ខាងក្រោមនេះគឺជារថយន្ត Lexus ដែលគ្រប់ដណ្តប់ដោយ ភ្លើង LED ចំនួន 41999 ដែលអាចផ្លាស់ប្តូរពណ៌បាន ប៉ុន្តែតើវាត្រូវគេអនុញ្ញាត្តអោយជិះតាមផ្លូវដែលឬទេ? ប្រាកដជាមិនអាចទេមើលទៅ។
រថយន្តនេះត្រូវបានគេធ្វើឡើងដោយមានការសហការរវាង ក្រុមហ៊ុន Lexus និង VEVO ដើម្បី យកមកធ្វើជាវីដេអូក្នុងបទចំរៀង Be the one. តាមដែលពត៌មានបានបញ្ជាក់ថា ភ្លើង LED របស់ រថយន្តមួយនេះ មាន 3 mode គឺ៖
- Attract mode : គឺជាការបង្ហាញភ្លើងដើម្បីអោយចេញរាងរូវដល់ស្រស់ស្អាតរបស់ Lexus IS 2017.
- Music mode : គឺជាការបង្ហាញភ្លើងទៅតាមចង្វាក់បទភ្លេងខាងក្នុងរថយន្ត
- Gesture mode: គឺជាការបង្ហាញភ្លើងទៅតាមអ្វីដែលអ្នកបើកបរកំពុងធ្វើ ( កាយវិការ )
ខាងក្រោមនេះជាវីដេអូរបស់រថយន្តនេះ