MENU

sport car
Tag Archive

2494

Lamborghini បានប្រកាសថានឹងបំពាក់ម៉ូទ័រអាគុយហាយប្រ៊ីត (Plug-in hybrid) នៅក្នុងម៉ូដែល SUV Urus

យានយន្ត

03/01/2017

កាលពីមួយរយៈមុន យើងទាំងអស់គ្នាតែងធ្លាប់បានឃើញរួចមកហើយ ពីការបែកធ្លាយរូបភាពខ្លះៗរបស់រថយន្ត Lamborghini ប្រភេទ SUV នេះហើយ ក្រៅពីនោះក៏មានលេចចេញនូវពាក្យចចាមអារាម ដែលថាក្រុមហ៊ុននេះ កំពុងនឹងទ្រាមផលិតរថយន្ត ដែលដើរដោយម៉ាស៊ីនអគ្គីសនីផងដែរ។ សម្រាប់ពេលឥឡូវនេះ  ពត៌មានទាំងអស់នេះបានក្លាយជាការពិតហើយ។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

បើតាមពត៌មានពីប្រធានក្រុមហ៊ុនផលិតរថយន្តស្ព័រលំដាប់កំពូលមួយនេះបានឲ្យដឹងថា យើងទាំងអស់គ្នា នឹងបានឃើញការផលិតរថយន្តប្រភេទអគ្គីសនីដំបូងបំផុតរបស់ពួកគេ​ក្នុងពេលឆាប់ៗខាងមុខនេះ ហើយ ដោយវាត្រូវបានគេដាក់ឈ្មោះឲ្យថា LAMBORGHINI URUS។ បន្ថែមពីលើនេះទៀត គាត់ក៏បានបង្ហើបឲ្យដឹងពីប្រភេទម៉ាំស៊ីនដែលនឹងត្រូវបំពាក់នៅក្នុងរថយន្ត ប្រភេទ SUV នេះផងដែរ ដោយវានឹងត្រូវដំណើរការជាមួយនឹងថាមពលអគ្គីសនី ដែលបានមកពីម៉ូទ័រអាគុយហាយប្រ៊ីត បូករួមបន្ថែមជាមួយនឹងប្រភេទម៉ាស៊ីនសាំង twin turbo V8 ដែលមានទំហំ 4.0 លីត្រ ដោយម៉ូដែលនេះ ត្រូវបានផលិតឡើងដើម្បីធ្វើការប្រកួតប្រជែងដណ្តើមយកទីផ្សារប្រភេទរថយន្ត SUV ប្រណិត ជាមួយនឹងរថយន្តម៉ូដែល​ Bentayga របស់ Bentley។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រថយន្ត LAMBORGHINI URUS ត្រូវបានគេរំពឹងទុកថា នឹងចាប់ផ្តើមដាក់លក់នៅក្នុងឆ្នាំ 2018 ខាងមុខនេះ។ សម្រាប់តំលៃនៅលើទីផ្សាររបស់វា យើងនៅមិនទាន់ដឹងនៅឡើយនោះទេ ប៉ុន្តែវាអាចប្រហែលនឹងដាក់លក់នៅក្នុងតំលៃប្រហាក់ប្រហែលនឹង $210,000 ដុល្លាសហរដ្ឋអាមេរិក ហើយសម្រាប់ការផលិតដើម្បីផ្គត់ផ្គង់ទីផ្សារពិភពលោក គឺមានកំណត់ត្រឹមតែ 3,000 គ្រឿងក្នុងមួយឆ្នាំតែប៉ុណ្ណោះ។

អានបន្ត

2824

មូលហេតុបង្កឲ្យរថយន្តឆាបឆេះ និងវិធីបង្ការ

យានយន្ត, សង្គម

20/12/2016

បញ្ហាភ្លើងឆេះ ឬអគ្គីភ័យ គឺជាបញ្ហាមួយដ៏ធំ ដោយនៅពេលដែលវាកើតឡើង វាតែងបង្កឲ្យមានការខូចខាតយ៉ាងច្រើន ទាំងទ្រព្យសម្បត្តិ និងអាយុជីវិត។ ប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ននោះទេ​ វាអាចកើតមានឡើងគ្រប់ពេល និងគ្រប់ទីកន្លែង មិនថាទោះជានៅផ្ទះ ឬក៏នៅក្នុងរថយន្តក៏ដោយ។

បើយើងប្រៀបធៀបរថយន្ត ទៅនឹងផ្ទះ យើងអាចនិយាយបានថារថយន្តងាយនឹងទទួលរងការឆាបឆេះ ជាងផ្ទះទៅទៀត នោះគឺដោយសារតែនៅក្នុងរថយន្តសំបូរទៅដោយខ្សែរភ្លើង ដែលមានចរន្ត និងគ្រឿងដែលផ្ទុកទៅដោយប្រេង និងសាំង ម៉្លោះហើយ មានពេលខ្លះទោះបីជាគ្រឿងតូចតាចនៅក្នុងរថយន្ត ដូចជាអំពូលជាដើម ក៏អាចបង្កឲ្យមានភ្លើងឆាបឆេះផងដែរ។ សម្រាប់ខាងក្រោមនេះគឺជាមូលហេតុ ដែលអាចបង្កឲ្យមានភ្លើងឆាបឆេះរថយន្ត៖

 

ការប៉ះទង្គិចធ្ងន់ធ្ងរ

ការប៉ះទង្គិចគ្នាធ្ងន់ធ្ងរនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុមួយដែលតែងតែបណ្តាលឲ្យមានការឆេះ ឬផ្ទុះរថយន្ត។ ទាំងអស់នេះ គឺដោយសារតែនៅពេលរថយន្តទទួលសំពាធខ្លាំងក្លាពីការប៉ះទង្គិចគ្នា វាអាចនឹងធ្វើឲ្យមានការលេចធ្លាយធុងសាំង ឬក៏ដាច់ខ្សែរភ្លើង ដែលវាអាចបង្កឲ្យមានជាអគ្គីភ័យតែម្តង។

រូបភាពពីគេហទំព័រ edmunds.com

 

ការលេចប្រេង ឬបញ្ហាឆ្លងចរន្តភ្លើង

អគ្គីភ័យនឹងកើតមានឡើង នៅពេលដែលយើងយកប្រេង ឬសាំង មកបូកជាមួយនឹងផ្កាភ្លើង ឬចរន្តភ្លើង។ បញ្ហាលេចធ្លាយប្រេង ឬបញ្ហាឆ្លងចរន្តភ្លើង គឺជារឿងមួយដែលតែងកើតមានជាញ៉ឹកញ៉យទៅលើរថយន្ត ដោយបញ្ហាទាំងនេះអាចកើតមានឡើងដោយសារអាយុការរបស់រថយន្ត ការមិនបានថែរក្សាររថយន្តឲ្យត្រឹមត្រូវ ការកែច្នៃរថយន្តឲ្យខុសពីស្តង់ដា ឬក៏បណ្តាលមកពីបញ្ហាខុសបច្ចេកទេសផ្សេងទៀតជាដើម។ មានករណីមួយចំនួនធំនៃការឆេះរថយន្ត សុទ្ធតែបណ្តាលមកពីការលេចប្រេង និងបញ្ហាឆ្លងចរន្តភ្លើងនេះតែម្តង។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

 

ការកើនកំដៅហួសហេតុរបស់សម្បកស៊ីម៉ាំង Catalytic Converters

រាល់ពេលដែលរថយន្តចាប់ផ្តើមដំណើរការ ប្រព័ន្ធស៊ីម៉ាំងរបស់រថយន្តក៏ចាប់ផ្តើមបង្កើនកំដៅ ក្តៅទៅៗដូចគ្នា។ នៅពេលដែលរថយន្តរបស់អ្នកមានអាយុកាលចាស់ពេក ឬក៏ធ្លាប់ត្រូវបានកែច្នៃខុសបច្ចេកទេស នៅត្រង់ចំណុចមួយចំនួនដូចជាបាតក្រោមរថយន្ត និងកាងអាចត្រូវបានរលាយ និងឆាបឆេះដោយសារកំដៅសម្បកស៊ីម៉ាំង Catalytic Converters នេះ ដែលវាអាចបង្កជាគ្រោះអគ្គីភ័យដល់រថយន្តរបស់អ្នកផងដែរ។

រូបភាពពីគេហទំព័រ edmunds.com

 

ការកើនឡើងហួសកម្រឹតនៃកំដៅរថយន្ត

តើអ្នកធ្លាប់ដែលចាប់អារម្មណ៍ទៅលើនាឡិការកំដៅរថយន្តដែរឬទេ? នៅពេលដែលម៉ាស៊ីនរថយន្តមានកំដៅខ្លាំងហួសកម្រឹតនោះ វាអាចធ្វើឲ្យសារធាតុរាវមួយចំនួន​នៅក្នុងរថយន្ត ដូចជាទឹករក្សារកំដៅរថយន្ត ចាប់ផ្តើមពុះក្តៅខ្លាំង ហើយលេចចេញមកក្រៅ។ ម៉្យាងទៀត ប្រសិនបើសារធាតុរាវទាំងនោះ ទៅប៉ះនឹងផ្នែកផ្សេងៗរបស់រថយន្ត វាអាចនឹងធ្វើឲ្យមានការឆាបឆេះបាន។

រូបភាពពីគេហទំព័រ edmunds.com

 

ការជក់បារីនៅក្នុងរថយន្ត

បើតាមស្តាប់ទៅ វាដូចជាមិនសូវជាគ្រោះថ្នាក់ប៉ុន្មានទេមែនទេ? ប៉ុន្តែប្រសិនបើអ្នកបានទុកចោលកន្ទុយបារី ដែលកំពុងឆេះនៅលើពូក ឬនៅលើព្រុំរថយន្ត ដោយមិនដឹងខ្លួន តើអ្នកអាចប្រាប់បានទេថានឹងមានរឿងអ្វីកើតឡើងបន្ទាប់?

រូបភាពពីគេហទំព័រ edmunds.com

 

វិធីបង្ការមិនឲ្យរថយន្តឆាបឆេះ

ភាគច្រើននៃករណីភ្លើងឆេះរថយន្ត អាចត្រូវបានទប់ស្កាត់បាន ប្រសិនម្ចាស់រថយន្តគ្រប់រូបយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ និងទៀងទាត់។ ប៉ុន្តែមិនមែនម្ចាស់រថយន្តគ្រប់រូប សុទ្ធតែមានពេលវេលា និងប្រាក់ច្រើនសម្រាប់ការត្រួតពិនិត្យឲ្យបានញ៉ឺកញាប់នោះទេ ដែលជាហេតុធ្វើឲ្យយើងអាចទុកវាចោល រហូតមានពេលខ្លះយើងអាចភ្លេចថាយើងត្រូវត្រួតពិនិត្យអ្វីខ្លះទៀតផង។

ដូចនេះ វិធីសាស្ត្រដ៏ល្អបំផុត គឺការត្រួតពិនិត្យរថយន្ត នៅរាល់ពេលផ្លាស់ប្តូរប្រេងម៉ាស៊ីន ដោយភាគច្រើននៃរថយន្ត សុទ្ធតែមានកាលវិភាគថែរក្សារ និងត្រួតពិនិត្យ រថយន្តយ៉ាងត្រឹមត្រូវពីអ្នកជំនាញរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យទៅតាមកាលវិភាគឲ្យបានទៀងទាត់ អាចជួយកាត់បន្ថយហានិភ័យទៅនឹងបញ្ហាអគ្គីភ័យ និងបញ្ហាម៉ាស៊ីរថយន្ត មួយចំនួនទៀតយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះ អ្វីដែលសំខាន់នោះ គឺយើងទាំងអស់គ្នាគួរតែយកចិត្តទុកដាក់ទៅលើនាឡីការស្ទុងកំដៅរថយន្ត ប្រសិនបើនាឡិការនេះបង្ហាញថារថយន្តរបស់អ្នកកំពុងតែក្តៅខ្លាំងពេកនោះ អ្នកមិនគួរបង្ខំបើកបរវាតទៅទៀតនោះទេ អ្នកគួរតែឈប់សម្រាកបន្តិច ដើម្បីឲ្យកំដៅរបស់ម៉ាស៊ីនថយចុះមកធម្មតាវិញ។ ហើយបើសិនជាអ្នកធ្វើដំណើរផ្លូវឆ្ងាយ អ្នកគួរតែឆែកមើលរថយន្តរបស់អ្នកឲ្យបានម៉ត់ចត់ មុននឹងចេញដំណើរ អ្នកអាចស្វែងយល់ថាតើអ្នកគួឆែកមើលអ្វីខ្លះមុននឹងចេញដំណើរផ្លូវឆ្ងាយបានក្នុងអត្ថបទមួយទៀតដោយចុច ទីនេះ

 

 

អានបន្ត

3595

រថយន្តទាំង 10 ដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងឆ្នាំ 2016

យានយន្ត

28/11/2016

ជារៀងរាល់ឆ្នាំក្រុមហ៊ុនរថយន្តម៉ាកល្បីៗ នៅជុំវិញពិភពលោកតែងផលិតរថយន្តប្រណិតៗជាច្រើនដើម្បីធ្វើការប្រកួតប្រជែងដណ្តើមយកទីផ្សារ និងដើម្បីបំពេញនូវរាល់តម្រូវការរបស់អតិថិជនពួកគេ។ ក្រៅពីរូបរាង បច្ចេកវិទ្យា កំលាំងល្បឿន និងប្រព័ន្ធសុវត្ថិភាព តម្លៃក៏ជាកត្តាមួយដែលធ្វើឲ្យរថយន្តទាំងអស់នេះមានភាពលេចធ្លោផងដែរ។

white-supercars-hd-car-wallpaper

រូបភាពពីគេហទំព័រ dennisnoten.com

សម្រាប់ខាងក្រោមនេះគឺជាម៉ូដែលរថយន្តទាំង 10 មានដាក់លក់នៅលើទីផ្សារដែលមានតម្លៃថ្លៃជាងគេនៅក្នុងឆ្នាំ 2016 នេះ៖

10. Hennessey Venom GT Sypder

រថយន្តម៉ូដែលដែលមានរូបរាងសិចស៊ី និងគួរឲ្យស្រឡាញ់មួយនេះ កំពុងត្រូវបានពេញនិយម និងគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកដែលស្រឡាញ់រថយន្តមកពីជុំវិញពិភពលោក។ រថយន្តម៉ូដែលនេះមានដំបូរបិទបើកយ៉ាងពិសេសមួយ ដែលជាចំណុចធ្វើឲ្យវាទទួលបានភាពល្បីល្បាញនេះ ហើយសម្រាប់តម្លៃរបស់វានោះគឺប្រមាណជា 1,100,000 ដុល្លាសហរដ្ឋអាមេរិក។

2013-venom-gt-spyder-640x427-c

រូបភាពពីគេហទំព័រ dennisnoten.com

9. Zenvo ST1

Zenvo ST1 អាចបង្កើនល្បឿនកំពូលដល់ទៅ 375 គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវបានក្រុមហ៊ុនផលិតរថយន្តដាណឺម៉ាកមួយនេះចាត់ទុកថាគឺជាម៉ូដែលរថយន្តដែលមានរូបរាងឡូយបំផុតប្រចាំក្រុមហ៊ុន។ សម្រាប់តម្លៃរបស់វាគឺប្រហាក់ប្រហែល 1,225,000 ដុល្លាសហរដ្ឋអាមេរិក។

maxresdefault

រូបភាពពីគេហទំព័រ dennisnoten.com

8. Pagani Huayra

Pagani Huayra មានភាពលេចធ្លោដោយសារតែឈ្មោះចំលែករបស់វា ដែលធ្វើឲ្យយើងមានអារម្មណ៍ដឹងពីគម្រិតល្បឿនដ៏អស្ចារ្យរបស់វាតាមរយៈឈ្មោះនេះ ដោយឈ្មោះរបស់វាគឺយកតាមព្រះនាមពីព្រះវាយោរបស់ពួកអឺរ៉ុប។ រថយន្តម៉ូដែលនេះត្រូវបានបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីន AMG- source Turbochargers V12 6.0L ជាមួយនឹងកំលាំងម៉ាស៊ីន 720 សេះ និងល្បឿនកំពូលរហូតដល់ទៅ 360 គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅលើទីផ្សារបច្ចុប្បន្នវាមានតម្លៃ 1,300,000 ដុល្លាសហរដ្ឋអាមេរិក។

