MENU

Lexus
Tag Archive

6730

ការបង្ហាញរូបរាង និងកំលាំងម៉ាស៊ីន ជំនាន់ថ្មីរបស់ LEXUS ម៉ូដែល LS ឆ្នាំ 2018

យានយន្ត

15/01/2017

ដូចតែអ្នកទាំងអស់គ្នា ធ្លាប់បានដឹងមកហើយថា រថយន្តម៉ាក LEXUS ត្រូវបានពេញនិយម និងគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា ដោយសារតែគុណភាពដ៏ល្អ និងការរចនាម៉ូដដ៏ស្រស់ស្អាតរបស់រថយន្តពីក្រុមហ៊ុនជប៉ុនមួយនេះ។

រូបភាពពីគេហទំព័រ edmunds.com

ភាគច្រើន អ្នកទាំងអស់គ្នាបានស្គាល់ម៉ាក LEXUS នេះ តាមរយៈរថយន្តលំដាប់កំពូល SUV របស់វា នោះគឺ LX 570។ ចំណែកឯសម្រាប់ប្រភេទរថយន្ត sedan ក្រុមហ៊ុន LEXUS បានចាត់ទុកម៉ូដែល LS គឺជាម៉ូដែលប្រណិតកំពូលរបស់ខ្លួន ដោយនៅពេលថ្មីៗនេះ នៅក្នុងការតាំងពិព័រណ៍រថយន្តនៅសហរដ្ឋអាមេរិក ក្រុមហ៊ុនរថយន្តប្រណិតជប៉ុនមួយនេះ បានតាំងបង្ហាញនូវរថយន្តជំនាន់ថ្មីរបស់ម៉ូដែល LS ជាមួយនឹងការដាក់ឈ្មោះថ្មីថា LEXUS LS 500។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

LEXUS LS 500 ឆ្នាំ 2018 គឺជាម៉ូដែលជំនាន់ទី 5 ថ្មីរបស់ត្រូកូល LS ដោយវាត្រូវបានក្រុមហ៊ុនធ្វើការផ្លាស់ប្តូរថ្មីទាំងស្រុងតែម្តង មិនថាទៅលើរូបរាងខាងក្រៅ ខាងក្នុង ឬនៅត្រង់ចំណុចម៉ាស៊ីននោះទេ។ បើយើងត្រឡប់មកនិយាយអំពីម៉ូដែលជំនាន់ចាស់របស់វា LEXUS LS ត្រូវបានគេបែងចែកជាពីរសេរ៊ីទៀត គឺសេរ៊ី LS 460 L ជាមួយនឹងម៉ាស៊ីនសាំងប្រភេទ V8 4.6L  និងសេរ៊ី LS 600H L ជាមួយនឹងម៉ាស៊ីនសាំង hybrid ប្រភេទ V8 5.0L។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

ដោយលែក សម្រាប់ម៉ូដែលជំនាន់ថ្មីនេះវិញ ក្រុមហ៊ុនបានប្រកាសថា នឹងមិនមានការបែងចែករវាងសេរ៊ីតួររថយន្តប្រវែងស្តង់ដា (standard wheelbase) និង សេរ៊ីតួររថយន្តប្រវែងវែង (long wheelbase) ទៀតនោះទេ ពោលគឺរក្សារនៅតែមួយជម្រើសតែប៉ុណ្ណោះ ដែលវាត្រូវបានគេបន្ថែមប្រវែងចំនួន 25 សម ទៅលើតួររថយន្តប្រភេទស្តង់ដា នោះគឺម៉ូដែល LS 500។ រថយន្តម៉ូដែលឆ្នាំ 2018 នេះ មានម៉ាស៊ីនប្រភេទសាំង Twin turbo-charged V6 3.5L វាត្រូវបានក្រុមហ៊ុនធ្វើការអះអាងថា អាចបង្កើនសន្ទុះល្បឿនពី 0- 100 គម/ម៉ ចំណាយរយៈពេលត្រឹមតែ 4.5 វិនាទីតែប៉ុណ្ណោះ ហើយពួកគេក៏បានបន្ថែមផងដែរថា រថយន្តជំនាន់ថ្មីនេះ គឺមានថាមពលខ្លាំង និងស៊ីសាំងតិចជាងម៉ូដែល LS 460 ជំនាន់មុនរបស់វា។ សម្រាប់ជម្រើសម៉ាស៊ីន hybrid និងកញ្ចប់បន្ថែម F sport វិញ យើងនៅមិនទាន់បានទទួលពត៌មានអ្វីនោះទេ ប៉ុន្តែវាអាចទំនងនឹងត្រូវបានក្រុមហ៊ុនប្រកាសដាក់តាំងជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះដែរហើយ។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

 

ជាមួយនឹងការផ្លាស់ប្តូរថ្មី និងការដាក់បញ្ចូលនូវបច្ចេកវិទ្យាជំនាន់ក្រោយបង្អស់របស់ LEXUS រថយន្តប្រណិតលំដាប់កំពូលម៉ូដែល LS 500 ឆ្នាំ 2018 មួយនេះ អាចត្រូវបានក្រុមហ៊ុនធ្វើការតម្លើងតម្លៃ បើប្រៀបធៀបជាមួយនឹងម៉ូដែលឆ្នាំចាស់របស់វា។ ដោយលែក បើយើងធ្វើការប្រៀបធៀបវា ជាមួយនឹងម៉ូដែលរថយន្តប្រណិតដ៏ទៃទៀតរបស់អាល្លឺម៉ង់ដូចជា BMW 7 series ឬក៏ Mercedes- Benz S-class វិញ តម្លៃរបស់វាគួរតែស្ថិតនៅក្នុងចន្លោះរវាង $75,000 ដល់ $95,000 ដុល្លាសហរដ្ឋអាមេរិក ហើយការដាក់លក់របស់រថយន្តនេះនឹងចាប់ផ្តើមនៅចុងឆ្នាំ 2017 នេះហើយ។

វីដេអូបង្ហាញពីរថយន្ត LEXUS LS 500 ឆ្នាំ 2018

 

អានបន្ត

4978

LEXUS គ្រោងនឹងអភិវឌ្ឍន៍បន្ថែមរថយន្តកៅអី 3 ជួរ សម្រាប់ម៉ូដែល RX

យានយន្ត

13/01/2017

បន្ទាប់ពីការទទូចស្នើរសុំ និងការរំពឹងទុក អស់រយៈពេលជាច្រើនខែ ពីសំណាក់អ្នកលក់ចែកចាយរថយន្ត និងអ្នកគាំទ្ររបស់ខ្លួន ជាចុងក្រោយក្រុមហ៊ុន LEXUS ក៏បានសម្រេចចិត្តថា នឹងបញ្ចេញនូវគម្រោងការ អភិវឌ្ឍន៍បន្ថែមរថយន្តកៅអីបីជួរ សម្រាប់ម៉ូដែល SUV ធុនកណ្តាល ដ៏ល្បីល្បាញរបស់ខ្លួន នោះគឺ ម៉ូដែល RX។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

តាមរយៈ សំដីអ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន LEXUS បានប្រាប់ឲ្យដឹងពីមូលហេតុ ដែលក្រុមហ៊ុនបានធ្វើការសម្រេចចិត្តនេះ គឺដោយសារតែ កន្លងមកមានការទទូចស្នើសុំយ៉ាងច្រើនពីឃ្លាំងលក់រថយន្ត និងជាពិសេសពីអ្នកគាំទ្ររបស់ខ្លួន ដោយពួកគេទាំងនោះសុទ្ធតែបានគិតថាម៉ូដែល RX នេះនឹងកាន់តែអស្ចារ្យ និងកាន់តែត្រូវប៉ាន់ នៅពេលដែលវាមានកៅអី 3 ជួរ។

រូបភាពពីគេហទំព័រ edmunds.com

ទោះបី ជាម៉ូដែលនេះត្រូវបានបន្ថែមកៅអីមួយជួរទៀតក៏ដោយ ក៏ឈ្មោះម៉ូដែលនេះ នឹងមិនត្រូវបានធ្វើការប្តូរអ្វីច្រើននោះទេ ហើយថ្មីៗ ក្រុមហ៊ុនទើបតែបានដាក់ពាក្យស្នើរសុំដាក់ឈ្មោះ RX 350L និង RX 450hL ទៅក្នុងបញ្ជីរពាណិជ្ជកម្មរបស់ពួកគេដែរ សម្រាប់ម៉ូដែលទាំងពីររបស់ RX នេះ។ សម្រាប់ប្រភេទ និងកំលាំងម៉ាស៊ីនវិញ គឺនៅដូចដើមដដែល ដូចទៅនឹងម៉ូដែលឆ្នាំចាស់របស់ខ្លួនអីញ្ចឹង គឺប្រភេទម៉ាស៊ីន V6 និង hybird។

ក្រៅពីនេះ ក្រុមហ៊ុនក៏បានប្រកាសឲ្យដឹងដែរថា ម៉ូដែលកៅអី 3 ជួររបស់ LEXUS RX នេះ នឹងចាប់ផ្តើមធ្វើការដាក់លក់នៅចុងឆ្នាំ 2017 ឬដើមឆ្នាំ 2018 ខាងមុខនេះហើយ ជាមួយនឹងតម្លៃចន្លោះពី $45,000 ទៅ$50,000 ដុល្លាសហរដ្ឋអាមេរិក។

 

អានបន្ត

5978

LEXUS LX 570 ទំនងជានឹងត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ជំនាន់ថ្មី នៅក្នុងឆ្នាំ 2018

យានយន្ត

24/12/2016

LX 570 ត្រូវបានក្រុមហ៊ុនផលិតរថយន្ត LEXUS របស់ប្រទេសជប៉ុនបានចាត់ទុកថាជាកំពូលរថយន្ត ឬផលិតផលដ៏ល្អ និងប្រណិតផ្តាច់គេប្រចាំក្រុមហ៊ុន សម្រាប់ប្រភេទរថយន្ត SUV។ វាជាការពិតណាស់ដែលថាក្រុមហ៊ុនរថយន្តប្រណិតមួយនេះ បានបញ្ចូលទាំងការរចនាម៉ូដដ៏អស្ចារ្យ បច្ចេកវិទ្យាដ៏ទំនើប បូករួមជាមួយនឹងសុវត្ថភាពដ៏ខ្ពស់ ក្នុងការធ្វើឲ្យរថយន្តមួយនេះត្រូវបានអ្នកនិយមប្រើប្រាស់រថយន្ត SUV គាំទ្រយ៉ាងខ្លាំង ជាពិសេសសំរាប់អតិថិជនដែលមានជីវភាពធូរធារនៅប្រទេសកម្ពុជាយើងតែម្តង។nike air max 97 womens
mens nike air max 90 sale
mens nike air max
new nike air max 2023
nike air max 98
nike air max sale mens
nike air max women
nike air max for sale womens
nike air max cb 94 release dates 2023
nike air max 97 white
nike air max for sale
nike air max sc men’s
nike air max terrascape 90 rattan
nike air max white
new nike air max 2023
nike air max women
nike air max for sale
nike air max kids
womens nike air max 270
nike air max 270
nike air max 270 womens
nike air max shoe
nike air maxes
nike air max 97 white
nike air max sc
nike air max womens
nike air max sc leather
cheap nike air max shoes
nike air max 270 womens sale
nike air max terrascape 90 on feet
nike air max 270
nike air max 270 mens sale
nike air max 90 sale
nike air max new
nike air max 97
new nike air max
mens nike air max 90 sale
nike air max plus
nike air max 90 futura
new nike air max
nike air max 90 womens

រូបភាពតំណាងពីគេហទំព័ររបស់ LEXUS

រូបភាពតំណាងពីគេហទំព័ររបស់ LEXUS

រូបភាពតំណាងពីគេហទំព័ររបស់ LEXUS

កាលពីថ្មីៗនេះ ក្រុមហ៊ុន LEXUS ក៏បានចាប់ផ្តើមចេញលក់ រថយន្ត LX 570 សេរ៊ីឆ្នា 2017 ជាផ្លូវការផងដែរ ដោយវាមិនមានអ្វីប្លែកប៉ុណ្ណានទេ បើប្រៀបធៀបទៅនឹងម៉ូដែលឆ្នាំ 2016 ។ ដោយលែកបើតាមច្បាប់ទម្លាប់របស់ក្រុមហ៊ុន  LEXUS សម្រាប់ម៉ូដែល SUV LX នេះ តែងទទួលបានការអភិវឌ្ឍន៍ជំនាន់ថ្មី រាងរាល់រយៈពេល 10 ឆ្នាំម្តង។ សម្រាប់ម៉ូដែលឆ្នាំ 2017 នេះប្រហែលគឺជាម៉ូដែលចុងក្រោយនៃជំនាន់ទី 3 ហើយបើវាជាការពិតមែននោះ ម៉ូដែលជំនាន់ទី 4 របស់ LEXUS LX ទំនងជានឹងចាប់ផ្តើមចេញលក់នៅក្នុងឆ្នាំ 2018 ខាងមុខនេះ។

រូបភាពតំណាងពីគេហទំព័ររបស់ LEXUS

រូបភាពតំណាងពីគេហទំព័ររបស់ LEXUS

រូបភាពតំណាងពីគេហទំព័ររបស់ LEXUS

ទោះជាយ៉ាងណាក្តី យើងនៅមិនទាន់ប្រកដ និងមានពត៌ច្បាស់ការពីក្រុមហ៊ុន អំពីគម្រងនៃការអភិវឌ្ឍន៍ជំនាន់ថ្មីរបស់រថយន្ត  LEXUS ម៉ូដែល LX នៅឡើយទេ ប៉ុន្តែយើងទាំងអស់គ្នាសង្ឃឹមក្នុងចិត្តថា សម្រាប់ម៉ូដែលជំនាន់ទី 4 នេះ ក្រុមហ៊ុន LEXUS នឹងធ្វើការអភិវឌ្ឍន៍ថ្មីទាំងស្រុង ទៅលើរូបរាងខាងក្រៅ និងខាងក្នុងរបស់រថយន្តម៉ូដែលនេះ បូករួមជាមួយនឹងការបន្ថែមនូវបច្ចេកវិទ្យាសុវត្ថភាព និងកំសាន្តថ្មីៗមួយចំនួនទៀត។ ដោយលែកសម្រាប់ប្រភេទម៉ាស៊ីនវិញ LEXUS អាចនឹងរក្សារទុកប្រភេទម៉ាស៊ីន V8 5.7 L ឲ្យនូវដដែល បើពុំដូនោះទេ ពួកគេទំនងជាប្រើប្រាស់នូវប្រភេទម៉ាស៊ីនថ្មី ដែលមានទំហំ 6.0L ដូចទៅនឹងរថយន្តម៉ូដែល Cadillac Escalade មកជំនួសឲ្យម៉ាស៊ីនចាស់ដែលកំពុងតែប្រើប្រាស់សព្វថ្ងៃ។

អានបន្ត

3519

មុខងារផ្សេងៗគ្នានៃប្រព័ន្ធភ្លើងបំភ្លឺផ្លូវដែលមាននៅលើរថយន្ត

យានយន្ត

21/04/2016

រាល់គ្រប់ប្រព័ន្ធភ្លើងដែលមាននៅលើរថយន្តរបស់យើងសុទ្ធតែមានតួនាទី និងអត្ថប្រយោជន៍ផ្សេងៗគ្នា ហើយសុទ្ធតែសំខាន់រៀងៗខ្លួន។ សំរាប់អ្នកដែលមានជំនាញក្នុងការបើកបរប្រកដជាបានយល់ច្បាស់អំពីប្រព័ន្ធភ្លើងទាំងនេះ ប៉ុន្តែនៅមានម្ចាស់រថយន្តមួយចំនួននៅពុំបានយល់អំពីមុខងារ និងអត្ថប្រយោជន៍របស់ពួកវានោះឡើយ។ សំរាប់អត្ថបទនេះ Khmerlife.style សូមបកស្រាយជូនប្រិយមិត្តខ្លះៗនូវតួនាទី និងអត្ថប្រយោជន៍ដែលប្រព័ន្ធភ្លើងនីមួយៗ ផ្តល់ឲ្យអ្នកបើកបរ។

ផ្នែកចង្គៀងខាងមុខ

ភ្លើងចង្គៀងបំភ្លឺផ្លូវពេលយប់ ( ភ្លើងកូដ)

វាគឺជាប្រភេទភ្លើងបំភ្លឺផ្លូវដែលមាននៅខាងមុខរថយន្ត។ តួនាទីរបស់វាគឺសំរាប់បំភ្លឺផ្លូវដល់អ្នកបើកបរនាពេលរាត្រី ឬនៅទីកន្លែងដែលងងឹត។ ភ្លើងកូដគឺជាឧបករណ៍មួយដ៏ចាំបាច់បំផុតសំរាប់ការបើកបរនាពេលរាត្រី។ ទោះបីជាភ្លើងកូដមានថាមពលពន្លឺខ្លាំង និងអាចជះពន្លឺបានចំង៉ាយឆ្ងាយក្តីក៏ប៉ុន្តែសំរាប់ភ្លើងកូដដែលមានបទដ្ឋានគឺមិនអាចធ្វើឲ្យប៉ះពាល់ ឬផ្តល់ចំណាំងដល់ភ្នែកអ្នកដ៏ទៃនោះឡើយ។

BMW-i8-laser-01

800px-A02_Low_Beam_Indicator.svg

ភ្លើងហ្វា

វាគឺក៏ជាប្រភេទភ្លើងបំភ្លឺផ្លូវដែលមាននៅខាងមុខរថយន្តដែរ ក៏ប៉ុន្តែតួនាទីរបស់វាមានភាពខុសគ្នាបន្តិចបន្តួចពីភ្លើងកូដនៅត្រង់ភ្លើងកូដគឺអ្នកបើកបរតែងប្រើប្រាស់វាជាទូទៅសំរាប់ការបើកបរក្នុងក្រុងនាពេលរាត្រី ប៉ុន្តែសំរាប់ភ្លើងហ្វាវិញគឺគេប្រើប្រាស់វាសំរាប់ការបើកបរនៅកន្លែងងងឹតខ្លាំង ហើយចរាចរណ៍ទូលាយ ពោលគឺនូវពេលដែលអ្នកបើកបរនៅលើដងផ្លូវដែលស្ងាត់ និងពុំមានរថយន្តដ៏ទៃនៅជិត។ ក្រៅពីនេះភ្លើងហ្វាក៏មានតួនាទីមួយទៀតផងដែល នោះគឺការផ្តល់ជាសញ្ញាសំរាប់ការសុំផ្លូវ ឬផ្តល់សញ្ញាដល់រថយន្តដ៏ទៃជំនួសឲ្យការប្រើប្រាស់ស៊ីផ្លេ។

54cb0986e85f5_-_volvo-high-beams-01-0213-lgn

vinyl-decal-sticker-8882

ភ្លើងដឺមី Daytime running light

ភ្លើងដឺមីគឺជាប្រភេទភ្លើងដែលមាននៅខាងមុខរថយន្ត និងសំរាប់ប្រភេទម៉ូតូមួយចំនួនក៏មានប្រើប្រាស់ភ្លើងប្រភេទនេះដែល។ ភ្លើងប្រភេទនេះនឹងត្រូវបានដំណើរការដោយស្វ័យប្រវត្តនៅរាល់ពេលដែលម៉ាស៊ីនរថយន្តចាប់ផ្តើមដំណើរការ ដោយជាធម្មតាវាមានពណ៌ស និងពណ៌លឿងទឹក្រូចជាដើម។ តួនាទីរបស់ភ្លើងដឺមីគឺជួយឲ្យរថយន្តដ៏ទៃមើលឃើញរថយន្តយើងច្បាស់ សំរាប់ការបើកបរនៅពេលថ្ងៃ មិនតែប៉ុណ្ណោះវាក៏ជួយលើកសោភ័ណភាពដល់រថយន្តរបស់យើងមួយកម្រិតទៀតផងដែល។

P3042261-2017-Audi-R8-exterior-slashgear-1280x720

 

ភ្លើងពិល Fog light

មានទីតាំងនៅខាងក្រោមនៃផ្នែកខាងមុខរបស់រថយន្ត ជាទូទៅគឺមានពណ៌ស និងពណ៌លឿង។ នៅតំបន់មួយចំនួនគឺគេមិនបានប្រើប្រាស់ភ្លើងពិលនេះទេ ដោយសារភាពមិនចាំបាច់នៅតំបន់ទាំងនោះ។ តួនាទីរបស់ភ្លើងពិល Fog light គឺដើម្បីជួយបន្ថែម និងបំភ្លឺផ្លូវនៅពេលដែលមានចុះអាប់ និងភ្លៀងធ្លាក់ខ្លាំងដែលធ្វើឲ្យអ្នកបើកបរពិបាកក្នុងការពិនិត្យស្ថានភាពផ្លូវ។

2pcs-ABS-Front-font-b-Fog-b-font-font-b-Light-b-font-Lamp-Trim-Cover

 

ផ្នែកចង្គៀងខាងក្រោយ

ភ្លើងក្រហមខាងក្រោយ

ជាប្រភេទចង្គៀងភ្លើងដែលមានទីតាំងនៅខាងក្រោយនៃរថយន្ត។ វាគឺជាប្រភេទភ្លើងដែលតែងតែបញ្ចេញពន្លឺនៅពេលដែលរថយន្តចាប់ផ្តើមដំណើរការ ស្របពេលជាមួយនឹងភ្លើងដឺមីផងដែល។ តួនាទីរបស់វាគឺបង្ហាញអំពីទីតាំងរបស់រថយន្តយើងទៅដល់អ្នកដែលបើកបរនៅខាងក្រោយយើង។ យើងគួរតែកត់សំគាល់ និងជៀសវាងការយល់ច្រលំប្រភេទភ្លើងនេះជាមួយនឹងចង្គៀងហ្វ្រាំង ព្រោះវាមានពណ៌ក្រហមដូចគ្នាគ្រាន់ចង្គៀងចតមានពណ៌ក្រហមខ្ចី និងពន្លឺភ្លឺជាង។

2011-audi-q7-30-tdi-quattro-s-line-led-taillight-photo-369033-s-520x318

 

ភ្លើងចង្គៀងហ្វ្រាំង

ស្ថិតនៅផ្នែកខាងក្រោយរបស់រថយន្តដែល ក៏ប៉ុន្តែវាមានពណ៌ក្រហមខ្ចី និងភ្លឺជាងភ្លើងក្រហមដែលប្រាប់ពីទីតាំងរបស់រថយន្ត។ ភ្លើងប្រភេទនេះនឹងត្រូវបានបំភ្លឺឡើងនៅពេលដែលយើងជាន់ហ្វ្រាំង តួនាទីរបស់វាគឺផ្តល់ជាសញ្ញាដល់រថយន្តខាងក្រោយថាយើងកំពុងតែបន្ថយល្បឿនដោយប្រើប្រាស់ហ្វ្រាំង។

2010-audi-q7-tail-light

 

ភ្លើងចង្គៀងបើកបរថយក្រោយ Reversing light

ស្ថិតនៅផ្នែកខាងក្រោមនៃខាងក្រោយរថយន្ត ដែលជាទូទៅវាមានពណ៌ស ឬពណ៌លឿង។ តួនាទីរបស់វាគឺសំរាប់ផ្តល់សញ្ញាដល់រថយន្តនៅខាងក្រោយ ថាយើងកំពុងតែបើកបរថយក្រោយ។

F9QHTR8IG6W4GG1.MEDIUM

ចង្គៀងផ្តល់សញ្ញាបត់ឆ្វេង និងស្តាំ

វាមានទីតាំងស្ថិតនៅទាំងសងខាង និងមុខក្រោយនៃរថយន្ត។ ជាធម្មតាគឺវាមានពណ៌ទឹកក្រូច សំរាប់តួនាទីរបស់វានោះគឺផ្តល់ដំណឹងដល់រថយន្តដែលធ្វើដំណើរជិតយើងឲ្យបានដឹងអំពីទីតាំង និងទិសដៅដែលយើងមានបំណងចង់បត់ទៅ។

17412773

l7

 

អានបន្ត

ស្វែងយល់អំពីភាពខុសគ្នារវាងប្រភេទនៃម៉ាស៊ីនរថយន្ត

យានយន្ត, សង្គម

21/02/2016

នាពេលបច្ចុប្បន្ននេះមានរថយន្តជាច្រើនត្រូវបានបង្កើតឡើង ហើយអ្វីដែលធ្វើឲ្យរថយន្តទាំងអស់នោះអាចដំណើរការបានគឺដោយសារតែម៉ាស៊ីនរបស់ពួកវា។ វាជាការពិតណាស់ដែលថាម៉ាស៊ីនរថយន្តទាំងអស់គឺមិនមែនសុទ្ធតែដូចៗគ្នាទាំងអស់នោះទេ ដោយគេបានបែងចែកម៉ាស៊ីនរថយន្តទាំងនោះទៅតាមកំលាំង និង ប្រភេទផ្សេងៗគ្នា។

bugatti-poster-589_-_damnedwerk.com (1)

 

ដូចនេះនៅក្នុងអត្ថបទមួយនេះក្រុមការងារយើងខ្ញុំសូមបកស្រាយឲ្យប្រិយមិត្តទាំងអស់គ្នាបានយល់ខ្លះៗអំពីភាពខុសគ្នារវាងប្រភេទម៉ាស៊ីនរថយន្តដែលរៀបស្មើ ឬ គេហៅថា Flat engine ម៉ាស៊ីនរថយន្តដែលមានរាងអក្សរ V ឬ V type engine និង ម៉ាស៊ីនរថយន្តជាជួរ​ I ឬ ហៅថា Inline engine​

  • ម៉ាស៊ីនរថយន្តដែលរៀបស្មើ ឬ គេហៅថា Flat engine គឺជាប្រភេទម៉ាស៊ីនរថយន្តដែលត្រូវបានគេបង្កើត និង រចនាម៉ូដដោយដំរង់ស៊ីឡាំងទាំងឡាយរបស់វាជាគូរៗ ទល់មុខ និង ដេកស្មើគ្នា។  Flat engine ជាប្រភេទម៉ាស៊ីនរថយន្តដែលមានទំហំបណ្តោយវែង និង មានកំពស់ទាប។ ដោយសារតែរូបរាងរបស់ប្រភេទម៉ាស៊ីននេះមានលក្ខណៈបណ្តោយវែង ជាមួយនឹងកំពស់ទាប បានធ្វើឲ្យរថយន្តទាំងឡាយណាដែលប្រើប្រាស់នូវប្រភេទម៉ាស៊ីននេះមានលំនឹងត្រង់ចំណុចកណ្តាល ជាងរថយន្តដ៏ទៃ ឬ យើងអាចនិយាយបានថាប្រភេទម៉ាស៊ីនរថយន្តនេះគឺសាកសម្យសំរាប់បំពាក់ទៅក្នុងរថយន្តស្ព័រ។ រថយន្តដែលប្រើប្រាស់ម៉ាស៊ីនប្រភេទនេះមានដូចជាគ្រប់ម៉ូដែលរថយន្តទាំងអស់របស់ Subaru និង ប្រភេទរថយន្តស្ព័ររបស់ Porsche ជាដើម។

BoxerMill

2015_porsche_911_coupe_turbo_fq_oem_1_717

 

  • ម៉ាស៊ីនរថយន្តដែលអ្នកទាំងអស់គ្នាតែងតែហៅថាម៉ាស៊ីន​ V ឬ  V type engine គឺជាប្រភេទម៉ាស៊ីនរថយន្តដែលត្រូវបានគេរចនាម៉ូដដោយដាក់ស៊ីឡាំងទាំងគូរៗរបស់ម៉ាស៊ីនឲ្យបញ្ឆឹតគ្នាជារាងអក្សរ V ។ ដោយសារតែម៉ាស៊ីនប្រភេទនេះត្រូវបានគេសាងឡើងជារាងអក្សរ V វានឹងមានកំពស់ខ្ពស់ជាងប្រភេទម៉ាស៊ីនរាបស្មើ ដូចនេះរាល់រថយន្តទាំងឡាយណាដែលត្រូវបានបំពាក់ដោយម៉ាស៊ីនប្រភេទនេះ នឹងតម្រូវឲ្យទីតាំងដម្កល់ម៉ាស៊ីនមានកំពស់ខ្ពស់ ប៉ុន្តែបណ្តោយមានប្រវែងខ្លី។ ក្រៅពីនេះម៉ាស៊ីនប្រភេទ V ត្រូវបានគេបែងចែកជាប្រភេទកំលាំងតាមចំនួនស៊ីឡាំងដូចជា  V6 V8 V12 និង W16 របស់រថយន្ត​ Bugatti Veyron ដោយ W16 គឺជាការរួមបញ្ចូលគ្នារវាងម៉ាស៊ីន V8 ពីរចូលគ្នា។ ដោយសារម៉ាស៊ីនប្រភេទ V មានភាពពេញនិយម មានក្រុមហ៊ុនរថយន្តល្បីៗជាច្រើនបានជ្រើសរើសយកមកបំពាក់លើរថយន្តរបស់ពួកគេ ដូចជា Toyota Lexus និង Mercedes ជាដើម។

Mercedes_V6_DTM_Rennmotor_1996

_bugatti-veyron-5

 

  • ប្រភេទម៉ាស៊ីនរថយន្តជាជួរ I ឬ  Inline engine​ គឺជាម៉ាស៊ីនរថយន្តដែលត្រូវបានគេរចនាម៉ូដឡើងឲ្យមានរាងជាជួរឈត្រង់។ ដោយសារតែប្រភេទម៉ាស៊ីននេះមានលក្ខណៈជាជួរឈវាតម្រូវឲ្យទីតាំងដម្កល់ម៉ាស៊ីនមានប្រវែងទទឹងវែងផងដែរ។ Inline engine ធ្លាប់ត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងយន្តហោះសេរ៊ីចាស់ៗ ប៉ុន្តែក្រោយមកត្រូវបានក្រុមហ៊ុនផលិតយន្តហោះផ្លាស់ប្តូរ ហើយត្រូវបានគេយកមកប្រើប្រាស់នៅក្នុងរថយន្តម្តង។ ក្រៅពីនេះម៉ាស៊ីនប្រភេទ  Inline engine ត្រូវបានគេបែងចែកជាប្រភេទកំលាំងតាមចំនួនស៊ីឡាំងដូចជា I4 និង I6 ជាដើម។ជាទូទៅគេតែងតែបំពាក់ម៉ាស៊ីនប្រភេទនេះទៅលើម៉ូតូ និង ប្រភេទរថយន្តស្ព័រ និង ធន់កណ្តាលមួយចំនួនដូចជាម៉ូដែល Camry ដ៏ល្បីល្បាញរបស់ Toyota និង ម៉ូដែលមួយចំនួនរបស់ក្រុមហ៊ុនរថយន្តប្រណិត BMW ជាដើម។

Car_Engine_Diagram.jpg.opt604x506o0,0s604x506

bmw7series-56.0

 

សំរាប់ខាងក្រោមនេះគឺជាវីដេអូដែលបកស្រាយខ្លះៗអំពីប្រភេទម៉ាស៊ីនរបស់រថយន្ត ៈ

 

អានបន្ត

2754

LEXUS LX 450d ម៉ូដែល​ LX ដំបូងបង្អស់ដែលបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត

យានយន្ត

07/12/2015

តើអ្នកទាំងអស់គ្នាធ្លាប់បានដឹងទេថា ក្រុមហ៊ុន LEXUS ក៏មានប្រភេទរថយន្តដែលមានដំណើរការដោយម៉ាស៊ីនម៉ាស៊ូតផងដែរ។ នាពេលកន្លងមកក្រុមហ៊ុន LEXUS របស់អឺរ៉ុបធ្លាប់បានបំពាក់ប្រភេទម៉ាស៊ីនម៉ាស៊ូតទៅលើរថយន្តម៉ូដែល​ IS 200d និង IS 220d រួចមកហើយ។ ការបង្កើតឲ្យមានប្រភេទរថយន្តម៉ាស៊ូតរបស់ LEXUS នេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅតំបន់អឺរ៉ុប។ ហើយនាពេលថ្មីៗនេះដោយសារការចង់សាកល្បងទីផ្សារប្រភេទរថយន្ត SUV ដែលបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត ក្រុមហ៊ុន LEXUS របស់ប្រទេសរុស្ស៊ី និង នូវែលហ្សេឡង់ បានចាប់ផ្តើមដាក់លក់នូវប្រភេទរថយន្ត LEXUS ម៉ាស៊ូតដំបូងបំផុតរបស់ខ្លួន នោះគឺរថយន្ត LEXUS LX 450d ។ LEXUS LX 450d គឺជាម៉ូដែលដូចទៅនឹង LEXUS LX 570 ឆ្នាំ 2016 ដែរ ពោលគឺវាមានរូបរៀងដូចគ្នាទាំងអស់ ខុសគ្នាតែម៉ាស៊ីន និង ចំណុចខ្លះៗតែប៉ុណ្ណោះ។

 

រូបភាពពីគេហទំព័រ edmunds.com

 

LexuLX1ffe1_r

រូបភាពពីគេហទំព័រ edmunds.com

 

LEXUS LX 450d ត្រូវបានបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីនម៉ាស៊ូត​ twin turbo ទំហំស៊ីឡាំង 4.5L ដែលមានល្បឿនប្រអប់លេខ 6 វាក់ ជាមួយនឹងកំលាំងម៉ាស៊ីន 272 សេស និង កំលាំងសណ្តោង 479 lb.ft។ ពោលម៉ាស៊ីនរបស់ LX 450d គឺដូចជាម៉ាស៊ីនដែលគេបានបំពាក់ទៅលើរថយន្ត Toyota Land Cruiser ម៉ាស៊ូតដែរ។

 

lexus_lx_450d_3

រូបភាពពីគេហទំព័រ edmunds.com

 

រីឯការប្រើប្រាស់ប្រេងឥន្ធនៈវិញគឺ  LX 450d នឹងត្រូវចំណាយ 9.5 លីត្រ/100 គ.ម បើយើងធ្វើការប្រៀបធៀបជាមួយ LX 570 វិញនោះគឺ LX 570 ត្រូវចំណាយប្រាក់ទៅលើសាំងច្រើនជាងពាក់កណ្តាល គឺ 14.4 លីត្រ/100 គ.ម។

 

lexuslx450dgal3 (1)

រូបភាពពីគេហទំព័រ edmunds.com

 

lexuslx450dgal6

រូបភាពពីគេហទំព័រ edmunds.com

 

 

មានចំណុចមួយដែលធ្វើឲ្យ LX 450d មានភាពខុសប្លែកពី LX 570 នោះគឺត្រង់ថាវាមិនបានបំពាក់មកនូវជាមួយកៅអីជួរទីបីនោះទេ និយាយរួមគឺវាអាចផ្ទុកចំនួនមនុស្សបានតែ 5 នាក់តែប៉ុណ្ណោះ ចំណែកឯ LX 570 មានកៅអីបីជួរ ដែលអាចឲ្យយើងផ្ទុកចំនួនមនុស្សបាន 7 នាក់ឯណោះ។

 

lexuslx450dgal4

រូបភាពពីគេហទំព័រ edmunds.com

 

lexuslx450dgal5

រូបភាពពីគេហទំព័រ edmunds.com

 

សំរាប់តំលៃវិញ នៅប្រទេសរូស្ស៊ីគេបានដាក់លក់វាចាប់ពីតំលៃ $73,000 ឡើងទៅ។ ក្រៅពីរុស្ស៊ី និង​ នូវែលហ្សេឡង់ សំរាប់ការដាក់លក់ LX 450d នៅលើទីផ្សារតំបន់ផ្សេងៗទៀត យើងនៅមិនទាន់មានដំណឹងច្បាស់ការនៅឡើយទេ។

 

អានបន្ត

1781

ការនែនាំពី 2016 LEXUS RX ដែលមានម៉ូដែល RX 350, RX 450h Hybrid និង F Sport Version នៃម៉ូដែលទាំងពីរ

យានយន្ត

07/10/2015

Lexus គឺជាក្រុមហ៊ុនផលិតរថយន្តទំនើបៗ និងជាក្រុមហ៊ុន ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន TOYOTA។ Lexus បានបង្ហាញនូវរថយន្តទំនើបថ្មីៗមួយចំនួនក្នុងកម្មវិធី New York International Auto Show ដែលធ្វើឡើងនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៥ នៅទីក្រុង New York ប្រទេសអាមេរិក ហើយក្នុងនោះផងដែរ ក្រុមហ៊ុន Lexus ក៏បានបង្ហាញនូវរថយន្តស៊េរី Lexus RX ជំនាន់ទី 4 ថ្មីស៊េរីឆ្នាំ  2016 ដែលត្រូវបានឌីហ្សាញសារជាថ្មីយ៉ាងស្រស់ស្អាតផ្សំជាមួយនឹងបច្ចេកវិទ្យាខ្ពស់ ហើយស៊េរី Lexus RX នេះ មានដល់ទៅ 4 ម៉ូដែលផ្សេងគ្នាដែលមានដូចជា RX 350 (FWD & FWD), RX 450h Hybrid version (FWD & AWD), និង F Sport version (Only AWD) នៃម៉ូដែលទាំងពីរ ដែលនេះជាលើកដំបូងហើយ ដែលក្រុមហ៊ុន Lexus បានបង្កើតជា F Sport version សម្រាប់ម៉ូដែល Hybrid របស់ពួកគេ។

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

 

2016 Lexus RX ត្រូវបានកែរូបរាងថ្មី​

Lexus RX ឆ្នាំ 2016 (RX 350, RX 450h Hybrid, និង RX F Sport version របស់ពួកវា) ត្រូវបានឌីហ្សាញកែរូបរាងកាន់តែស្អាត និងឡូយជាងមុន និងមើលទៅកាន់តែមានលក្ខណៈ sport ជាងស៊េរីមុនៗ ហើយវាមានប្រវែងបណ្ដោយ 192.5 អ៊ីញ, ប្រវែងទទឹង 74.6 អ៊ីញ, និងមានកំពស់ 66.5 អ៊ីញ។ Lexus RX ត្រូវបានកែនៅកន្លែងជាច្រើនដូចជា ចង្កៀង LED ខាងមុខ និងខាងក្រោយ, សំណាញ (emboldened spindle grille) ដែលនៅពីខាងមុខរថយន្ត, និងមានមកជាមួយនឹងកង់ទំហំ 20 អ៊ីញ ដែលធ្វើពីអាឡុយមីញ៉ូម ធំជាងស៊េរីមុនដែលមានកង់ត្រឹមតែ 19 អ៊ីញ។

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

 

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

 

FCV-RX-2000x1100-LEX-RXH-MY16-0004

 

ផ្នែកខាងក្នុងនៃរថយន្ត Lexus RX ស៊េរីឆ្នាំ 2016 នេះ ត្រូវបានឌីហ្សាញ និងកាត់តម្រឹមដោយប្រើបច្ចេកវិទ្យាទំនើបៗដោយក្រុមហ៊ុន Yamaha និងប្រើប្រាស់នូវវត្ថុធាតុដើមល្អៗប្រណីតដូចជាស្បែក និងឈើល្អៗជាដើម ដើម្បីបញ្ជាក់នូវភាពហុឺហារ និងភាពទំនើបនៃរថយន្ត។ លើសពីនេះ វាក៏មានភ្ជាប់មកជាមួយនូវអេក្រង់សម្រាប់មើល និងបញ្ជាមុខងារជាច្រើនក្នុងរថយន្តដែលមានទំហំដល់ទៅ 12.3 អ៊ីញ ដែលអ្នកអាចដាក់មើលផែនទីបានពេញមួយអេក្រង់បានផងដែរ ហើយនៅពីក្រោយកៅអីរបស់អ្នកបើកបរ និងកៅអីអ្នកជិះខាងមុខ ក៏មានភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 11.6 អ៊ីញសម្រាប់ឲ្យអ្នកអង្គុយនៅខាងក្រោយបានមើលពីកម្មវិធីកម្សាន្តផ្សេងៗបានផងដែរ។ រីឯកញ្ចក់នៅលើដំបូលរថយន្ត វាមានទំហំធំជាងមុនដែលមានរាងជាចតុកោណកែង អាចឲ្យអ្នកមើលទៅមេឃ ឬមើលផ្កាយពេលយប់បានយ៉ាងច្បាស់ល្អ។ ចំពោះទំហំនៅខាងក្នុងរថយន្ត គឺវាមានទំហំធំជាងស៊េរីមុនៗ ដែលធ្វើឲ្យមានអារម្មណ៍ធំទូលាយមិនចង្អៀតនៅពេលជិះនៅខាងក្នុង។

ការឌីហ្សាញផ្នែកខាងក្នុងរថយន្ត

ការឌីហ្សាញផ្នែកខាងក្នុងរថយន្ត

 

FCV-RX-2000x1100-LEX-RXH-MY16-0006

 

2016-lexus-rx-first-drive-34-1280x720

 

2016-lexus-rx-first-drive-53-1280x720

 

បង្អួច Moonroof

បង្អួច Moon roof

 

FCV-RX-2000x1100-LEX-RXH-MY16-0002.01

 

ការដំណើរការនៃរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

2016 Lexus RX មាន ៤ ម៉ូដែល៖ RX 350, RX 350 F Sport version, RX 450h Hybrid, និង RX 450h F Sport Version។ Lexus RX 350 និង F Sport version របស់វា មានភ្ជាប់ជាមួយនឹងម៉ាស៊ីន 3.5-Liter V6 ផ្គុំគ្នាជាមួយនឹង eight-speed automatic transmission ដែលអាចផ្ដល់កម្លាំងបានដល់ទៅ 295 សេះ (Horsepower)។ រីឯ Lexus RX 450h Hybrid និង F Sport version របស់វាវិញ គឺភ្ជាប់មកជាមួយនឹងម៉ាស៊ីន Atkinson-cycle 3.5-Liter V6 ដូចគ្នា តែអាចផ្ដល់កម្លាំងបានត្រឹមតែ 259 សេះ (Horsepower) ប៉ុណ្ណោះ ក៏ប៉ុន្តែបើបូកសរុបជាមួយនឹង electric motor generator ដែលមានក្នុង RX Hybrid version នេះ វាអាចផ្ដល់កម្លាំងបានដល់ទៅ 308 សេះ (Horsepower) ឯនោះ។ ទោះជាយ៉ាងណាក៏ដោយ ម៉ាស៊ីនរបស់ Lexus RX ទាំងអស់ គឺសុទ្ធតែអាចសន្សំសំច្ចៃប្រេង និងបញ្ចេញជាតិកាបូនតិច ហើយជាពិសេសនោះគឺមានភាពស្ងាត់ល្អនៅពេលដំណើការ។

2016 Lexus RX 350 engine

2016 Lexus RX engine

 

Lexus Safety System+

ក្រុមហ៊ុន Lexus បានគិតដល់សុវត្ថិភាពនៃការបើកបររបស់អ្នកជាចំបង ដូច្នេះប្រព័ន្ធ Lexus Safety System+ ក៏ត្រូវបានដាក់បញ្ចូលក្នុង Lexus RX ស៊េរីឆ្នាំ 2016 នេះផងដែរ។ ប្រព័ន្ធ Lexus Safety System+ នេះមានមុខងារជាច្រើនសម្រាប់សម្រួល និងធានាឲ្យបាននូវសុវត្ថិភាពនៃការបើកបររបស់អ្នក ដែលមានដូចជា Pre-Collision System (PCS) ដែលអាចជួយចាប់ហ្វ្រាំងបានស្វ័យប្រវត្តិនៅពេលដែលមានការឈប់ភ្លាមៗ, Automatic Hi-Beam ដែលអាចជួយឲ្យអ្នកមើលឃើញងាយស្រួលនៅពេលយប់, Lane Keep Assist ដែលអាចជួយឲ្យអ្នកស្ថិតនៅក្នុងផ្លូវ, Dynamic Radar Cruise Control ដែលអាចជួយរថយន្តរបស់អ្នកឈប់បាននៅនឹងកន្លែង, និងមុខងារផ្សេងៗជាច្រើនទៀត។

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

បន្ថែមពីនេះ Lexus RX ស៊េរីថ្មីនេះ ក៏មានមកជាមួយនូវមុខងារដែលអាចឲ្យរថយន្តមានភាពនឹងល្អ នៅពេលបើកបរគ្រប់កាលៈទេសៈ។ Adaptive Variable Suspension (AVS) ត្រូវបានដាក់បញ្ចូលក្នុង Lexus RX ថ្មីនេះជាលើកដំបូងបង្អស់។ AVS គឺប្រព័ន្ធដែលអ្នកអាចផ្លាស់ប្តូរ Mode នៃដំណើរការរបស់រថយន្តទៅតាមស្ថានភាពនៃផ្លូវ និងអាកាសធាតុ ដែលមានដូចជា Eco Mode, Normal Customize Mode, និង Sport S/S+ Mode ដែលមានក្នុង RX F Sport version។ កន្លែងបញ្ជា AVS នេះគឺស្ថិតនៅខាងស្ដាំដៃអ្នកបើកបរ នៅចំកណ្ដាលរវាងកៅអីអ្នកបើកបរ និងកៅអីអ្នកជិះខាងមុខ នៅជិតចង្កឹះលេខនិងកន្លែងដាក់កំប៉ុងទឹក ហើយអ្នកអាចជ្រើសយក Mode ដែលអ្នកត្រូវការបានដោយគ្រាន់តែបង្វិលវាទៅ Mode នោះ។

FCV-RX-2000x1100-LEX-RXG-MY16-0011.01

 

Adaptive Variable Suspension (AVS)

Adaptive Variable Suspension (AVS)

 

RX F Sport Version

សម្រាប់អ្នកដែលចង់បាន Lexus RX ថ្មីនេះជាមួយនឹង ដំណើរការល្អជាងធម្មតា និងមានលក្ខណៈ Sport ជាងនេះ អ្នកអាចរកទិញ RX F Sport version របស់ RX 350 RX និង  RX 450h Hybrid បាន ក៏ប៉ន្តែវាមានសម្រាប់តែ AWD (All-Wheel Drive) តែប៉ុណ្ណោះ។ សូមបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលក្រុមហ៊ុន Lexus បានផលិតជា F Sport version សម្រាប់រថយន្ត Hybrid របស់ពួកគេ។

15-04-02-lexus-rx-2016-family

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

 

landscape-1427896657-nyias-2016-lexus-rx-350-f-sport-001

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

ចំពោះ RX F Sport version នេះ វាមានលក្ខណៈពិសេសរបស់វានៅខាងរូបរាង និងការដំណើរការ ដែលធ្វើឲ្យវាមានលក្ខណៈខុសប្លែកពី version ធម្មតា។ ចំពោះផ្នែករូបរាង អ្នកនឹងឃើញមានស្លាក F Sport នៅកន្លែងមួយចំនួននៅលើតួររថយន្ត និងក្នុងរថយន្ត ហើយការឌីហ្សាញនៅខាងក្នុងរថយន្តក៏ត្រូវបានធ្វើឲ្យកាន់តែមានលក្ខណៈ Sport ផងដែរ។ រីឯខាងដំណើរការរបស់ RX F Sport version វិញ វាជួយឲ្យរថយន្តកាន់តែមានលំនឹងកាន់តែនឹងនៅពេលបើកបរក្នុងល្បឿនលឿនគ្រប់ស្ថានភាពផ្លូវ និងអាកាសធាតុ។ បន្ថែមពីនេះ AVS ដែលបានរៀបរាប់ខាងលើ ក៏មានបន្ថែមនូវ S+ Mode ផងដែរក្នុង RX F Sport version សម្រាប់ឲ្យអ្នកបើកបរទទួលបាននូវបទពិសោធន៍នៃការបើកបរក្នុងលក្ខណៈ Sport ។

 

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

 

សរុបមក រថយន្ត Lexus RX ស៊េរីថ្មីនេះ គឺពិតជាល្អប្រណីត និងឡូយ ហើយសាកសមជាមួយនឹងអ្នកដែលមានឋានៈខ្ពង់ខ្ពស់ និងអ្នកដែលចូលចិត្តរថយន្តទំនើបបែប Sport។ រថយន្ត Lexus RX ថ្មីស៊េរីឆ្នាំ 2016 របស់ក្រុមហ៊ុន Lexus នេះនឹងមានចេញលក់ឆាប់ៗនៅប្រទេសអាមេរិក និងប្រទេសមួយចំនួនទៀតនៅក្នុងចុងឆ្នាំ 2015 នេះ។ ហើយយើងក៏នឹងឃើញមានរថយន្តថ្មីនេះបើកបរលើផ្លូវនៅក្នុងប្រទេសកម្ពុជាយើងឆាប់ៗនេះផងដែរ។

អានបន្ត