MENU

កាស Apple AirPods ត្រូវបានដាក់លក់ជាផ្លូវការហើយ ក្រោយពីបានពន្យាអស់រយៈពេល 2 ខែមក

ឥឡូវនេះ អ្នកអាចធ្វើការដាក់បញ្ជាទិញកាស​ប៊្លូធូស Apple AirPods បានហើយក្នុងវែបសាយរបស់ Apple ដែលមានតម្លៃ $159។ ក្រុមហ៊ុន Apple បានផ្ដល់ពត៌មានកាលពីថ្ងៃអង្គារិ៍នេះថា កាស AirPods របស់ពួកគេត្រូវបានដាក់លក់ក្នុងវែបសាយរបស់ពួកគេហើយ ក្រោយពីបានពន្យាពេលអស់រយៈពេលជាង 2 ខែមក ដោយមិនមានហេតុផលអ្វីច្បាស់លាស់។

ក្រុមហ៊ុន Apple ក៏បានបន្ថែមទៀតថា ពួកគេនឹងធ្វើការផ្ញើរផលិតផលចេញទៅឲ្យអតិថិជន ដែលបានធ្វើការបញ្ជាទិញកាសនេះ នៅអាទិត្យក្រោយ ហើយនៅពេលនោះ អ្នកក៏អាចរកទិញបាននៅតាមហាង Apple Store ឬ ហាងដែលមានសិទ្ធិលក់ផលិតផលរបស់ Apple (Apple-authorized resellers) ទាំងអស់បានផងដែរ។

កាស AirPods នេះត្រូវបានប្រកាសដំបូងដោយក្រុមហ៊ុន Apple កាលពីខែកញ្ញា ក្នុងតម្លៃ $159 ស្របពេលជាមួយនឹងការប្រកាសចេញ iPhone 7 & 7 Plus របស់ពួកគេ។ ហើយការពន្យាក្នុងការដាក់លក់ជាផ្លូវការនេះ មើលទៅដូចជាវិធីសាស្ត្រទីផ្សាររបស់ក្រុមហ៊ុន Apple ព្រោះថាការដាក់លក់ក្នុងពេលនេះ គឺស្របពេល ដែលមនុស្សភាគច្រើនធ្វើការទិញរបស់ សម្រាប់ធ្វើជាកាដូក្នុងរដូវការបុណ្យណូអែល និងថ្ងៃឆ្លងចូលឆ្នាំថ្មីខាងមុខនេះ។

ក្រុមហ៊ុន Apple ក៏បាននិយាយទៀតថា ការពន្យានេះ គឺដោយសារពួកគេត្រូវពេលដើម្បីធ្វើឲ្យផលិតផលមួយនេះ មានភាពរួចរាល់គ្រប់គ្រាន់ មុននឹងដាក់វាចូលក្នុងទីផ្សារ។

Comments Off on កាស Apple AirPods ត្រូវបានដាក់លក់ជាផ្លូវការហើយ ក្រោយពីបានពន្យាអស់រយៈពេល 2 ខែមក បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន