MENU

ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ (14.03.2016 – 20.03.2016)

នៅក្នុងសប្ដាហ៍នេះ (ថ្ងៃទី ១៤ ខែមិនា ដល់ ថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៦) រោងភាពយន្តនៅប្រទេសកម្ពុជាដូចជារោងភាពយន្ត Major Cineplex និង Legend នឹងមានចាក់បញ្ចាំងនូវភាពយន្តថ្មីចំនួន ៤ រឿង ដែលក្នុងនោះ ពីររឿងជារឿងរបស់ប្រទេសអាមេរិក មួយរឿងគឺជារឿងកំប្លែងរបស់ប្រទេសថៃ និងមួយរឿងទៀតជារឿងខ្មោចបែបកំប្លែងរបស់ប្រទេសកម្ពុជាយើង។ ដូចសប្ដាហ៍មុនៗដែរ ខ្ញុំនឹងរៀបរាប់ពីខ្សែភាពយន្តនីមួយៗ ហើយនឹងភ្ជាប់ជាមួយនឹង trailer នៃភាពយន្តនីមួយៗក្នុងនោះផងដែរ។ សូមបញ្ជាក់ជាមុនថា ពួកខ្ញុំមិនមានការរក្សាសិទ្ធិលើវីដេអូ trailer ទាំងនោះទេ។

 

Kung Fu Panda 3 – (17.03.2016)

រឿង Kung Fu Panda 3 គឺជាខ្សែភាពយន្តគំនូរជីវចលបែបកំប្លែងរបស់ប្រទេសអាមេរិកបង្ហាញពីក្បាច់គុណចិន ដែលត្រូវបានដឹកនាំសម្ដែងដោយ Alessandro Carloni និង Jennifer Yuh ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០១៦​ នេះ។ រឿងនេះនិយាយពីវីរៈបុរស Panda ឈ្មោះ Po ដែលជា Dragon Warrior ប្រចាំជ្រលងភ្នំដែលគាត់រស់នៅ ហើយគាត់បានការពារភូមិរបស់គាត់ពីការឈ្លានពានផ្សេងៗពីខាងក្រៅមកលើភូមិរបស់គាត់។ បើសិនជាអ្នកធ្លាប់បានទស្សនាខ្សែភាពយន្តជីវចលបែបកំប្លែងមួយនេះកាលពីវគ្គ ១ និង ២ រួចហើយ នោះអ្នកនឹងដឹងហើយថាវាកំប្លែង និងមានមនោសញ្ជេតនាយ៉ាងណានោះ ហើយនៅក្នុងវគ្គទី៣ នេះ Po នឹងក្លាយទៅជាគ្រូបង្រៀនក្បាច់គុណ Kung Fu ទាំងគាត់នៅមិនទាន់ត្រៀមខ្លួនរួចនៅឡើយទេ។ ថាតើគាត់អាចធ្វើវាបានឬក៏អត់សូមរងចាំទស្សនាទាំងអស់គ្នា។

បញ្ជាក់៖ រឿង Kung Fu Panda 3 នេះត្រូវបានចាក់បញ្ជាំងហើយនៅឯរោងភាពយន្ត Legend មុននេះប្រហែលប៉ុន្មានថ្ងៃមកហើយ។

Trailer របស់រឿង Kung Fu Panda 3

https://youtu.be/lpm30lgbf84

 

The Divergent Series: Allegiant – (17.03.2016)

រឿង Allegiant គឺជាខ្សែភាពយន្ត action បាញ់គ្នារបស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Robert Schwentke ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០១៦​ នេះ។ រឿងនេះគឺជាវគ្គបន្តរបស់ The Divergent Series ដែលបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រុមមនុស្សមួយក្រុម ដើម្បីជៀសឲ្យផុតពីការគៀបសង្កត់របស់អ្នកមានអំណាច។ នៅក្នុងរឿង Allegiant នេះ Beatrice Prior និង Tobias Eaton ដែលជាតួរឯកនៅក្នុងរឿងនេះ និងគ្នារបស់ពួកគាត់មួយចំនួនទៀត បានធ្វើការប្រឆាំងនិងវាយលុករហូតបានចេញផុតពីរបងដែលពួកអ្នកមានអំណាចដាក់ពួកគេក្នុងនោះអស់រយៈពេលជាយូរមកហើយ ហើយនៅពេលដែលពួកគេបានចេញពីរបងនោះ ពួកគេត្រូវបានគេចាប់ខ្លួនឃុំឃាំងដោយក្រុមភ្នាក់​ងារសំងាត់មួយ ដែលត្រូវបានគេស្គាល់ឈ្មោះថាជា ការិយាល័យហ្សែនសុខុមាលភាព (the Bureau of Genetic Welfare)។ ថាតើពួកគេអាចគេចផុតពីការគៀបសង្កត់ និងអាចយកឈ្នះស្ថានភាពនេះបានឬក៏អត់សូមរងចាំទស្សនាទាំងអស់គ្នា។

Trailer របស់រឿង The Divergent Series: Allegiant

https://youtu.be/Ntbe_2GHBPE

 

មីងក្រញាញ់ ឬ Miss Happy – (17.03.2016)

រឿង មីងក្រញាញ់ ឬ Miss Happy គឺជាខ្សែភាពយន្តបែបកំប្លែងរបស់ប្រទេសថៃ ដែលនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០១៦​ នេះ។ រឿងនេះនិយាយពីកញ្ញាម្នាក់ដែលមានឈ្មោះថា​ Pesuk ឬ កញ្ញារីករាយ ដែលគាត់តែងតែជឿថាក្នុងលោកនេះ ភាពរីករាយគឺជាអ្វីដែលយើងត្រូវការដើម្បីជំនះអ្វីៗទាំងអស់សូម្បីតែយើងនៅក្នុងការលំបាក ឬជួបបញ្ហាអ្វីក៏ដោយ។ ជីវិតរបស់នាងគឺមានតែភាពសប្បាយ រហូតដល់ថ្ងៃមួយនាងបានជួបនឹងរឿងមិនល្អផ្ទួនៗគ្នាដូចជា នាងត្រូវបានគេដេញចេញពីកន្លែងធ្វើការ មិត្តប្រុសរបស់នាងបានក្បត់នឹងនាង ហើយត្រូវបានពេទ្យពិនិត្យឃើញថានាងមានជម្ងឺមហារីកបេះដូង ដែលនឹងត្រូវស្លាប់ក្នុងរយៈពេលមួយខែទៀត, វាពិតជាសំណាងអាក្រក់សម្រាប់នាងណាស់មែនទេ? ក្រោយពីពេលនោះនាងពិបាកចិត្តខ្លាំងណាស់ ថ្ងៃមួយនាងក៏ចាប់ផ្ដើមព្យាយាមរិះរកវិធីដើម្បីធ្វើឲ្យជីវិតរបស់នាងមានភាពសប្បាយរីករាយឡើងវិញ។ ថាតើនាងអាចធ្វើវាបានឬអត់សូមរងចាំទស្សនាទាំងអស់គ្នា។

Trailer របស់រឿង មីងក្រញាញ់ ឬ Miss Happy

https://youtu.be/elkLsEh_O94

 

ដៃគូកំចាត់ខ្មោច – (17.03.2016)

រឿង ដៃគូកំចាត់ខ្មោច គឺជាខ្សែភាពយន្តខ្មោចបែបកំប្លែងរបស់ប្រទេសកម្ពុជា ដែលនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០១៦​ នេះ។ រឿងនេះមានលាយលំឈុតឆាកខ្មោចលង ឈុតឆាកកំប្លែងជាច្រើន ហើយបើសិនជាអ្នកគាំទ្រ និងចូលចិត្តខ្សែភាពយន្តខ្មែរប្រភេទនេះ អ្នកប្រហែលជាចូលចិត្តខ្សែភាពយន្តនេះផងដែរ។

Trailer របស់រឿង  ដៃគូកំចាត់ខ្មោច

https://youtu.be/NHMKm1GL7EY

Comments Off on ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ (14.03.2016 – 20.03.2016) ភាពយន្ត

Comments are closed.

យោបល់របស់អ្នកអាន