MENU

game
Tag Archive

2970

Logitech G533 កាសស៊េរីថ្មី ដែលទទួលបានការចាប់អារម្មណ៍

បច្ចេកវិទ្យា

05/01/2017

នៅក្នុងទីផ្សារបច្ចុប្បន្ន កាសទាំងអស់សុទ្ធតែប្រើប្រាស់បានក្នុងវិស័យ ហ្គេម។ កាសហ្គេមខ្លះក៏ត្រូវគេបានយកទៅ ធ្វើជាកាសសំរាប់ស្តាប់ចំរៀងវិញផងដែរ ក្នុងនោះកាសដែលល្បីៗជាច្រើនដែលមានក្រុមហ៊ុនដូចជា Razer, SteelSeries, Corsair, Logitech។ នៅថ្ងៃនេះ ដែលត្រូវជាថ្ងៃ 4 ខែ មករា ឆ្នាំ 2017 ក្រុមហ៊ុន Logitech បានបញ្ចេញនូវកាសស៊េរីថ្មីមួយ គឺ G533។

Logitech G533 នេះដែលជាកាសមួយប្រហាក់ប្រហែលទៅនឹង G933 ប៉ុន្តែវាមានតំលៃថោកជាង និងថ្មីជាង។ វាប្រើប្រាស់បានតែជាមួយនឹង កុំព្យូទ័រ windows តែប៉ុណ្ណោះ ដែលប្រើប្រាស់នូវ Driver Pro-G audio របស់ Logitech។ កាសនេះគេបានប្រកាសថាវាជាកាសសំរាប់លេងហ្គេម ប៉ុន្តែ អ្នកដែលបានទិញហើយសរសើរវាមិនដាច់ពីមាត់ ដោយសារការបញ្ចេញសំលេងរបស់វា មិនថាចង្វាក់ភ្លេងឬក៏អ្វីផ្សេងក៏ដោយ។ សំរាប់អ្នកដែលលេងហ្គេមវិញ អ្នកអាចស្តាប់ដឹងពីសត្រូវ នៅទិសតំបន់ណាគ្មានការខុស អោយតែនៅក្នុងបរិវេណ ជំុវិញអ្នក ដូចនេះហើយអាចធ្វើអោយអ្នកមានលទ្ធភាព ក្នុងការទប់ទល់រួច។


កាសនេះប្រើប្រាស់ដុំ USB ដើម្បីប្រើប្រាស់ជា Wireless តាមបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនឈ្មោះ Avnera ដែលធានាចំងាយបាន 15ម៉ែត្រ។ ថ្មរបស់វា អាចប្រើប្រាស់បានរហូតដល់ 15 ម៉ោង ហើយម៉្យាងវិញទៀតវាអាចផ្លាស់ប្តូរបានផងដែរ ដូចនេះអ្នកមិនចាំបាច់បារម្ភអំពីថ្មនៅថ្ងៃក្រោយនោះទេ។ ប៉ុន្តែអ្វីដែលវាខ្វះ គឺរន្ធសំរាប់ដោត ខ្សែនៅពេលដែលអ្នកចង់ប្រើប្រាស់ខ្សែវិញ ព្រោះអ្នកខ្លះគិតថា Wireless បញ្ជូនពត៌មានយឺតជាងខ្សែ អ្នកពុំចាំបាច់ខ្វល់ពីរឿងនេះឡើយ ព្រោះក្រុមហ៊ុនដែលធ្វើ Mouse ប្រើប្រាស់ wireless ហើយលឿនដូចខ្សែបានគឺ logitech នេះឯង។

កាសនេះនឹងចេញលក់ក្នុង ចុងខែមករា ឆ្នាំ​2017 នេះ ក្នុងតំលៃ $149.99។

 

 

អានបន្ត

4113

គ្រាន់តែក្នុង 24 ម៉ោងសោះហ្គែមតុក្កតាស៊ីផ្សិត Super Mario Run ត្រូវបានគេចូលទាញយកចំនួន 2,850,000 ដង

ហ្គែម

17/12/2016

ខ្ញុំជឿជាក់ថា មានប្រីយមិត្តរបស់យើងភាគច្រើន សុទ្ធតែមានកុមារភាពដ៏សប្បាយរីករាយជាមួយនឹងហ្គែមតុក្កតាស៊ីផ្សិត ហើយពួកយើងទាំងអស់គ្នាក៏តែងតែចង់ឲ្យហ្គែមនេះកើតមាននៅលើស្មាត្រហ្វូនរបស់យើងផងដែរ សម្រាប់ពេលនេះអ្វីដែលយើងទាំងអស់គ្នាតែងប្រាថ្នានោះបានកើតមានឡើងយ៉ាងពិតប្រាកដហើយ។ កាលពីថ្ងៃទី 15 កន្លងទៅនេះ ក្រុមហ៊ុនផលិតហ្គែម Nintendo បានដាក់ឲ្យទាញយកហ្គែម តុក្កតាស៊ីផ្សិត Super Mario Run នេះជាផ្លូវការហើយ ដោយគ្រាន់តែនៅក្នុងមួយថ្ងៃដំបូងនៃការដាក់ឲ្យទាញយកនេះ ហ្គែមដ៏ពេញនិយមនេះ ត្រូវបានអ្នកប្រើប្រាស់ធ្វើការទាញយកចំនួន 2,850,000 ដងឯណោះ និយាយទៅ គឺវាត្រូវបានគេគាំទ្រជាងហ្គែម Pokémon Go ទៅទៀត ដោយកាលនៅថ្ងៃដំបូងរបស់ Pokémon Go មានអ្នកចូលទៅទាញយកត្រឹមតែ 900,000 នោះទេ។​

រូបភាពពីគេហទំព័រ gamespot.com

រូបភាពពីគេហទំព័រ gamespot.com

 

ដោយលែកមកទល់នឹងថ្ងៃនេះ ចំនួនអ្នកទាញហ្គែមតុក្កតាស៊ីផ្សិត នេះបានកើនឡើងដល់ 5.6 លានដង ហើយវាអាចនឹងបន្តកើនឡើងដល់ 30 លានដង នៅក្នុងខែនេះ ដោយវាអាចរកចំណូលបានប្រហែលជា 60 លានដុល្លាសហរដ្ឋអាមេរិក។ សូមបញ្ជាក់ផងដែរថា យើងអាចធ្វើការទាញយកហ្គែមនេះមកលេងដោយមិនគិតប្រាក់នោះទេ ប៉ុន្តែយើងអាចលេងបានត្រឹមតែ 3 វគ្គទេ ប្រសិនបើយើងចង់លេងគ្រប់វគ្គនៅក្នុងហ្គែមនេះ គឺតម្រូវចំណាយប្រាក់ចំនួន 10 ដុល្លា ហើយជាជំហានដំបូងនេះ យើងអាចទាញវាយកមកលេងបានសម្រាប់តែនៅលើប្រព័ន្ធប្រតិបត្តិការ iOS តែប៉ុណ្ណោះ រីឯសម្រាប់នៅលើប្រព័ន្ធប្រតិបត្តិការ Android វិញគឺត្រូវរងចាំរហូតដល់ឆ្នាំក្រោយឯណោះ។

រូបភាពពីគេហទំព័រ gamespot.com

សម្រាប់ប្រីយមិត្តដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS សូមចុច ទីនេះ ដើម្បីធ្វើការទាញយកហ្គែមតុក្កតាស៊ីផ្សិត Super Mario Run ដោយមិនគិតប្រាក់។

 

វីដេអូបង្ហាញពីហ្គែមតុក្កតាស៊ីផ្សិត Super Mario Run៖

អានបន្ត

3754

កំណែទម្រង់ថ្មីៗរបស់ហ្គែម Dota2 – Patch 7.00 update

ហ្គែម

12/12/2016

ចំពោះអ្នកដែលចូលចិត្តលេងហ្គែម Dota2 ទាំងអស់ ការរងចាំនេះនឹងមកដល់ហើយ។ Dota2 ទើបតែបានបញ្ចេញនូវកំណែទម្រង់ថ្មី update Patch 7.00 ដែលជាកំណែទម្រង់ធំ របស់ហ្គែមនេះ កាលពីយប់មិញនៅឯសើវើ (server) សហរដ្ឋអាមេរិក ហើយសម្រាប់សើវើអាស៊ីយើង នឹងអាចធ្វើការដោនឡោដ update នេះបានក្នុងថ្ងៃនេះពេលថ្ងៃ ឬពេលយប់នេះ ដូច្នេះចាំមើលទាំងអស់គ្នា។ ក្នុង Dota2 – 7.00 update ថ្មីនេះ មានកំណែទម្រង់ធំៗចំនួន 4 គឺ ការបន្ថែម hero ថ្មី, HUD ថ្មី, pregame ថ្មី, និង gameplay ថ្មី។

 

Hero ថ្មី – Monkey King ឬ ស៊ុន អ៊ូខុង

អ្នកនឹងឃើញមាន និងអាចលេង hero ថ្មីបានក្នុង Dota2 – 7.00 update ថ្មីនេះ ដែលមានឈ្មោះថា Monkey King ឬ ស្ដេចស្វាស៊ុន អ៊ូខុង។ ហើយវាក៏មានមកជាមួយនូវ ឈុត Arcana, កំណែទម្រង់ផែនទី (new terrain), និង សម្លេងប្រកាសក្នុងហ្គែម (announcer pack) របស់ hero នេះផងដែរ សម្រាប់ធ្វើការទិញយកទៅប្រើប្រាស់។

Hero ថ្មី Monkey King នេះ គឺជា hero ប្រភេទ melee, carry, escape, និង disabler ហើយវាមាន Skills ចំនួន 6 សម្រាប់ឲ្យអ្នកលេង ដែលមានដូចជា Boundless Strike, Tree Dance (ហក់ពីដើមឈើទៅដើមឈើ), Primal Spring ដែលអាចប្រើបានជាមួយ skill ទី 2, Jingu Mastery (passive skill), Mischief (skill ប្រែក្រឡា 72 យ៉ាង), និង skill ចុងបញ្ចប់ Wukong Command។ អ្នកអាចមើលពី skills ទាំងនេះក្នុងវីដេអូខាងក្រោម៖

 

HUD ថ្មី

ក្នុងកំណែទម្រង់ Patch 7.00 របស់ Dota2 ថ្មីនេះ គឺមានការកែប្រែជាខ្លាំងលើ HUD ឬ Interface របស់ហ្គែម ដោយវាមើលទៅមានភាពទូលាយងាយស្រួលមើល និងលេងជាងមុន។ មានការឌីហ្សាញថ្មីទៅលើជាច្រើនកន្លែង ដែលមានដូចជា Top Bar & Minimap, Hero Control Console (កន្លែងបង្ហាញពី skills និង​ items), និង Shop & Courier។

Top Bar & Minimap

Hero Control Console

Shop & Courier

 

Pregame ថ្មី

មុននឹងចូលក្នុងហ្គែមដើម្បីបានលេងផ្ទាល់ ក្រោយពីបានចុច “Accept” រួចហើយ អ្នកនឹងត្រូវឆ្លងកាត់ 2 ដំណាក់កាល៖ Pick Phase និង Strategy Phase។

Pick Phase គឺជាដំណាក់កាលដំបូង ដែលអ្នកធ្វើការជ្រើសរើស hero សម្រាប់លេង ដែលដូចនិងវើហ្សិនមុនដែរ ក៏ប៉ុន្តែវាមានបន្ថែមនូវមុខងារអាចឲ្យអ្នកវាស់ពីសមត្ថភាពរបស់ hero ទាំងអស់ចូលគ្នាបាន។

Pick Phase

រីឯ Strategy Phase គឺជាដំណាក់កាលទី 2 ដែលមានរយៈពេល 30 វិនាទី ដែលអ្នក និងក្រុមរបស់អ្នកអាចធ្វើការពីភាក្សាគ្នាអំពីយុទ្ធសាស្ត្រផ្សេងៗ ដែលក្នុងនោះ អ្នកអាចរើសថាតើអ្នកនឹងលេងនៅកន្លែងណាក្នុងផែនទី ដើម្បីឲ្យក្រុមអ្នកដឹងមុន ហើយអ្នកក៏អាចធ្វើការទិញ items បានក្នុងដំណាក់កាលនេះផងដែរ ដោយមិនចាំបាច់ចាំដល់ពេលចូលក្នុងហ្គែមនោះទេ។

Strategy Phase

 

Gameplay ថ្មី

ចំពោះ Gameplay ក៏មានការផ្លាស់ប្តូរច្រើនដែរ ដែលវាមើលទៅកាន់តែស្រដៀង gameplay របស់ហ្គែម World of Warcraft (WoW) ឬ League of Legends (LoL)។

មានការផ្លាស់ប្តូរថ្មីជាច្រើនដូចជា របៀបឡើង Level ថ្មី ដែលអាចឲ្យអ្នកជ្រើសរើស Talents របស់ hero បាននៅ level 10/15/20/25, backpack ដែលអ្នកអាចដាក់ថែមបាននូវ items ចំនួន 3 ទៀត តែមិនអាចប្រើបាននោះទេ, ការផ្លាស់ប្តូរបន្តិចបន្តួចលើផែនទី ដូចជាកន្លែង Roshan និង Runes ត្រូវបានផ្លាស់ប្តូរទីតាំង ហើយនិងការផ្លាស់ប្តូរផ្សេងៗទៀតលើ items និងលើ Heroes ខ្លះៗ ជាដើម។

new leveling

អានបន្ត

3380

អ្នកនឹងអាចលេងហ្គែមល្បី “Overwatch” បានដោយឥតគិតថ្លៃនៅចុងសប្ដាហ៏នេះ

ហ្គែម

10/11/2016

បើសិនជាអ្នកធ្លាប់ចាប់អារម្មណ៏ហ្គែម Overwatch ហើយមិនទាន់បានទិញហ្គែមនេះលេង នោះនៅចុងសប្តាហ៏នេះពេញ អ្នកនឹងអាចមានឳកាសអាចសាកល្បងលេងហ្គែមនេះបានដោយឥតគិតថ្លៃ (Free)។ ក្រុមហ៊ុន Blizzard Entertainment ចង់ណែនាំអ្នកឲ្យចូលរួមក្នុងសហគមន៍ Overwatch ដែលមានអ្នកលេងរហូតដល់ទៅ 20 លាននាក់ និងធ្វើឲ្យអ្នកបានដឹងច្បាស់ពីភាពសប្បាយនៃការលេងហ្គែមនេះ មុននឹងអ្នកសម្រេចចិត្តចង់ទិញវាយកទៅលេង។

maxresdefault

heroes នៅក្នុង Overwatch

razer-overwatch-header-mobile

heroes នៅក្នុង Overwatch

we_are_overwatch_by_speeder99123-d9t4r40

heroes នៅក្នុង Overwatch

អ្នកនឹងអាចចាប់ផ្ដើមលេងហ្គែម Overwatch នេះដោយឥតគិតថ្លៃបានរយៈពេល 4 ថ្ងៃ ចាប់ផ្ដើមពីថ្ងៃសុក្រ ទី18 ខែវិច្ឆកានេះ វេលាម៉ោង 1:00 pm ម៉ោងនៅ Eastern ឬត្រូវនឹងម៉ោង 1:00 am ឈាងចូលព្រឹកថ្ងៃសោរិ៍ ទី19 ម៉ោងនៅប្រទេសកម្ពុជា។ ហើយពិសេសជាងនេះទៅទៀត អ្នកអាចលេងហ្គែមនេះបាននៅលើ platform ជាច្រើនតាមជម្រើសរបស់អ្នក ដូចជាតាម កុំព្យូទ័រ (PC), PlayStation 4, និង Xbox One ជាដើម។ ការអនុញ្ញាតឲ្យលេងហ្គែម Overwatch ដោយឥតគិតថ្លៃនេះ ក៏មិនកំណត់ឲ្យលេងត្រឹមតែមួយចំនែកនៃហ្គែមផងដែរ គឺអ្នកអាចលេងបានគ្រប់ Mode និងគ្រប់ផែនទី (map) ទាំងអស់ ដូចអ្នកដែលទិញមកលេងផងដែរ ជាពិសេសគឺនៅក្នុង Quick Play, Custom Games និង Weekly Brawl mode។

2721669-mercy_overwatch_008

Mercy, hero នៅក្នុង Overwatch

overwatch-screen-05-ps4-eu-31mar16

Gameplay របស់ Overwatch

431795

Gameplay របស់ Overwatch

អ្វីដែលពិសេសជាងនេះនោះ អ្នកក៏អាចមានឳកាសបើក Loot Boxes ដែលជារង្វាន់ក្រោយការប្រគួតហ្គែមចប់វគ្គនីមួយៗ ដែលវាអាចមានដូចជាស្បែក ឬខោអាវថ្មីៗរបស់ heroes នីមួយៗ និងរូបក្រាហ្វីទីផ្សេងៗផងដែរ។ ហើយបន្ថែមពីនេះ រាល់របស់របរ (items) ដែលអ្នកបាន unlock រួមទាំង experience point ដែលអ្នកទទួលបានក្នុងការលេងសាកល្បងនេះទាំងអស់ នឹងមានការរក្សារទុកជាប់គណនី (account) របស់អ្នកជានិច្ច បើសិនជាអ្នកមានបំណងបន្តលេងវា ដោយធ្វើការទិញហ្គែមនេះមកលេងនាពេលអនាគត ក៏ប៉ុន្តែ អ្នកត្រូវទិញហ្គែមនេះនៅក្នុង platform ដូចគ្នាដែលអ្នកបានលេងសាកល្បងនេះ។

maxresdefault-1

Loot Box

2tldxbx

អ្វីដែលអ្នកបើកបានពី Loot Boxes

អានបន្ត

946

Razer Blade Pro ជំនាន់ថ្មី ឆ្នាំ 2016

បច្ចេកវិទ្យា

24/10/2016

នៅថ្ងៃ 20 ខែតុលា ឆ្នាំ 2016 ក្រុមហ៊ុន Razer បានបញ្ចេញនូវ laptop ជំនាន់ថ្មីនៃ Razer blade pro គឺ Razer blade pro 2016។ អ្វីដែលបានរំពឹងទុក នៅក្នុងLaptop ថ្មីនេះ គឺ អាចនឹងមានបំពាក់ទៅដោយបច្ចេកវិទ្យាថ្មីដែលយកមកពី កុំព្យូទ័រលើតុ ព្រោះយើងដឹងហើយ កន្លងមកនេះ បច្ចេកវិទ្យាដែលមានក្នុង កុំព្យូទ័រលើតុ មានម៉ូដែលដូចគ្នាជាមួយ នឹង laptop ក៏ដោយ ក៏វាដំនើរការលឿនជាង laptop ដាច់។

razer2

Razer blade pro មានបំពាក់ទៅដោយ processor intel core i7-6700HQ 2.6GHz ដែលនិយមប្រើក្នុងlaptop ថ្មីៗក្នុងពេលបច្ចុប្បន្ននេះ។ ដើម្បីភ្ជាប់ជាមួយនឹង processor ដ៏លឿននេះ Razer ក៏បានបំពាក់ graphic card Geforce GTX 1080 ដែលប្រើសំរាប់ កុំព្យូទ័រលើតុ ជាមួយនឹង M.2 SSD ដែលមានទំហំពី 512GB ទៅ 2TB ហើយនឹង ទំហំ Ram 32GB DDR4។ សំរាប់ កាតnetwork  វាបានបំពាក់ជាមួយនឹង បច្ចេកវិទ្យាជំនាន់ក្រោយគេបំផុត802.11ac ដែលមានឈ្មោះថា DoubleShot pro network interface card ដែលអាចធ្វើអោយអ្នកទទួលបាន ល្បឿន Internetលឿនភ្លាមៗ ។ ចំនែក អេក្រង់វិញគឺមានទំហំ 17.3 inch 4k (3840-2160) Touchscreen។

razer1

razer4

ចំនែកអ្វីដែលប្លែកនោះ គឺ keyboard របស់វា Mechanical ដែល អាចធ្វើអោយអ្នក ចុចទៅវាឆ្លើយតបមកវិញភ្លាមៗ ហើយងាយស្រួលក្នុងការវាយអក្សរផ្សេងៗ។ ចំនែក ឯ Touchpad របស់វាមានទំហំធំ និង ស្រួលដាក់ដៃ។ វាមានកំរាស់ 22.5mm និង ទំងន់ 3.54kg។ ហើយមានតំលៃចាប់ពី $3,699 ។

razer5

 

អានបន្ត

760

ជួបជាមួយ EVO15-S របស់ Origin

បច្ចេកវិទ្យា

21/10/2016

ប៉ុន្មានខែកន្លងមកនេះ យើងបានឃើញក្រុមហ៊ុនកុំព្យូទ័រល្បីៗជាច្រើនបញ្ចេញ កុំព្យូទ័រសម្រាប់លេងហ្គេម ដែលមានទំហំធំៗ ក្រាស់ៗ មើលទៅដូចជាពិបាកក្នុងការយកតាមខ្លួនណាស់។ ថ្មីៗនេះ ក្រុមហ៊ុនមួយដែលជាក្រុមហ៊ុន ខាងបច្ចេកវិទ្យាហ្គេម បានបញ្ចេញនូវ កុំព្យូទ័រ Laptop ដែលស្តើង ស្រាល ហើយអាចលេងហ្គេមបានសេរ៊ីថ្មីៗ ដែលងាយស្រួលមិនទាក់ ជាមួយនឹង EVO15-S របស់ក្រុមហ៊ុន Origin។

Origin EVO15-S មានរាងស្តើង និងស្រាល ដែលមានទម្ងន់ 1.8kg និងកម្រាស់ 1.75cm ចំនែកឯ Spec របស់វាយើងនឹងរៀបរាប់ខាងក្រោម៖

  • CPU Intel Core i7-6700HQ Quad-Core 2.60GHz
  • GPU: NVIDIA GeForce GTX 1060 6GB GDDR5 ដែលជាgraphic card ដ៏ល្បីមួយ ថែមទាំងមាន VR-Ready
  • Ram: 16GB DDR4 2400MHz (2 X 8GB)
  • ទំហំផ្ទុក : 256GB m.2 ដែលលឿនជាងគេបំផុតក្នុងពេលបច្ចុប្បន្ននេះ និង 2TB HDD
  • អេក្រង់ 1920×1080 15.6″ IPS
  • LED keyboard ដែលអាចប្តូរពណ៌តាមដែលអ្នកត្រូវការ

download msi-nb-16k2-photo07-custom-paint-1

keyboard-yellow-2

វានឹងភ្ជាប់មកជាមួយនឹង ការលេងម៉ូត 3 ប្រភេទតាមដែលអ្នកចង់បាន និងម្យ៉ាងទៀតអ្នកអាចធ្វើការឌីស្សាញ គម្របរបស់វាដោយខ្លួនឯង រួចផ្ញើរអោយគេ ធ្វើការ Print រូបនោះដោយ lazer។

custom-paint-gun-shot-2 custom-paint-laser-etch-2 custom-paint-shredder-2 custom-paint-traditional-2

 

អានបន្ត

1823

Sony បានបញ្ចេញម៉ាស៊ីនហ្គេម PS4 Pro និង PS4 ម៉ូដែលស្តើងជាផ្លូវការ

បច្ចេកវិទ្យា, ហ្គែម

08/09/2016

ក្រុមហ៊ុន Sony បានប្រកាស PS4 ម៉ូដែលថ្មីចំនួនពីរកាលពីម្សិលមិញគឺ PS4 Pro ដែលជាម៉ូដែលថ្មីស្រឡាង និងមួយទៀត PS4 ម៉ូដែលស្តើង ដែលបានធ្វើកំនែឡើងវិញពី PS4 ម៉ូដែលចាស់ ។

និយាយពី PS4 Pro គឺជាម៉ាស៊ីនហ្គេមថ្មីដែលបានបំពាក់ Hardware ដ៏ខ្លាំងខ្លាដែលមានសមត្ថភាពដំណើរការ 4K gaming និងមុខងារ HDR ។ អ្នកអភិវឌ្ឍន៍ នឹងមានជម្រើសក្នុងការ update សម្រាប់ហ្គេមដែលមានស្រាប់ ឬ បង្កើតថ្មី ជាមួយការបង្កើន resolution រហូតដល់កំរិត 4K ឬក៏បន្ថែមកំរិតរូបភាពអោយកាន់តែលម្អិត និង framerate សម្រាប់ resolution កំរិត HD ។ មុខងារ HDR នឹងអនុញ្ញាតឱ្យ dynamic range បើកកាន់តែធំ និងពណ៌ដុតល្អ នៅលើទូរទស្សន៍ ។ លើសពីនេះទៅទៀត PS4 Pro ក៏ទទួលបានកម្មវិធី Netflix ថ្មីដែល supports 4K HDR ផងដែរ ហើយមិនតែប៉ុណ្ណោះ វាមាន HDD ទំហំ 1TB ។

screen-shot-2016-09-07-at-3-26-07-pm

លក្ខណៈពិសេសរបស់ PS4 Pro

ក្រុមហ៊ុន Sony បានប្រកាសផងដែរសំរាប់ការធ្វើកំនែ PS4 ថ្មី ដែលនឹងជំនួសម៉ូដែលបច្ចុប្បន្ន ។ ម៉ូដែលថ្មីនេះគឺមានទំហំតូចជាងមុន 30%, ស្រាលជាងមុន 16% និងមានកំលាំងខ្លាំងជាងមុន 28% ផងដែរ ។ សំរាប់ PS4 ស្តើងនេះមើលទៅពិតជាស្អាតមែនទែន បើប្រធៀបនិងម៉ូដែលមុន ។

unnamed-3

PS4 Pro, PS4 និង PlayStation VR

PS4 Pro នឹងមានលើទីផ្សា នៅថ្ងៃទី 10 ខែវិច្ឆិកា ជាមួយ HDD ទំហំ 1TB ក្នុងតម្លៃ 399$ ។ PS4 ម៉ូដែលស្តើង នឹងមានលក់ នៅថ្ងៃទី 15 ខែកញ្ញា ជាមួយ HDD ទំហំ 500GB សម្រាប់តំលៃ 299$ ។

lq-ps4-pro-03

តម្លៃនិងកាលបរិច្ឆេទចេញលក់

អានបន្ត

1282

លេចចេញរូបភាព PS4 ម៉ូដែល Slim (ស្តើង) មុនការប្រកាស

បច្ចេកវិទ្យា, ហ្គែម

23/08/2016

យើងបានដឹងហើយថា ក្រុមហ៊ុន Sony នឹងសម្ពោធព្រឹត្តិការណ៍ហ្គេម PlayStation នៅថ្ងៃទី 7 ខែក្រោយនេះ ដែលក្រុមហ៊ុននេះនឹងប្រកាសហ្គេម PS4 ស៊េរីថ្មីនោះគឺ PlayStation ” Neo ” ឬ “ 4.5 ” ប៉ុន្តែបើតាមពត៌មានលេចលឺមួយបានអោយដឹងថា ក្រុមហ៊ុនអាចនឹងមានម៉ាសីុនហ្គេមមួយផ្សេងទៀតដើម្បីបង្ហាញនៅថ្ងៃនោះ ។

 

53532_23_ps4-slim-revealed-ahead-schedule

 

ដូច PS2 និង PS3 ពីមុនអញ្ចឹង, PS4 និងមានជាប្រភេទ Slim ម៉ូដែល ។ ម៉ាសីុនហ្គេមថ្មីនេះមានគែមរាងមូល ការរចនាមានភាពលម្អៀង ហើយផ្នែកខាងមុខមានប៊ូតុង Power និង Eject, រន្ធដោត USB ចំនួន 2 ចំនែកផ្នែកខាងក្រោយមានរន្ធ HDMI, AUX, Ethernet ។ យោងតាមរូបភាពខាងលើនេះវាមាន HDD ទំហំ 500GB រីឯបច្ចេកវិទ្យា HDR ឬ 4K Video អាចមិនមានសំរាប់ម៉ូដែល slim នេះទេ ។

 

Screen Shot 2016-08-22 at 8.29.35 PM

 

បើនិយាយពីតម្លៃរបស់វាទំនងជាទាបជាង PS4 នាពេលបច្ចុប្បន្ននេះ សម្រាប់ពត៌មានកាន់តែច្បាស់សូមរង់ចាំទស្សនាព្រឹត្តិការណ៍នៅថ្ងៃទី 7 ទាំងអស់គ្នា ។

អានបន្ត

God of War វគ្គថ្មីសំរាប់ PS4

ហ្គែម

14/06/2016

អ្នកដែលចូលចិត្តលេងហ្គែម មិនថាខ្ញុំ ឬអ្នកនោះទេ ភាគច្រើនគឺសុទ្ធតែធ្លាប់បានស្គាល់ និងបានលេងហ្គែម God of War នេះរួចមកហើយ។  God of War បានចាប់ផ្តើមដាក់បង្ហាញហ្គែមភាគមួយរបស់ខ្លួននៅលើម៉ាស៊ីនហ្គេម PS2 របស់ Sony ហើយសំរាប់ភាគពីរក៏ដូចគ្នាដែរ។ ក្រៅពីនេះហ្គែមដ៏ល្បីល្បាញមួយនេះក៏បានបញ្ចេញនូវវគ្គខ្លីៗ មួយចំនួនរបស់ខ្លួនសំរាប់ PSP ផងដែរ មានដូចជា Chain of Olympus និងGhost of Sparta ជាដើម ជាមួយនឹងវគ្គក្រោយបំផុតរបស់ខ្លួនសំរាប់ PS3 គឺ God of War ភាគបី និង God of War Ascension ដែលជាប្រភេទហ្គែមដែលអាចលេង online បានជាមួយនឹងអ្នកដ៏ទៃ។

GodOfWar

វាជារឿងមួយដ៏សប្បាយរីករាយសំរាប់អ្នកដែលចូលចិត្តលេងហ្គែមមួយនេះ ដោយសារតែកាលពីម្សិលមិញនេះ ក្រុមហ៊ុនផលិតហ្គែម Sony បានធ្វើការដាក់បង្ហាញជាផ្លូវការនូវហ្គេម God of War វគ្គថ្មី។ អ្វីៗគឺដូចទៅនឹងពាក្យចចាមអារាមកន្លងមកអញ្ចឹង គឺ God of War វគ្គថ្មីនឹងត្រូវមានសាច់រឿងទាក់ទងទៅនឹងទេវរូបរបស់ពួកនៅតំបន់ខាងជើង ( ឧទាហរណ៍ Thor និង Loki) រួមជាមួយនឹងឈុតឆាកខ្លះៗ ដែលមានការប្រយុទ្ធជាមួយនឹងសត្វនាគផងដែរ។ សំរាប់បច្ចុប្បន្ននេះហ្គែមនេះប្រហែលជាមិនមានចំណងជើងអ្វីថ្មីនោះទេ គឺវាប្រហែលជាមានចំណងជើងថា God of War តែប៉ុណ្ណោះ ហើយយើងទាំងអស់គ្នាក៏មានភាពប្រាកដដែលថា ហ្គែមនេះអាចលេងបានតែនៅលើប្រភេទម៉ាស៊ីនហ្គែម PS4 របស់ Sony តែមួយគត។

27046828293_ce01106b8c_h

sony-just-showed-off-a-new-god-of-war-game_1

សំរាប់ខាងក្រោមនេេះ គឺជាវីដេអូឈុតខ្លីៗ មានរយៈប្រមាណជា 10 នាទី ដែលបង្ហាញអំពី តួរអង្គ Kratos កំពុងតែបង្ហាត់កូនប្រុសរបស់គាត់ ឲ្យចេះប្រម៉ាញ់សត្វព្រៃ ជាមួយនឹងធ្នូរ និងពូថៅដៃ។ នៅពេលដែលពួកគេ កំពុងតាមប្រម៉ាញ់សត្វព្រៃនោះ ពួកគេក៏បានធ្វើដំណើរចូលដល់ព្រៃជ្រៅ ហើយភ្លាមៗនោះដែរក៏មានលេចឡើងនូវពួកបីសាចមួយក្រុម បានធ្វើការវាយប្រហារទៅលើពួកគេ។

screen shot 2016-06-13 at 9.08.29 pm

ខាងក្រោមនេះគឺជាវីដេអូអំពីឈុតខ្លីៗរបស់ហ្គែម God of War វគ្គថ្មី ៖

 

អានបន្ត

802

PlayStation VR សំរាប់ PS4​ និង ហ្គេមជាង 50

បច្ចេកវិទ្យា

14/06/2016

នៅពេល ព្រឹត្តិការណ៍ E3 ( Electronic Entertainment Expo) ដែលធ្វើឡើងក្នុងថ្ងៃទី 14 -16 នេះ ក្រុមហ៊ុន SONY បានបញ្ចេញនូវ ហ្គេមជាច្រើន ដែលអ្នករាល់គ្នាទន្ទឹងរង់ចាំ ប៉ុន្តែអ្វីដែលអស្ចារ្យទៅទៀតនោះគឺថា ហ្គេមទាំងអស់នោះ គឺ ធ្វើឡើងសំរាប់ VR ( virtual reality) ដែលជាម៉ាស៊ីនថ្មីមួយរបស់ SONY ដែលទើបនឹងបញ្ចេញដូចគ្នា ហើយនឹងធ្វើការចេញលក់នៅថ្ងៃទី 13 ខែ តុលា ឆ្នាំ 2016 ខាងមុខនេះ។ ដែលម៉ាស៊ីននេះមានឈ្មោះថា PlayStation VR ដែលមានCode name Project Morpheus នៅពេលដែលគេកំពុងផលិត។

SONY បានបញ្ជាក់ថា ក្រុមហ៊ុននាៗដែលជា សត្រូវរបស់គេ បានបញ្ចេញនូវ VR អស់ហើយ ដូចជា Oculus rift របស់ Facebook និង Vive របស់ HTC ដែលសុទ្ធតែជា VR ល្បីៗ។ ដូចនេះពួកគេត្រូវតែមាន VR មួយដែលសំរាប់ ម៉ាស៊ីន ហ្គេមរបស់ពួកគេ។ Playstation VR នេះធ្វើឡើងសំរាប់លេងជាមួយនឹង PS4 (playstation 4)។

P3250603-970-80

ការបញ្ជាក់លំអិតអំពី PlayStation VR

  • ទំហំ ៖ 187×185×277 mm
  • ទម្ងន់៖ 610g
  • អេក្រង់៖ OLED 5.7 inch. 1920×1080 120Hz, 90Hz រូបភាពច្បាស់ល្អ និង Smooth មិនទាក់
  • សេនស័រ៖ 6 axis motion sensing ការធ្វើចលនា ងាកក្បាលចុះឡើង គឺ ល្អ មានន័យថាវាបង្វែរតាមយើងលឿន
  • អ្វីដែលគេអោយពេលអ្នកទិញគឺមានដូចក្នុងរូបភាពខាងក្រោម

psvr-930x738

ការលេងហ្គេម ក្នុង VR គឺមានអារម្មណ៍ថាអ្នកពិតជាចូលរួមនៅក្នុង ហ្គេមនោះដោយផ្ទាល់ ហើយអ្វីដែលឡូយទៀតនោះ គឺហ្គេមដែលល្បីៗជាច្រើនត្រូវបានចេញ ដូចជា៖

  • God of war
  • Call of duty: infinite warfare
  • Marvel’s spider-man
  • Batman: Arkham
  • និងហ្គេមផ្សេងៗមួយចំនួនទៀត។

ទាំង 4 នេះជាហ្គេមដែលល្បី ភាគច្រើនអ្នកលេងចូលចិត្ត ឥឡូវនេះអ្នកមិនត្រឹមតែកាន់ Control ប៉ុណ្ណោះទេ អ្នកអាចចូលទៅក្នុងពិភពទាំងនោះ ដោយប្រើប្រាស់ PlayStation VR នេះ។ វានឹង ចេញលក់ ក្នុង តំលៃ 399$ ។ ចំពោះអ្នកដែលមិនទាន់មាន PS4 អ្នកត្រូវការ PS4 មួយទៀត។

អានបន្ត