MENU

auto
Tag Archive

6726

ការបង្ហាញរូបរាង និងកំលាំងម៉ាស៊ីន ជំនាន់ថ្មីរបស់ LEXUS ម៉ូដែល LS ឆ្នាំ 2018

យានយន្ត

15/01/2017

ដូចតែអ្នកទាំងអស់គ្នា ធ្លាប់បានដឹងមកហើយថា រថយន្តម៉ាក LEXUS ត្រូវបានពេញនិយម និងគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា ដោយសារតែគុណភាពដ៏ល្អ និងការរចនាម៉ូដដ៏ស្រស់ស្អាតរបស់រថយន្តពីក្រុមហ៊ុនជប៉ុនមួយនេះ។

រូបភាពពីគេហទំព័រ edmunds.com

ភាគច្រើន អ្នកទាំងអស់គ្នាបានស្គាល់ម៉ាក LEXUS នេះ តាមរយៈរថយន្តលំដាប់កំពូល SUV របស់វា នោះគឺ LX 570។ ចំណែកឯសម្រាប់ប្រភេទរថយន្ត sedan ក្រុមហ៊ុន LEXUS បានចាត់ទុកម៉ូដែល LS គឺជាម៉ូដែលប្រណិតកំពូលរបស់ខ្លួន ដោយនៅពេលថ្មីៗនេះ នៅក្នុងការតាំងពិព័រណ៍រថយន្តនៅសហរដ្ឋអាមេរិក ក្រុមហ៊ុនរថយន្តប្រណិតជប៉ុនមួយនេះ បានតាំងបង្ហាញនូវរថយន្តជំនាន់ថ្មីរបស់ម៉ូដែល LS ជាមួយនឹងការដាក់ឈ្មោះថ្មីថា LEXUS LS 500។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

LEXUS LS 500 ឆ្នាំ 2018 គឺជាម៉ូដែលជំនាន់ទី 5 ថ្មីរបស់ត្រូកូល LS ដោយវាត្រូវបានក្រុមហ៊ុនធ្វើការផ្លាស់ប្តូរថ្មីទាំងស្រុងតែម្តង មិនថាទៅលើរូបរាងខាងក្រៅ ខាងក្នុង ឬនៅត្រង់ចំណុចម៉ាស៊ីននោះទេ។ បើយើងត្រឡប់មកនិយាយអំពីម៉ូដែលជំនាន់ចាស់របស់វា LEXUS LS ត្រូវបានគេបែងចែកជាពីរសេរ៊ីទៀត គឺសេរ៊ី LS 460 L ជាមួយនឹងម៉ាស៊ីនសាំងប្រភេទ V8 4.6L  និងសេរ៊ី LS 600H L ជាមួយនឹងម៉ាស៊ីនសាំង hybrid ប្រភេទ V8 5.0L។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

ដោយលែក សម្រាប់ម៉ូដែលជំនាន់ថ្មីនេះវិញ ក្រុមហ៊ុនបានប្រកាសថា នឹងមិនមានការបែងចែករវាងសេរ៊ីតួររថយន្តប្រវែងស្តង់ដា (standard wheelbase) និង សេរ៊ីតួររថយន្តប្រវែងវែង (long wheelbase) ទៀតនោះទេ ពោលគឺរក្សារនៅតែមួយជម្រើសតែប៉ុណ្ណោះ ដែលវាត្រូវបានគេបន្ថែមប្រវែងចំនួន 25 សម ទៅលើតួររថយន្តប្រភេទស្តង់ដា នោះគឺម៉ូដែល LS 500។ រថយន្តម៉ូដែលឆ្នាំ 2018 នេះ មានម៉ាស៊ីនប្រភេទសាំង Twin turbo-charged V6 3.5L វាត្រូវបានក្រុមហ៊ុនធ្វើការអះអាងថា អាចបង្កើនសន្ទុះល្បឿនពី 0- 100 គម/ម៉ ចំណាយរយៈពេលត្រឹមតែ 4.5 វិនាទីតែប៉ុណ្ណោះ ហើយពួកគេក៏បានបន្ថែមផងដែរថា រថយន្តជំនាន់ថ្មីនេះ គឺមានថាមពលខ្លាំង និងស៊ីសាំងតិចជាងម៉ូដែល LS 460 ជំនាន់មុនរបស់វា។ សម្រាប់ជម្រើសម៉ាស៊ីន hybrid និងកញ្ចប់បន្ថែម F sport វិញ យើងនៅមិនទាន់បានទទួលពត៌មានអ្វីនោះទេ ប៉ុន្តែវាអាចទំនងនឹងត្រូវបានក្រុមហ៊ុនប្រកាសដាក់តាំងជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះដែរហើយ។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

 

ជាមួយនឹងការផ្លាស់ប្តូរថ្មី និងការដាក់បញ្ចូលនូវបច្ចេកវិទ្យាជំនាន់ក្រោយបង្អស់របស់ LEXUS រថយន្តប្រណិតលំដាប់កំពូលម៉ូដែល LS 500 ឆ្នាំ 2018 មួយនេះ អាចត្រូវបានក្រុមហ៊ុនធ្វើការតម្លើងតម្លៃ បើប្រៀបធៀបជាមួយនឹងម៉ូដែលឆ្នាំចាស់របស់វា។ ដោយលែក បើយើងធ្វើការប្រៀបធៀបវា ជាមួយនឹងម៉ូដែលរថយន្តប្រណិតដ៏ទៃទៀតរបស់អាល្លឺម៉ង់ដូចជា BMW 7 series ឬក៏ Mercedes- Benz S-class វិញ តម្លៃរបស់វាគួរតែស្ថិតនៅក្នុងចន្លោះរវាង $75,000 ដល់ $95,000 ដុល្លាសហរដ្ឋអាមេរិក ហើយការដាក់លក់របស់រថយន្តនេះនឹងចាប់ផ្តើមនៅចុងឆ្នាំ 2017 នេះហើយ។

វីដេអូបង្ហាញពីរថយន្ត LEXUS LS 500 ឆ្នាំ 2018

 

អានបន្ត

4977

LEXUS គ្រោងនឹងអភិវឌ្ឍន៍បន្ថែមរថយន្តកៅអី 3 ជួរ សម្រាប់ម៉ូដែល RX

យានយន្ត

13/01/2017

បន្ទាប់ពីការទទូចស្នើរសុំ និងការរំពឹងទុក អស់រយៈពេលជាច្រើនខែ ពីសំណាក់អ្នកលក់ចែកចាយរថយន្ត និងអ្នកគាំទ្ររបស់ខ្លួន ជាចុងក្រោយក្រុមហ៊ុន LEXUS ក៏បានសម្រេចចិត្តថា នឹងបញ្ចេញនូវគម្រោងការ អភិវឌ្ឍន៍បន្ថែមរថយន្តកៅអីបីជួរ សម្រាប់ម៉ូដែល SUV ធុនកណ្តាល ដ៏ល្បីល្បាញរបស់ខ្លួន នោះគឺ ម៉ូដែល RX។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

តាមរយៈ សំដីអ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន LEXUS បានប្រាប់ឲ្យដឹងពីមូលហេតុ ដែលក្រុមហ៊ុនបានធ្វើការសម្រេចចិត្តនេះ គឺដោយសារតែ កន្លងមកមានការទទូចស្នើសុំយ៉ាងច្រើនពីឃ្លាំងលក់រថយន្ត និងជាពិសេសពីអ្នកគាំទ្ររបស់ខ្លួន ដោយពួកគេទាំងនោះសុទ្ធតែបានគិតថាម៉ូដែល RX នេះនឹងកាន់តែអស្ចារ្យ និងកាន់តែត្រូវប៉ាន់ នៅពេលដែលវាមានកៅអី 3 ជួរ។

រូបភាពពីគេហទំព័រ edmunds.com

ទោះបី ជាម៉ូដែលនេះត្រូវបានបន្ថែមកៅអីមួយជួរទៀតក៏ដោយ ក៏ឈ្មោះម៉ូដែលនេះ នឹងមិនត្រូវបានធ្វើការប្តូរអ្វីច្រើននោះទេ ហើយថ្មីៗ ក្រុមហ៊ុនទើបតែបានដាក់ពាក្យស្នើរសុំដាក់ឈ្មោះ RX 350L និង RX 450hL ទៅក្នុងបញ្ជីរពាណិជ្ជកម្មរបស់ពួកគេដែរ សម្រាប់ម៉ូដែលទាំងពីររបស់ RX នេះ។ សម្រាប់ប្រភេទ និងកំលាំងម៉ាស៊ីនវិញ គឺនៅដូចដើមដដែល ដូចទៅនឹងម៉ូដែលឆ្នាំចាស់របស់ខ្លួនអីញ្ចឹង គឺប្រភេទម៉ាស៊ីន V6 និង hybird។

ក្រៅពីនេះ ក្រុមហ៊ុនក៏បានប្រកាសឲ្យដឹងដែរថា ម៉ូដែលកៅអី 3 ជួររបស់ LEXUS RX នេះ នឹងចាប់ផ្តើមធ្វើការដាក់លក់នៅចុងឆ្នាំ 2017 ឬដើមឆ្នាំ 2018 ខាងមុខនេះហើយ ជាមួយនឹងតម្លៃចន្លោះពី $45,000 ទៅ$50,000 ដុល្លាសហរដ្ឋអាមេរិក។

 

អានបន្ត

7280

ការបង្ហាញពីរូបរាង និងប្រភេទម៉ាស៊ីន ជាផ្លូវការរបស់ TOYOTA Camry ឆ្នាំ 2018

យានយន្ត

11/01/2017

ទីបំផុត ក្តីរំពឹងរបស់អ្នកគាំទ្រកំពូលរថយន្ត sedan ជប៉ុន បានកើតមានឡើងហើយ នោះគឺការដាក់តាំងបង្ហាញជាផ្លូវការនូវរូបរាង បច្ចេកវិទ្យា និងប្រភេទម៉ាស៊ីនរបស់ TOYOTA Camry ឆ្នាំ 2018។ សម្រាប់រថយន្ត ជំនាន់ទី 8 ថ្មីនេះ យើងអាចនិយាយបានថា វាត្រូវបានគេធ្វើកំណែទម្រង់ទាំងស្រុងតែម្តង ជាពិសេស គឺនៅត្រង់ចំណុចផ្នែកខាងមុខ ដែលមានលក្ខណៈ មុតស្រួច ទាលចុះទៅក្រោម ដោយ TOYOTA បានអះអាងថា ការកែប្រែការរចនាម៉ូដបែបនេះ នឹងជួយឲ្យរថយន្តមួយនេះកាន់តែមានទម្ងន់ និងមានភាពងាយស្រួលនៅពេលបើកបរ ហើយលើសពីនេះទៅទៀតនោះ គឺវាអាចជួយកាត់បន្ថយការប្រើប្រាស់សាំង បានមួយកម្រិតទៀតផងដែរ។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

ចំពោះផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុនបានបង្ហាញឲ្យដឹងថា TOYOTA Camry ឆ្នាំ 2018 នឹងមិនមានវត្តមានប្រភេទម៉ាស៊ីន Turbo នៅឡើយទេ តែវានឹងបំពាក់មកជាមួយនូវប្រភេទមា៉ស៊ីន ដែលស្រដៀងគ្នាទៅនឹងម៉ូដែលឆ្នាំជំនាន់ចាស់របស់ខ្លួន ដោយក្នុងនោះមានដូចជា ប្រភេទម៉ាស៊ីន V6 3.5L និង I4 2.5L ដែលប្រភេទម៉ាស៊ីនទាំងពីរទម្រង់នេះ សុទ្ធតែប្រើប្រាស់ជាមួយនូវប្រអប់លេខស្វ័យប្រវត្តិ និងលេខដៃ 8 លេខជំនាន់ថ្មីរបស់ TOYOTA។ ក្រៅពីនេះ TOYOTA Camry ឆ្នាំ 2018 ក៏មានម៉ូដែលសម្រាប់អ្នកដែលចង់សន្សំសំចៃសាំងដែរ គឺវាដំណើរការដោយប្រភេទម៉ាស៊ីនថ្មអាគុយ hybrid I4 2.5L ប្រើប្រាស់ជាមួយនូវប្រអប់លេខស្វ័យប្រវត្តិ CVT បន្ថែមមកជាមួយនឹងមុខងារ sport mode ដែលអាចជួយបន្ថែមសន្ទុះល្បឿនរបស់វាបានមួយកម្រិតទៀត នៅពេលដែលយើងប្រើប្រាស់វា។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

សម្រាប់កញ្ចប់ជម្រើសម៉ូដែលវិញ គឺមិនខុសពីម៉ូដែលឆ្នាំមុនៗ របស់ខ្លួននោះទេ គឺវាមានបែងចែកជា 4 ជម្រើសឲ្យយើងជ្រើសរើស ដូចជាកញ្ចប់ LE និង XLE និងកញ្ចប់ស្ព័រគឺ SE និង XSE។ ជាមួយនឹងកញ្ចប់ស្ព័រ TOYOTA Camry ឆ្នាំ 2018 មានភាពពិសេសជាង កញ្ចប់ LE និង XLE នៅត្រង់រូបរាងខាងក្រៅដូចជាកាង និងកង់ដែលមានទំហំ 19 អ៊ីញជាដើម។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

សម្រាប់តម្លៃរបស់វា គឺនៅមិនទាន់ត្រូវបានគេបញ្ចេញជាផ្លូវការនៅឡើយនោះទេ ដោយសារតែក្រុមហ៊ុនគ្រាន់តែចង់បង្ហាញដល់សាធារណៈជាមុនសិន ជាមួយនឹងការចាប់ផ្តើមដាក់លក់ដំបូងនៅចុងឆ្នាំនេះ។ តែទោះបីជាយ៉ាងដូចនេះក្តី យើងទាំងអស់គ្នាប្រាកដក្នុងចិត្តហើយថា សម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជាយើង គឺអាចមានតម្លៃចន្លោះពី $60,000 ទៅ $80,000 ដុល្លាសហរដ្ឋអាមេរិក។

វីដេអូបង្ហាញពីរថយន្ត TOYOTA Camry 2018

 

អានបន្ត

3893

រថយន្ត Kia Stinger ឆ្នាំ 2018 មានរូបរាងបែបស្ព័រយ៉ាងឡូយ មិនចាញ់ Porsche ឬ Maserati នោះទេ

យានយន្ត

09/01/2017

ជាធម្មតា រថយន្តដែលមានទ្វារបួន ជាមួយនឹងរូបរាងបែបស្ព័រ គឺមានតម្លៃខ្ពស់បន្តិច សម្រាប់អ្នកដែលមានលទ្ធិភាពនៅមានកម្រឹត ដោយសារតែរថយន្តប្រភេទនេះ ភាគច្រើនត្រូវបានផលិត ដោយក្រុមហ៊ុនរថយន្ត ប្រណិត ដូចជា Porsche, Audi, BMW ឬ Maserati ជាដើម។  ដោយលែក នៅពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្ត កូរ៉េ ដែលមានឈ្មោះល្បីល្បាញ ដោយសារគុណភាព និងតម្លៃដ៏សមរម្យ Kia បានដាក់បង្ហាញនូវ ប្រភេទរថយន្តស្ព័រទ្វារបួនរបស់ខ្លួន ដែលមានឈ្មោះថា Kia Stinger ដើម្បីធ្វើការត្រៀមខ្លួន ក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្តប្រណិតដ៏ទៃ នៅក្នុងឆ្នាំ 2018 ខាងមុខនេះ។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

Kia Stinger គឺជារថយន្តគំរូរបស់កូរ៉េ ដែលទទួលបានការសហការក្នុងការរចនាម៉ូដ និងផលិតឡើងនៅក្នុងប្រទេសអាល្លឺម៉ង់។ តាមរយៈរថយន្តគំរូនេះ យើងសង្កេតឃើញថា ការរចនាម៉ូដរបស់វាមានរូបរាងចង្កៀងខាងមុខ ស្រដៀងគ្នាទៅនឹងរថយន្ត Subaru brz ឬ Toyota 86 គ្រាន់តែវាមើលទៅកាចជាង។ សម្រាប់ផ្នែកតួរ និងដំបូលរថយន្តខាងក្រោយវិញ អ្នកទាំងអស់គ្នាប្រាកដជាគិតទៅដល់រថយន្ត Audi A7 ហើយ និង ជាមួយចង្កៀងខាងក្រោយវិញមើលទៅស្រដៀងគ្នាទៅនឹងចង្កៀងរបស់រថយន្ត Maserati ដែរ។ ក្រៅពីនេះសម្រាប់ចំណុចដ៏ទៃទៀតដូចជាប៉ាណាខាងមុខ កាង និងស៊ីម៉ាំង គឺមានលក្ខណៈដើមដូចទៅនឹងម៉ូដែលប្រណិតដ៏ទៃរបស់ខ្លួន ពោលការរចនាម៉ូដ រថយន្តម៉ូដែលថ្មីរបស់ Kia នេះ មើលទៅគួរឲ្យទាក់ទាញយ៉ាងខ្លាំង។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

ងាកមកមើល ការរចនាម៉ូដខាងក្នុងរបស់វាវិញ គឹវាមានរូបរាងលក្ខណៈស្ព័រប្រណិត ដោយភាគច្រើនប្រើប្រាស់ដោយស្បែក និងអាលុយមីញ៉ូម ហើយបើយើងសង្កេតមើលមួយភ្លែត នៅត្រង់ចំណុចតាបឡូ របស់វាវិញ យើងនឹងគិតថា វាហាក់បីដូចជាផ្នែកខាងក្នុងរបស់រថយន្ត Mercedes- Benz អញ្ចឹងដែរ ជាមួយនឹងអេក្រង់ Touchscreen ផុសចេញពីតាបឡូ និងប្រហោងម៉ាស៊ីនត្រជាក់ដែលមានរូបរាងមូល ចំនួនបីនៅត្រង់ចំណុចកណ្តាល។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

Kia Stinger គឺជាប្រភេទរថយន្ត បើកបរដោយប៉ុងក្រោយ RWD ជាមួយនឹងជម្រើសម៉ាស៊ីនចំនួនពីរប្រភេទគឺ Turbo I4 2.0L និង Turbo V6 3.3L ដោយវាអាចមានសមត្ថភាពបង្កើនល្បឿនពី 0 ទៅ 100 គម/ម៉ ក្នុងរយៈពេល 5.1 វិនាទី និងល្បឿនកំពូលរបស់វា អាចឡើងទៅដល់ 269 គម/ម៉។

រូបភាពពីគេហទំព័រ edmunds.com

ចុងក្រោយ សម្រាប់តម្លៃវិញ ក្រុមហ៊ុននៅមិនទាន់ ប្រកាសឲ្យដឹងនូវតម្លៃជាផ្លូវការនៅឡើយទេ ប៉ុន្តែវាអាចស្ថិតនៅតម្លៃចន្លោះពី $40,000 ទៅ $50,000 ដុល្លា សហរដ្ឋអាមេរិក។

វិដេអូបង្ហាញពីរថយន្ត Kia Stinger ឆ្នាំ 2018

 

អានបន្ត

5978

មូលហេតុដែលអ្នកមិនគួរទិញរថយន្តបុកយកមកប្រើប្រាស់

យានយន្ត, សង្គម

07/01/2017

ដោយសារតែ រថយន្តធ្លាប់ត្រូវបានបុក ឬខូចខាតក្នុងគ្រោះថ្នាក់ចរាចរណ៍ មានតម្លៃថោក វាត្រូវបានឈ្មួញយកទៅជួសជុលវិញយ៉ាងល្អ ដែលជាហេតុធ្វើឲ្យអ្នកទិញ ដែលពុំមានជំនាញ មួយចំនួនមិនអាចកំណត់បានថា រថយន្តទាំងអស់នោះធ្លាប់ត្រូវបានបុកនោះទេ។ ក្រៅពីនេះ ក៏មានបងប្អូនយើងមួយចំនួនទៀត បានសម្រេចចិត្ត ក្នុងការទិញយករថយន្តបុក មកប្រើប្រាស់ដោយសារតែ ពួកគាត់គិតថាវាមានតម្លៃថោកជាង និងបន្ទាប់ពីជួសជុលរួច វាអាចចំណេញជាងរថយន្តមូល ឬថ្មី។ ក៏ប៉ុន្តែ សម្រាប់ការពិតវិញ គឺវាមិនអាចចំណេញដូចទៅនឹងអ្វី ដែលពួកគាត់បានរំពឹងទុកនោះទេ។

រូបភាពពីគេហទំព័រ edmunds.com

ខាងក្រោមនេះ គឺជាមូលហេតុចម្បងមួយចំនួន ដែលអ្នកត្រូវគិតឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តថា នឹងត្រូវទិញរថយន្តបុក យកមកប្រើប្រាស់ ព្រោះថា ការសម្រេចចិត្តបែបនេះមិនមែនជារឿងមួយ ដែលល្អប្រសើរសម្រាប់អ្នក និងអ្នករួមដំណើរជាមួយអ្នកនោះទេ៖

មិនមានការធានាត្រឹមត្រូវ

ពិតណាស់ បើយើងប្រៀបធៀប រថយន្តបុក ជាមួយនឹងរថយន្តថ្មី ឬមូល គឺរថយន្តបុក មិនត្រូវបានទទួលការធានា ឬសេវ៉ាកម្មជួសជុលអ្វី ពីក្រុមហ៊ុនផលិតរថយន្តនោះទេ ពីព្រោះ បន្ទាប់ពីការជួសជុលរថយន្ត ដោយសារការបុកទង្គិចនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ឬខូចខាតដោយសារទឹកលេច រាល់ការធានារ៉ាប់រងទាំងឡាយ ពីក្រុមហ៊ុនលក់រថយន្ត ត្រូវចាត់ទុកជាអាសាបង់។ លើសពីនេះទៅទៀត ការប្រើប្រាស់នូវប្រភេទរថយន្តបុក ក៏អាចនឹងពិបាក ក្នុងការការស្នើរសុំទិញធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍ ពីក្រុមហ៊ុនធានារ៉ាប់រងផងដែរ ពីព្រោះបើតាមច្បាប់ក្នុងប្រទេសធំៗមួយចំនួន រាល់រថយន្តដែលធ្លាប់បុកទង្គិចធ្ងន់ធ្ងរ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ គឺមិនត្រូវបានអនុញ្ញាតិឲ្យយកមកបើកបរនៅលើផ្លូវសាធារណៈនោះទេ។

រូបភាពពីគេហទំព័រ edmunds.com

តម្លៃសម្រាប់ការជួសជុល អាចថ្លៃជាងការទិញរថយន្តមូល

តើអ្នកប្រាកដក្នុងចិត្តដែរឬទេ ថារាល់ថ្លៃសេវាជួសជុល និងគ្រឿងបន្លាស់រថយន្ត ដែលអ្នកទិញយកមកផ្លាស់ប្តូរ នឹងមានតម្លៃ ថោកជាងការទិញរថយន្តមូល? ថ្វីបើអ្នកអាចគណនានូវតម្លៃ របស់គ្រឿងបន្លាស់ នៅត្រង់ចំណុច ដែលអ្នកអាចមើលឃើញនឹងភ្នែកបានមែន ប៉ុន្តែ អ្នកមិនអាចគណនាបាននូវចំណុចមួយចំនួនទៀត ដែលអ្នកមិនអាចពិនិត្យឃើញនោះទេ ដូចជាផ្នែកតូចៗ នៅក្នុងម៉ាស៊ីនរថយន្តជាដើម។ ម៉្យាងវិញទៀត នៅក្នុងនោះ ក៏មានគ្រឿងមួយចំនួនមានតម្លៃថ្លៃ ឬតម្រូវឲ្យយើងធ្វើការកម្ម៉ងទិញពីបរទេស ដែលអាចចំណាយពេលវេលារបស់យើងជាច្រើនផងដែរ។

រថយន្តបុកប្រៀបបានដូចជាកែវបែកអញ្ចឹង

មែនហើយ នៅក្នុងប្រទេសយើង នាពេលបច្ចុប្បន្ននេះ សម្បូរទៅដោយជាងដែលមានជំនាញ និងថ្វីដៃល្អ ក្នុងការជួសជុលរថយន្ត មិនថាការបាញ់ថ្នាំ តោនតួររថយន្ត ឬក៏ជួសជុលផ្នែកម៉ាស៊ីននោះទេ សុទ្ធតែជារឿងដែលពួកគាត់អាចធ្វើបានយ៉ាងល្អ។ ប៉ុន្តែ រថយន្តដែលធ្លាប់ត្រូវបានបុកទង្គិចធ្ងន់ធ្ងរ គឺប្រៀបបានដូចទៅនឹងកែវបែកអញ្ចឹងដែរ ព្រោះថាមានចំណុចមួយចំនួន ទោះបីជាយើងជួសជុលវាបានល្អយ៉ាងណាក៏ដោយ ក៏វាមិនអាចល្អពេញលេញ និងផ្តល់ឲ្យយើងនូវសុវត្ថភាពគ្រប់គ្រាន់ ដូចទៅនឹងរថយន្តមូល ឬថ្មី នោះទេ។

អានបន្ត

2489

Lamborghini បានប្រកាសថានឹងបំពាក់ម៉ូទ័រអាគុយហាយប្រ៊ីត (Plug-in hybrid) នៅក្នុងម៉ូដែល SUV Urus

យានយន្ត

03/01/2017

កាលពីមួយរយៈមុន យើងទាំងអស់គ្នាតែងធ្លាប់បានឃើញរួចមកហើយ ពីការបែកធ្លាយរូបភាពខ្លះៗរបស់រថយន្ត Lamborghini ប្រភេទ SUV នេះហើយ ក្រៅពីនោះក៏មានលេចចេញនូវពាក្យចចាមអារាម ដែលថាក្រុមហ៊ុននេះ កំពុងនឹងទ្រាមផលិតរថយន្ត ដែលដើរដោយម៉ាស៊ីនអគ្គីសនីផងដែរ។ សម្រាប់ពេលឥឡូវនេះ  ពត៌មានទាំងអស់នេះបានក្លាយជាការពិតហើយ។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

បើតាមពត៌មានពីប្រធានក្រុមហ៊ុនផលិតរថយន្តស្ព័រលំដាប់កំពូលមួយនេះបានឲ្យដឹងថា យើងទាំងអស់គ្នា នឹងបានឃើញការផលិតរថយន្តប្រភេទអគ្គីសនីដំបូងបំផុតរបស់ពួកគេ​ក្នុងពេលឆាប់ៗខាងមុខនេះ ហើយ ដោយវាត្រូវបានគេដាក់ឈ្មោះឲ្យថា LAMBORGHINI URUS។ បន្ថែមពីលើនេះទៀត គាត់ក៏បានបង្ហើបឲ្យដឹងពីប្រភេទម៉ាំស៊ីនដែលនឹងត្រូវបំពាក់នៅក្នុងរថយន្ត ប្រភេទ SUV នេះផងដែរ ដោយវានឹងត្រូវដំណើរការជាមួយនឹងថាមពលអគ្គីសនី ដែលបានមកពីម៉ូទ័រអាគុយហាយប្រ៊ីត បូករួមបន្ថែមជាមួយនឹងប្រភេទម៉ាស៊ីនសាំង twin turbo V8 ដែលមានទំហំ 4.0 លីត្រ ដោយម៉ូដែលនេះ ត្រូវបានផលិតឡើងដើម្បីធ្វើការប្រកួតប្រជែងដណ្តើមយកទីផ្សារប្រភេទរថយន្ត SUV ប្រណិត ជាមួយនឹងរថយន្តម៉ូដែល​ Bentayga របស់ Bentley។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រថយន្ត LAMBORGHINI URUS ត្រូវបានគេរំពឹងទុកថា នឹងចាប់ផ្តើមដាក់លក់នៅក្នុងឆ្នាំ 2018 ខាងមុខនេះ។ សម្រាប់តំលៃនៅលើទីផ្សាររបស់វា យើងនៅមិនទាន់ដឹងនៅឡើយនោះទេ ប៉ុន្តែវាអាចប្រហែលនឹងដាក់លក់នៅក្នុងតំលៃប្រហាក់ប្រហែលនឹង $210,000 ដុល្លាសហរដ្ឋអាមេរិក ហើយសម្រាប់ការផលិតដើម្បីផ្គត់ផ្គង់ទីផ្សារពិភពលោក គឺមានកំណត់ត្រឹមតែ 3,000 គ្រឿងក្នុងមួយឆ្នាំតែប៉ុណ្ណោះ។

អានបន្ត

3312

គ្រោះថ្នាក់ចរាចរណ៍ ដែលអាចបង្កឡើងពីការបើកបរដោយមិនមានស្បែកជើង

យានយន្ត

29/12/2016

រវាងការបើកបរដោយពាក់ស្បែកជើង និងជើងទទេ តើប្រិយមិត្តទាំងអស់គ្នាមានទម្លាប់មួយណាដែរ? សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំធ្លាប់មានទម្លាប់បើកបរដោយជើងទទេ ដោយកាលពីមុនខ្ញុំតែងមានគំណិតថា ការបើកបរបែបនេះមានលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងល្បឿនរថយន្ត និងវាហាក់បីដូចជាមានភាពស្និទ្ធជាមួយឈ្នាន់រថយន្ត ជាងការបញ្ជាដោយពាក់ស្បែកជើង។ ប៉ុន្តែការគិត និងទម្លាប់មួយនេះត្រូវបានផ្លាស់ប្តូរទាំងស្រុង បន្ទាប់ពីថ្ងៃដែលខ្ញុំរៀបនឹងជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារការបើកបរដោយមិនមានស្បែកជើងនេះ ក៏ប៉ុន្តែជាសំណាងល្អ ដែលពេលនោះខ្ញុំបើកបរក្នុងល្បឿនយឺតតែប៉ុណ្ណោះ។

រូបភាពពីគេហទំព័រ edmunds.com

អញ្ចឹង តើមូលហេតុអ្វីដែលថាការបើកបរដោយជើងទទេអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បាន?

ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការជៀសពីការប៉ះទង្គិចគ្នា និងការបញ្ឈប់រថយន្តជាបន្ទាន់ រាល់ពេលបើកបរ គឺតម្រូវឲ្យមានប្រព័ន្ធហ្វ្រាំងដែលល្អ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺសមត្ថភាពក្នុងការប្រតិកម្មឲ្យបានរហ័សទាន់ពេលវេលា និងការបញ្ជូនកំលាំងជើងឲ្យបានគ្រប់គ្រាន់ទៅដល់ឈ្នាន់ហ្វ្រាំង។ សម្រាប់មូលហេតុ ដែលថាការបើកបរដោយជើងទទេអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បាននោះ គឺដោយសារតែ៖

  • ការបញ្ជាទៅលើឈ្នាន់ដោយជើងទទេ អាចបង្កឲ្យមានការរអិល នៅពេលដែលជើងរបស់អ្នកមានជាតិសំណើមច្រើនដោយសារការបែកញើស ឬបន្ទាប់ពីអ្នកបានលាងសំអាតជើងរួច
  • បាតស្បែកជើង ដែលធ្វើពីជាតិកៅស៊ូ ជាមួយនឹងក្រឡាដែលមាននៅលើផ្ទៃបាតស្បែកជើង អាចជួយកាត់បន្ថយភាពរអិលក្នុងការបញ្ជាទៅលើទាំងឈ្នាន់ល្បឿន ហ្វ្រាំង ឬអំប្រាយ៉ាហ្ស
  • សម្រាប់ប្រភេទរថយន្តលេខដៃ ជាពិសេសទៅលើរថយន្តម៉ូដែលចាស់ៗ ក្នុងការបញ្ជាទៅលើអំប្រាយ៉ាហ្ស តម្រូវឲ្យប្រើប្រាស់កំលាំង និងទម្ងន់ជើងធ្ងន់ ដូចនេះការពាក់ស្បែកជើងឲ្យបានត្រឹមត្រូ វគឺជារឿងមួយដ៏ចាំបាច់
  • បាតជើងរបស់អ្នកអាចនឹងចាប់ផ្តើមឈឺ ឬឡើងពងបែក នៅពេលដែលអ្នកធ្វើការជាន់ឈ្នាន់ល្បឿន ហ្វ្រាំង និងជាពិសេសនោះគឺឈ្នាន់អំប្រាយ៉ាហ្ស ជាញឹកញាប់នៅពេលបើកបរ ដែលជាហេតុធ្វើឲ្យមានការធ្លាក់ចុះនូវសមត្ថភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងរថយន្ត
  • ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង ការពាក់ស្បែកជើងឲ្យបានត្រឹមត្រូវអាចជួយកាត់បន្ថយនូវការរងរបួសនៅត្រង់ផ្នែកជើង ដោយសារនៅក្នុងករណីគ្រោះថ្នាក់មួយចំនួន គឺអាចមានជាអំបែងកញ្ចក់ដែលធ្វើឲ្យមុតជើង ឬការប៉ះទង្គិចធ្ងន់ធ្ងរ។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

សម្រាប់ប្រភេទស្បែកជើង ដែលអ្នកគួរជ្រើសរើសក្នុងការបើកបរ វាគួរតែជាប្រភេទស្បែកជើង ដែលជាលក្ខណៈខ្លុប ឬក៏ជាស្បែកជើងកីឡាជាដើម។ ជៀសវាងការប្រើប្រាស់នូវប្រភេទស្បែកជើងកែង ឬស្បែកជើងផ្ទាត់ ដោយការប្រើប្រាស់នូវប្រភេទស្បែកជើងទាំងពីរនេះ អាចបង្កឲ្យមានភាពលំបាកក្នុងពេលបើកបរ ធ្វើឲ្យធ្លាក់ចុះនូវសមត្ថភាពក្នុងការប្រតិកម្មឲ្យបានរហ័សទាន់ពេលវេលា និងអាចធ្វើឲ្យរអិលនៅពេលបញ្ជាឈ្នាន់រថយន្តជាដើម។

អានបន្ត

3593

រថយន្តទាំង 10 ដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងឆ្នាំ 2016

យានយន្ត

28/11/2016

ជារៀងរាល់ឆ្នាំក្រុមហ៊ុនរថយន្តម៉ាកល្បីៗ នៅជុំវិញពិភពលោកតែងផលិតរថយន្តប្រណិតៗជាច្រើនដើម្បីធ្វើការប្រកួតប្រជែងដណ្តើមយកទីផ្សារ និងដើម្បីបំពេញនូវរាល់តម្រូវការរបស់អតិថិជនពួកគេ។ ក្រៅពីរូបរាង បច្ចេកវិទ្យា កំលាំងល្បឿន និងប្រព័ន្ធសុវត្ថិភាព តម្លៃក៏ជាកត្តាមួយដែលធ្វើឲ្យរថយន្តទាំងអស់នេះមានភាពលេចធ្លោផងដែរ។

white-supercars-hd-car-wallpaper

រូបភាពពីគេហទំព័រ dennisnoten.com

សម្រាប់ខាងក្រោមនេះគឺជាម៉ូដែលរថយន្តទាំង 10 មានដាក់លក់នៅលើទីផ្សារដែលមានតម្លៃថ្លៃជាងគេនៅក្នុងឆ្នាំ 2016 នេះ៖

10. Hennessey Venom GT Sypder

រថយន្តម៉ូដែលដែលមានរូបរាងសិចស៊ី និងគួរឲ្យស្រឡាញ់មួយនេះ កំពុងត្រូវបានពេញនិយម និងគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកដែលស្រឡាញ់រថយន្តមកពីជុំវិញពិភពលោក។ រថយន្តម៉ូដែលនេះមានដំបូរបិទបើកយ៉ាងពិសេសមួយ ដែលជាចំណុចធ្វើឲ្យវាទទួលបានភាពល្បីល្បាញនេះ ហើយសម្រាប់តម្លៃរបស់វានោះគឺប្រមាណជា 1,100,000 ដុល្លាសហរដ្ឋអាមេរិក។

