ប្រទេសកម្ពុជា គឺជាប្រទេសដែលមានអាយុកាលដ៏វ័យចំណាស់មួយ ដែលមានទីតាំងស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានទំហំផ្ទៃក្រឡាសរុប 181,035 គីឡូម៉ែតការ៉េ។ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គឺពឹងផ្អែកទៅលើវិស័យកសិកម្ម ឧស្សាហ៍កម្ម និងទេសចរណ៍។ សំរាប់វិស័យទេសចរណ៍ វាបានផ្តល់ចំណូលយ៉ាងច្រើនដល់ប្រទេសមួយនេះក្នុងមួយឆ្នាំៗ ភាគច្រើននៃភ្ញៀវទេសចរ ដែលចូលមកប្រទេសកម្ពុជាគឺធ្វើដំណើរតាមរយៈច្រកព្រំដែនគោកអន្តរជាតិ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ វៀតណាម និងឡាវ។
ខាងក្រោមនេះគឺជាឈ្មោះតំបន់ដែលជាច្រកព្រំដែនគោកអន្តរជាតិរបស់ប្រទេសកម្ពុជា ៖
ច្រកព្រំដែនគោកអន្តរជាតិដែលជាប់នឹងប្រទេសថៃ
- ច្រកព្រំដែនគោកអន្តរជាតិប៉ោយប៉ែត/ អារញ្ញប្រាថេត នៅក្នុងខេត្តបន្ទាយមានជ័យ
- ច្រកព្រំដែនគោកអន្តរជាតិចាំយាម/ ហាត់លេខ នៅក្នុងខេត្តកោះកុង
- ច្រកព្រំដែនគោកអន្តរជាតិអូរស្មាច់/ ឆងចម នៅក្នុងខេត្តឧត្តរមានជ័យ
- ច្រកព្រំដែនគោកអន្តរជាតិជាំ/ សាង៉ាម នៅក្នុងខេត្តឧត្តរមានជ័យកម្ពុជា
- ច្រកព្រំដែនគោកអន្តរជាតិព្រំ/ បានផាកាត នៅក្នុងខេត្តប៉ៃលិន
- ច្រកព្រំដែនគោកអន្តរជាតិដូង/ បានលែម នៅក្នុងខេត្តបាត់ដំបង
ច្រកព្រំដែនគោកអន្តរជាតិដែលជាប់នឹងប្រទេសវៀតណាម
- ច្រកព្រំដែនគោកអន្តរជាតិបាវិត/ ម៉ុកបៃ នៅក្នុងខេត្តស្វាយរៀង
- ច្រកព្រំដែនគោកអន្តរជាតិក្អមសំណរ/ វីងសួង នៅក្នុងខេត្តកណ្តាល
- ច្រកព្រំដែនគោកអន្តរជាតិបន្ទាយចក្រី នៅក្នុងខេត្តព្រៃវែង
- ច្រកព្រំដែនគោកអន្តរជាតិត្រពាំងស្រែ នៅក្នុងខេត្តក្រចេះ
- ច្រកព្រំដែនគោកអន្តរជាតិអូរយ៉ាដាវ/ ឡេថាញ នៅក្នុងខេត្តរតនគិរី
- ច្រកព្រំដែនគោកអន្តរជាតិព្រែកចាក/ ហាទៀង នៅក្នុងខេត្តកំពត
- ច្រកព្រំដែនគោកអន្តរជាតិត្រពាំងផ្លុង/ សាម៉ាត់ នៅក្នុងខេត្តកំពង់ចាម
- ច្រកព្រំដែនគោកអន្តរជាតិភ្នំដិន/ ទិញបៀន នៅក្នុងខេត្តតាកែវ
- ច្រកព្រំដែនគោកអន្តរជាតិព្រៃវល្ល័ នៅក្នុងខេត្តស្វាយរៀង
ច្រកព្រំដែនគោកអន្តរជាតិដែលជាប់នឹងប្រទេសឡាវ
- ច្រកព្រំដែនគោកអន្តរជាតិត្រពាំងគ្រៀល/ វៀងខាំ នៅក្នុងខេត្តស្ទឹងត្រែង