម៉ូន Dopamine ដែលអាចធ្វើឲ្យអ្នកក្លាយជាមនុស្សវិជ្ជមាន និងមានភាពសប្បាយរីករាយជារៀងរាល់ថ្ងៃរយៈពេលយូរអង្វែង។

Comments Off on ទម្លាប់ងាយៗ 5 យ៉ាង ជួយឲ្យអ្នកសប្បាយចិត្ត សង្គម, សុខភាព

Comments are closed.

យោបល់របស់អ្នកអាន