2013-venom-gt-spyder-640x427-c

រូបភាពពីគេហទំព័រ dennisnoten.com

9. Zenvo ST1

Zenvo ST1 អាចបង្កើនល្បឿនកំពូលដល់ទៅ 375 គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវបានក្រុមហ៊ុនផលិតរថយន្តដាណឺម៉ាកមួយនេះចាត់ទុកថាគឺជាម៉ូដែលរថយន្តដែលមានរូបរាងឡូយបំផុតប្រចាំក្រុមហ៊ុន។ សម្រាប់តម្លៃរបស់វាគឺប្រហាក់ប្រហែល 1,225,000 ដុល្លាសហរដ្ឋអាមេរិក។

maxresdefault

រូបភាពពីគេហទំព័រ dennisnoten.com

8. Pagani Huayra

Pagani Huayra មានភាពលេចធ្លោដោយសារតែឈ្មោះចំលែករបស់វា ដែលធ្វើឲ្យយើងមានអារម្មណ៍ដឹងពីគម្រិតល្បឿនដ៏អស្ចារ្យរបស់វាតាមរយៈឈ្មោះនេះ ដោយឈ្មោះរបស់វាគឺយកតាមព្រះនាមពីព្រះវាយោរបស់ពួកអឺរ៉ុប។ រថយន្តម៉ូដែលនេះត្រូវបានបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីន AMG- source Turbochargers V12 6.0L ជាមួយនឹងកំលាំងម៉ាស៊ីន 720 សេះ និងល្បឿនកំពូលរហូតដល់ទៅ 360 គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅលើទីផ្សារបច្ចុប្បន្នវាមានតម្លៃ 1,300,000 ដុល្លាសហរដ្ឋអាមេរិក។

rh_huayrabc-67

រូបភាពពីគេហទំព័រ dennisnoten.com

7. McLaren P1

រថយន្តនេះមានភាពល្បីល្បាញដោយសារតែប្រភេទម៉ាស៊ីនកូនកាត់របស់វា ដោយវាត្រូវបានបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីនសាំង Turbochargers V8 3.8L និងម៉ូទ័រអាគ្គីសនី ដែលមានកំលាំងថាមពលដល់ទៅ 903 សេះ។ វាមានសមត្ថភាពអាចបង្កើនសន្ទុះល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេលតែ 2.7 វិនាទីតែប៉ុណ្ណោះ ជាមួយនឹងល្បឿនកំពូល 350 គីឡូម៉ែត្រក្នុងមួយម៉ោង  ហើយសម្រាប់តម្លៃរបស់វានោះគឺប្រមាណជា 1,350,000 ដុល្លាសហរដ្ឋអាមេរិក។

01-mclaren-p1-mso-geneva-1

រូបភាពពីគេហទំព័រ dennisnoten.com

6. Koenigsegg Agera R

វាគឺជាប្រភេទរថយន្តប្រណាំងដ៏កំពូលមួយ ដែលមានល្បឿនកំពូល 378 គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងតម្លៃ 1,600,000 ដុល្លាសហរដ្ឋអាមេរិក។ បន្ថែមពីលើនេះអ្នកក៏អាចបង្កើនល្បឿនកំពូលដល់ទៅ 434 គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរជាមួយនឹងជម្រើសម៉ូដែលមានកំណត់ Koenigsegg One ដែលមានតម្លៃថ្លៃជាងម៉ូដែល Koenigsegg Agera R ធម្មតាប្រហែលបួនសែនដុល្លាសហរដ្ឋអាមេរិក។

tumblr_static_57cs1219aisko08o4os8scscc_640_v2

រូបភាពពីគេហទំព័រ dennisnoten.com

5. Pagani Zonda Cinque Roadster

វាគឺជាម៉ូដែលរថយន្តមានកំណត់របស់ Pagani ដែលរូបរាងខាងក្រៅរបស់វាត្រូវបានធ្វើឡើងពី លោហៈជាតិសរសៃកាបូន និងត្រូវបានបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីន AMG- source Turbochargers V12 6.0L ដែលមានកំលាំងថាមពល 678 សេះ។ វាមានសមត្ថភាពអាចបង្កើនសន្ទុះល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេលតែ 3.4 វិនាទីតែប៉ុណ្ណោះ ជាមួយនឹងល្បឿនកំពូល 350 គីឡូម៉ែត្រក្នុងមួយម៉ោង  ហើយសម្រាប់តម្លៃរបស់វានោះគឺប្រមាណជា 1,850,000 ដុល្លាសហរដ្ឋអាមេរិក។

12810101040123171600x1060_0

រូបភាពពីគេហទំព័រ dennisnoten.com

4. Aston Martin One-77

មូលហេតុនៅពីក្រោយឈ្មោះ One-77 របស់វាគឺដោយសារតែចំនួនមានកំណត់ត្រឹមតែ 77 គ្រឿងរបស់វា។ រថយន្តម៉ូដែលនេះមានតួររថយន្តខាងក្រៅធ្វើពីលោហៈជាតិសរសៃកាបូន និងត្រូវបានបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីនសាំង V12 7.3L ដែលមានកំលាំងថាមពល 750 សេះ។ វាមានសមត្ថភាពអាចបង្កើនសន្ទុះល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេលតែ 3.4 វិនាទីតែប៉ុណ្ណោះ ជាមួយនឹងល្បឿនកំពូល 355 គីឡូម៉ែត្រក្នុងមួយម៉ោង  ហើយសម្រាប់តម្លៃរបស់វានោះគឺប្រមាណជា 1,850,000 ដុល្លាសហរដ្ឋអាមេរិក។

2009 Aston Martin One-77 top car rating and specifications

រូបភាពពីគេហទំព័រ dennisnoten.com

3. Bugatti Veyron Super Sport

Bugatti Veyron Super Sport គឺជាប្រភេទរថយន្តស្ព័រកំពូលមួយក្នុងចំណោមប្រភេទរថយន្តស្ព័រម៉ាកល្បីៗដទៃ ដោយវាត្រូវបានបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីន W16 8.0L មានកំលាងម៉ាស៊ីន 1,200 សេះ និងល្បឿនកំពូល 415 គីឡូម៉ែត្រក្នុងមួយម៉ោង។ វាអាចបង្កើនល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេលតែ 2.5 វិនាទីតែប៉ុណ្ណោះ ហើយសម្រាប់តម្លៃរបស់វាវិញនោះគឺប្រមាណជា 2,400,000 ដុល្លាសហរដ្ឋអាមេរិក។

546b6ce5a3f84_-_2011-bugatti-veyron-164-super-sport-1-lg

រូបភាពពីគេហទំព័រ dennisnoten.com

2. Lykan Hypersport

ប្រិយមិត្តទាំងអស់គ្នាប្រហែលជាធ្លាប់បានស្គាល់រថយន្តនេះរួចមកហើយ តាមរយៈរឿង Fast and Furious 7 ដោយរថយន្តនេះគឺជាប្រភេទរថយន្តផលិតមានកំណត់ មានត្រឹមតែ 7 គ្រឿង នៅលើលោកនេះតែប៉ុណ្ណោះ ជាមួយនឹងតម្លៃ 3,400,000 ដុល្លាសហរដ្ឋអាមេរិក ក្នុងមួយគ្រឿង។ វាត្រូវបានគេបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីន Twin Turbochargers Flat 6 engine របស់ Porsche ដែលមានកំលាំង 750 សេះ។ វាមានសម្ថភាពអាចបង្កើនល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ដោយចំណាយរយៈពេល 2.5 វិនាទី ជាមួយនឹងល្បឿនកំពូលអាចបានដល់ទៅ 395 គីឡូម៉ែត្រក្នុងមួយម៉ោង។

lykan-hypersport-7-690x420

រូបភាពពីគេហទំព័រ dennisnoten.com

1. Lamborghini Veneno

ជាមួយនឹងតម្លៃ 4,500,000 ដុល្លាសហរដ្ឋអាមេរិក បានធ្វើឲ្យរថយន្តម៉ូដែលនេះទទួលបានតំណែងជារថយន្តដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងឆ្នាំ 2016 នេះ។ វាគឺជាប្រភេទរថយន្តផលិតមានកំណត់ ដោយវាត្រូរបានគេផលិតតែ 3 តែប៉ុណ្ណោះសម្រាប់ក្នុងមួយឆ្នាំៗ។ វាគឺជារថយន្តដែលដំណើរការដោយប្រភេទម៉ាស៊ីន V12 6.5L ជាមួយនឹងកំលាំង 750 សេះ មានសមត្ថភាពអាចបង្កើនល្បឿនពី0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ដោយចំណាយរយៈពេល 2.9 វិនាទី និងមានល្បឿនកំពូលអាចបានដល់ទៅ 355 គីឡូម៉ែត្រក្នុងមួយម៉ោង។

lamborghini-veneno

រូបភាពពីគេហទំព័រ dennisnoten.com

អានបន្ត

វត្តមានរបស់រថយន្ត Mercedes-Maybach S650 Cabriolet ជាមួយនឹងតម្លៃចាប់ពីពីរសែនដុល្លាជាង

យានយន្ត

18/11/2016

តើប្រីយមិត្តទាំងអស់គ្នាធ្លាប់ដឹងដែរឬទេថា ក្រុមហ៊ុនផលិតរថយន្ត Mercedes ក៏មានម៉ូដែលរថយន្តដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្ត Roll-Royce និង Bentley ផងដែរ នោះគឺប្រភេទរថយន្ត Mercedes ត្រកូល Maybach ហើយសម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុននេះក៏បានអភិវឌ្ឍន៍នូវម៉ូដែលទ្វារពីរសម្រាប់ Maybach ទៀតផងដែរ ដែលវាមានឈ្មោះថា  Mercedes-Maybach S650 Cabriolet ។ តាមការបង្ហាញរបស់ Mercedes បានឲ្យដឹងថា រថយន្តម៉ូដែល Maybach S650 Cabriolet នឹងត្រូវបានគេផលិតក្នុងចំនួនត្រឹមតែ 300 គ្រឿងតែប៉ុណ្ណោះ ពោលវាគឺជាម៉ូដែលពិសេសមានកំណត់របស់ Mercedes។

2017-mercedes-maybach-s650-cabriolet-103-1-876x535

រូបភាពពីគេហទំព័រ edmunds.com

2018-mercedes-maybach-s650-cabriolet-front-end-1

រូបភាពពីគេហទំព័រ edmunds.com

សម្រាប់ម៉ូដែលមានចំនួនកំណត់នេះ គឺមានរូបរាងខុសប្លែកពីម៉ូដែល S-Class ធម្មតារបស់ Mercedes-benz នៅត្រង់ចំណុចមួយចំនួនដូចជា នៅក្នុងរថយន្ត Maybach S650 Cabriolet មានដំបូលបិទបើកបានដោយស្វ័យប្រវត្តិ (convertible roof) ដោយគំរបរបស់ដំបូលនេះ ត្រូវបានផលិតឡើងដោយប្រភេទឈើប្រណីត បូករួមនឹងការលម្អរជាមួយនឹងស្លាកសញ្ញា Maybach ផងដែរ។ ក្រៅពីនេះកាងខាងមុខរបស់វា ក៏ត្រូវបានគេធ្វើការរចនាម៉ូដថ្មី ជាមួយនឹងការប្រើប្រាស់បន្ថែមនូវប្រភេទលោហៈក្រូម៉េនៅត្រង់ចំណុចខាងក្រោមនៃកាង និងចំណុចពិសេសមួយទៀតនោះ គឺនៅត្រង់យ៉ាន់រថយន្តម៉ូដថ្មី មានរូបរាងដូចទៅនឹងកងចាក់ ដែលមានទំហំ 20 អ៊ីញ ធ្វើឡើងពិសេសដើម្បីសម្រាប់តែរថយន្ត Maybach តែប៉ុណ្ណោះ។

2017-mercedes-maybach-s650-cabriolet-116-876x535

រូបភាពពីគេហទំព័រ edmunds.com

2017-mercedes-maybach-s650-cabriolet-109-876x535

រូបភាពពីគេហទំព័រ edmunds.com

2017-mercedes-maybach-s650-cabriolet-112-876x535

រូបភាពពីគេហទំព័រ edmunds.com

2017-mercedes-maybach-s650-cabriolet-111-876x535

រូបភាពពីគេហទំព័រ edmunds.com

Mercedes-Maybach S650 Cabriolet បានផ្តល់នូវជម្រើស option ពណ៌ និងផ្នែកខាងក្នុងរថយន្ត ចំនួន 3 ប្រភេទដល់អតិថិជនរបស់ពួកគេ។ ជម្រើសទីមួយ គឺទឹកថ្នាំរថយន្តពណ៌ក្រហមដិត ជាមួយនឹងផ្នែកខាងក្នុងមានប្រភេទពូកស្បែកពណ៌ស (porcelain white) លាយពណ៌ខ្មៅ ជម្រើសទីពីរ គឺទឹកថ្នាំរថយន្តពណ៌ខៀវ ជាមួយនឹងផ្នែកខាងក្នុងមានប្រភេទពូកស្បែកពណ៌ស (porcelain white) លាយពណ៌ត្នោត និងសម្រាប់ជម្រើសទីបី គឺទឹកថ្នាំរថយន្តពណ៌ស (diamond white) ជាមួយនឹងផ្នែកខាងក្នុងមានប្រភេទពូកស្បែកពណ៌ស (porcelain white) លាយពណ៌ខៀវ។ ក្រៅពីនេះ នៅក្នុងរថយន្តនេះក៏មានភ្ជាប់មកជាមួយផងដែរ នូវប្រភេទកាបូបយួរតូច ធំចំនួន 4 ដែលពួកវាទាំងអស់នោះត្រូវបានគេផលិតឡើងពីស្បែកប្រណិត ដូចទៅនឹងស្បែកដែលគេប្រើប្រាស់នៅលើពូករថយន្ត Maybach អញ្ចឹងដែរ។

2017-mercedes-maybach-s650-cabriolet-115-876x535

រូបភាពពីគេហទំព័រ edmunds.com

2018-mercedes-maybach-s650-cabriolet-center-console

រូបភាពពីគេហទំព័រ edmunds.com

Mercedes-Maybach S 650 Cabriolet Studioaufnahme, exklusives Reisetaschen-Set "THE AFFINITY"; Kraftstoffverbrauch kombiniert: 12,0 l/100 km; CO2-Emissionen kombiniert: 272 g/km // Mercedes-Maybach S 650 Cabriolet studio shot, exclusive travel luggage set "THE AFFINITY"; Fuel consumption combined: 12,0 l/100 km; Combined CO2 emissions: 272 g/km

រូបភាពពីគេហទំព័រ edmunds.com

រីឯសម្រាប់ប្រភេទម៉ាស៊ីនវិញ Mercedes-Maybach S650 Cabriolet ត្រូវបានគេបំពាក់មកជាមួយនូវប្រភេទម៉ាស៊ីន turbocharged V12 6.0 លីត្រ ជាមួយនឹងកំលាំង 612 សេះ ដែលមានល្បឿនកំពូល 250 គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសមត្ថភាពអាចបង្កើនល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែរយៈពេល 4 វិនាទីតែប៉ុណ្ណោះ។

2017-mercedes-maybach-s650-cabriolet-117-876x535

រូបភាពពីគេហទំព័រ edmunds.com

ការកំណត់តម្លៃជាក់លាក់ នៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ប៉ុន្តែវានឹងមានតម្លៃចាប់ពី 250,000 ដុល្លាសហរដ្ឋអាមេរិក ឡើងទៅ។

វីដេអូបង្ហាញពីរថយន្ត Mercedes-Maybach S650 Cabriolet៖

អានបន្ត

1454

យោបល់ល្អៗមួយចំនួន សម្រាប់អ្នកដែលមានទម្លាប់ឧស្សារហ៍បញ្ចូលថ្មទូរស័ព្ទនៅក្នុងរថយន្ត

បច្ចេកវិទ្យា, យានយន្ត

07/11/2016

ទម្លាប់នៃការប្រើប្រាស់ទូរស័ព្ទដៃរបស់មនុស្សម្នាក់ៗគឺមិនដូចគ្នានោះទេ មានអ្នកខ្លះចូលចិត្តការប្រើប្រាស់ទូរស័ព្ទគ្រប់ពេលវេលាតែម្តង តែក៏មានមនុស្សមួយចំនួនប្រើប្រាស់ទូរស័ព្ទក្នុងពេលដែលចាំបាច់តែប៉ុណ្ណោះ។ សម្រាប់អ្នកដែលតែងមានទម្លាប់កាន់ទូរស័ព្ទក្នុងដៃសឹងតែគ្រប់ពេលវេលាវិញ ពួកគេតែងជួបនូវបញ្ហាកង្វះថាមពលថ្ម ដោយទោះបីជាក្នុងពេលកំពុងធ្វើការបើកបររថយន្តក៏ដោយ ក៏ពួកគេតែងឆ្លៀតពេលសាកទូរស័ព្ទរបស់ពួកគេតាមរយៈរថយន្តផងដែរ។ អញ្ចឹង តើការមានទម្លាប់ឧស្សារហ៍បញ្ចូលថ្មទូរស័ព្ទនៅក្នុងរថយន្តគឺជារឿងមួយដ៏ល្អ ឬអត់?

band-car-charger-phone-chargers

រូបភាពពីគេហទំព័រ edmunds.com

នៅពេលដែលយើងចាកចេញពីផ្ទះ ឬកន្លែងធ្វើការ ដោយពុំបានធ្វើការបញ្ចូលថ្មឲ្យពេញជាមុន ការបញ្ចូលថ្មទូរស័ព្ទនៅក្នុងរថយន្ត គឺជារឿងមួយដ៏ចាំបាច់។ តាមពិតទៅការសាកបញ្ចូលថ្មទូរស័ព្ទ ដោយប្រើប្រាស់ថាមពលពីរថយន្តមិនមានផលប៉ះពាល់អ្វីធំដុំដល់ទូរស័ព្ទដៃ ឬរថយន្តរបស់យើងនោះទេ ប៉ុន្តែវាទាមទាឲ្យយើងត្រូវយល់ដឹងអំពីវិធីសាស្ត្រខ្លះៗ ដើម្បីជួយយើងប្រើប្រាស់សំភារៈទាំងអស់នេះឲ្យបានត្រឹមត្រូវទៅតាមក្បួនខ្នាត និងមិនមានបញ្ហាទៅថ្ងៃក្រោយ។

ថាមពលដែលបញ្ចូលថ្មទូរស័ព្ទនៅក្នុងរថយន្ត ចេញពីអាគុយ ឬប្រេងឥន្ធនៈ?

នៅពេលដែលរថយន្តត្រូវបានបញ្ឆេះ រាល់ថាមពលថ្មសម្រាប់បញ្ចូលទៅក្នុងទូរស័ព្ទគឹចេញពីដុំម៉ូទ័រម៉ាស៊ីនរថយន្ត ដែលមានប្រភពថាមពលពីប្រេងឥន្ធនៈ ប៉ុន្តែសម្រាប់ការបញ្ចូលថ្មនៅពេលដែលរថយន្តពុំបានបញ្ឆេះវិញ គឺទូរស័ព្ទរបស់យើងនឹងធ្វើការស្រូបថាមពលពីអាគុយរថយន្តតែម្តង។

ជៀសវាងការខ្ជះខ្ជាយថាមពល

អ្នកគួរតែដកដុំសាកថ្មរបស់ទូរស័ព្ទអ្នកចេញពីរន្ធភ្លើងរថយន្ត ប្រសិនបើអ្នកមិនប្រើប្រាស់វាទេ។ អ្នកត្រូវចងចាំថា ទោះបីជាអ្នកមិនមានសាកទូរស័ព្ទដៃក៏ដោយ ក៏ដុំសាករបស់អ្នកទាញយកថាមពលពីរថយន្តដែរ ហើយវាក៏អាចធ្វើឲ្យថាមពលអាគុយរថយន្តរបស់អ្នកធ្លាក់ចុះខ្សោយផងដែរ នៅពេលដែលរថយន្តមិនត្រូវបានបញ្ឆេះ។ ដូចនេះអ្នកត្រូវតែជ្រើសរើសប្រភេទដុំ ឬខ្សែរសាកដែលមានបច្ចេកវិទ្យាបញ្ឈប់ការទាញយកថាមពលដោយស្វ័ប្រវត្ត នៅពេលដែលវាមិនត្រូវបានប្រើប្រាស់ ឬនៅពេលដែលទូរស័ព្ទដៃរបស់អ្នកត្រូវបានសាកថាមពលពេញ។

ការថែរក្សារគុណភាពថ្មទូរស័ព្ទ

ការមានទម្លាប់ សាកបញ្ចូលថ្មទូរស័ព្ទនៅក្នុងរថយន្តជាប្រចាំ អាចធ្វើឲ្យគុណភាពថ្មទូរស័ព្ទរបស់អ្នកធ្លាក់ចុះបាន។ តាមរយៈការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រផ្នែកអេឡិចត្រូណិចបានបង្ហាញឲ្យដឹងថា ប្រសិនបើយើងចង់ថែរក្សារគុណភាពថ្មទូរស័ព្ទយើងឲ្យនៅបានយូរ យើងមិនគួរធ្វើការបញ្ចូលថ្មទៅក្នុងទូរស័ព្ទរបស់យើងឲ្យបានពេញ 100 ភាគរយពេកនោះទេ ហើយក៏មិនត្រូវទុកថ្មទូរស័ព្ទឲ្យអស់រហូតដល់ទៅក្រោម 50 ទើបចាប់ផ្តើមបញ្ចូលនោះដែរ។

ការជ្រើសរើសខ្សែ ឬដុំសាកដែលមានស្តង់ដាត្រឹមត្រូវ

នៅពេលដែលអ្នកទិញខ្សែ ឬដុំសាកតាមរថយន្ត អ្នកគួរតែធ្វើការជ្រើសរើសប្រភេទដែលមានស្តង់ដាត្រឹមត្រូវ ហើយអាចប្រើប្រាស់ជាមួយនឹងទូរស័ព្ទម៉ូដែលដ៏ទៃទៀត។ មូលហេតុគឺ ដោយសារតែនៅលើទីផ្សារបច្ចុប្បន្នគឺមានប្រភេទខ្សែជាច្រើនដែលមានតម្លៃថោកៗ តែគ្មានគុណភាព ដោយការប្រើប្រាស់នូវរបស់ដែលមិនមានប្រភពដើមច្បាស់លាស់ទាំងនោះ អាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ ទាំងទូរស័ព្ទ និងរថយន្តរបស់យើងផងដែរ ( ដូចជាបញ្ហាឆ្លងចរន្តភ្លើងនៅក្នុងរថយន្តជាដើម)។

ps70_car2

រូបភាពពីគេហទំព័រ edmunds.com

អានបន្ត