ក្រុមហ៊ុន Sony បានប្រកាសពីកាសប្លូធូស voice assistant earbuds របស់ពួកគេ ដែលមានឈ្មោះថា Xperia Ear នេះ កាលពីដើមឆ្នាំមកម្ល៉េះ១ ក្នុងគោលបំណងនឹងចេញលក់នៅក្នុងរដូវក្ដៅឆ្នាំនេះ ហើយក៏ត្រូវបានពន្យាទៅខែវិច្ឆកានេះ ឥឡូវនឹងត្រូវបានពន្យាជាលើកចុងក្រោយ ហើយក្រុមហ៊ុននឹងធ្វើការដាក់លក់កាស Xperia Ear នេះជាផ្លូវការនៅក្នុងខែធ្នូ ថ្ងៃទី 13 ខាងមុខនេះហើយ។ កាសប្លូធូស Xperia Ear របស់ Sony នេះ នឹងត្រូវបានដាក់លក់ក្នុងតម្លៃ $199.99 នៅឯសហរដ្ឋអាមេរិក ហើយនឹងអាចរកទិញបាននៅក្នុងវែបសាយ Amazon ដំបូងគេបង្អស់ បន្ទាប់មកនឹងមានលក់ក្នុងវែបសាយលក់ចែកចាយផ្សេងទៀតដូចជា Fry’s, ABT និង B&H ជាដើម។ បន្ថែមពីនេះ កាស Xperia Ear នឹងមានលក់តែពណ៌ខ្មៅតែប៉ុណ្ណោះ។
អ្នកអាចភ្ចាប់កាស Xperia Ear នេះ ជាមួយនឹងទូរស័ព្ទស្មាតហ្វូនរបស់អ្នកបានតាមរយៈ Bluetooth ឬ NFC ហើយអ្នកអាចបញ្ជាវាបានដោយប្រើកម្មវិធី (app) របស់ Android ដែលក្រុមហ៊ុនបានសហការជាមួយដើម្បីបង្កើតឡើង។ ក្រុមហ៊ុន Sony បានអះអាងពីលក្ខណៈពិសេសរបស់វា ដែលអ្នកគួរជ្រើសរើសវាជាជាងកាស wireless ផ្សេងៗ ដោយសារវាមានភ្ជាប់មកជាមួយនឹងប្រព័ន្ធបញ្ជាដោយសម្លេង (built-in voice assistant) ស្រាប់ ដែលអាចឲ្យអ្នកផ្ញើរសារ ឆែកពត៌មាន និងឆែកមើលប្រតិទិនជាដើម ដោយគ្រាន់តែបើប្រាស់សម្លេង ឬនិយាយផ្ទាល់ និងមិនចាំបាច់ដកទូរស័ព្ទចេញពីហោប៉ៅរបស់អ្នកនោះទេ។ បន្ថែមពីនេះ អ្នកអាចប្រើប្រាស់កាយវិការ (gesture) ដោយប៉ះលើវា ដើម្បីធ្វើការទទួល ឬមិនទទួល ការហៅចូល និងហៅចេញ។