MENU

ក្រុមហ៊ុន Samsung ត្រូវបានបញ្ចប់ការសហការជាមួយ Apple ដោយជំនួសដោយក្រុមហ៊ុន TSMC ក្នុងការផលិត iPhone 7 Processors

នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុន Samsung ត្រូវបានក្រុមហ៊ុន Apple បញ្ឈប់គំរោងការផលិត iPhone processors ប៉ុន្តែជាក់ស្តែងគឺដោយសារក្រុមហ៊ុននេះមិនអាចតាមទាន់ជាមួយនឹងបច្ចេកវិទ្យា processor របស់ក្រុមហ៊ុន TSMC ដូច្នេះនៅក្នុងឆ្នាំនេះក្រុមហ៊ុន Samsung គឺនឹងមិនផលិត processor ឲ្យក្រុមហ៊ុន Apple នោះទេ។ ក្រុមហ៊ុន Apple បានផ្តល់ឱ្យក្រុមហ៊ុន TSMC នូវកិច្ចសន្យាពេញសិទ្ធិសម្រាប់ការផលិត iPhone 7 processor ជំនាន់ក្រោយហើយត្រូវបានគេរំពឹងថាវាជា A10 chip។

 

9889c3fa77c400d6c3587e00d8e66120

 

មូលហេតុដែលធ្វើឲ្យក្រុមហ៊ុន TSMC ស្ថិតនៅលើតារាងកំពូលនៃជំរើសរបស់ Apple គឺដោយសារសមត្ថភាពរបស់ខ្លួនជាមួយនឹងបច្ចេកវិទ្យាផលិតបន្ទះឈីប 10-nanometer ដូច្នេះវាហាក់បីដូចជាសមហេតុសមផលក្នុងការដើរតួនាទីនៅក្នុង iPhone SoC ជំនាន់ក្រោយ។ បន្ទះឈីប 10-nanometer នឹងធ្វើឱ្យវាមានទំហំតូចជាងមុននិងកំលាំងកាន់តែខ្លាំងដែលមានន័យថាក្រុមហ៊ុន Apple អាចនឹងធ្វើឱ្យ iPhone ស្តើងជាងមុនដោយគ្មានប៉ះពាល់ដល់ថាមពលថ្មឡើយ។ ជាការពិតណាស់ដែលថាអ្នកប្រើប្រាស់ភាគច្រើនចង់ឲ្យ iPhone មានកម្រាស់ដដែល (ឬ ក្រាស់ជាងមុន ) ប្រសិនបើវាមានថាមពលថ្មល្អប្រសើរជាងនេះ ប៉ុន្តែសំរាប់ក្រុមហ៊ុន Apple តែងតែចង់អភិវឌ្ឍន៍ស្មាតហ្វូនរបស់ខ្លួនឲ្យកាន់តែស្រាល់ និង ស្តើងទៅៗទៅវិញ។

យើងនៅមិនទាន់មានដំណឹងផ្សេងអំពី iPhone 7 ឬ បន្ទះឈីប A10 ទេ ហើយ iPhone ជំនាន់ក្រោយគឺមិនត្រូវបាន គេរំពឹងថានឹងប្រកាសរហូតដល់ខែកញ្ញានោះដែរ។

Comments Off on ក្រុមហ៊ុន Samsung ត្រូវបានបញ្ចប់ការសហការជាមួយ Apple ដោយជំនួសដោយក្រុមហ៊ុន TSMC ក្នុងការផលិត iPhone 7 Processors បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន