MENU

ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ (21.03.2016 – 27.03.2016)

នៅក្នុងសប្ដាហ៍នេះ (ថ្ងៃទី ២១ ខែមិនា ដល់ ថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៦) រោងភាពយន្តនៅប្រទេសកម្ពុជាដូចជារោងភាពយន្ត Major Cineplex និង Legend នឹងមានចាក់បញ្ចាំងនូវភាពយន្តថ្មីចំនួន ៤ រឿង ដែលក្នុងនោះ មួយរឿងជារឿងរបស់ប្រទេសបារាំង មួយរឿងគឺជារឿងបែបកំសត់របស់ប្រទេសជប៉ុន មួយរឿងជារឿងរបស់ប្រទេសកម្ពុជាយើង និងចុងក្រោយគឺជារឿង super hero របស់ប្រទេសអាមេរិក។ ដូចសប្ដាហ៍មុនៗដែរ ខ្ញុំនឹងរៀបរាប់ពីខ្សែភាពយន្តនីមួយៗ ហើយនឹងភ្ជាប់ជាមួយនឹង trailer នៃភាពយន្តនីមួយៗក្នុងនោះផងដែរ។ សូមបញ្ជាក់ជាមុនថា ពួកខ្ញុំមិនមានការរក្សាសិទ្ធិលើវីដេអូ trailer ទាំងនោះទេ។

 

The New Adventures of Aladdin  – (24.03.2016)

រឿង The New Adventures of Aladdin គឺជាខ្សែភាពយន្តបែបកំប្លែងរបស់ប្រទេសបារាំង ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Arthur Benzaquen ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០១៦​ នេះ។ នៅក្នុងរឿងនេះ Sam និងមិត្តសម្លាញ់របស់គាត់ Khalid បានបន្លំខ្លួនធ្វើជាលោកឪនៅក្នុងថ្ងៃបុណ្យណូអែល ដើម្បីទៅលួចរបស់ពី Galeries Lafayette។ ក៏ប៉ុន្តែ ពួកគេត្រូវបានពួកក្មេងៗចចេសសុំឲ្យពួកគេនិទានរឿងឲ្យពួកគេស្ដាប់ ដូច្នេះហើយពេលនោះ Sam ក៏បាននិទានពីរឿង Aladdin និង ចង្កៀងទិព្ធ ដែលអ្នកប្រហែលជាធ្លាប់បានស្គាល់រួចមកហើយ ជាលក្ខណៈរឿងបែបកំប្លែង ហើយគាត់ផ្ទាល់គឺជាតួរ​ឯនៅក្នុងរឿងនិទានរបស់គាត់នោះ។

Trailer របស់រឿង The New Adventures of Aladdin

 

Hana’s Miso Soup – (24.03.2016)

រឿង Hana’s Miso Soup គឺជាខ្សែភាពយន្តបែបកំសត់មនោសញ្ជេតនារបស់ប្រទេសជប៉ុន ដែលនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០១៦​ នេះ។ Chie ជាក្មេងស្រីម្នាក់ដែលបានឈប់រៀននៅមហាវិទ្យាល័យ ហើយនាងបានកើតជម្ងឺមហារីកបន្ទាប់ពីបានភ្ជាប់ពាក្យរួច។ សំណាងល្អនាងអាចព្យាបាលមហារីករបស់នាងបាន តែនាងមិនអាចឲ្យមានកូនបានទេ បន្ទាប់មកជីវិតរៀបការរបស់នាងចាប់ផ្តើមមានសុភមង្គល។ បន្ទាប់ពីរឿងទុក្ខសោក អព្ភូតហេតុបានកើតឡើងបន្ទាប់ពី Chie បានដឹងថានាងមានផ្ទៃពោះ។ តែនាងបានសម្រេចចិត្តរក្សាកូនទុកដោយប្រថុយនឹងគ្រោះថ្នាក់ក្នុងការមានជម្ងឺមហារីកម្តងទៀត។ ក្រោយពីបានពិភាក្សារជាមួយនឹងដុកទ័រស្រុកស្រែ នាងបានផ្លាស់ប្តូរនូវរបបអាហាតាមបែបប្រពៃណីរបស់ជប៉ុនគឺពិសារសុ៊បមីសូ ដើម្បីឲ្យរាងកាយនាងមានសុខភាពល្អ។ ដោយដឹងថាពេលវេលារបស់នាង និងកូនស្រីមានរយៈពេលខ្លី Chie បានរៀបចំដំណើរជីវិតឲ្យកូនរបស់នាងនៅពេលដែលគ្មាននាងនៅក្បែរខ្លួន ហើយក៏បានបង្រៀនឲ្យកូនរបស់នាងជាងធ្វើស៊ុបមីសូផងដែរ។

Trailer របស់រឿង Hana’s Miso Soup

https://youtu.be/nb5MSbah0gU

 

ប្រាសាទកំបាំងមុខ – (24.03.2016)

រឿង ប្រាសាទកំបាំងមុខ គឺជាខ្សែភាពយន្តបែបផ្សងព្រេងឆ្លងភពទៅអតីតកាលរបស់ប្រទេសកម្ពុជាយើង ដែលនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០១៦​ នេះ។ រឿងនេះនិយាយអំពីការផ្សងព្រេងរបស់មនុស្សមួយក្រុមដែលបានឆ្លងទៅកាន់សម័យបុរាណដោយចៃដន្យ។ ក្ដីស្រលាញ់របស់នារីបុរាណម្នាក់ដែលរស់នៅដោយអថ័នអស់ជិត១ពាន់ឆ្នាំ ទឹកភ្នែកស្រក់រាប់រយឆ្នាំរស់នៅទាំងភាពងងឹតនិងស្ងាត់ច្រងំម្នាក់ឯងក្នុងប្រាសាទ ព្រោះតែសេចក្តីស្នេហារងចាំបុរសម្នាក់ដែរនាងស្រលាញ់ ទាំងគេចាប់ជាតិថ្មីលែងស្គាល់រូបនាងបាត់ទៅហើយ តែនាងនូវតែមិនអស់អាល័យ ភាពក្ដុកក្ដួល ស្នេហាជ្រាលជ្រៅរវាងមនុស្សបុរាណ និងមនុស្សសម័យបច្ចុប្បន្ន តើស្នេហាមួយនេះអាចរួមរស់នឹងគ្នាបានដែរឬទេ? ការប៉ះទង្គិចគ្នារវាងគ្រាប់កាំភ្លើងនិងមនុស្សបុរាណដែលជាស្ដេចអាគមន៍ខ្មៅ តើទៅជាយ៉ាងណា? ការស្រាយនូវជំនឿតៗគ្នាមកថា ខ្មែរយើងមានប្រាសាទកំបាំង ដែលជួនកាលឃើញ ជួនកាលបាត់។ រឿងនេះជារឿងបែបកំប្លែង រន្ធត់ ខ្មោចព្រាយ និង អាគមន៏សា្រស្តនៃពិធីចាប់ព្រាយកន្ទោងខៀវ មានក្បាច់គុណបុរាណដែលបានដកស្រង់ពីអថ័ន និងសិលាចារិកដូចជា យ័នព្រះខ្វាម  របាំគ្រុឌនាគរាជ និងក្បាច់គុណកុងហ្វូ។ តើឥសាន្ត តួរអង្គប្រុសដែលជាមនុស្សសម័យយើងនេះ យកអ្វីមកតតាំងនឹងស្តេចអថ័នខ្មៅដែលមានអាយុកាលរាប់ពាន់ឆ្នាំបានទៅ?

Trailer របស់រឿង ប្រាសាទកំបាំងមុខ

https://youtu.be/O1srSJt4680

 

Batman Vs Superman: Dawn of Justice – (25.03.2016)

រឿង Batman Vs Superman: Dawn of Justice គឺជាខ្សែភាពយន្តបែប action មាន superhero របស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Zack Snyder ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២៥ ខែមិនា ឆ្នាំ ២០១៦​ នេះ។ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានស្គាល់វីរបុរសទាំពីរនេះហើយ Superman និង Batman ហើយនៅក្នុងរឿងនេះពួកគេនឹងមានជម្លោះខ្លះជាមួយនឹងគ្នា។ ដោយគិតថាទង្វើរបស់ Superman ក្នុងការជួយផែនដីពីការគម្រាមកំហែងរបស់មនុស្សភពក្រៅ ពោលគឺមនុស្សភពរបស់ Superman ផ្ទាល់ បានបំផ្លាញនូវរបស់ជាច្រើននៅលើផែនដី Batman បានមកប្រឆាំងជាមួយនឹង Superman អំពីរឿងនេះ។ ហើយពិភពលោក ក៏កំពុងតែឈ្លោះគ្នាខ្លាំងផងដែរ ថាតើវីរបុរសមួយណាដែលពួកគេត្រូវការ។ ក្នុងខណៈពេលដែល Superman និង Batman កំពុងតែមានជម្លោះនឹងគ្នា ការគម្រាមកំហែងរបស់សត្វចម្លែកមួយឈ្មោះថា Doomsday ដែលត្រូវបានបង្កើតឡើងដោយ Lex Luthor បានបង្កជាបញ្ហាដល់ពិភពលោក។ នៅពេលនេះគឺវាអាស្រ័យលើ Superman, Batman និង​ Wonder Woman ហើយ ក្នុងការធ្វើការសហការគ្នា ដើម្បីបញ្ឈប់ Lex Luthor និង Doomsday ពីការប៉ងចង់បំផ្លាញទីក្រុង Metropolis ដែលជាទីក្រុងរបស់ Batman។

Trailer របស់រឿង Batman Vs Superman: Dawn of Justice

https://youtu.be/Xc2aa6fkRqM

Comments Off on ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ (21.03.2016 – 27.03.2016) ភាពយន្ត

Comments are closed.

យោបល់របស់អ្នកអាន