នៅក្នុងសប្ដាហ៍នេះ (ថ្ងៃទី ២៩ ខែកុម្ភៈ ដល់ ថ្ងៃទី ០៦ ខែមិនា ឆ្នាំ២០១៦) រោងភាពយន្តនៅប្រទេសកម្ពុជាដូចជារោងភាពយន្ត Major Cineplex និង Legend នឹងមានចាក់បញ្ចាំងនូវភាពយន្តថ្មីចំនួន ២ រឿង ដែលក្នុងនោះ ទាំងពីររឿងគឺសុទ្ធតែជារឿងរបស់ប្រទេសអាមេរិក។ ដូចសប្ដាហ៍មុនៗដែរ ខ្ញុំនឹងរៀបរាប់ពីខ្សែភាពយន្តនីមួយៗ ហើយនឹងភ្ជាប់ជាមួយនឹង trailer នៃភាពយន្តនីមួយៗក្នុងនោះផងដែរ។ សូមបញ្ជាក់ជាមុនថា ពួកខ្ញុំមិនមានការរក្សាសិទ្ធិលើវីដេអូ trailer ទាំងនោះទេ។
Contracted Phase II – (03.03.2016)
រឿង Contracted Phase II គឺជាខ្សែភាពយន្តបែបភ័យរន្ធត់មានខ្មោច zombies របស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Josh Forbes ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ០៣ ខែមិនា ឆ្នាំ ២០១៦ នេះ។ រឿងនេះនិយាយអំពីការរីករាលដាលនៃវីរុសម្យ៉ាងដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការខាំ និងការរួមភេទដោយមិនបានការពារ ហើយវាមានមុខសញ្ញាធ្វើឲ្យសាច់មនុស្សរលួយក្លាយទៅជាខ្មោចឆៅ។ ហើយរឿងនេះផងដែរ កាលពី Phase I ឬវគ្គមួយ គឺនិយាយអំពីការចាប់ផ្ដើមនៃវីរុសនេះ ហើយនៅក្នុង Phase II ឬវគ្គពីរនេះ គឺនិយាយអំពីការរីករាលដាល និងផលប៉ះពាល់នៃវីរុសថ្មីនេះ។ ក្នុងរឿងនេះ Riley បានខិតខំរុករកថ្នាំដើម្បីព្យាបាល និងកម្ចាត់វីរុសនេះដែលបានឆ្លងលើ Samantha មុនពេលដែលជម្ងឺនេះបានរាតត្បាតពាសពេញពិភពលោក។ ថាតើពួកគេអាចរុករកវាក់សាំងការពារវីរុសនេះ ហើយបញ្ឈប់ការរាតត្បាតនៃជម្ងឺនេះបានឬក៏អត់នោះ សូមរងចាំទស្សនាទាំងអស់គ្នា។
Trailer របស់រឿង Contracted Phase II
London Has Fallen – (04.03.2016)
រឿង London Has Fallen គឺជាខ្សែភាពយន្តបែប action មានការបាញ់ប្រហារគ្នា របស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Babak Najafi ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ០៤ ខែមិនា ឆ្នាំ ២០១៦ នេះ។ រឿងនេះនិយាយពីការវាយប្រហាររបស់ភេរវករ ទៅលើមេដឹកនាំជុំវិញពិភពលោក នៅពេលដែលពួកគាត់បានមកប្រជុំគ្នានៅទីក្រុង London ដើម្បីចូលរួមរំលែកទុកការស្លាប់របស់ប្រធានាធិបតីរបស់ចកភពអង់គ្លេស។ បើសិនជាអ្នកបានទស្សនា និងចូលចិត្តរឿង Olympus Has Fallen កាលពីឆ្នាំមុន នោះអ្នកនឹងចូលចិត្តរឿងនេះដែរ ពីព្រោះវាមានសាច់រឿងប្រហាក់ប្រហែលគ្នា ហើយមានតួរសម្ដែងដូចគ្នា និយាយឲ្យចំគឺវាជារឿងបន្តពីរឿង Olympus Has Fallen តែម្ដង។ ដូច្នេះបើសិនជាអ្នកចូលចិត្តរឿងបែបបាញ់ប្រហារ និងការដោះស្រាយបញ្ហាដែលពួកភេរវករបានបង្កឡើង នោះអ្នកគួរតែទស្សនាខ្សែភាពយន្តមួយនេះ។
Trailer របស់រឿង London Has Fallen
https://youtu.be/MBAwYL07K9E