MENU

ក្រុមហ៊ុន Apple ទើបតែបានប្រកាសទូរស័ព្ទ iPhone ស៊េរីថ្មីរបស់ខ្លួនជាផ្លូវការ

ទីបំផុតការទន្ទឹមរង់ចាំត្រូវបានបញ្ចប់ ហើយកាលពីប៉ុន្មានម៉ោងមុននេះ ក្រុមហ៊ុន Apple ទើបតែបានប្រកាសនូវទូរស័ព្ទ iPhone ជំនាន់ក្រោយរបស់ខ្លូនដែលត្រូវបានគេស្គាល់ថាជា iPhone 7 និង iPhone 7 Plus ។ iPhone ថ្មីនេះពិតជាស្រស់ស្អាតហើយទាន់សម័យ ទាំងរូបរាង និងបច្ចេកវិទ្យា មិនតែប៉ុណ្ណោះថែមទាំងមានពណ៌ និងកាមេរ៉ា ថ្មីទៀតផង។

 

ខាងក្រោយជាលក្ខណះពិេសសរបស់ស្មាតហ្វូនទាំងពីរនេះ៖

Design (ការរចនា)

ការរចនារបស់វាមិនមានអ្វីផ្លាស់ច្រើនទេ បើប្រៀបធៀបទៅនឹងម៉ូដែលចាស់ ពោលគឺវាមានការផ្លាស់ប្តូរខ្សែអង់តែន ដែលប្តូរទៅផ្នែកខាងលើនិងខាងក្រោយនៃទូរស័ព្ទ។

screen-shot-2016-09-08-at-2-47-59-am

អាវក្រោះការពារធូលីដីនិងទឹក

ទូរស័ព្ទទាំង 2 នេះបានបំពាក់បច្ចេកវិទ្យាការពារធូលីដី និងការជ្រាបទឹក IP67 ដែលវាអាចមានរយៈពេលរហូតដល់ទៅ 30 នាទី នៅក្នុងទឹក។

screen-shot-2016-09-08-at-4-43-16-am

ខ្សែ lightning និងតំនភ្ជាប់ lightning 3.5mm

រន្ធដោតកាសត្រូវបានបំបាត់ ដូចទៅនឹងពាក្យចចាមអារាម ហើយការដោតកាសគឺតាមរយៈ រន្ធ lightning តែប៉ុណ្ណោះ ។ Apple ដាក់បញ្ចូលកាស EarPods ថ្មីជាមួយខ្សែ lightning ក៏ដូចជាឧបករណ៍តភ្ជាប់ lightning 3.5mm ផងដែរ។ នៅខាងលើនិងខាងក្រោមនៃទូរស័ព្ទបានបំពាក់ stereo speakers ដែលវាមានសំឡេងលឺជាង 2 ដង នៃ speaker របស់ iPhone 6s ។

screen-shot-2016-09-08-at-4-26-17-am

speakers stereo

Home button ថ្មី ឥឡូវនេះវាប្រភេទ pressure sensitive ដែលប្រើប្រាស់ haptic feedback ស្រដៀងគ្នាទៅនឹង Force Touch trackpad របស់ Macbook ។

screen-shot-2016-09-08-at-2-47-41-am

Home button ថ្មី

Apple បានបន្ថែមពណ៌ថ្មី 2 ទៀតគឺ ពណ៌ខ្មៅរលោង (jet black) និងខ្មៅមធ្មតា ហើយពណ៌ មាស, មាសផ្កាឈូក, ទឹកប្រាក់ នៅមានដដែល។

iphone7plus-lineup

ពណ៌ទាំង 5

 

Display (អេក្រង់)

screen-shot-2016-09-08-at-4-25-56-am

iPhone 7 មានអេក្រង់ទំហំ 4.7 អ៊ីញ resolution 1334 x 750 និង iPhone 7 Plus មានអេក្រង់ទំហំ 5.5 អ៊ីញ resolution 1920 x 1080 ។ ទូរស័ព្ទទាំង 2 មានអេក្រង់ប្រភេទ Retina HD display ជាមួយពណ៌ពេញតែម្តង (wide color gamut) ដែលមានពន្លឺភ្លឺជាងមុន 25% ។ 3D Touch ត្រូវបានធ្វើអោយប្រសើរឡើង ដោយបង្ហាញពីពត៌មានឬជូនដំណឹងខ្លីៗ នូវពេលដែលអ្នកប្រើវា។

 

Performance (កំលាំងល្បឿន)

screen-shot-2016-09-08-at-4-32-32-am

បន្ទះឈីបនិងក្រាហ្វិចថ្មី

ស្មាតហ្វូនទាំង 2 នេះបំពាក់បន្ទះឈីបថ្មីគឺ A10 Fusion ដែលមាន GPU ចំនួន 4-core ជាមួយ 3.3 billion transistors ។  អ្វីដែលកាន់តែអស្ចារ្យនោះគឺ អង្គផ្ទូកទិន្នន័យរបស់វានិងចាប់ផ្តើមពីទំហំ 32GB, 128GB, 256GB ឡើងទៅ ហើយមិនមានទៀតឡើយ 16GB និង 64GB សម្រាប់ម៉ូដែលថ្មីនេះ។

 

Camera (កាមេរ៉ា)

screen-shot-2016-09-08-at-2-48-43-am

iPhone 7 មានកាមេរ៉ាក្រោយទំហំ 12MP ដែលមាន aperture ទំហំ f/1.8 និងមាន lens 6 ស្រទាប់ (six-element) ដើម្បីធ្វើឱ្យវាកាន់តែល្អប្រសើរជាងមុន សម្រាប់ការថតរូបភាព និងវីដេអូនៅក្នុង ពន្លឺទាប (low-light) ។ វាក៏មានបច្ចេកវិទ្យាទប់លំនឹង optical image stabilization ផងដែរ ។ កាមេរ៉ាមុខមានទំហំ 7MP ដែលមានសមត្ថភាពថតវីដេអូកំរឹត 1080p ទៀតផង ។

screen-shot-2016-09-08-at-3-40-20-am

កាមេរ៉ាភ្លោះ wide-angle និង telephoto

iPhone 7 Plus មានមុខងារដូចគ្នាទាំងអស់ទៅនឹង iPhone 7 គ្រាន់តែ Plus ម៉ូដែលមានកាមេរ៉ា 2 ឬ ភ្លោះ ។ វាមានកាមេរ៉ា 2 ផ្សេងគ្នាគឺ កាមេរ៉ាប្រភេទ wide-angle ដែលមាននៅលើ iPhone 7 និងមួយទៀតប្រភេទ telephoto ដែលអនុញ្ញាតឱ្យវា Zoom បានឆ្ងាយហើយច្បាស់ល្អ។

ភ្លើង LED flash ត្រូវបានកំនែឡើងវិញ ឥឡូវនេះវាមានអំពូល LED ចំនួនបួន។

 

Software (កម្មវិធី)

screen-shot-2016-09-08-at-3-56-50-am

ទូរស័ព្ទទាំង 2 ម៉ូដែលនិងដំណើរការដោយប្រព័ន្ធដំណើរការ iOS 10 រីឯថាមពលថ្មរបស់វាក៏មានការកែអោយល្អជាងមុនផងដែរ, ក្រុមហ៊ុន Apple បាននិយាយថា វាអាចប្រើប្រាស់បានយូរជាង iPhone 6s ដល់ទៅ 2 ម៉ោង។

 

Release date (កាលបរិច្ឆេទចេញ)

screen-shot-2016-09-08-at-4-11-16-am

ទូរស័ព្ទ iPhone 7 និង iPhone 7 Plus ចាប់ផ្តើមបញ្ជាទិញមុនបាន នៅថ្ងៃទី 9 ខែកញ្ញា នឹងចេញលក់នៅលើទីផ្សា នៅថ្ងៃទី 16 ខែកញ្ញា ។ ចំនែកឯតម្លៃរបស់វាគឺចាប់ពី 649$ សម្រាប់ iPhone 7 និង 769$ សម្រាប់ iPhone 7 Plus ។

 

Comments Off on ក្រុមហ៊ុន Apple ទើបតែបានប្រកាសទូរស័ព្ទ iPhone ស៊េរីថ្មីរបស់ខ្លួនជាផ្លូវការ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន