MENU

ក្រុមហ៊ុន Apple នឹងប្រើប្រាស់អេក្រង់ OLED សំរាប់ទូរស័ព្ទ iPhone ជំនាន់ក្រោយ

មានការរំពឹងទុកជាយូរមកហើយថា ក្រុមហ៊ុន Apple នឹងជំនួសអេក្រង់ LCD ដែលត្រូវបានប្រើជាយូរមកហើយនៅលើទូរស័ព្ទ iPhone ដោយអេក្រង់ OLED នៅឆ្នាំ 2017 ដែលជាគំរប់ខួប 10 ឆ្នាំនៃទូរស័ព្ទនេះ។ របាយការណ៍មួយពីកាសែត Nikkei Asian Review បានរាយការណ៍កាលពីខែមុនបានឱ្យដឹងថាអេក្រង់ប្រភេទ OLED នេះនឹងត្រូវបានប្រើនៅលើ iPhone ម៉ូដែល 5.5 អ៊ីញ 10th anniversary ខណៈពេលដែលអេក្រង់ LTPS បច្ចុប្បន្នបានបំពាក់លើម៉ូដែល 4.7 អ៊ីញ និងពាក្យចចាមអារាមសំរាប់ iPhone ទំហំ 5 អ៊ីញ ថ្មី ។

iphone_7_display_samsung_oled

ក្រុមហ៊ុន Apple បានបញ្ជាក់ថា ខ្លួនគ្រោងនឹងប្រើអេក្រង់ប្រភេទ OLED នៅឆ្នាំ 2017 សំរាប់ទូរស័ព្ទ iPhone បន្ទាប។ បញ្ជីគណៈកម្មាធិការមូលប័ត្រ SEC 10-K ធ្វើឡើងដោយក្រុមហ៊ុន Apple ត្រូវបានគេសិក្សាដោយការវិនិយោគរបស់ក្រុមហ៊ុន J.P. Morgan។ យោងទៅតាមឯកសារបានបង្ហាញថាក្រុមហ៊ុន Apple បានដាក់បញ្ជាទិញផ្គត់ផ្គង់ 1 ឆ្នាំនៃអេក្រង់ OLED ដែលមានតម្លៃ 4 ពាន់លានដុល្លារ ហើយក្រុមហ៊ុន Samsung អាចជាដៃគូរសហការរបស់ពួកគេ។

អ្នកផ្គត់ផ្គង់មានសក្តានុពលផ្សេងទៀតនៃបន្ទះអេក្រង់ OLED ទៅឱ្យក្រុមហ៊ុន Apple រួមមានក្រុមហ៊ុន Sharp ផងដែរ។ គួរបញ្ជាក់ផងដែរថា Apple បានបំពាក់អេក្រង់ OLED រួចហើយនៅលើ Apple Watch, មិនតែប៉ុណ្ណោះខ្លួនក៏បានប្រើប្រាស់បច្ចេកវិទ្យានេះនៅលើ Touch Bar ដែលបំពាក់លើ MacBook Pro ស៊េរីថ្មីទៀតផង។

Comments Off on ក្រុមហ៊ុន Apple នឹងប្រើប្រាស់អេក្រង់ OLED សំរាប់ទូរស័ព្ទ iPhone ជំនាន់ក្រោយ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន