MENU

ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ (07.03.2016 – 13.03.2016)

នៅក្នុងសប្ដាហ៍នេះ (ថ្ងៃទី ០៧ ខែមិនា ដល់ ថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៦) រោងភាពយន្តនៅប្រទេសកម្ពុជាដូចជារោងភាពយន្ត Major Cineplex និង Legend នឹងមានចាក់បញ្ចាំងនូវភាពយន្តថ្មីចំនួន ៤ រឿង ដែលក្នុងនោះ មួយរឿងជារឿងស្នេហារបស់ប្រទេសថៃ ពីររឿងគឺជារឿងកំប្លែងរបស់ប្រទេសអាមេរិកនិងបារាំង និងមួយរឿងទៀតជារឿងស្នេហាកំប្លែងរបស់ប្រទេសកម្ពុជាយើង។ ដូចសប្ដាហ៍មុនៗដែរ ខ្ញុំនឹងរៀបរាប់ពីខ្សែភាពយន្តនីមួយៗ ហើយនឹងភ្ជាប់ជាមួយនឹង trailer នៃភាពយន្តនីមួយៗក្នុងនោះផងដែរ។ សូមបញ្ជាក់ជាមុនថា ពួកខ្ញុំមិនមានការរក្សាសិទ្ធិលើវីដេអូ trailer ទាំងនោះទេ។

 

367 Days Him and Her – (08.03.2016)

រឿង 367 Days Him and Her គឺជាខ្សែភាពយន្តស្នេហា របស់ប្រទេសថៃ ដែលនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ០៨ ខែមិនា ឆ្នាំ ២០១៦​ នេះ។ រឿងនេះនិយាយអំពីការស្រឡាញ់គ្នារវាង Head និង Tine តាំងពីនៅរៀនៅវិទ្យាល័យ រហូតដល់មហាវិទ្យាល័យ ហើយក្រោយពីនោះស្នេហារបស់ពួកគេបានក្លាយទៅជាស្នេហាពីចម្ងាយដោយ Tine ត្រូវទៅនៅជាមួយនឹងម៉ាក់របស់នាងនៅឯហុងកុង។

Trailer របស់រឿង 367 Days Him and Her

https://youtu.be/qYgEiFzqSzU

 

How to Be Single – (08.03.2016)

រឿង How to Be Single គឺជាខ្សែភាពយន្តបែបកំប្លែងរបស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Christian Ditter ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ០៨ ខែមិនា ឆ្នាំ ២០១៦​ នេះ។ នៅក្នុងទីក្រុង New York គឺសម្បូរទៅដោយអ្នកដែលនៅលីវ និងកំពុងរុករកស្នេហាពិតណាស់ ហើយអ្វីដែល Alice, Robin, Lucy, Meg, Tom និង David ត្រូវការនោះគឺរៀនរស់ដោយខ្លួនឯង ឬរៀនរស់នៅបែបជីវិតអ្នកនៅលីវ ក្រោយពីពួកគេបានបែកបាក់ពីស្នេហាចាស់របស់ពួកគេ។

Trailer របស់រឿង How to Be Single

https://youtu.be/NX8dbN-VPh8

 

ដំណើរកំសាន្តបែកស្លុយ ឬ All Gone South – (10.03.2016)

រឿង ដំណើរកំសាន្តបែកស្លុយ ឬ All Gone South គឺជាខ្សែភាពយន្តបែបកំប្លែងរបស់ប្រទេសបារាំង ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Nicolas Benamou និងលោក Philippe Lacheau ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១០ ខែមិនា ឆ្នាំ ២០១៦​ នេះ។ Franck ហើយនឹងសង្សាររបស់គាត់ Sonya រួមជាមួយនឹងមិត្តភ័ក្តិរបស់គាត់ប៉ុន្មាននាក់ទៀតបានធ្វើដំណើរកំសាន្តទៅប្រទេសប្រេសីល។ Franck មិត្តភ័ក្តិរបស់គាត់ នារីពីរនាក់ រួមទាំងលោកយាយរបស់ Sonya បាននាំគ្នាទៅលេងនៅក្នុងរូងភ្នំមួយ តែពេលរឿងអាក្រក់ និងសយមួយចំនួនបានកើតឡើងចំពោះពួកគេ ហើយដំណើរផ្សងព្រេងដ៏រញ៉េរញ៉ៃបានចាប់ផ្ដើម។ ថាតើពួគគេអាចគេចផុតពីស្ថានភាពនេះបានទេ សូមរងចាំទស្សនាទាំងអស់គ្នា។

Trailer របស់រឿង ដំណើរកំសាន្តបែកស្លុយ ឬ All Gone South

 

បេះដូង Copy – (11.03.2016)

រឿង បេះដូងCopy គឺជាខ្សែភាពយន្តខ្មោចនិងស្នេហាបែបកំប្លែង របស់ប្រទេសកម្ពុជាយើង ដែលនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១១ ខែមិនា ឆ្នាំ ២០១៦​ នេះ។ រឿងនេះជារឿងបែបកំប្លែង ដែលមានលាយលំជាមួយនឹង ឈុតខ្មោច និង ឈុតស្នេហា ដែលធ្វើឲ្យអ្នកសើចចុកពោះ។ ថាតើរឿងនោះវាល្អសើចប៉ុនណានោះ សូមរងចាំទស្សនាទាំងអស់គ្នា។

Trailer របស់រឿង  បេះដូងCopy

https://youtu.be/s4bI9NJ_7WU

 

Comments Off on ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ (07.03.2016 – 13.03.2016) ភាពយន្ត

Comments are closed.

យោបល់របស់អ្នកអាន