MENU

សួនទឹកកំសាន្តថ្មីដ៏ធំ ដែលមានឈ្មោះថា Grand Phnom Penh Water Park នឹងចាប់ផ្តើមបើកបំរើនៅក្នុងពេលឆាប់ៗនេះ

សំរាប់ពេលកន្លងមកនេះប្រិយមិត្តទាំងអស់គ្នាប្រហែលជាធ្លាប់បានស្គាល់ និង ទៅលេងកំសាន្តនៅសួនទឹកមួយចំនួននៅរាជធានីភ្នំពេញរួចមកហើយ។ តែក្នុងមួយរយៈកន្លងមកនេះក៏មានសួនទឹកកំសាន្តមួយចំនួនត្រូវបានផ្អាកផងដែរ ដូចជាសួនទឹកកំសាន្តភ្នំពេញវ៉តធើផាកជាដើម។ តែទោះបីជាយ៉ាងណាក្តីក៏ការអភិវឌ្ឍន៍ និង ការបង្កើតតំបន់សួនទឹកកំសាន្តសំរាប់ប្រទេសកម្ពុជាយើងគឺមិនត្រូវបានបាត់បង់នោះទេ ពោលនៅពេលដែលកន្លែងកំសាន្តចាស់ត្រូវបានផ្អាក យើងក៏សង្កេតឃើញមានកន្លែងកំសាន្តថ្មីកំពុងតែចាប់ផ្តើមផងដែរ ហើយអ្វីដែលសំខាន់នោះគឺកន្លែងកំសាន្តថ្មីនោះគឺមានលក្ខណៈធំ និង រឹតតែអស្ចារ្យជាងមុន។

 

12745714_170114736699491_4877233836458410929_n

 

នាពេលថ្មីៗនេះបើតាមប្រភពទំព័រ Facebook របស់សួនទឹកកំសាន្ត Grand Phnom Penh Water Park បានបង្ហោះ និង ផ្តល់ពត៌មានជាច្រើនអំពីការកំពុងសាងសង់របស់សួនទឹកកំសាន្តថ្មីមួយនេះ។
12804832_180334162344215_2089654117686475504_n

 

12805940_180334192344212_1139785556393265582_n

 

សួនទឹកកំសាន្ត Grand Phnom Penh Water Park នឹងក្លាយទៅជាសួនទឹកកំសាន្តថ្មី និង ដ៏ធំបំផុតនៅក្នុងរាជធានីភ្នំពេញ។ ហើយទីកន្លែងកំសាន្តថ្មីនេះគឺបានសាងសង់ឡើងនៅលើផ្ទៃដីដ៏ធំចំនួនជាងមួយហិចតា ដែលមានទីតាំងនៅទីក្រុងរណប ហ្គ្រេន ភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវលេខ 598 ភូមិឃ្មួញ សង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រៅពីនេះ ប្រភពទំព័រ  Facebook ដដែលនោះក៏បានប្រាប់អំពីថ្ងៃបើកសាកល្បងផងដែរ គឺចាប់ពីថ្ងៃទី 28 ខែមីនា ដល់ថ្ងៃទី 4 ខែមេសា ឆ្នាំ 2016 ហើយនិងចាប់បើកជាផ្លូវការនៅថ្ងៃទី 10 ខែមេសា ឆ្នាំ 2016 នេះតទៅ។

 

12688117_170114756699489_2551559922014713484_n

 

1937040_114920948885537_9059339558000962934_n

 

12717433_170114770032821_1510673577361758682_n

Comments Off on សួនទឹកកំសាន្តថ្មីដ៏ធំ ដែលមានឈ្មោះថា Grand Phnom Penh Water Park នឹងចាប់ផ្តើមបើកបំរើនៅក្នុងពេលឆាប់ៗនេះ ដំណើរកំសាន្ត

Comments are closed.

យោបល់របស់អ្នកអាន