MENU

Microsoft ទើបតែបានបញ្ចេញម៉ាស៊ីនហ្គេមថ្មីគឺ Xbox One S

ការបែកធ្លាយ និង រូបភាពជាច្រើននៃ version ស្តើងរបស់ Xbox One ទីបំផុតបានបង្ហាញខ្លួនជាផ្លូវការហើយ ។ នៅព្រឹត្តិការណ៍ E3 ថ្ងៃនេះ ក្រុមហ៊ុន Microsoft បានស្រាយប្រអប់ដើម្បីបង្ហាញម៉ាស៊ីនហ្គេមថ្មីរបស់ខ្លូនគឺ Xbox One S ដែលមានទំហំតូចជាង Xbox One original ដល់ទៅ 40% ឯណោះ ។

 

Xbox-One-S

 

វាគាំទ្រកំរឹត 4K, ទោះជាយ៉ាងណានេះមិនមែនមានន័យថាអ្នកនឹងអាចលេងហ្គេម 4K បាននោះទេ ផ្ទុយទៅវិញ ទាំងអស់នេះគឺអ្នកអាចមើល ទូរទស្សន៍ ឬ វីដេអូ high-res ពី Netflix និង Amazon ឬ ឌីស 4K Blu-Ray ។ លើសពីនេះទៅទៀត HDR TV ក៏គាំទ្រផងដែរ ហើយ Game មួយចំនួនអាចធ្វើ HDR បាន និង Game ដំបូងបំផុតនោះគឺ Gears of War 4 ។

 

 

Xbox One S Console Vertical Right Angle

Xbox One S Console មើលពីចំហៀង

Xbox One S នេះបានបំពាក់ power supply រួចជាស្រេចនៅក្នុងម៉ាស៊ីន ដូច្នេះវាលែងមានដុំរញ៉េរញ៉ៃទៀតហើយ ។ Controller (ដៃបញ្ជា) នេះត្រូវបានគេ design ឡើងវិញ ជាមួយបច្ចេកវិទ្យា textured grips និងបង្កើនចំងាយ wireless ។ វានិងភ្ជាប់ទៅ PC តាមរយៈ Bluetooth ដូច្នេះខ្សែសំរាប់តភ្ជាប់លែងត្រូវការទៀតហើយ ។ ទាំងអស់នេះនឹងត្រូវបានដាក់លក់ដោយឡែកពីគ្នា មិនមែនគ្រាន់តែ ជាមួយនឹងកញ្ចប់ម៉ាស៊ីនហ្គេមនោះទេ ។

 

 

ម៉ាស៊ីនហ្គេម Xbox One S នឹងចរាចរនៅក្នុងខែសីហា ហើយនឹងមានអង្គផ្ទុកទិន្នន័យចំនួន បី ដើម្បីជ្រើសរើស : 500GB, 1TB និង 2TB ជាមួយតម្លៃ 299$, 349$ និង 399$ ។ ការបញ្ចេញលក់លើកដំបូងគឺប្រភេទ 2TB Edition និង ជើងបញ្ឈរសម្រាប់ ម៉ាស៊ីនហ្គេម មានតម្លៃ 20$ ។

សំរាប់ឆ្នាំក្រោយ ក្រុមហ៊ុន Microsoft និងចេញ Xbox ថ្មីមួយទៀតដែលមានរហស្សនាមថា Project Scorpio ។

 

តើប្រិយមិត្តយល់យ៉ាងណាចំពោះម៉ាស៊ីនហ្គេមថ្មីនេះ ? តើវាអាចយកឈ្នះម៉ាស៊ីនហ្គេម PS4 របស់ ក្រុមហ៊ុន Sony ដែរឬទេ ?

Comments Off on Microsoft ទើបតែបានបញ្ចេញម៉ាស៊ីនហ្គេមថ្មីគឺ Xbox One S ហ្គែម

Comments are closed.

យោបល់របស់អ្នកអាន