MENU

BMW ត្រៀមបង្ហាញនូវបច្ចេកវិទ្យាស្រដៀងគ្នានឹងអេក្រង់កុំព្យូទ័រ 3D ក្នុងរឿង Iron Man នៅឆ្នាំ 2017

កាលពីម្សិលមិញ BMW បានប្រកាសពត៌មានដំបូងអំពី HoloActive Touch ដែលវាគឺជាបច្ចេកវិទ្យាមួយមានភាពស្រដៀងគ្នានឹងអេក្រង់កុំព្យូទ័រ 3D ក្នុងរឿង Iron Man។ HoloActive Touch គឺជាបច្ចេកវិទ្យាថ្មីមួយ ដែលអាចឲ្យយើងធ្វើការបញ្ជារាល់មុខងារមួយចំនួនរបស់រថយន្ត ដូចជាការបញ្ជាទៅលើកម្មវិធីចំរៀង ផែនទី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដើម ដោយគ្រាន់តែបញ្ជាតាមរយៈកាយវិការទៅលើពន្លឺអេក្រង់ ដែលផុសអណ្តែតចេញមកពីក្បាលម៉ាស៊ីន ដែលមានទីតាំងនៅចំកណ្តាលរវាងអ្នកកាន់់ចង្កូត និងអ្នករួមដំណើរ។

រូពភាពពីគេហទំព័រ edmunds.com

តាមរយៈពត៌មានខាងលើ យើងអាចនិយាយបានថាបច្ចេកវិទ្យា HoloActive Touch មានភាពខុសប្លែកគ្នាពីមុខងារ Head Up Display ដែលមាននៅលើរថយន្តទំនើបមួយចំនួននាពេលបច្ចុប្បន្ន នៅត្រង់ការបង្ហាញរូបភាពរបស់ Head Up Display គឺនៅលើកញ្ចក់ខាងមុខរបស់រថយន្ត ឬក៏ប្រអប់កញ្ចក់មួយ (សម្រាប់ប្រភេទរថយន្ត Mazda) ដោយលែកសម្រាប់បច្ចេកវិទ្យា HoloActive Touch វិញ គឺវានឹងបង្ហាញឲ្យយើងឃើញបាន និងបញ្ជាលើវាបានដោយមិនចាំបាច់ត្រូវការចំណាំងកញ្ចក់នោះទេ។ ក្រៅពីនេះនៅក្នុងបច្ចេកវិទ្យាជំនាន់ថ្មីនេះ ក៏មានរួមបញ្ចូលផងដែរនូវប្រភេទកាមេរ៉ាដែលមានសមត្ថភាពអាចកំណត់ចំណាំពីក្រយ៉ៅដៃរបស់ម្ចាស់រថយន្តនៅពេលដែលមានការប៉ះពាល់ទៅលើ HoloActive Touch នេះ។

រូពភាពពីគេហទំព័រ edmunds.com

សម្រាប់ពេលឥឡូវនេះ ទោះបីជាបច្ចេកវិទ្យានេះមើលទៅ ដូចជាល្អប្រសើខ្លាំង និងទំនើបក្តី ក៏ប៉ុន្តែយើងនៅមិនទាន់ដឹងច្បាស់ ថាវាពិតជាមានប្រសិទ្ធភាពដល់កំរិតណានោះទេ ព្រោះអីថាវានៅមិនទាន់ចេញជាផ្លូវការឲ្យសារធារណៈជនធ្វើការសាកល្បងនៅឡើយ ហើយសម្រាប់ការដាក់តាំងបង្ហាញជាផ្លូវការរបស់ HoloActive Touch គឺនៅក្នុងពិធីពិព័រណ៍ CES 2017 ខែក្រោយនេះហើយ។

Comments Off on BMW ត្រៀមបង្ហាញនូវបច្ចេកវិទ្យាស្រដៀងគ្នានឹងអេក្រង់កុំព្យូទ័រ 3D ក្នុងរឿង Iron Man នៅឆ្នាំ 2017 បច្ចេកវិទ្យា, យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន