MENU

app
Tag Archive

4237

កម្មវិធីឥតគិតថ្លៃទាំង 5 សម្រាប់ប្រិយមិត្តគាំទ្រកីឡាបាល់ទាត់

កីឡា, បច្ចេកវិទ្យា

24/08/2016

លោកអ្នកបានដឹងរួចមកហើយថាកីឡាគឺជាវិស័យមួយដែលមនុស្សគ្រប់គ្នាចូលចិត្តលេង និងហាត់ដើម្បីសុខភាព ហើយបាល់ទាត់គឺជាកីឡាមួយដ៏ពេញនិយមបំផុតនៅលើពិភពលោក។ សំរាប់ថ្ងៃនេះក្រុមការងារ Khmerlife.style នឹងលើកយកកម្មវិធីបាល់ទាត់ឥតគិតថ្លៃទាំង 5 នូវលើស្មាតហ្វូនមកបង្ហាញ។

 

1 . Yahoo Sports

Yahoo Sports គឺជាកម្មវិធីកីឡាដែលមានកីឡាជាច្រើននៅក្នុងនោះដូចជា NBA, NFL, Soccer -ល-។ អ្នកក៏អាច Sign-in ជាមួយគណនី Yahoo បានទៀតផង មិនតែប៉ុណ្ណោះអ្នកអាចដាក់សញ្ញាផ្កាយលើកីឡា ក្រុម ឬការប្រកួត ដែលជាជម្រើសរបស់អ្នកដែលចង់តាមដាន ដើម្បីទទួលបាននូវពត៌មានថ្មីទាក់ទងនឹងជម្រើសរបស់អ្នកបានផងដែរ។

IMG_4847 2

លើសពីនេះទៅទៀតអ្នកអាចកំណត់ការជូនដំណឹងសម្រាប់ក្រុមដែលអ្នកតាមដានឲ្យកម្មវិធីនេះផ្តល់ជា notification ដូចជា៖ 3 ម៉ោងមុនការប្រកួត, ការចាប់ផ្តើមប្រកួត, ការបិតការប្រកួត, Full-time, យុទ្ធសាស្ត្រការប្រកួត (Line-up), ពាក់កណ្តាលការប្រកួត, និងការទាត់ចូលទីនីមួយៗ។

IMG_4846

កម្មវិធី Yahoo Sports នេះមានឲ្យទាញយកបានតាមរយៈ App Store សម្រាប់ iOS និង Play Store សម្រាប់ Android

 

2 . theScore

theScore គឺជាកម្មវិធីកីឡាដែលទទួលបាននូវពត៌មានជាច្រើនយ៉ាងដែលទាក់ទងនឹងការប្រកួតដោយលម្អិត ជាមួយនិងពិន្ទុច្បាស់លាស់ និងការផ្តល់ដំណឹងទាន់ហេតុការពីក្រុម ឬកីឡាករផ្សេងៗដែលអ្នកតាមដាន (follow) ។

IMG_4848

អ្វីដែលពួកខ្ញុំចូលចិត្តក្នុងកម្មវិធីនេះក្រៅពីការផ្តល់ពត៌មានជាច្រើនយ៉ាង យ៉ាងលម្អិតនោះគឺការរចនាងងឹតរបស់កម្មវិធីនេះដែលមិនធ្វើឲ្យចាំងភ្នែកចំពោះអ្នកដែលមើលបាល់ពេលយប់ក្នុងបន្ទប់បិតភ្លើង។

IMG_4850

កម្មវិធី theScore នេះមានឲ្យទាញយកបានតាមរយៈ App Store សម្រាប់ iOS និង Play Store សម្រាប់ Android

 

3 . Onefootball

OneFootball គឺជាកម្មវិធីបាល់ទាត់ដែលបង្ហាញ និងផ្តល់ដំណឹងពីបាល់ទាត់ដូចជា ការបន្តផ្ទាល់នូវពិន្ទុ, ពត៌មានបាល់ទាត់, និង Highlight, ការប្រកួត កីឡាករ និង ក្លឹប, ការទិញលក់កីឡាករ -ល-។ ដោយសារកម្មវិធីនេះត្រូវបានអភិវឌ្ឍឡើងសម្រាប់តែកីឡាបាល់ទាត់តែមួយគត់មិនដូចកម្មវិធីទាំងពីរខាងលើដែលគ្រប់ដណ្តប់លើកីឡាយ៉ាងច្រើននោះ យើងអាចឃើញថាកម្មវិធីនេះមានភាពសាមញ្ញជាងកម្មវិធីខាងលើ។ ម៉្យាងវិញទៀតយើងអាចសង្កេតឃើញថាការរចនារបស់កម្មវីធីនេះគឺផ្តោតទៅ style បាល់ទាត់ជាពេញទំហឹង។

IMG_4851

អ្នកអាចជ្រើសរើសក្រុមបាល់ទាត់ដែលអ្នកចង់តាមដានបាន ហើយអ្នកអាចជ្រើសរើសឲ្យកម្មវីធីនេះបញ្ជូន notification ដែលអ្នកចង់ទទួលបានហើយក៏អាចដកចេញនូវព្រឹត្តិការណ៍ក្នុងការប្រគួតដែលអ្នកមិនចង់បានផងដែរ។

IMG_4852

កម្មវិធី Onefootball នេះមានឲ្យទាញយកបានតាមរយៈ App Store សម្រាប់ iOS និង Play Store សម្រាប់ Android

 

4 . FIFA

FIFA គឺជាកម្មវិធីរក្សាកាលបរិច្ឆេទជាមួយ ការបន្តផ្ទាល់នូវពិន្ទុមកពីជុំវិញពិភពលោក ពត៌មានកីឡាទាន់ហេតុការ, រូបថត, វីដេអូ, បទសំភាសន៍ និងអ្វីៗពិសេសពីគេហទំព័រ FIFA ។ ពួកខ្ញុំយល់ថាកម្មវិធីនេះគឺជាកម្មវិធីដែលមានការរចនាបែបទំនើបជាងគេក្នុងចំណោមកម្មវិធីទាំង 5 ក្នុងអត្ថបទនេះ។ ហើយដោយសារតែកម្មវិធីនេះជាកម្មវីធីផ្លូវការរបស់សមាគមន៍បាល់ទាត់ FIFA ដែលជាអ្នកចាត់ចែង World Cup ខ្ញុំចូលចិត្តប្រើកម្មវិធីនេះជាងគេពេលដែលខ្ញុំកំពុងទស្សនា World Cup។

IMG_4855

អ្នកក៏អាចជ្រើសរើសទទួលពត៌មានបន្តផ្ទាល់ទាក់ទងនឹងក្រុមកីឡាដែលអ្នកពេញចិត្តផងដែរ។

IMG_4856

លើសពីនេះទៅទៀតបើអ្នកមានចុះឈ្មោះក្នុងគេហទំព័រ FIFA.com នោះអ្នកអាចចូលរួមក្នុងការ chat នៅពេលដែលការប្រកួតកំពុងដំណើរការទៀតផង។ មុខងារនេះគឺជាមុខងារដ៏ល្អមួយសម្រាប់អ្នកដែលមើលបាល់តាមទូរទស្សន៍ម្នាក់ឯង។ អ្វីដែលពួកខ្ញុំសង្កេតឃើញនោះគឺការ chat នេះមានភាពពេញនិយមយ៉ាងខ្លាំងបំផុតក្នុងអំឡុងការប្រកួត World Cup ដោយមានមនុស្សជាច្រើនពីគ្រប់ប្រទេសជុំវិញពិភពលោកចូលរួមការ chat នេះ។

 

កម្មវិធី FIFA នេះមានឲ្យទាញយកបានតាមរយៈ App Store សម្រាប់ iOS និង Play Store សម្រាប់ Android។ ហើយអ្នកអាចចុះឈ្មោះជាសមាជិក fifa.com តាមទំព័រនេះ

 

5 . Premier League (PL)

Premier League (PL) គឺជាកម្មវិធីថ្មីមួយដែលទើបតែត្រូវបានបញ្ចេញជាកម្មវិធីផ្លូវការក្នុងខែនេះដោយសមាគមន៍បាល់ទាត់ឈ្មោះនេះ បាល់ទាត់ក្នុងក្របខណ្ឌអង់គ្លេសដែលផ្តល់ពី ការគ្រប់គ្រងក្រុម, បន្តផ្ទាល់ការប្រកួតពេញលេញ, លទ្ធផល, តារាងសម្រាប់ការប្រកួតទាំងអស់របស់ PL, បង្ហាញទម្រង់លេងគ្រប់កីឡាករនៅក្នុង PL, 25 ឆ្នាំនៃស្ថិតិលម្អិត សម្រាប់ក្លឹបនិងកីឡាករ ។

IMG_4858

ដោយសារកម្មវីធីនេះត្រូវបានរៀបរាងដោយអ្នកចាត់ចែងការប្រគួតផ្លូវការ យើងឃើញថាការរចនាក្នុងកម្មវិធីនេះឆ្លុះបញ្ចាំងទៅលើ Premier League ទាំងស្រុង។ រួមជាមួយពត៌មានយ៉ាងលំអិតទៀតនោះធ្វើឲ្យកម្មវិធីនេះគឺជាជម្រើសល្អបំផុតសម្រាប់អ្នកដែលមើលតែ Premier League តែមួយគត់ដោយមិនទស្សនា League អ្វីផ្សេងពីនេះ។

IMG_4859

កម្មវិធី Premier League នេះមានឲ្យទាញយកបានតាមរយៈ App Store សម្រាប់ iOS និង Play Store សម្រាប់ Android

 

 

ក្នុងចំណោមកម្មវិធីទាំងអស់នេះតើកម្មវិធីមួយណាដែលអ្នកយល់ថាល្អជាងគេ? ហេតុអ្វីទើបអ្នកជ្រើសរើសយកកម្មវីធីនោះ? សូមប្រាប់ពួកយើងឲ្យដឹងតាម comment section នៅខាងក្រោម។

អានបន្ត

996

Music Memos កម្មវិធី iPhone និង iPad ថ្មីដែលផលិតដោយ Apple ផ្ទាល់

បច្ចេកវិទ្យា

28/01/2016

បន្ទាប់ពី កម្មវិធីដែល Apple ចេញសំរាប់ធ្វើបទចំរៀង និង ធ្វើភ្លេង ដែលមានឈ្មោះថា Garage band និង Logic pro X ដែលល្បីក្នុងពិភពលោកថាជាកម្មវិធីដែលល្អ ឥឡូវនេះ Apple បានរៀបរាងបញ្ចេញនូវ កម្មវិធីមួយទៀតដែល ប្រើសំរាប់ធ្វើបទចំរៀងដែលនោះ មានឈ្មោះថា Music Memos។ តើ Music Memos មានអ្វីខ្លះដែលគួរចាប់អារម្មណ៍ និង ល្អយ៉ាងណានោះ​ចូរស្វែងយល់ជាមួយគ្នា។

apple-music-memo-lead

Music memos ស្មើនឹងពាក្យ music + memos ដែលបកប្រែថា ចំរៀង និង ការកត់ត្រាទុក ដូចដែលឈ្មោះរបស់វាអញ្ចឹង គឺវាមានតួនាទីសំរាប់ កត់ត្រាថតទុកនូវចំរៀងដែលអ្នកលេង ដូចជាអ្នកលេងហ្គីតា​ ឬ ព្យាណូ និង​ឧបករណ៍ផ្សេងៗ ដែលអ្នកកំពុងមានគំនិតចង់តែង សំរាប់ទុកសរសេរ​ នៅថ្ងៃក្រោយ ឬ កំពុងតែលេងនូវចំរៀងដែលមានហើយ ។ ការថតទុករបស់វាមានសភាពច្បាស់ល្អ គុណភាពខ្ពស់ រក្សាគុណភាពដើម។

សំរាប់អ្នកដែលចង់ថតចង្វាក់ចំរៀងដែលខ្លួនតែង ដោយស្រួលមិនចាំបាច់លេងផងសរសេរផង ដដែលៗ អ្នកអាចយក Music memos មកថតក៏បាន ព្រោះវាអាចថត រួមជាមួយនិងអាចស្គាល់អាគ័រដោយខ្លួនវាបានទៀតផង។ វាអាចដឹងចង្វាក់អ្នកមានប៉ុន្មានក្នុង1នាទី អាចដឹងពីប្រភេទនៃចង្វាក់ដែលអ្នកលេង ហើយអ្នកអាចសរសេរអត្ថន័យចំរៀងនៅក្នុងនោះបានតែម្តង។

memosfinal1_2040.0

បន្ទាប់ពីថតចប់អ្នកអាចបន្ថែមនូវ ចង្វាក់ស្គរ ឬ បាស់ ដែលមាននៅក្នុងកម្មវិធីនោះស្រាប់ គឺវាអូតូម៉ាទិកតែម្តង។ ម្យ៉ាងវិញទៀត កម្មវិធីនេះអាចប្រើជំនួសឧបករណ៍វាស់សំលេង ហ្គីតា របស់អ្នក (Tuner)​ ការវាស់របស់វាគឺផ្ចិតផ្ចង់ និង ល្អបំផុត។ ក្រោយពីអ្នកបាន ថតចប់ អ្នកអាចបញ្ជូនវាទៅ Apple music ឬ Soundcloud និង អ្នកអាចរក្សារទុកសំរាប់ថតសំលេងច្រៀងបន្ថែមទៀតជាមួយ Garage band ឬ Logic pro X ។

logic-music-memos

ជាចុងក្រោយគ្រាន់តែជាការបន្ថែមខ្លះៗ សំរាប់ការថតសំលេង ហ្គីតា ឬ ព្យាណូ អ្នកគួរតែថតពី មីក្រូហ្វូនរបស់កាស ឬ មីក្រូហ្វូនក្រៅពីទូរស័ព្ទ ទើបអាចជួយអ្នកកុំអោយ ថតដោយជាមួយនឹង ខ្យល់។ ជារួម កម្មវិធីនេះគឺសំរាប់អ្នក ដែលចូលចិត្តតែងបទចំរៀង ហើយមិនសូវយករបស់ច្រើនតាមខ្លួន តែ iPhone ឬ iPad និង ហ្គីតាមួយដើមអ្នកអាចតែងបទចំរៀងមួយយ៉ាងងាយស្រួល។ កម្មវិធីនេះអាចទាញយកដោយមិនគិតលុយ ពី App Store។

 

អានបន្ត