MENU

andriod
Tag Archive

999

វ៉ែនតាឆ្លាតថ្មីសំរាប់អ្នកជិះកង់

បច្ចេកវិទ្យា

09/12/2016

មានកម្មវិធី ឬ ហ្គេមខ្លះដែលប្រើប្រាស់ កាមេរ៉ាទូរស័ព្ទ ជាផ្នែកមួយដែលអាចធ្វើអោយកម្មវិធី ឬ ហ្គេមនោះមានសភាពដូចជាពិតប្រាកដ ដូចជា Pokemon Go ឬ snapchat។ ដូចនេះអ្នកវិទ្យាសាស្ត្រ​គិតរកនូវបច្ចេកវិទ្យាថ្មី ដែលមិនប្រើប្រាស់ទូរស័ព្ទ ហើយអាចយកមកពាក់បាន ដូច VR ប៉ុន្តែសំរាប់ជីវិតរស់នៅប្រចាំថ្ងៃ ដោយមិនចាំបាច់ត្រូវភ្ជាប់អ្វីច្រើន។nike air max 90 sale
nike air max 90
new nike air max
nike air max sale
nike air max sc
nike air max cb 94 release dates 2023
nike air max sale outlet
nike air max 1
nike air max plus
nike air max sale mens
mens nike air max 90 sale
nike air max excee women’s
nike air max sale outlet
nike air max 97
nike air max 270
nike air max plus black
cheap nike air max shoes
nike air max 97
nike air max 270 women’s sale
mens nike air max
nike air max 270 mens
nike air max 270 sale
nike air max 97 womens sale
nike air max mens shoes
cheap nike air max
all nike air max shoes
nike air maxes 97
cheap nike air max shoes
nike air max sale mens
nike air max 270 womens
nike air max 90 womens for sale
best nike air max shoes
nike air max 270 kids
mens nike air max 90 sale
nike air max 95
nike air max 90
nike air max 270 women’s sale
nike air max 270 womens
nike air max black and white
nike air max 97 mens
womens nike air max 270

នៅថ្ងៃពុធ ទី 7 ខែ ធ្នូ ឆ្នាំ 2016 ក្រុមហ៊ុន Everysight បានដាក់បង្ហាញនូវវ៉ែនតាមួយ ដែលមានឈ្មោះថា Raptor smart glasses។ វាជាបច្ចេកវិទ្យាមួយ ដែលធ្វើឡើងសំរាប់អ្នកជិះកង់ ហើយនៅលើកញ្ចក់វ៉ែនតានោះ វាមានលេខជាច្រើន ដែលតំណាងអោយ ល្បឿន, ចំងាយ, ពេលវេលា, និងចង្វាក់បេះដូងជាដើម។

ភ្ជាប់ជាមួយនឹង Bluetooth និងកម្មវិធីរបស់វាក្នុងទូរស័ព្ទ (iOs និង Android) អ្នកអាចភ្ជាប់ប្រើ GPS និង អ្វីៗផ្សេងទៀតបាន។ ម៉្យាងវិញទៀត អ្នកអាចនឹងប្រើប្រាស់កាយវិការ និងបញ្ជាដោយការនិយាយ មិនចាំបាច់អោយអ្នកជិះកង់ឈប់ឡើយ។ ក្រុមហ៊ុនបានបន្ថែមទៀតថា ពួកគេអាចនឹងដាក់នូវឧបករណ៍បញ្ជាតិចតួច។

ទោះជាយ៉ាងណាក្តី វ៉ែនតានេះ មិនទាន់ដាក់លក់ជាសាធារណៈនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានអោយអ្នក ដែលជិះកង់នៅក្នុងសហរដ្ឋអាមេរិក ដែលជិះក្នុងមួយសប្តាហ៍ 12 ដង យកទៅសាកប្រើប្រាស់ហើយ។ នៅក្នុងការចេញរបស់វា គេមិនទាន់ដាក់តំលៃសំរេចមួយនៅឡើយទេ។ តែគេរំពឹងថា ថ្មវានឹងប្រើប្រាស់បានយ៉ាងតិច 6 ម៉ោង។

អានបន្ត

1115

Ektra ទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន Kodak

បច្ចេកវិទ្យា

21/10/2016

ឆ្នាំមុន ក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន Kodak ដែលជាក្រុមហ៊ុន កាមេរ៉ាបានបាត់ឈ្មោះរយះពេលជាយូរណាស់មកហើយ បានដាក់បង្ហាញ នូវទូរស័ព្ទទីមួយរបស់ពួកគេគឺ IM5 ឥឡូវនេះ ពួកគេបានបង្ហាញទូរស័ព្ទប្រភេទមួយទៀត មកលើទីផ្សារ គឺ Kodak Ektra ទូរស័ព្ទដែលមានរូបរាងដូចកាមេរ៉ា ទាន់សម័យ។

kodak-ektra-smartphone

ដូចទៅនឹង IM5 វាមាន អេក្រង់ទំហំ 5 Inch 1080p កាមេរ៉ារបស់វាមានទំហំ 21 MP ដែលមាន Aperture 2.0 និង បំពាក់ដោយ Sensor របស់ក្រុមហ៊ុន Sony ទៀតផង ( Sensor ដែលដាក់ក្នុង ទូរស័ព្ទ Sony Z3+)  មានទំហំ Ram 3GB និង ទំហំផ្ទុក 32GB អ្នកអាចដាក់ បន្ថែមបានជាមួយនឹង micro sd card។ ចំនែកឯកម្មវិធីវិញ វាប្រើប្រាស់ Android 6.0។ ក្រុមហ៊ុន បានបន្តទៀតថា ពួកគេចេញមកមិនមែនចង់យកឈ្នះនូវ ទូរស័ព្ទថ្មីៗដូចជា iphone ឬ google pixel អ្វីនោះទេ ពួកគេគ្រាន់តែបញ្ចេញដើម្បីអោយមនុស្សគ្រប់រូប មានជំរើសច្រើន និង ដើម្បី ការថតរូបផងដែរ។

kodak-ektra-smartphone-front-back-1

កាមេរ៉ារបស់វាមានលក្ខណៈធំខុសពី ទូរស័ព្ទដ៏ទៃ ដែលលោកអ្នកអាចមើលក្នុងរូបបាន។ ចំនែក រូបរាងរបស់វា ពីក្រោយធ្វើពី ស្បែកជ័រ និងមានគែមដែលធ្វើពី ផ្លាស់ស្ទីក លាបពណ៌ដែក និងមានប៊ូតុង ចុចមួយនៅនឹងគែមនោះ ដែលចុចពីរដងសំរាប់បើកកម្មវិធីថតរូប និង ចុចសើរដើម្បី focus ដូចកាមេរ៉ា ដែលអ្នកជំនាញប្រើប្រាស់អញ្ចឹង។

Kodak Ektra នឹងដាក់លក់ក្នុងប្រទេសអង់គ្លេស ប្រហែលជាចុងខែ ធ្នូ ឆ្នាំ 2017 នេះក្នុង តំលៃប្រហែល 499 ផោន គិតជាដុល្លា គឺ 611$។

អានបន្ត

678

ព្រឹត្តិការណ៍ Huawei ក្នុងខែក្រោយនេះ

បច្ចេកវិទ្យា

14/10/2016

ក្រុមហ៊ុន Huawei ដែលកំពុងតែ ធ្វើអោយនាមខ្លួនរបស់គេកើនឡើងកាន់តែខ្លាំង ដែលអាចក្លាយជា ក្រុមហ៊ុនទូរស័ព្ទល្បីមួយដែរ កំពុង បង្កើតនូវព្រឹត្តិការណ៍ធំ ក្នុងប្រទេស អាល្លឺម៉ង់។ ព្រឹត្តិការណ៍នេះ មនុស្សគ្រប់រូប រំពឹងថានឹង បញ្ចេញ នូវទូរស័ព្ទជំនាន់ថ្មី គឺ Huawei Mate 9 ប៉ុន្តែមិនទាន់ច្បាស់នៅឡើយទេ។ Huawei គ្រាន់តែបញ្ចេញនូវ រូបភាពមួយដែលមាន ពាក្យ AStepAhead និង មាននូវការបញ្ចេញ ជាលក្ខណៈ ពិភពលោក ដែលពួកគេអាចនឹងបញ្ចេញ ផលិតផលមិនលើសពី មួយនោះទេមើលទៅ។

16103977343_d19ec9e8ac_b_huawei-1024x683

លោកអ្នកបានដឹងហើយ ទូរស័ព្ទsmart របស់ huawei តែងតែទទួលនូវចំណាប់អារម្មណ៍ជាខ្លាំង មានដូចជា Huawei P9, Huawei mate 8 ។ល។  Huawei សេរី mate មានការពេញនិយមជាខ្លាំង ដោយសារវាមានអេក្រង់ធំ និង មានថ្មដែលអាចធ្វើអោយទូរស័ព្ទដំនើរការបានរាប់ម៉ោង។ ហេតុដែលវាអាចដំនើរការបានយូរ គឺដោយសាតែវាមានអេក្រង់ resolution ត្រឹមតែ 1080p តែប៉ុណ្ណោះ ( ស្មើរនឹង Iphone 7 plus តែតូចជា samsung note7) ។

មានការលេចចេញជាច្រើននូវ មុខងារ និងរូបរាងរបស់ Huawei mate 9 ដែលមានតែប៉ុន្មានតែប៉ុណ្ណោះដែលអាចយកជាការបាន។ Huawei mate 9 អាចនឹងមាន កាមេរ៉ា 2 ដូច P9 ដែល ប៉ុន្តែមេកានិចវាខុសគ្នា ព្រោះ P9 មាន កាមេរ៉ា 2 ដែលមាន sensor ស្មើរគ្នា អ្នកអាចទៅមើលកាន់តែច្បាស់ ក្នុងអត្ថបទ ( ប្រព័ន្ធកាមេរ៉ា នៃ Iphone 7 plus និង Huawei P9) ។ ចំនែក mate 9 វាប្រើប្រាស់ Sensor ខុសគ្នាគឺ 20MP និង 12MP ដែលធ្វើដោយក្រុមហ៊ុន ល្បីខាងផលិតកាមេរ៉ា Leica។

huawei-mate-9-teaser-11-3

ចំនែកតំលៃវិញក៏ត្រូវបានគេប៉ាន់ស្មាន់ ទុកជាស្រេចមកហើយដែរ គឺ ៖

  • ម៉ូដែលដែលមាន ទំហំmemory 4GB និង ទំហំផ្ទុក 64GB ប្រហែល $400+
  • ម៉ូដែលដែលមាន ទំហំmemory 4GB និង ទំហំផ្ទុក 128GB ប្រហែល $550+
  • ម៉ូដែលដែលមាន ទំហំmemory 6GB និង ទំហំផ្ទុក 256GB ប្រហែល $700+

ចំណាំ៖ តំលៃទាំងនេះគ្រាន់តែជាការប៉ាន់ស្មាន៉ប៉ុណ្ណោះ តំលៃពិតប្រាកដនឹងចេញនៅថ្ងៃទី 3 ខែ វិច្ឆិកានេះ។

 

អានបន្ត

1301

VR headset​ របស់ Qualcomm អាចនឹងមានតំលៃថោក

បច្ចេកវិទ្យា

04/09/2016

ចំពោះការទិញ VR headset អ្នកត្រូវគិតអំពីអ្វីផ្សេងៗ ជាច្រើន ដូចជា តើម៉ូដែលអ្វីដែលអ្នកត្រូវទិញ ឧទាហរណ៍ HTC vive ដែលល្អ មានតំលៃដល់ទៅ 799$ ឬ Oculus ដែលមានតំ់លៃរៀងថោក 599$ បន្ទាប់មកអ្នកត្រូវគិត អំពីការតំឡើងកុំព្យូទ័រសំរាប់ លេងហ្គេម ដែលមាន graphic card ល្អមួយ យ៉ាងហោចណាស់ ក៏ តំលៃ 1000$ ទៀតដែរ។ ដូចនេះ វាជាការដាក់ទុនមួយធំបំផុត ដូចនេះហើយ បាន ក្រុម Qualcomm ដែលជាក្រុមហ៊ុនផលិត graphic card អោយទូរស័ព្ទដៃទំនើប បានធ្វើការផលិតនូវ VR headset ដែលមានអ្វីៗគ្រប់បែបយ៉ាងនៅក្នុងនោះស្រាប់ (All-in-one VR headset) ហើយប្រហែលជាមានតំលៃថោកជាងគេទៀត។

VRFeatured2

Qualcomm បានផលិតនូវ VR headset នេះឡើង ហើយបានអោយឈ្មោះថា VR820 ព្រោះ វាប្រើប្រាស់នូវ Snapdragon 820 ដើម្បី អោយ VR headset នេះដំនើរការ ដូចជា តាមចាប់ចលនាភ្នែក (eyetracker) ចលនាខ្លួនប្រាណ ( six axis motion tracker) និងអេក្រង់ 2 នៅមុខភ្នែក ដែលមាន ទំហំ 1440 x 1440 pixels។ នេះគឺជាទំហំធំ ជាងគេ ដែលបានផ្តល់ទៅលើអេក្រង់ ដែល Oculus rift និង HTC vive មិនមាន វាដំនើរការ 70Hz.

VRFeatured1

VR820 នឹងត្រូវបានដាក់លក់ជាបន្តបន្ទាប់ នៅក្នុងកំឡុងពេលចុងឆ្នាំ 2016 នេះ ឬ ដើមឆ្នាំក្រោយ។ Qualcomm បាននិយាយទៀតថា VR820 នឹងមានតំលៃប្រហាក់ប្រហែលទៅនឹង Tablet គឺ ក្នុងចន្លោះ 300$ ទៅ 500$។ VR820 ក៏ស្ថិតនៅក្នុង ពពួក VR ដែលប្រើប្រាស់ ទូរស័ព្ទដែល ដូចជា Gear VR និង google cardboard ប៉ុន្តែ អ្វីដែលពិសេស គឺ VR820 មិនត្រូវការទូរស័ព្ទ ឬ កុំព្យូទ័រសំរាប់លេងឡើយ។

 

អានបន្ត

3631

លេចចេញរូបភាពរបស់ Xiaomi Mi Note 2 ស៊េរីថ្មី

បច្ចេកវិទ្យា

30/08/2016

ថ្មីៗនេះមានការបែកធ្លាយរូបភាពរបស់ស្មាតហ្វូនមួយដែលគេបានអះអាងថា ជារូបភាពរបស់ Xiaomi Mi Note 2 នៅលើបណ្តាញអ៊ិនធឺណែត ។ អ្វីដែលគួរអោយកត់សំគាល់នោះគឺថា ការរចនា និងលក្ខណៈពិសេសរបស់វាគឺដូចនិងពាក្យចចាមអារាមពីមុនៗដែលគេធ្លាប់បានបង្ហាញដូចគ្នានេះដែរ ។

បើតាមរូបភាពខាងក្រោមនេះបញ្ជាក់ថា ឧបករណ៍នេះបំពាក់ដោយអេក្រង់កោង (curved display) ។ ហើយវាក៏ត្រូវបានគេនិយាយថានឹងមាន 2 ម៉ូដែលផងដែរ ដោយ 1 មាន resolution 1080p (1920×1080) FHD និង 1 ទៀតមាន resolution 1440p (2048 x 1080) QHD ។

Screen Shot 2016-08-29 at 9.25.21 PM

 

ចំនែកឯរូបភាពមួយផ្សេងទៀតដែលបានបែកធ្លាយផងដែរនោះ (បានបង្ហាញខាងក្រោម) មើលទៅដូចជាស្មាតហ្វូនផ្លូវការមួយដែរ ដោយវាបង្ហាញនូវលក្ខណៈពិសេសមួយចំនួនដូចជា កាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ និងមានអេក្រង់ប្រភេទ OLED ទំហំ 5.5 អ៊ីញ, តួខ្លូនដែកទាំងអស់, RAM ទំហំ 6GB, អង្គផ្ទូកទិន្នន័យខាងក្នុង 128GB រួមនិងការបន្ថែមមេម៉ូរីកាតបាន និងបំពាក់បន្ទះឈីប Snapdragon 821 ទៀតផង ។

leaked-image-of-xiaomi-mi-note-2

 

អ្វីដែលគួរអោយសោកស្តាយនោះគឺ មិនមានពត៌មានពីតម្លៃរបស់វានូវឡើយទេ ហើយការបញ្ចេញជាផ្លូវការក៏មិនទាន់ច្បាស់នៅពេលណាដែរ ។

អានបន្ត

4238

កម្មវិធីឥតគិតថ្លៃទាំង 5 សម្រាប់ប្រិយមិត្តគាំទ្រកីឡាបាល់ទាត់

កីឡា, បច្ចេកវិទ្យា

24/08/2016

លោកអ្នកបានដឹងរួចមកហើយថាកីឡាគឺជាវិស័យមួយដែលមនុស្សគ្រប់គ្នាចូលចិត្តលេង និងហាត់ដើម្បីសុខភាព ហើយបាល់ទាត់គឺជាកីឡាមួយដ៏ពេញនិយមបំផុតនៅលើពិភពលោក។ សំរាប់ថ្ងៃនេះក្រុមការងារ Khmerlife.style នឹងលើកយកកម្មវិធីបាល់ទាត់ឥតគិតថ្លៃទាំង 5 នូវលើស្មាតហ្វូនមកបង្ហាញ។

 

1 . Yahoo Sports

Yahoo Sports គឺជាកម្មវិធីកីឡាដែលមានកីឡាជាច្រើននៅក្នុងនោះដូចជា NBA, NFL, Soccer -ល-។ អ្នកក៏អាច Sign-in ជាមួយគណនី Yahoo បានទៀតផង មិនតែប៉ុណ្ណោះអ្នកអាចដាក់សញ្ញាផ្កាយលើកីឡា ក្រុម ឬការប្រកួត ដែលជាជម្រើសរបស់អ្នកដែលចង់តាមដាន ដើម្បីទទួលបាននូវពត៌មានថ្មីទាក់ទងនឹងជម្រើសរបស់អ្នកបានផងដែរ។

IMG_4847 2

លើសពីនេះទៅទៀតអ្នកអាចកំណត់ការជូនដំណឹងសម្រាប់ក្រុមដែលអ្នកតាមដានឲ្យកម្មវិធីនេះផ្តល់ជា notification ដូចជា៖ 3 ម៉ោងមុនការប្រកួត, ការចាប់ផ្តើមប្រកួត, ការបិតការប្រកួត, Full-time, យុទ្ធសាស្ត្រការប្រកួត (Line-up), ពាក់កណ្តាលការប្រកួត, និងការទាត់ចូលទីនីមួយៗ។

IMG_4846

កម្មវិធី Yahoo Sports នេះមានឲ្យទាញយកបានតាមរយៈ App Store សម្រាប់ iOS និង Play Store សម្រាប់ Android

 

2 . theScore

theScore គឺជាកម្មវិធីកីឡាដែលទទួលបាននូវពត៌មានជាច្រើនយ៉ាងដែលទាក់ទងនឹងការប្រកួតដោយលម្អិត ជាមួយនិងពិន្ទុច្បាស់លាស់ និងការផ្តល់ដំណឹងទាន់ហេតុការពីក្រុម ឬកីឡាករផ្សេងៗដែលអ្នកតាមដាន (follow) ។

IMG_4848

អ្វីដែលពួកខ្ញុំចូលចិត្តក្នុងកម្មវិធីនេះក្រៅពីការផ្តល់ពត៌មានជាច្រើនយ៉ាង យ៉ាងលម្អិតនោះគឺការរចនាងងឹតរបស់កម្មវិធីនេះដែលមិនធ្វើឲ្យចាំងភ្នែកចំពោះអ្នកដែលមើលបាល់ពេលយប់ក្នុងបន្ទប់បិតភ្លើង។

IMG_4850

កម្មវិធី theScore នេះមានឲ្យទាញយកបានតាមរយៈ App Store សម្រាប់ iOS និង Play Store សម្រាប់ Android

 

3 . Onefootball

OneFootball គឺជាកម្មវិធីបាល់ទាត់ដែលបង្ហាញ និងផ្តល់ដំណឹងពីបាល់ទាត់ដូចជា ការបន្តផ្ទាល់នូវពិន្ទុ, ពត៌មានបាល់ទាត់, និង Highlight, ការប្រកួត កីឡាករ និង ក្លឹប, ការទិញលក់កីឡាករ -ល-។ ដោយសារកម្មវិធីនេះត្រូវបានអភិវឌ្ឍឡើងសម្រាប់តែកីឡាបាល់ទាត់តែមួយគត់មិនដូចកម្មវិធីទាំងពីរខាងលើដែលគ្រប់ដណ្តប់លើកីឡាយ៉ាងច្រើននោះ យើងអាចឃើញថាកម្មវិធីនេះមានភាពសាមញ្ញជាងកម្មវិធីខាងលើ។ ម៉្យាងវិញទៀតយើងអាចសង្កេតឃើញថាការរចនារបស់កម្មវីធីនេះគឺផ្តោតទៅ style បាល់ទាត់ជាពេញទំហឹង។

IMG_4851

អ្នកអាចជ្រើសរើសក្រុមបាល់ទាត់ដែលអ្នកចង់តាមដានបាន ហើយអ្នកអាចជ្រើសរើសឲ្យកម្មវីធីនេះបញ្ជូន notification ដែលអ្នកចង់ទទួលបានហើយក៏អាចដកចេញនូវព្រឹត្តិការណ៍ក្នុងការប្រគួតដែលអ្នកមិនចង់បានផងដែរ។

IMG_4852

កម្មវិធី Onefootball នេះមានឲ្យទាញយកបានតាមរយៈ App Store សម្រាប់ iOS និង Play Store សម្រាប់ Android

 

4 . FIFA

FIFA គឺជាកម្មវិធីរក្សាកាលបរិច្ឆេទជាមួយ ការបន្តផ្ទាល់នូវពិន្ទុមកពីជុំវិញពិភពលោក ពត៌មានកីឡាទាន់ហេតុការ, រូបថត, វីដេអូ, បទសំភាសន៍ និងអ្វីៗពិសេសពីគេហទំព័រ FIFA ។ ពួកខ្ញុំយល់ថាកម្មវិធីនេះគឺជាកម្មវិធីដែលមានការរចនាបែបទំនើបជាងគេក្នុងចំណោមកម្មវិធីទាំង 5 ក្នុងអត្ថបទនេះ។ ហើយដោយសារតែកម្មវិធីនេះជាកម្មវីធីផ្លូវការរបស់សមាគមន៍បាល់ទាត់ FIFA ដែលជាអ្នកចាត់ចែង World Cup ខ្ញុំចូលចិត្តប្រើកម្មវិធីនេះជាងគេពេលដែលខ្ញុំកំពុងទស្សនា World Cup។

IMG_4855

អ្នកក៏អាចជ្រើសរើសទទួលពត៌មានបន្តផ្ទាល់ទាក់ទងនឹងក្រុមកីឡាដែលអ្នកពេញចិត្តផងដែរ។

IMG_4856

លើសពីនេះទៅទៀតបើអ្នកមានចុះឈ្មោះក្នុងគេហទំព័រ FIFA.com នោះអ្នកអាចចូលរួមក្នុងការ chat នៅពេលដែលការប្រកួតកំពុងដំណើរការទៀតផង។ មុខងារនេះគឺជាមុខងារដ៏ល្អមួយសម្រាប់អ្នកដែលមើលបាល់តាមទូរទស្សន៍ម្នាក់ឯង។ អ្វីដែលពួកខ្ញុំសង្កេតឃើញនោះគឺការ chat នេះមានភាពពេញនិយមយ៉ាងខ្លាំងបំផុតក្នុងអំឡុងការប្រកួត World Cup ដោយមានមនុស្សជាច្រើនពីគ្រប់ប្រទេសជុំវិញពិភពលោកចូលរួមការ chat នេះ។

 

កម្មវិធី FIFA នេះមានឲ្យទាញយកបានតាមរយៈ App Store សម្រាប់ iOS និង Play Store សម្រាប់ Android។ ហើយអ្នកអាចចុះឈ្មោះជាសមាជិក fifa.com តាមទំព័រនេះ

 

5 . Premier League (PL)

Premier League (PL) គឺជាកម្មវិធីថ្មីមួយដែលទើបតែត្រូវបានបញ្ចេញជាកម្មវិធីផ្លូវការក្នុងខែនេះដោយសមាគមន៍បាល់ទាត់ឈ្មោះនេះ បាល់ទាត់ក្នុងក្របខណ្ឌអង់គ្លេសដែលផ្តល់ពី ការគ្រប់គ្រងក្រុម, បន្តផ្ទាល់ការប្រកួតពេញលេញ, លទ្ធផល, តារាងសម្រាប់ការប្រកួតទាំងអស់របស់ PL, បង្ហាញទម្រង់លេងគ្រប់កីឡាករនៅក្នុង PL, 25 ឆ្នាំនៃស្ថិតិលម្អិត សម្រាប់ក្លឹបនិងកីឡាករ ។

IMG_4858

ដោយសារកម្មវីធីនេះត្រូវបានរៀបរាងដោយអ្នកចាត់ចែងការប្រគួតផ្លូវការ យើងឃើញថាការរចនាក្នុងកម្មវិធីនេះឆ្លុះបញ្ចាំងទៅលើ Premier League ទាំងស្រុង។ រួមជាមួយពត៌មានយ៉ាងលំអិតទៀតនោះធ្វើឲ្យកម្មវិធីនេះគឺជាជម្រើសល្អបំផុតសម្រាប់អ្នកដែលមើលតែ Premier League តែមួយគត់ដោយមិនទស្សនា League អ្វីផ្សេងពីនេះ។

IMG_4859

កម្មវិធី Premier League នេះមានឲ្យទាញយកបានតាមរយៈ App Store សម្រាប់ iOS និង Play Store សម្រាប់ Android

 

 

ក្នុងចំណោមកម្មវិធីទាំងអស់នេះតើកម្មវិធីមួយណាដែលអ្នកយល់ថាល្អជាងគេ? ហេតុអ្វីទើបអ្នកជ្រើសរើសយកកម្មវីធីនោះ? សូមប្រាប់ពួកយើងឲ្យដឹងតាម comment section នៅខាងក្រោម។

អានបន្ត

676

Kyocera Hydro Shore គឺស្មាតហ្វូនមិនជ្រាបទឹកដែលមានតម្លៃត្រឹមតែ 80$

បច្ចេកវិទ្យា

17/07/2016

ក្រុមហ៊ុន Kyocera បានបង្ហាញនូវស្មាតហ្វូនថ្មីរបស់ខ្លួននៅថ្ងៃនេះ ។ វាមានឈ្មោះថា Hydro Shore ដែលបានបំពាក់បច្ចេកវិទ្យាការពារការជ្រាបទឹក កំរឹត IP57 ដែលមានន័យថាវាអាចធន់ទ្រាំនឹងការពន្លិច ឬ ធ្លាក់ចូលទឹក រយៈពេល 30 នាទី ក្នុងជំរៅ 3.28 feet (1 មែត្រ) ។

 

gsmarena_001-5

 

លើសពីនេះទៀត អ្នកអាចប្រើវាបាន ( ធ្វើការហៅទូរស័ព្ទ, ពិនិត្យមើលសារ និង បើកកម្មវិធីផ្សេងបាន ) សូម្បីតែនៅពេលវាសើមក៏ដោយ ។

 

kyocerahydroshorelarge.png

 

លក្ខណៈពិសេសរបស់វា:

 

CPU: បន្ទះឈីប Snapdragon 210 ប្រភេទ Quad-core ទំហំ 1.1GHz processor

Display: អេក្រង់ 5.0 អ៊ីញ qHD

RAM: ទំហំ 1GB

Storage: ទំហំ 8GB និងអាចបន្ដែម memory card បាន

Camera: កាមេរ៉ាមុខ 2MP និង កាមេរ៉ាក្រោយ 5MP

Battery: 2.160 mAh

OS: ប្រព័ន្ធដំណើរការ Android 5.1 Lollipop

 

វាមានតម្លៃត្រឹមតែ 80$ តែប៉ុណ្ណោះ ហើយនិងអាចរកទិញបានតាមរយៈ ក្រុមហ៊ុន Walmart ។

អានបន្ត

664

Google បានប្រកាស Android ជំនាន់ថ្មីជាផ្លូវការដែលមានឈ្មោះថា Android 7.0 Nougat

បច្ចេកវិទ្យា

01/07/2016

អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា ឈ្មោះប្រព័ន្ធដំណើរការរបស់ Android នីមួយៗសុទ្ធតែជាឈ្មោះអាហារទាំងអស់ ហើយកាលពីម្សិលមិញ ក្រុមហ៊ុន Google បានប្រកាសជាផ្លវការនូវប្រព័ន្ធដំណើរការ Android ជំនាន់ថ្មីរួមជាមួយនិងរូបសំណាកដែលមានឈ្មោះថា Android Nougat ។ Google តែងតែដាក់រូបសំណាកថ្មីជារៀងរាល់ឆ្នាំនៅពេលដែលខ្លួនបញ្ចេញនូវប្រព័ន្ធដំណើរការជំនាន់ថ្មី ហើយរូបសំណាក Android Nougat នេះគឺដាក់នៅខាងមុខទីស្នាក់ការធំ របស់ក្រុមហ៊ុន Google ( Googleplex ) នៅទីក្រុង Mountain View រដ្ឋ California សហរដ្ឋអាមេរិច, ចំនែកអ្នកដែលចូលរួមការសម្ភោធនេះក៏ទទួលបាននំ Nougat សម្រាប់ទទួលទានផងដែរ ។

 

android-nougat-statue

រូបសំណាក Android Nougat នៅខាងមុខក្រុមហ៊ុន Google

 

ក្រុមហ៊ុន Google មិនបានពន្យល់ពីមូលហេតុដែលខ្លួនជ្រើសយក Nougat លើឈ្មោះផ្សេងទាំងអស់ដែលបានស្នើឡើយ ( Nutella ត្រូវបានគេរំពឹងថានឹងត្រូវបានប្រើ ) ប៉ុន្តែយើងគិតថា វាមិនមែនជាបញ្ហាទេ ហើយប្រព័ន្ធដំណើរការនេះស្តាប់មើលទៅហាក់ដូចជា ពិរោះម្យ៉ាងដែរ ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន Google បានបញ្ជាក់ថា ប្រព័ន្ធដំណើរការ Android Nougat  គឺជា version 7.0 , មិនមែន 6.1 នោះទេ ហើយនេះគឺជាការបញ្ចេញដ៏ធំមួយផងដែររបស់ខ្លួនសំរាប់ version Android ។

 

Nougat-2

នំ Nougat

 

គ្មានពត៌មានណាមួយដែលបានបញ្ជាក់ថា Android 7.0 Nougat និងដាក់អោយ update នៅពេលណានោះទេ ។ បើតាមក្រុមអ្នកអភិវឌ្ឍន៍ developer បានអោយដឹងថា វាអាចនឹងបញ្ចេញនៅពេលណាមួយក្នុងខែនេះ ។

 

អានបន្ត

638

Xiaomi Mi 5s នឹងបំពាក់អេក្រង់ pressure sensitive រួមជាមួយឧបករណ៍ស្កេនម្រាមដៃ ultrasonic

បច្ចេកវិទ្យា

24/06/2016

Xiaomi Mi 5 ទើបតែចេញបានប៉ុន្មានខែប៉ុណ្ណោះ ហើយឥឡូវក្រុមហ៊ុនរបស់ប្រទេសចិនមួយនេះត្រូវបានគេរាយការណ៍ថា ពួកគេកំពុងសំងំផលិតទូរស័ព្ទដៃស្មាហ្វូន បន្ទាប់របស់ខ្លួនរួចទៅហើយ ។ វាត្រូវបានគេហៅថា Xiaomi Mi 5s ហើយគេរំពឹងថានឹងមាននៅលើទីផ្សារនៅពេលណាមួយនៅក្នុង ឆមាសទីពីរ នៃឆ្នាំនេះ ។

 

Xiaomi-Mi-5

 

ឈ្មោះរបស់វាមិនមានអ្វីផ្លាស់ប្តូរទេគឺគ្រាន់តែបន្ថែម S ពីក្រោយតែប៉ុណ្ណោះ ប៉ុន្តែវានឹងនាំមកនូវបច្ចេកវិទ្យាថ្មីៗមួយចំនួនដូចជា អេក្រង់ pressure-sensitive ដែលជាមុខងារស្រដៀងគ្នាទៅនិង 3D Touch របស់ក្រុមហ៊ុន Apple, ចំនែកមួយទៀតគឺ ultrasonic fingerprint sensor ដែលជាបច្ចេកវិទ្យាស្កេនម្រាមដៃចុងក្រោយបង្អស់របស់ក្រុមហ៊ុន Qualcomm ។

 

Ultrasonic-fingerprint-scanner-Qualcomm-Sense-ID

រូបភាពតំណាង ultrasonic fingerprint

 

លើសពីនេះទៀត Mi 5s នឹងភ្ជាប់មកជាមួយកាមេរ៉ាភ្លោះ (dual-camera) នៅផ្នែកខាងក្រោយ ហើយនិងអាចមាន RAM ទំហំដល់ទៅ 6GB ។ វាក៏មានអេក្រង់ទំហំ 5.15 អ៊ីញ 1080p ដូចគ្នាទៅនឹងម៉ូដែលចាស់ដែរ និយាយរួមគឺស្រដៀងគ្នាទាំងអស់សូម្បីតែការ design គ្រាន់តែបន្ថែមបច្ចេកវិទ្យាថ្មីៗមួយចំនួនតែប៉ុណ្ណោះ ។

ទាំងអស់នេះគ្រាន់ជាពត៌មានខ្លះៗប៉ុណ្ណោះដែលយើងទទួលបាន ហើយយើងសង្ឃឹមថានឹងមានពាក្យចចាមអារ៉ាមជាច្រើនបន្ថែមទៀតអំពីវាឆាប់ៗនេះ ។

 

តើប្រិយមិត្តយល់យ៉ាងណាចំពោះ Mi 5s ជំនាន់ថ្មីមួយនេះ ?

អានបន្ត

616

ទូរស័ព្ទស៊េរីថ្មីរបស់ Huawei និងបំពាក់អេក្រង់ Force Touch

បច្ចេកវិទ្យា

23/06/2016

ស្មាតហ្វូនស៊េរីថ្មីរបស់ ក្រុមហ៊ុន Huawei មួយត្រូវបានគេប្រទះឃើញនៅលើគេហទំព័រ TENAA  ដែលជាក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសចិន ។ Huawei បានដាក់ឈ្មោះវាថា Huawei eH880 , ឧបករណ៍នេះមាន CPU ទំហំ 2.3GHz ប្រភេទ octa-core និងមានអេក្រង់ទំហំ 6 អ៊ីញ Full HD  ។

វាមាន RAM ទំហំ 4GB និងមានអង្គផ្ទូកទិន្នន័យខាងក្នុង 64GB ចំនែកឯពត៌មានលម្អិតអំពីកាមេរ៉ាមិនត្រូវបានបញ្ជាក់ឡើយ និងមានថាមពលថ្ម 3.900mAh ។ ហើយកំរាស់ ទំហំ ប្រវែង 157.3 × 80.6 × 8.2mm និង ទម្ងន់ 185g, ស្មាតហ្វូននេះដំណើរការដោយប្រព័ន្ធដំណើរការ Android 6.0 Marshmallow ។

 

gsmarena_001-3

gsmarena_002-2

 

បើមើលតាមរូបភាពខាងលើ ទាំងលក្ខណៈពិសេស និងរូបរាងគឺវាដូចទៅនិងស្មាតហ្វូនកំពូល Huawei Mate 8 អញ្ចឹង ដូច្នេះវាអាចជា version មួយទៀតរបស់ Mate 8 ដែរ ។ ហើយប្រសិនបើពាក្យចចាមអារាមដែលចេញពីប្រទេសចិនជាការពិត នោះវាគឺជា Mate 8 មួយម៉ូដែលផ្សេងទៀត ដែលបំពាក់អេក្រង់ Force Touch (3D Touch) ។

ប្រសិនបើអ្នកបានរំលឹកឡើងវិញពី Huawei Mate S វាបានបំពាក់រួចទៅហើយនូវអេក្រង់ pressure sensitive (ការដឹងពីសំពាធការសង្កត់តិចឬខ្លាំង)មួយនេះ ហើយវានិងធ្វើអោយបច្ចេកវិទ្យានេះកាន់តែល្អប្រសើរជាងមុនសំរាប់ម៉ូដែលថ្មីនេះ ។

បច្ចុប្បន្ននេះវាគ្មានពត៌មានអំពី Huawei eH880 នេះទេ ដែលថាវានឹងត្រូវចេញជាផ្លូវការនៅពេលណា ហើយតំលៃប៉ុន្មាននៅឡើយ ។

អានបន្ត