MENU

Gaming mouse 3 ដែលល្អសំរាប់អ្នក

អ្នកដែលលេងហ្គេមភាគច្រើន តែងតែរអូរថា សំភារៈរបស់គេមិនល្អ ឬ សំភារៈរបស់មិនអំនោយទានដល់ការលេងហ្គេមរបស់គេ។ ពេលខ្លះគ្រាន់តែជំនាញមិនអាចអូសទាញអ្នកអោយក្លាយជា អ្នកលេងហ្គេមពូកែនោះទេ អ្នកត្រូវតែមានសំភារៈលេងហ្គេមដែល ល្អៗ។ ដូចនេះពួកយើងបានលើកយក Gaming mouse ដែលល្អ ហើយមានតំលៃថោកផងដែរ។

Logitech G900 Chaos Spectrum

Logitech G900 chaos spectrum គឺជា mouse ដែល លោកអ្នក ប្រហែលជានឹងចាប់អារម្មណ៍ខ្ពស់ ព្រោះវា មានរចនា ម៉ូដខាងក្រៅល្អ និង បំពាក់ដោយ អុបទិក Sensor ដែលល្អផ្តាច់គេក្នុងទីផ្សារ។ logitech G900 chaos spectrum មាន DPI ពី 200 -12000 ដែលលោកអ្នកអាចធ្វើការ សារ៉េវាបាន បើសិនជាលោកអ្នកចង់បានលឿន ឬ ក៏យឺត។ អ្នកអាចប្រើប្រាស់វា ជា អត់ខ្សែ ក៏បាន ឬ ដោតខ្សែ។ ហើយ Mouse នេះ ពេលដែលប្រើប្រាស់មិនដោតខ្សែ វាលឿនប្រហែល ដោតខ្សែ ដែល។ ដូចនេះបើសិនជាអ្នកដែលចូលចិត្តប្រើប្រាសរបស់របរ គ្មានខ្សែ Mouse នេះជាជំរើសល្អបំផុត។

logitech g900 chaos spectrum (12) j

Razer DeathAdder Chroma

អ្នកលេងហ្គេម Professional ភាគច្រើនតែងតែគិតថា Razer គឺជា ក្រុមហ៊ុនមួយដែលផលិតសំភារៈ Gaming ល្អដាច់គេ។ ដូចដែលគេបាននិយាយមែន ហើយវាក៏បានផលិត នូវ Mouse មួយល្អ គឺ Deathadder Chroma ដែលជា mouse deathadder ចាស់ ហើយបន្ថែមនូវ ភ្លើង LED លោកអ្នកអាចផ្លាស់ប្តូរភ្លើងទៅតាម ចំណង់ចំនូលចិត្តអ្នក។ រាងរូវរបស់វា ស៊ីជាមួយនឹងដៃរបស់មនុស្សគ្រប់រូប ស្រួលកាន់ ចាប់លើក បានដោយគ្មានបញ្ហា។ DPI ពី 1-10000 មានប៊ូតុងថែម 2 នៅខាងឆ្វេងសំរាប់អោយអ្នកកែតាមតំរូវការ។ សំរាប់អ្នកលេង MMO ដូចជា dota2 ឬ LOL ប្រហែលជាមានការពិបាកបន្តិច តែ បើសិនជាប្រភេទ FPS mouse មួយនេះគឺល្អមែនទែន។

effects

SteelSeries Sensei

បន្ទាប់ពី Razer និង logitech អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ហើយនូវ ម៉ាក SteelSeries។ Steelseries គឺជាក្រុមហ៊ុនផលិត ឧបករណ៍ហ្គេមមួយដែល មានដូចជា Mouse, keyboard, និង កាស។ វាត្រូវបានគេស្គាល់ច្រើនដែរ ព្រោះផលិតផលរបស់វា ល្អ ជាពិសេស វាត្រូវបានលេងដោយក្រុមជំរើសជាតិជាច្រើនទៀតផង។ Mouse ដែលគេចាប់អារម្មណ៍សំរាប់ហ្គេមហើយថោក គឺ Steelseries Sensei។ រូបរាងពីក្រៅវាមើលទៅធម្មតា ប៉ុន្តែសមត្ថភាពខាងក្នុងវា ល្អស្មើនឹង razer និង ពួកLogitech។ បន្ថែមលើនេះទៅទៀត វា ប្រើប្រាស់ Lazer Sensor ខុសពីគេ រូបរាងវាត្រូវជាមួយនឹងដៃរបស់មនុស្សគ្រប់រូប។

steelseries-sensei-fnatic-edition-lingloong-1301-07-lingloong@31

Comments Off on Gaming mouse 3 ដែលល្អសំរាប់អ្នក បច្ចេកវិទ្យា, ហ្គែម

Comments are closed.

យោបល់របស់អ្នកអាន