MENU

Brain
Tag Archive

2690

ទម្លាប់ងាយៗ 5 យ៉ាង ជួយឲ្យអ្នកសប្បាយចិត្ត

សង្គម, សុខភាព

28/08/2016

ទម្លាប់ងាយៗ 5 យ៉ាងដែលអ្នកគួរធ្វើជារៀងរាល់ថ្ងៃ ដើម្បីក្លាយជាមនុស្សវិជ្ជមាន និងមានភាពស្រស់ស្រាយក្នុងជីវិត យោងតាមវិទ្យាសាស្ត្រ ដែលវិធីទាំងនេះ គឺសុទ្ធតែត្រូវបានធ្វើការសិក្សាច្បាស់លាស់ ដោយលោក Shawn Achor អ្នកស្រាវជ្រាវផ្នែកខួរក្បាល និងអំពីសុភមង្គល នៅសកលវិទ្យាល័យ ហាវើដ (Harvard University) ។ អ្នកនឹងមានភាពសប្បាយរីករាយ និងស្រស់ស្រាយក្នុងអារម្មណ៍ ដោយសារខួរក្បាលរបស់អ្នកនឹងបញ្ចេញនូវជាតិអរម៉ូន Dopamine នៅពេលអ្នកធ្វើតាមទម្លាប់ទាំងប្រាំនេះជារៀងរាល់ថ្ងៃ ដែលវាជាអរម៉ូនទទួលខុសត្រូវក្នុងការផ្ដល់ជារង្វាន់ និងលើកទឹកចិត្តដល់សតិរបស់អ្នក។

 

1. សរសេររឿងបីយ៉ាង ដែលធ្វើឲ្យអ្នកមានភាពសប្បាយចិត្ត

1

ចំណាយពេល 2 នាទីក្នុងមួយថ្ងៃ សរសេរអំពីរឿងបីយ៉ាង ដែលធ្វើឲ្យអ្នកសប្បាយចិត្ត និងធ្វើឲ្យអ្នកមានសេចក្តីអំណរចំពោះ ហើយធ្វើវារយៈពេល 21 ថ្ងៃជាប់ៗគ្នា។ ការធ្វើបែបនេះ គឺដើម្បីបង្រៀនចិត្ត និងខួរក្បាលរបស់អ្នកឲ្យគិតតែអំពីរឿងវិជ្ជមាន ជាជាងរឿង ដែលគំរាមកំហែងដល់អ្នក។ នេះជាវីធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីបង្រៀនអ្នកឲ្យក្លាយជាមនុស្សសុទិដ្ឋិនិយម។

 

2. សរសេរពីបទពិសោធវិជ្ជមានមួយក្នុងមួយថ្ងៃ

writing-923882_960_720

ចំណាយពេល 2 នាទីក្នុងមួយថ្ងៃ សរសេរជាលំអិតនូវបទពិសោធវិជ្ជមានមួយ ដែលអ្នកជួបប្រទះក្នុងរយៈពេល 24 ម៉ោងចុងក្រោយ។ ការធ្វើបែបនេះ គឺដើម្បីឲ្យខួរក្បាលរបស់អ្នក គិតឡើងវិញនូវបទពិសោធ និងហេតុការណ៍ទាំងនោះ និងដើម្បីបង្រៀនខួរក្បាលរបស់អ្នកថា រាល់ទង្វើទាំងអស់ ដែលអ្នកធ្វើ គឺសុទ្ធតែមានតម្លៃ។

 

3. ធ្វើលំហាត់ប្រាណ

5-great-benefits-of-cardiovascular-exercise_02

ដើម្បីមានខួរក្បាល ដែលមានសុខភាពល្អ អ្នកត្រូវមានកាយសម្បទារឹងមាំល្អ ដូច្នេះអ្នកគួរតែធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ដើម្បីសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។ អ្នកមិនចាំបាច់ត្រូវហាាត់ប្រាណ ដើម្បីឲ្យឡើងសាច់ដុំ ឬត្រូវលេបថ្នាំបង្កើនកម្លាំងអ្វីនោះទេ អ្វីដែលអ្នកត្រូវការនោះ គឺគ្រាន់តែចំណាយពេល 15 នាទី ធ្វើលំហាត់ប្រាណចលនាបេះដូង (Cardio activities) ដូចជាការដើរ រត់ ជិះកង់ និងហែលទឹក ជាដើម នោះជាការស្រេច។ លំហាត់ប្រាណទាំងនេះ គឺមានប្រយោជន៍បំផុតចំពោះ បេះដូង កាយសម្បទា និងអារម្មណ៍របស់អ្នក។ ការធ្វើលំហាត់ប្រាណចលនាបេះដូងនេះ គឺដើម្បីបង្រៀនឲ្យខួរក្បាលរបស់អ្នកគិតថា រាល់ទង្វើទាំងអស់ គឺសុទ្ធតែមានតម្លៃ។

 

4. ដកដង្ហើម

breath

ផ្អាកនូវរាល់អ្វីដែលអ្នកធ្វើទាំងអស់ ហើយធ្វើការដកដង្ហើមចេញ  និងចូល យឺតៗវែងៗ រយៈពេល 2 នាទីជារៀងរាល់ថ្ងៃ ដោយផ្ដោតអារម្មណ៍របស់អ្នកទៅលើដង្ហើមរបស់អ្នក និងបំភ្លេចនូវអ្វីទាំងអស់នៅជុំវិញខ្លួនអ្នក។ ការធ្វើបែបនេះ គឺដើម្បីបង្រៀនខួរក្បាលរបស់អ្នក ឲ្យផ្តោតលើរឿងតែម៉្យាងក្នុងពេលតែមួយ។ លោក Achor បាននិយាយថា វាអាចជួយតម្លើងសុក្រិតភាព ធ្វើឲ្យកម្រិតនៃភាពសប្បាយរីករាយកើនឡើង និងកាត់បន្ថយនូវភាពស្មុគ្រស្មាញក្នុងអារម្មណ៍។

 

5. សម្ដែងនូវភាពសប្បុរស និងសេចក្តីអំណរអរគុណ

6359841732370182772089326717_maxresdefault

អ្វីដែលសំខាន់ជាងគេនោះ អ្នកគួរចំណាយពេល 2 នាទីក្នុងថ្ងៃ ផ្ញើរជាសារ ឬអ៊ីម៉ែលវិជ្ជមានមួយ សរសើរ ឬអរគុណមនុស្សម្នាក់ ដែលអ្នកស្គាល់ ហើយធ្វើវាជារៀងរាល់ថ្ងៃទៅមនុស្សខុសៗគ្នា។ លោក Achor បាននិយាយថា អ្នកដែលធ្វើបែបនេះ នឹងត្រូវបានគេស្គាល់ថាជាអ្នកដឹកនាំ ឬជាមនុស្សវិជ្ជមាន ដែលមានការទំនាក់ទំនងក្នុងសង្គមរឹងមាំ និងជាអ្នកដែលនាំនូវសេចក្ដីសុខដល់ខ្លួនឯង និងអ្នកដទៃ។

 

សរុបមក ការទម្លាប់ធ្វើនូវទម្លាប់ទាំងប្រាំខាងលើ ដើម្បីបង្រៀនខួរក្បាលរបស់អ្នក គឺដើម្បីធ្វើឲ្យវាបញ្ចេញនូវសារជាតិអរម៉ូន Dopamine ដែលអាចធ្វើឲ្យអ្នកក្លាយជាមនុស្សវិជ្ជមាន និងមានភាពសប្បាយរីករាយជារៀងរាល់ថ្ងៃរយៈពេលយូរអង្វែង។

អានបន្ត

746

ញ៊ាំជាតិស្ករច្រើនលើសលប់ពេកអាចធ្វើឲ្យសមត្ថភាពខួរក្បាលអ្នកអន់ថយ យោងតាមការសិក្សានៅសហរដ្ឋអាមេរិក

សុខភាព

02/11/2015

ជាតិស្ករ គឺជាប្រភពថាមពលរបស់ខួរក្បាល ក៏ប៉ុន្តែយោងទៅតាមក្រុមអ្នកវិទ្យាសាស្ត្រនៅឯសហរដ្ឋអាមេរិកបានឲ្យដឹងថា បើយើងទទួលទានជាតិស្ករច្រើនពេក វាអាចធ្វើឲ្យសមត្ថភាពខួរក្បាលរបស់អ្នកចុះអន់ថយ ជាពិសេសទៅលើការចងចាំ និងការរៀននូវអ្វីថ្មីៗ។​

Sugar

Sweets Image

 

ក្រុមអ្នកស្រាវជ្រាវនៅឯមហាវិទ្យាល័យ កាលីហ្វ័រញ៉ា ឡូសអេនជីឡេស (UCLA) បានធ្វើការពិសោធន៍លើសត្វកណ្តុរ ២ ក្រុម ដោយដាក់ជាតិស្ករពោតក្នុងកំរិតជាតិស្ករខ្ពស់ (High-fructose corn syrup) ដែលភាគច្រើនមាននៅក្នុងអាហារ វិចខ្ចប់ ទៅក្នុងទឹកដែលពួកវាផឹកក្នុងរយៈពេល ៦ សប្តាហ៏។ បន្ថែមពីនេះ អ្នកវិទ្យាសាស្ត្រទាំងនោះបានដាក់បញ្ចូលនូវសារធាតុបំប៉នខួរក្បាល អាស៊ីតខ្លាញ់ អូមេហ្គា-3 (brain-boosting Omega-3 fatty acid) ដែលភាគច្រើនរកឃើញនៅក្នុងសាច់ត្រីមួយចំនួនដូចជា ត្រីសាលម៉ុន ត្រីធូណា និងសត្វក្នុងសមុទ្រមួយចំនួនទៀត លាយចូលក្នុងទឹករបស់កណ្តុរមួយក្រុម ខណៈដែលកណ្តុរមួយក្រុមទៀតមានត្រឹមតែទឹកស្ករពោតធម្មតាប៉ុណ្ណោះ។

មុននឹងការធ្វើពិសោធន៍មួយនេះ កណ្តុរទាំងពីរក្រុមត្រូវបានដាក់ឲ្យលេងហ្គេមជញ្ជាំងដែលជាហ្គេមរកផ្លូវចេញពីក្នុងជញ្ជាំងរញ៉េរញ៉ៃ អស់រយៈពេល ៥ ថ្ងៃ ហើយបន្ទាប់ពីធ្វើការពិសោធន៍ដោយឲ្យកណ្តុរទាំងនោះផឹកទឹកស្ករអស់រយៈពេល ៦ សប្តាហ៍មក ពួកវានឹងត្រូវបានដាក់ចូលឲ្យលេងហ្គេមនោះម្តងទៀតដើម្បីកត់សំគាល់នូវភាពខុសគ្នាពីរបៀបដែលពួកវាលេង។

ហ្គេមជញ្ចាំងរកផ្ឡុវចេញរបស់កណ្ដុរ (Maze)

ហ្គេមជញ្ចាំងរកផ្ឡុវចេញរបស់កណ្ដុរ (Maze)

លទ្ធផលនៃការពិសោធន៍នេះបានបង្ហាញឲ្យឃើញថា កណ្តុរដែលផឹកតែទឹកស្ករពោតធម្មតា មិនមានបានទទួលបន្ថែមនូវសារធាតុបំប៉នខួរក្បាលអាស៊ីតខ្លាញអូមេហ្គា-3 គឺមានលក្ខណៈយឺតយ៉ាវក្នុងការរកផ្លូវចេញជាងកណ្តុរដែលទទួលបានសារធាតុបំប៉នខួរក្បាលនោះ។ ក៏ប៉ុន្តែទោះជាយ៉ាងណា កណ្តុរទាំងពីរក្រុមនៅតែមានការលំបាកក្នុងការចងចាំនូវវិធីរកផ្លូវចេញពីហ្គេម ដែលពួកវាបានលេងកាលពី ៦សប្តាហ៍មុនការពិសោធន៍ដូចគ្នាដោយសារតែ កោសិកាខួរក្បាលរបស់ពួកវាមានបញ្ហាក្នុងការទំនាក់ទំនងគ្នា។

បើពិសោធន៍មើលទៅលើខួរក្បាលរបស់កណ្តុរទាំងនោះឲ្យកាន់តែជ្រៅជាងនេះបានបង្ហាញឲ្យឃើញថា ក្រោយការពិសោធន៍នេះ កណ្តុរដែលមិនបានទទួលនូវសារធាតុបំប៉នខួរក្បាល មានផលប៉ះពាល់យ៉ាងខ្លះទៅលើអ័រម៉ូនអាំងស៊ុយលីន (insulin) ដែលជាអ័រម៉ូនដ៏សំខាន់ មានតួនាទីគ្រប់គ្រងជាតិស្ករក្នុងឈាម និងជំនួយដល់ដំណើរការរបស់ខួរក្បាល។ អ័រម៉ូនមួយនេះអាចផ្ទុក និងប្រើជាតិស្ករដើម្បីជំនួយដល់ខួរក្បាលក្នុងការគិត និងបញ្ចេញអារម្មណ៍ផ្សេងៗ ក៏ប៉ុន្តែបើមានជាតិស្ករច្រើនលើសលប់ពេក វាអាចធ្វើឲ្យអ័រម៉ូនមួយនេះបាត់បង់នូវសមត្ថភាពក្នុងការគ្រប់គ្រងជាតិស្ករទាំងនោះ ហើយធ្វើឲ្យមានផលប៉ះពាល់ដល់ការគិត និងការចងចាំជាដើម។

Sugar-Can-Make-You-Dumb-US-Scientists-Warn_blurb

សរុបសេចក្តីមក បើអ្នកទទួលទានជាតិស្ករច្រើនលើសលប់ពេក ដូចជាជាតិស្ករពោតដែលមានកំរិតជាតិស្ករខ្ពស់ (high-fructose corn syrup) ដែលភាគច្រើនរកឃើញមាននៅក្នុងអាហារវិចខ្ចប់ វាអាចប៉ះពាល់ដល់សមត្ថភាពនៃការចងចាំ និងការគិតរបស់អ្នក ក៍ប៉ុន្តែបើអ្នកបន្ថែមនូវសារធាតុបំប៉នអាស៊ីតខ្លាញ់អូមេហ្គា-3 (brain-boosting omega-3 fatty acid) ដែលភាគច្រើនមានក្នុងខ្លាញ់តីដូចជាត្រីសាលម៉ុន និង ត្រីធូណាជាដើម ចូលក្នុងចំណីអាហាររបស់អ្នក នោះយ៉ាងហោចណាស់អ្នកក៏អាចកាត់បន្ថយនូវផលប៉ះពាល់បានខ្លះៗដែរ។

អានបន្ត