MENU

តើអ្នកគួរ Jailbreak iPhone, iPad, និង iPod Touch របស់អ្នកឬក៏អត់?

តើអ្នកគិតថាការ Jailbreak ទូរស័ព្ទ iPhone ឬ iPad របស់អ្នក នឹងអាចផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិដល់អ្នកយ៉ាងណាខ្លះ? Jailbreak ទូរស័ព្ទ iPhone, iPad ឬ iPod របស់អ្នកមានន័យថាអ្នកនឹងមានសិទ្ធិកែប្រែ និងធ្វើនូវអ្វីដែលក្រុមហ៊ុន Apple ធ្លាប់បានដាក់កម្រិតលើការប្រើប្រាស់ឧបករណ៏ Apple របស់អ្នក។ បើសិនជាអ្នកធ្លាប់ ឬកំពុងប្រើ iPhone, iPad ឬក៏ iPod Touch ដែលត្រូវបាន jailbreak នោះអ្នកនឹងបានដឹងខ្លះៗនូវផលប្រយោជន៍ និងផលវិបត្តិរបស់វា។ ក្នុងអត្ថបទនេះ ខ្ញុំនឹងធ្វើការបកស្រាយអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការ jailbreak ឧបករណ៍ Apple របស់អ្នក ហើយក្រោយពីនេះ អ្នកនឹងអាចសម្រេចចិត្តដោយខ្លួនឯងបានថាតើគួរតែ jailbreak ឧបករណ៍ Apple របស់អ្នក ឬក៏អត់។

iOS-9-Jailbreak-main

 

គុណសម្បត្តិ ឬផលប្រយោជន៍នៃការ Jailbreak

  • អ្នកអាចមានសិទ្ធិធ្វើអ្វីគ្រប់យ៉ាងទៅលើឧបករណ៍ Apple របស់អ្នកដូចជាអាចដោនឡោដនូវ apps ជាច្រើន ដែលមិនមាននៅក្នុង App Store ឬក៏ iTune Store តាមរយៈ Cydia។
  • អ្នកអាចកែប្រែនូវអ្វីៗជាច្រើននៅលើ iPhone, iPad ឬ iPod របស់អ្នកឲ្យមើលទៅមានភាពប្លែកអារម្មណ៍ដូចជា ផ្លាស់ប្តូរ themes, icon, wallpaper, ឬក៏ សម្លេង, ដាក់បន្ថែមនូវ add-ons, បន្ថែមនូវ Khmer Keyboard និងអ្វីជាច្រើនទៀតនៅក្នុង iPhone ឬ iPad របស់អ្នកដោយដោនឡោដ apps ទាំងនោះពីក្នុង Cydia។
  • មានកម្មវិធីនៅក្នុង Cydia ជាច្រើនដែលអាចទាញយកបានដោយឥតគិតថ្លៃ ដែលអ្នកត្រូវចំណាយថវិកាដើម្បីទិញកម្មវិធីនោះពីក្នុង App Store។
  • អ្នកក៏អាចស្វែងរក apps ដើម្បីធ្វើឲ្យឧបករណ៍ Apple របស់អ្នកដើរលឿនបានផងដែរដូចជា apps ដែលអាចបិទអ្វីដែលអ្នកមិនប្រើ និងមិនត្រូវការនៅក្នុងប្រព័ន្ធ iPhone ឬ iPad របស់អ្នក បើសិនជាអ្នកចេះមើលពីប្រភពរបស់ Apps ទាំងនោះដែលអ្នកដោនឡោដពីក្នុង Cydia ឲ្យបានច្បាស់នោះ តែបើអ្នកមិនចេះនោះទេវានឹងអាចទៅជាផលវិបត្តិវិញជាមិនខាន។

 

iPhone_5S_JAILBREAK

 

cydia-logo

Cydia App Logo

 

គុណវិបត្តិ ឬផលផលវិបត្តិនៃការ Jailbreak

  • ការ jailbreak អាចធ្វើឲ្យ iPhone, iPad ឬ iPod របស់អ្នកងាយរងគ្រោះដោយសារ Malware ដែលអ្នកអាចនឹងដោនឡោដមកជាប់ជាមួយ apps ពីក្នុង Cydia ដោយចៃដន្យ និងដោយអ្នកមិនបានដឹង។ មានពត៌មានជាច្រើនដែលទាក់ទងនឹង Malware នៅក្នុងទូរស័ព្ទដែលបង្កប់ក្នុងកម្មវិធីដែលអ្នកប្រើប្រាស់មានទាញយកមកពី Cydia បានលួចយក Login របស់អ្នក Jailbreak ទូរស័ព្ទរបស់ពួកគេ។ ដូចជាពត៌មានមួយនេះដែលកើតឡើងនៅចុងខែមុន ដែលទាក់ទិននឹង Malware បានលួចយកទិន្ន័យ Apple Account របស់អ្នកប្រើប្រាស់ជាង 225,000 នាក់។
  • ក្រោយពី Jailbreak ឧបករណ៍ Apple របស់អ្នកនឹងអស់ warranty ហើយបើមានអ្វីខុសប្រក្រតីកើតឡើងលើ iPhone ឬ iPad របស់អ្នក នោះក្រុមហ៊ុន Apple នឹងមិនទទួលខុសត្រូវជួសជុលជូនអ្នកទេ។
  • អ្នកនឹងមិនអាច update iOS ក្នុងiPhone ឬ iPad របស់អ្នកបានទេ តែបើអ្នកចង់ update ទៅ version ថ្មី នោះអ្នកនឹងត្រូវ jailbreak ឧបករណ៍ Apple របស់អ្នកម្តងទៀត និងដោនឡោដ apps ដែលអ្នកបានដោនឡោដតាម Cydia សារជាថ្មីម្តងទៀត តែវាមិនប្រាកដថានឹងមានដំណើរការនោះទេ។
  • អ្នកនឹងមិនដឹងថា iPhone ឬ iPad របស់អ្នកមានសុវត្ថិភាពប៉ុណ្ណានោះទេ ក្រោយពីបាន jailbreak វារួចហើយ។ នៅក្នុង Cydia នៅមិនសូវមាន apps Anti-Virus ច្រើនសម្រាប់ iOS នោះទេ រីឯ apps Anti-virus ដែលមានស្រាប់នោះក៏នៅមានកម្រិតនៅឡើយ។
  • Apps នៅក្នុង Cydia មិនមានការត្រួតពិនត្យរកមើលភាពមិនប្រក្រតីដូចនៅក្នុង App Store របស់ Apple ទេ។ ដូច្នេះកម្មវិធីជាច្រើនគឺមិនត្រូវតាមគោលការណ៍ណែនាំដែលបានណែនាំដោយ Apple ដូចនេះមានកម្មវិធីជាច្រើននៅក្នុង Cydia ដែលជាកម្មវិធីគ្មានសុវត្ថិភាព។
  • App ជាច្រើននៅក្នុង Cydia មិនបានទទួលការ Update ញឹកញាប់ទេ។ ដូច្នេះមុខងាថ្មីៗនិងការផ្លាស់ផ្តូរដែលអាចរកឃើញក្នុងកម្មវិធីផ្លូវការក្នុង App Store គឺមិនទាន់មានក្នុង Cydia នោះទេ។

121814hackingNG

 

កាលពីមុនយើងឃើញថាហេតុផលធំបំផុតរបស់បងប្អូនខ្មែរយើង Jailbreak ឧបករណ៍របស់ពួកគាត់ដើម្បីអាចបញ្ចូលអក្សរខ្មែរនិង Keyboard ខ្មែរ។ ប៉ុន្តែក្រោយពី iOS7 បានភ្ជាប់មកជាមួយអក្សខ្មែរជាស្រាប់និងអ្នកអាចទាញយក Keyboard ខ្មែរពីក្នុង App Store បានដោយឥតគិតថ្លៃមកពួកយើងឃើញថាមានមនុស្សមួយចំនួនធំបានបែមកប្រើ iOS ដើមវិញ។

ហេតុផលទីពីរគឺគេមិនចាំបាច់ប្រើ Credit Card ដើម្បីទិញកម្មវិធីពីក្នុង Cydia ដូចក្នុង App Store ទេ ដោយពួកគាត់មិនមាន Credit Card ឬមិនចង់ចំណាយលុយ។ យើងឃើញថា App ភាគច្រើនដែលអ្នកត្រូវការប្រើសព្វថ្ងៃគឺជា Free Apps ដែលមិនចាំបាច់ទិញនោះទេ រីឯកម្មវិធីដែលអ្នកត្រូវទិញវិញ ការទិញកម្មវិធីគឺជាការគាំទ្រអ្នកសរសេរកម្មវិធីឲ្យបន្តការអភិវឌ្ឈន៍កម្មវិធីរបស់ពូកគេបន្តទៀត ម៉្យាងទៀតអ្នកអាចពិចារណាប្រៀបធៀបថាតើអ្នកចង់ទិញកម្មវិធីដោយចំណាយប្រាក់តិចតួចដូចដើម ឬចង់ប្រើកម្មវិធីនោះដោយឥតគិតថ្លៃប៉ុន្តែអាចប្រឈរមុខជាមួយការ Update យឺតយ៉ាវជាមួយនឹង Malwares ដែលអាចលួចទិន្ន័យរបស់អ្នក? ការចំនិញប្រាក់បន្តិចបន្ទួចជាមួយនឹងសុវត្ថិភាពរបស់ឧបករណ៍អ្នកតើអ្នកជ្រើសយកមួយណា?

សរុបសេចក្តីមក ក្រោយពីបានដឹងនូវផលប្រយោជន៍ និងផលវិបត្តិនៃការ jailbreak ហើយនោះ ការសម្រចចិត្តថាគួរ jailbreak ឧបករណ៍ Apple របស់អ្នកឬក៏អត់នោះ គឺស្ថិតនៅលើអ្នក។ បើអ្នកត្រូវការលក្ខណៈពិសេសៗទាំងនោះបន្ថែម និងមិនខ្វល់ ឬមានវិធីការពារពីផលប៉ះពាល់ខាងលើ អ្នកគួរ jailbreak តែបើអ្នកខ្វល់ពីសុវត្ថភាពរបស់ទិន្នន័យអ្នក និងបានពេញចិត្តជាមួយនឹងអ្វីដែលក្រុមហ៊ុន Apple បានផ្ដល់ឲ្យអ្នករួចជាស្រេចហើយនោះ អ្នកមិនចាំបាច់ jailbreak នោះទេ។

Comments (0) បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន