MENU

God of War វគ្គថ្មីសំរាប់ PS4

អ្នកដែលចូលចិត្តលេងហ្គែម មិនថាខ្ញុំ ឬអ្នកនោះទេ ភាគច្រើនគឺសុទ្ធតែធ្លាប់បានស្គាល់ និងបានលេងហ្គែម God of War នេះរួចមកហើយ។  God of War បានចាប់ផ្តើមដាក់បង្ហាញហ្គែមភាគមួយរបស់ខ្លួននៅលើម៉ាស៊ីនហ្គេម PS2 របស់ Sony ហើយសំរាប់ភាគពីរក៏ដូចគ្នាដែរ។ ក្រៅពីនេះហ្គែមដ៏ល្បីល្បាញមួយនេះក៏បានបញ្ចេញនូវវគ្គខ្លីៗ មួយចំនួនរបស់ខ្លួនសំរាប់ PSP ផងដែរ មានដូចជា Chain of Olympus និងGhost of Sparta ជាដើម ជាមួយនឹងវគ្គក្រោយបំផុតរបស់ខ្លួនសំរាប់ PS3 គឺ God of War ភាគបី និង God of War Ascension ដែលជាប្រភេទហ្គែមដែលអាចលេង online បានជាមួយនឹងអ្នកដ៏ទៃ។

GodOfWar

វាជារឿងមួយដ៏សប្បាយរីករាយសំរាប់អ្នកដែលចូលចិត្តលេងហ្គែមមួយនេះ ដោយសារតែកាលពីម្សិលមិញនេះ ក្រុមហ៊ុនផលិតហ្គែម Sony បានធ្វើការដាក់បង្ហាញជាផ្លូវការនូវហ្គេម God of War វគ្គថ្មី។ អ្វីៗគឺដូចទៅនឹងពាក្យចចាមអារាមកន្លងមកអញ្ចឹង គឺ God of War វគ្គថ្មីនឹងត្រូវមានសាច់រឿងទាក់ទងទៅនឹងទេវរូបរបស់ពួកនៅតំបន់ខាងជើង ( ឧទាហរណ៍ Thor និង Loki) រួមជាមួយនឹងឈុតឆាកខ្លះៗ ដែលមានការប្រយុទ្ធជាមួយនឹងសត្វនាគផងដែរ។ សំរាប់បច្ចុប្បន្ននេះហ្គែមនេះប្រហែលជាមិនមានចំណងជើងអ្វីថ្មីនោះទេ គឺវាប្រហែលជាមានចំណងជើងថា God of War តែប៉ុណ្ណោះ ហើយយើងទាំងអស់គ្នាក៏មានភាពប្រាកដដែលថា ហ្គែមនេះអាចលេងបានតែនៅលើប្រភេទម៉ាស៊ីនហ្គែម PS4 របស់ Sony តែមួយគត។

27046828293_ce01106b8c_h

sony-just-showed-off-a-new-god-of-war-game_1

សំរាប់ខាងក្រោមនេេះ គឺជាវីដេអូឈុតខ្លីៗ មានរយៈប្រមាណជា 10 នាទី ដែលបង្ហាញអំពី តួរអង្គ Kratos កំពុងតែបង្ហាត់កូនប្រុសរបស់គាត់ ឲ្យចេះប្រម៉ាញ់សត្វព្រៃ ជាមួយនឹងធ្នូរ និងពូថៅដៃ។ នៅពេលដែលពួកគេ កំពុងតាមប្រម៉ាញ់សត្វព្រៃនោះ ពួកគេក៏បានធ្វើដំណើរចូលដល់ព្រៃជ្រៅ ហើយភ្លាមៗនោះដែរក៏មានលេចឡើងនូវពួកបីសាចមួយក្រុម បានធ្វើការវាយប្រហារទៅលើពួកគេ។

screen shot 2016-06-13 at 9.08.29 pm

ខាងក្រោមនេះគឺជាវីដេអូអំពីឈុតខ្លីៗរបស់ហ្គែម God of War វគ្គថ្មី ៖

 

Comments Off on God of War វគ្គថ្មីសំរាប់ PS4 ហ្គែម

Comments are closed.

យោបល់របស់អ្នកអាន