MENU

តើការទទួលទានផ្លែឈើត្រាំ ផ្តល់ផលល្អដល់សុខភាពរបស់យើងដែរឬទេ?

ផ្លែឈើត្រាំ និងបន្លែជ្រក់ គឺសុទ្ធតែស្ថិតនៅក្នុង ក្រុមចំណីអាហារផ្អាប់ ដោយការផ្អាប់គឺជាការបំលែងជាតិស្ករ ដែលមាននៅក្នុងចំណីអាហារទាំងនោះ ឲ្យក្លាយទៅជាជាតិអាកុល។ យើងអាចនិយាយបានថា ការបិត ឬផលិតស្រា ក៏ប្រើប្រាស់នូវវិធីសាស្ត្រផ្អាប់ ស្រដៀងគ្នា ទៅនឹងផ្លែឈើត្រាំ និងបន្លែជ្រក់ដែរ ដោយគ្រាន់តែការបិតស្រាមានក្បួនស្មុគស្មាញ ជាងបន្តិច។

Kimchi

Pickles-7-680x466

ff80808133f7cc33013411e2c6ae47c0

 

ដូចនេះ ប្រសិនបើនៅក្នុងផ្លែឈើត្រាំ និងបន្លែជ្រក់ មានផ្ទុកទៅដោយជាតិអាកុល ដូចទៅនឹងស្រាអញ្ចឹង តើការទទួលទានចំណីអាហារទាំងនេះ អាចផ្តល់ផល់ល្អ ឬក៏ប៉ះពាល់ដល់សុខភាពរបស់យើងដែល ឬទេ?

ផលប្រយោជន៍ដល់សុខភាព ដែលយើងនឹងទទួលបានពីការទទួលទានផ្លែឈើត្រាំ និងបន្លែជ្រក់ ៖

  • ជួយកាត់បន្ថយអត្រាកើតជំងឺបេះដូង និងជំងឺថ្លើម

សារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ ដែលមាននៅក្នុងផ្លែឈើត្រាំ និងបន្លែជ្រក់ ជួយក្នុងការប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី។ រ៉ាឌីកាល់សេរី គឺជាសារធាតុគីមីដែលមិនច្បាស់លាស់មួយ ដែលកើតមាននៅក្នុងរាងកាយដោយធម្មជាតិ ដោយវានឹងធ្វើឲ្យមានការខូចខាតកោសិកា និងអាចបង្កជាជំងឺបេះដូង ថ្លើម និងមហារីក។ សារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ ទាំងអស់នេះ គឺមិនអាចរស់នៅក្នុងចំណីអាហារដែលចំអិនយ៉ាងឆ្អិននោះឡើយ ផ្ទុយទៅវិញការប្រើប្រាស់វិធីសាស្ត្រផ្អាប់មករក្សារទុក្ខចំណីអាហារទាំងអស់នេះ នឹងធ្វើឲ្យពួកវានៅមានជីវិតបាន។

  • ជំនួយដល់ប្រព័ន្ធរំលាយអាហារ

Probiotic គឺជាពពួកមីក្រុប (ល្អ)មានជីវិត ដែលរស់នៅក្នុងបំពុងប្រព័ន្ធរំលាយអាហាររបស់យើង។ ការប្រើប្រាស់នូវថ្នាំផ្សះ បូករួមជាមួយនឹងទំលាប់ទទួលទានអាហារមិនល្អ នឹងធ្វើឲ្យពពួកមីក្រុប (ល្អ)មានជីវិតងាប់ ដែលជាហេតុបង្ករឲ្យមានបញ្ហាដូចជា ការឆ្លងមេរោគនៅលើទ្វាមាស ជំងឺរាគរូស និងបញ្ហាក្រពះជាដើម។  ការទទួលទានប្រភេទអាហារជ្រក់ដូចជាស្ពៃជ្រក់ ផ្លែឈើជ្រក់ ឬក៏ទឹកដោះគោជូរ (យ៉ាអួ) អាចទុបស្កាត់នូវបញ្ហាសុខភាពទាំងអស់នេះ ដោយសារតែនៅក្នុងប្រភេទអាហារទាំងអស់នេះគឺសំបូរទៅដោយពពួកមីក្រុប (ល្អ)មានជីវិត Probiotic។

 

ផល់អវិជ្ជមានដល់សុខភាព ដែលយើងនឹងទទួលបានពីការទទួលទានផ្លែឈើត្រាំ និងបន្លែជ្រក់ ៖

  • បង្កើនអត្រាប្រឈមនឹងជំងឺមហារីកក្រពះ និងបញ្ហាសំពាធឈាម

ជាធម្មតាការទទួលទាននូវប្រភេទចំណីអាហារជ្រក់ ក្នុងកំរិតមួយសមល្មម នឹងផ្តល់នូវផលប្រយោជន៍ជាច្រើន មកដល់សុខភាពរបស់យើង។ ប៉ុន្តែផ្ទុយទៅវិញ ការមានទំលាប់ទទួលទានប្រភេទចំណីអាហារជ្រក់ដែលមានរសជាតិប្រៃខ្លាំង ឬច្រើនហួសកំរិត អាចបង្កើនអត្រាប្រឈមនឹងជំងឺមហារីកក្រពះ និងបញ្ហាសំពាធឈាម កាន់តែខ្ពស់។

 

អញ្ចឹង!! ការទទួលទានផ្លែឈើត្រាំ ផ្តល់ផលល្អដល់សុខភាពរបស់យើងដែល ឬទេ?

សំរាប់ចម្លើយទៅនឹងសំណួរនេះគឺ យើងនឹងទទួលបានផល់ប្រយោជន៍ដ៏សុខភាពយ៉ាងច្រើន ពីការទទួលទានផ្លែឈើត្រាំ ឬប្រភេទអាហារជ្រក់ក្នុងកំរិតមួយដែលសមល្មម និងមានរសជាតិមិនប្រៃខ្លាំង។ ដូចនេះដើម្បីកាត់បន្ថយនូវអត្រាប្រឈមជាមួយនឹងគ្រោះថ្នាក់ដល់សុខភាព ដែលបណ្តាលមកពីការទទួលទានប្រភេទអាហារទាំងនេះ យើងគួរតែធ្វើវាដោយខ្លួនឯងផ្ទាល់ ប្រសើរជាងការទិញស្រាប់មកពីខាងក្រៅ។ ការធ្វើចំណីអាហារជ្រក់ដោយខ្លួនឯងគឺមិនមែននជារឿងមួយ ដ៏ពិបាកនោះទេ ម៉្យាងវិញទៀតយើងក៏មិនចាំបាច់ព្រួយបារម្ភទៅលើបញ្ហាអនាម័យ ឬបញ្ហាជាតិគីមីដែលមកពីក្រៅនោះដែរ។

5511890255_052c43729d_o

 

Comments Off on តើការទទួលទានផ្លែឈើត្រាំ ផ្តល់ផលល្អដល់សុខភាពរបស់យើងដែរឬទេ? សុខភាព

Comments are closed.

យោបល់របស់អ្នកអាន