បើសិនជាអ្នកធ្លាប់ចាប់អារម្មណ៏ហ្គែម Overwatch ហើយមិនទាន់បានទិញហ្គែមនេះលេង នោះនៅចុងសប្តាហ៏នេះពេញ អ្នកនឹងអាចមានឳកាសអាចសាកល្បងលេងហ្គែមនេះបានដោយឥតគិតថ្លៃ (Free)។ ក្រុមហ៊ុន Blizzard Entertainment ចង់ណែនាំអ្នកឲ្យចូលរួមក្នុងសហគមន៍ Overwatch ដែលមានអ្នកលេងរហូតដល់ទៅ 20 លាននាក់ និងធ្វើឲ្យអ្នកបានដឹងច្បាស់ពីភាពសប្បាយនៃការលេងហ្គែមនេះ មុននឹងអ្នកសម្រេចចិត្តចង់ទិញវាយកទៅលេង។
អ្នកនឹងអាចចាប់ផ្ដើមលេងហ្គែម Overwatch នេះដោយឥតគិតថ្លៃបានរយៈពេល 4 ថ្ងៃ ចាប់ផ្ដើមពីថ្ងៃសុក្រ ទី18 ខែវិច្ឆកានេះ វេលាម៉ោង 1:00 pm ម៉ោងនៅ Eastern ឬត្រូវនឹងម៉ោង 1:00 am ឈាងចូលព្រឹកថ្ងៃសោរិ៍ ទី19 ម៉ោងនៅប្រទេសកម្ពុជា។ ហើយពិសេសជាងនេះទៅទៀត អ្នកអាចលេងហ្គែមនេះបាននៅលើ platform ជាច្រើនតាមជម្រើសរបស់អ្នក ដូចជាតាម កុំព្យូទ័រ (PC), PlayStation 4, និង Xbox One ជាដើម។ ការអនុញ្ញាតឲ្យលេងហ្គែម Overwatch ដោយឥតគិតថ្លៃនេះ ក៏មិនកំណត់ឲ្យលេងត្រឹមតែមួយចំនែកនៃហ្គែមផងដែរ គឺអ្នកអាចលេងបានគ្រប់ Mode និងគ្រប់ផែនទី (map) ទាំងអស់ ដូចអ្នកដែលទិញមកលេងផងដែរ ជាពិសេសគឺនៅក្នុង Quick Play, Custom Games និង Weekly Brawl mode។
អ្វីដែលពិសេសជាងនេះនោះ អ្នកក៏អាចមានឳកាសបើក Loot Boxes ដែលជារង្វាន់ក្រោយការប្រគួតហ្គែមចប់វគ្គនីមួយៗ ដែលវាអាចមានដូចជាស្បែក ឬខោអាវថ្មីៗរបស់ heroes នីមួយៗ និងរូបក្រាហ្វីទីផ្សេងៗផងដែរ។ ហើយបន្ថែមពីនេះ រាល់របស់របរ (items) ដែលអ្នកបាន unlock រួមទាំង experience point ដែលអ្នកទទួលបានក្នុងការលេងសាកល្បងនេះទាំងអស់ នឹងមានការរក្សារទុកជាប់គណនី (account) របស់អ្នកជានិច្ច បើសិនជាអ្នកមានបំណងបន្តលេងវា ដោយធ្វើការទិញហ្គែមនេះមកលេងនាពេលអនាគត ក៏ប៉ុន្តែ អ្នកត្រូវទិញហ្គែមនេះនៅក្នុង platform ដូចគ្នាដែលអ្នកបានលេងសាកល្បងនេះ។