rh_huayrabc-67

រូបភាពពីគេហទំព័រ dennisnoten.com

7. McLaren P1

រថយន្តនេះមានភាពល្បីល្បាញដោយសារតែប្រភេទម៉ាស៊ីនកូនកាត់របស់វា ដោយវាត្រូវបានបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីនសាំង Turbochargers V8 3.8L និងម៉ូទ័រអាគ្គីសនី ដែលមានកំលាំងថាមពលដល់ទៅ 903 សេះ។ វាមានសមត្ថភាពអាចបង្កើនសន្ទុះល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេលតែ 2.7 វិនាទីតែប៉ុណ្ណោះ ជាមួយនឹងល្បឿនកំពូល 350 គីឡូម៉ែត្រក្នុងមួយម៉ោង  ហើយសម្រាប់តម្លៃរបស់វានោះគឺប្រមាណជា 1,350,000 ដុល្លាសហរដ្ឋអាមេរិក។

01-mclaren-p1-mso-geneva-1

រូបភាពពីគេហទំព័រ dennisnoten.com

6. Koenigsegg Agera R

វាគឺជាប្រភេទរថយន្តប្រណាំងដ៏កំពូលមួយ ដែលមានល្បឿនកំពូល 378 គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងតម្លៃ 1,600,000 ដុល្លាសហរដ្ឋអាមេរិក។ បន្ថែមពីលើនេះអ្នកក៏អាចបង្កើនល្បឿនកំពូលដល់ទៅ 434 គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរជាមួយនឹងជម្រើសម៉ូដែលមានកំណត់ Koenigsegg One ដែលមានតម្លៃថ្លៃជាងម៉ូដែល Koenigsegg Agera R ធម្មតាប្រហែលបួនសែនដុល្លាសហរដ្ឋអាមេរិក។

tumblr_static_57cs1219aisko08o4os8scscc_640_v2

រូបភាពពីគេហទំព័រ dennisnoten.com

5. Pagani Zonda Cinque Roadster

វាគឺជាម៉ូដែលរថយន្តមានកំណត់របស់ Pagani ដែលរូបរាងខាងក្រៅរបស់វាត្រូវបានធ្វើឡើងពី លោហៈជាតិសរសៃកាបូន និងត្រូវបានបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីន AMG- source Turbochargers V12 6.0L ដែលមានកំលាំងថាមពល 678 សេះ។ វាមានសមត្ថភាពអាចបង្កើនសន្ទុះល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេលតែ 3.4 វិនាទីតែប៉ុណ្ណោះ ជាមួយនឹងល្បឿនកំពូល 350 គីឡូម៉ែត្រក្នុងមួយម៉ោង  ហើយសម្រាប់តម្លៃរបស់វានោះគឺប្រមាណជា 1,850,000 ដុល្លាសហរដ្ឋអាមេរិក។

12810101040123171600x1060_0

រូបភាពពីគេហទំព័រ dennisnoten.com

4. Aston Martin One-77

មូលហេតុនៅពីក្រោយឈ្មោះ One-77 របស់វាគឺដោយសារតែចំនួនមានកំណត់ត្រឹមតែ 77 គ្រឿងរបស់វា។ រថយន្តម៉ូដែលនេះមានតួររថយន្តខាងក្រៅធ្វើពីលោហៈជាតិសរសៃកាបូន និងត្រូវបានបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីនសាំង V12 7.3L ដែលមានកំលាំងថាមពល 750 សេះ។ វាមានសមត្ថភាពអាចបង្កើនសន្ទុះល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេលតែ 3.4 វិនាទីតែប៉ុណ្ណោះ ជាមួយនឹងល្បឿនកំពូល 355 គីឡូម៉ែត្រក្នុងមួយម៉ោង  ហើយសម្រាប់តម្លៃរបស់វានោះគឺប្រមាណជា 1,850,000 ដុល្លាសហរដ្ឋអាមេរិក។

2009 Aston Martin One-77 top car rating and specifications

រូបភាពពីគេហទំព័រ dennisnoten.com

3. Bugatti Veyron Super Sport

Bugatti Veyron Super Sport គឺជាប្រភេទរថយន្តស្ព័រកំពូលមួយក្នុងចំណោមប្រភេទរថយន្តស្ព័រម៉ាកល្បីៗដទៃ ដោយវាត្រូវបានបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីន W16 8.0L មានកំលាងម៉ាស៊ីន 1,200 សេះ និងល្បឿនកំពូល 415 គីឡូម៉ែត្រក្នុងមួយម៉ោង។ វាអាចបង្កើនល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេលតែ 2.5 វិនាទីតែប៉ុណ្ណោះ ហើយសម្រាប់តម្លៃរបស់វាវិញនោះគឺប្រមាណជា 2,400,000 ដុល្លាសហរដ្ឋអាមេរិក។

546b6ce5a3f84_-_2011-bugatti-veyron-164-super-sport-1-lg

រូបភាពពីគេហទំព័រ dennisnoten.com

2. Lykan Hypersport

ប្រិយមិត្តទាំងអស់គ្នាប្រហែលជាធ្លាប់បានស្គាល់រថយន្តនេះរួចមកហើយ តាមរយៈរឿង Fast and Furious 7 ដោយរថយន្តនេះគឺជាប្រភេទរថយន្តផលិតមានកំណត់ មានត្រឹមតែ 7 គ្រឿង នៅលើលោកនេះតែប៉ុណ្ណោះ ជាមួយនឹងតម្លៃ 3,400,000 ដុល្លាសហរដ្ឋអាមេរិក ក្នុងមួយគ្រឿង។ វាត្រូវបានគេបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីន Twin Turbochargers Flat 6 engine របស់ Porsche ដែលមានកំលាំង 750 សេះ។ វាមានសម្ថភាពអាចបង្កើនល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ដោយចំណាយរយៈពេល 2.5 វិនាទី ជាមួយនឹងល្បឿនកំពូលអាចបានដល់ទៅ 395 គីឡូម៉ែត្រក្នុងមួយម៉ោង។

lykan-hypersport-7-690x420

រូបភាពពីគេហទំព័រ dennisnoten.com

1. Lamborghini Veneno

ជាមួយនឹងតម្លៃ 4,500,000 ដុល្លាសហរដ្ឋអាមេរិក បានធ្វើឲ្យរថយន្តម៉ូដែលនេះទទួលបានតំណែងជារថយន្តដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងឆ្នាំ 2016 នេះ។ វាគឺជាប្រភេទរថយន្តផលិតមានកំណត់ ដោយវាត្រូរបានគេផលិតតែ 3 តែប៉ុណ្ណោះសម្រាប់ក្នុងមួយឆ្នាំៗ។ វាគឺជារថយន្តដែលដំណើរការដោយប្រភេទម៉ាស៊ីន V12 6.5L ជាមួយនឹងកំលាំង 750 សេះ មានសមត្ថភាពអាចបង្កើនល្បឿនពី0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ដោយចំណាយរយៈពេល 2.9 វិនាទី និងមានល្បឿនកំពូលអាចបានដល់ទៅ 355 គីឡូម៉ែត្រក្នុងមួយម៉ោង។

lamborghini-veneno

រូបភាពពីគេហទំព័រ dennisnoten.com

អានបន្ត

វត្តមានរបស់រថយន្ត Mercedes-Maybach S650 Cabriolet ជាមួយនឹងតម្លៃចាប់ពីពីរសែនដុល្លាជាង

យានយន្ត

18/11/2016

តើប្រីយមិត្តទាំងអស់គ្នាធ្លាប់ដឹងដែរឬទេថា ក្រុមហ៊ុនផលិតរថយន្ត Mercedes ក៏មានម៉ូដែលរថយន្តដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្ត Roll-Royce និង Bentley ផងដែរ នោះគឺប្រភេទរថយន្ត Mercedes ត្រកូល Maybach ហើយសម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុននេះក៏បានអភិវឌ្ឍន៍នូវម៉ូដែលទ្វារពីរសម្រាប់ Maybach ទៀតផងដែរ ដែលវាមានឈ្មោះថា  Mercedes-Maybach S650 Cabriolet ។ តាមការបង្ហាញរបស់ Mercedes បានឲ្យដឹងថា រថយន្តម៉ូដែល Maybach S650 Cabriolet នឹងត្រូវបានគេផលិតក្នុងចំនួនត្រឹមតែ 300 គ្រឿងតែប៉ុណ្ណោះ ពោលវាគឺជាម៉ូដែលពិសេសមានកំណត់របស់ Mercedes។

2017-mercedes-maybach-s650-cabriolet-103-1-876x535

រូបភាពពីគេហទំព័រ edmunds.com

2018-mercedes-maybach-s650-cabriolet-front-end-1

រូបភាពពីគេហទំព័រ edmunds.com

សម្រាប់ម៉ូដែលមានចំនួនកំណត់នេះ គឺមានរូបរាងខុសប្លែកពីម៉ូដែល S-Class ធម្មតារបស់ Mercedes-benz នៅត្រង់ចំណុចមួយចំនួនដូចជា នៅក្នុងរថយន្ត Maybach S650 Cabriolet មានដំបូលបិទបើកបានដោយស្វ័យប្រវត្តិ (convertible roof) ដោយគំរបរបស់ដំបូលនេះ ត្រូវបានផលិតឡើងដោយប្រភេទឈើប្រណីត បូករួមនឹងការលម្អរជាមួយនឹងស្លាកសញ្ញា Maybach ផងដែរ។ ក្រៅពីនេះកាងខាងមុខរបស់វា ក៏ត្រូវបានគេធ្វើការរចនាម៉ូដថ្មី ជាមួយនឹងការប្រើប្រាស់បន្ថែមនូវប្រភេទលោហៈក្រូម៉េនៅត្រង់ចំណុចខាងក្រោមនៃកាង និងចំណុចពិសេសមួយទៀតនោះ គឺនៅត្រង់យ៉ាន់រថយន្តម៉ូដថ្មី មានរូបរាងដូចទៅនឹងកងចាក់ ដែលមានទំហំ 20 អ៊ីញ ធ្វើឡើងពិសេសដើម្បីសម្រាប់តែរថយន្ត Maybach តែប៉ុណ្ណោះ។

2017-mercedes-maybach-s650-cabriolet-116-876x535

រូបភាពពីគេហទំព័រ edmunds.com

2017-mercedes-maybach-s650-cabriolet-109-876x535

រូបភាពពីគេហទំព័រ edmunds.com

2017-mercedes-maybach-s650-cabriolet-112-876x535

រូបភាពពីគេហទំព័រ edmunds.com

2017-mercedes-maybach-s650-cabriolet-111-876x535

រូបភាពពីគេហទំព័រ edmunds.com

Mercedes-Maybach S650 Cabriolet បានផ្តល់នូវជម្រើស option ពណ៌ និងផ្នែកខាងក្នុងរថយន្ត ចំនួន 3 ប្រភេទដល់អតិថិជនរបស់ពួកគេ។ ជម្រើសទីមួយ គឺទឹកថ្នាំរថយន្តពណ៌ក្រហមដិត ជាមួយនឹងផ្នែកខាងក្នុងមានប្រភេទពូកស្បែកពណ៌ស (porcelain white) លាយពណ៌ខ្មៅ ជម្រើសទីពីរ គឺទឹកថ្នាំរថយន្តពណ៌ខៀវ ជាមួយនឹងផ្នែកខាងក្នុងមានប្រភេទពូកស្បែកពណ៌ស (porcelain white) លាយពណ៌ត្នោត និងសម្រាប់ជម្រើសទីបី គឺទឹកថ្នាំរថយន្តពណ៌ស (diamond white) ជាមួយនឹងផ្នែកខាងក្នុងមានប្រភេទពូកស្បែកពណ៌ស (porcelain white) លាយពណ៌ខៀវ។ ក្រៅពីនេះ នៅក្នុងរថយន្តនេះក៏មានភ្ជាប់មកជាមួយផងដែរ នូវប្រភេទកាបូបយួរតូច ធំចំនួន 4 ដែលពួកវាទាំងអស់នោះត្រូវបានគេផលិតឡើងពីស្បែកប្រណិត ដូចទៅនឹងស្បែកដែលគេប្រើប្រាស់នៅលើពូករថយន្ត Maybach អញ្ចឹងដែរ។

2017-mercedes-maybach-s650-cabriolet-115-876x535

រូបភាពពីគេហទំព័រ edmunds.com

2018-mercedes-maybach-s650-cabriolet-center-console

រូបភាពពីគេហទំព័រ edmunds.com

Mercedes-Maybach S 650 Cabriolet Studioaufnahme, exklusives Reisetaschen-Set "THE AFFINITY"; Kraftstoffverbrauch kombiniert: 12,0 l/100 km; CO2-Emissionen kombiniert: 272 g/km // Mercedes-Maybach S 650 Cabriolet studio shot, exclusive travel luggage set "THE AFFINITY"; Fuel consumption combined: 12,0 l/100 km; Combined CO2 emissions: 272 g/km

រូបភាពពីគេហទំព័រ edmunds.com

រីឯសម្រាប់ប្រភេទម៉ាស៊ីនវិញ Mercedes-Maybach S650 Cabriolet ត្រូវបានគេបំពាក់មកជាមួយនូវប្រភេទម៉ាស៊ីន turbocharged V12 6.0 លីត្រ ជាមួយនឹងកំលាំង 612 សេះ ដែលមានល្បឿនកំពូល 250 គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសមត្ថភាពអាចបង្កើនល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែរយៈពេល 4 វិនាទីតែប៉ុណ្ណោះ។

2017-mercedes-maybach-s650-cabriolet-117-876x535

រូបភាពពីគេហទំព័រ edmunds.com

ការកំណត់តម្លៃជាក់លាក់ នៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ប៉ុន្តែវានឹងមានតម្លៃចាប់ពី 250,000 ដុល្លាសហរដ្ឋអាមេរិក ឡើងទៅ។

វីដេអូបង្ហាញពីរថយន្ត Mercedes-Maybach S650 Cabriolet៖

អានបន្ត

3179

សារៈប្រយោជន៍នៃកន្ទុយត្រី ឬ rear spoiler ដែលមាននៅខាងក្រោយរថយន្តរបស់លោកអ្នក

យានយន្ត

30/10/2016

កន្ទុយត្រី ឬ rear spoiler គឺជាឧបករណ៍ម៉្យាងដែលមាននៅលើសឹងតែគ្រប់ប្រភេទរថយន្តទៅហើយ មិនថាតែសម្រាប់ពពួកប្រភេទរថយន្តស្ព័រប្រណាំងនោះឡើយ យើងក៏អាចឃើញវានៅលើប្រភេទរថយន្តជាលក្ខណៈទេសចរណ៍មួយចំនួនទៀតផងដែរ ដូចជា  ប្រភេទរថយន្ត sedan ទ្វា4  ប្រភេទរថយន្ត SUV និងប្រភេទរថយន្ត Pickup ជាដើម។ យើងអាចរកកន្ទុយត្រី ឬ rear spoiler នៅត្រង់ចំណុចខាងលើនៃគូថក្រោយរបស់រថយន្ត ( សម្រាប់ប្រភេទរថយន្ត sedan ទ្វា4 និងប្រភេទរថយន្តស្ព័រប្រណាំង) និងនៅត្រង់ដំបូលខាងក្រោយនៃរថយន្ត (សម្រាប់ប្រភេទរថយន្ត SUV និងប្រភេទរថយន្ត Pickup)។

22554596683_119f56fc52

រូបភាពពីគេហទំព័រ edmunds.com

នៅលើទីផ្សារនាពេលបច្ចុប្បន្ន យើងអាចស្វែងរកឧបករណ៍កន្ទុយត្រី ឬ rear spoiler បានជាច្រើនម៉ូដែលទៅតាមចំណង់ចំណូលចិត្តរបស់ម្ចាស់រថយន្ត ដោយឧបករណ៍កន្ទុយត្រី ត្រូវបានគេបែងចែកជា 3 ប្រភេទធំៗ៖

  • Pedestal Spoiler

គឺជាឧបករណ៍កន្ទុយត្រីខ្នាតកណ្តាល ឬធម្មតា មួយប្រភេទដែលភាគច្រើនមាននៅលើគូថក្រោយនៃរថយន្តប្រភេទស្ព័រទ្វាពីរ ដូចជារថយន្តម៉ូដែល Ford Mustang  និង Chevrolet Camaro….. ជាដើម និងម៉ូដែលរថយន្ត ប្រភេទ SUV មួយចំនួនទៀតផងដែរ។  ឧបករណ៍កន្ទុយត្រីប្រភេទនេះអាចជួយបង្កើនភាពស្រស់ស្អាត និងបង្កើនលំនឹងដល់រថយន្តរបស់អ្នក។

me-2013-mustang-gt-05_1035

រូបភាពពីគេហទំព័រ edmunds.com

2016-camaro-transformers-s-1024x768

រូបភាពពីគេហទំព័រ edmunds.com

nissan-juke-r-rear-wing

រូបភាពពីគេហទំព័រ edmunds.com

  • Lip Spoiler

ជាប្រភេទឧបករណ៍កន្ទុយត្រីម៉្យាងដែលមានរាងតូចជាងប្រភេទខ្នាតកណ្តាល។ ភាគច្រើនវាត្រូវបានបំពាក់នៅប្រភេទរថយន្ត sedan 4 ដូចជាម៉ូដែល TOYOTA Camry និង Lexus GS ជាដើម។

new-2017-toyota-camry-seautomatic-11144-15252630-3-1024

រូបភាពពីគេហទំព័រ edmunds.com

lexus-gsf-hero

រូបភាពពីគេហទំព័រ edmunds.com

  • Wings

វាគឺជាប្រភេទឧបករណ៍កន្ទុយ ដែលយើងតែងឃើញមាននៅលើគូទក្រោយនៃប្រភេទរថយន្តប្រណាំង ឬប្រភេទរថយន្ត Super car ដោយឧបករណ៍កន្ទុយត្រីមួយប្រភេទនេះមានរូបរាងធំជាង និងធ្ងន់ជាង ប្រភេទទាំងពីរខាងលើ ហើយវាក៏ជាឧបករណ៍មួយដ៏ចាំបាច់ដល់ប្រភេទរថយន្តប្រណាំងទាំងនេះ ក្នុងការបង្កើនទម្ងន់សម្រាប់ទប់លំនឹង នៅពេលបើកបរ និងបត់បែនជាមួយល្បឿនលឿនផងដែរ។

audi-r8-gt3-race-car-2-big

រូបភាពពីគេហទំព័រ edmunds.com

2015-porsche-918-spyder-spoiler-3

រូបភាពពីគេហទំព័រ edmunds.com

 

អញ្ចឹង! តើឧបករណ៍កន្ទុយត្រី ឬ rear spoiler មានអត្ថប្រយោជន៍  និងដំណើរការដោយរបៀបណា?

ក្រៅពីបង្កើនសោភ័ណភាពដល់រថយន្តរបស់យើង រាល់ប្រភេទ និងទីតាំងបំពាក់ផ្សេងៗគ្នានៃឧបករណ៍កន្ទុយត្រី ឬ rear spoiler នៅលើរថយន្តអាចផ្តល់នូវផលវិជ្ជមានផ្សេងៗគ្នាដល់ដំណើរការរថយន្តរបស់យើង។ តែ ទោះបីជាយ៉ាងណាក្តី  រថយន្តភាគច្រើនត្រូវបានបំពាក់មកជាមួយនូវឧបករណ៍កន្ទុយត្រីនេះ ដើម្បីទទួលបាននូវចរន្តខ្យល់ដែលល្អប្រសើរជាងមុន ទាំងនៅលើ និងជុំវិញរថយន្តក្នុងពេលបើកបរ ពោលគឺការបង្កើនបាននូវលំនឹងមួយដ៏ល្អសម្រាប់ការបត់បែននៅពេលបើកបរក្នុងល្បឿនលឿន។

img1

រូបភាពពីគេហទំព័រ edmunds.com

ភាគច្រើនរថយន្តតែងតែជួបប្រទះបញ្ហា នៅពេលដែលបើកបរនៅក្នុងល្បឿនលឿន មូលហេតុគឺដោយសារតែការកើនឡើងនៃចរន្តខ្យល់ខ្លាំងហួសហេតុធ្វើឲ្យរថយន្តហើរ និងហើប ដែលវាជាហេតុបង្ករអោយមានគ្រោះថ្នាក់ខ្ពស់នៅពេលដែលរថយន្តធ្វើការបត់ ឬបួងចង្គោត ហើយវាអាចបង្ករឲ្យរថយន្តបាត់បង់ម្ចាស់ការ និងប៉ើងចេញពីផ្លូវបាន។ ដូចនេះ អ្នកផលិតរថយន្តបានបំពាក់ឧបករណ៍កន្ទុយត្រី ដើម្បីបង្ការ ឬកាត់បន្ថយរាល់បញ្ហាខាងលើនេះ ពីព្រោះកន្ទុយត្រីនឹងដើរតួនាទីជារនាំងទុប ឬផ្ទុកចរន្តខ្សល់ ដែលមានច្រើនហួសហេតុ រួចបម្លែងវាទៅជាទម្ងន់ ដើម្បីទុបរថយន្តមិនឲ្យហើរ និងមានលំនឹងល្អនៅពេលធ្វើការបត់បែន ឬផ្លាស់ប្តូរគន្លងផ្លូវ។

អានបន្ត

5845

រថយន្តស្ព័រ ប្រណាំង ដែលមានម៉ាស៊ីនដំណើរការដោយថាមពលអ៊ីដ្រូសែន ជាមួយនឹងតម្លៃ 2.5 លានដុល្លា

យានយន្ត

01/09/2016

កាលពីខែមិនាកន្លងទៅនេះ នៅក្នុងកម្មវិធីពិពណ៌តាំងបង្ហាញរថយន្ត នៃទីក្រុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រុមហ៊ុនរចនាម៉ូដ និងផលិតរថយន្តស្ព័រ ប្រណាំង Pininfarina របស់អ៊ីតាលី បានដាក់តាំងបង្ហាញនូវ រថយន្តស្ព័រ ប្រណាំង គម្រូមួយប្រភេទរបស់ខ្លួន មានឈ្មោះថា H2 Speed ដែលមានម៉ាស៊ីនដំណើរការដោយថាមពលអ៊ីដ្រូសែន ហើយសំរាប់ពេលបច្ចុប្បន្ននេះ រថយន្តប្រភេទដដែលនេះផងដែរ ត្រូវបានក្រុមហ៊ុនចាប់ផ្តើមគ្រោងនឹងធ្វើការផលិតសាកល្បងហើយ។

Untitled-4

រូបភាពពីគេហទំព័រ edmunds.com

Untitled-1

រូបភាពពីគេហទំព័រ edmunds.com

Untitled-7

រូបភាពពីគេហទំព័រ edmunds.com

ទោះបីជាតម្លៃរបស់រថយន្តនេះ អាចមានតម្លៃទៅដល់ 2.5 លានដុល្លា ក្នុងមួយគ្រឿងក៏ដោយ ក៏ប៉ុន្តែសំរា់បក្រុមហ៊ុន Pininfarina វិញ គឺមានជំនឿយ៉ាងម៉ុតមាំថា នឹងមានអតិថិជនជាច្រើន គាំទ្រផលិតផលអភិវឌ្ឍន៍ថ្មីមួយនេះ។ ដោយជំហានដំបូង សម្រាប់ប្រភេទរថយន្តប្រណាំង ក្រុមហ៊ុននឹងធ្វើការផលិតម៉ូដែលចំនួន 10 ប្រភេទផ្សេងៗគ្នា ហើយសម្រាប់ការផលិតសាកល្បង នឹងចាប់ផ្តើមធ្វើឡើងនៅក្នុងឆ្នាំក្រោយនេះ ជាមួយនឹងការយកមក ធ្វើតេស្តបើកបរលើផ្លូវ ជាលើកដំបូងនៅក្នុងឆ្នាំបន្ទាប់។

Untitled-6

រូបភាពពីគេហទំព័រ edmunds.com

សម្រាប់ផ្នែកម៉ាស៊ីន រថយន្តម៉ូដែលនេះនឹងដំណើរការដោយម៉ូទ័រអគ្គិសនីមួយគូ ទទួលថាមពលពីអាគុយដែលប្រើប្រាស់អ៊ីដ្រូសែន ដែលអាចផ្តល់កម្លាំងថាមពលយ៉ាងហោចណាស់ 500 សេះ ទៅដល់ប៉ុងក្រោយនៃរថយន្ត ហើយសម្រាប់សន្ទុះល្បឿនរបស់វាវិញ គឺអាចបង្កើនល្បឿន ពី 0-100 គម/ម៉ ត្រឹមរយៈពេលតែ 3.4 វិនាទីតែប៉ុណ្ណោះ ហើយវាអាចមានសមត្ថិភាពបង្កើនល្បឿនកំពូលដល់ទៅ 300 គម/ម៉ ឯណោះ។

ក្នុងពេលបច្ចុប្បន្ននេះ យើងអាចនិយាយបានថា រថយន្តស្ព័រ ប្រណាំង H2 Speed របស់ក្រុមហ៊ុន Pininfarina គឺជារថយន្តដែលមានសមត្ថិភាពខ្ពស់បំផុត ក្នុងចំណោមរថយន្តដែលមានម៉ាស៊ីនដំណើរការដោយថាមពលអ៊ីដ្រូសែន ពោលគឺវាមានល្បឿនលឿនជាង រថយន្ត Toyota Mirai ទៅទៀត ដែលមានល្បឿនកំពូលត្រឹមតែ 178 គម/ម៉ តែប៉ុណ្ណោះ។

អានបន្ត

2352

ទម្លាប់អាក្រក់នៅពេលបើកបរមួយចំនួន ដែលអាចបង្ករឲ្យយើងមានគ្រោះថ្នាក់ចរាចរណ៍

យានយន្ត, សង្គម

05/06/2016

នៅពេលដែលយើងធ្វើដំណើរដោយការបើកបរនៅលើដងផ្លូវ យើងទាំងអស់គ្នាតែងតែចង់ឲ្យការធ្វើដំណើរនោះពោរពេញទៅដោយសេចក្តីសុខ និងសុវត្ថិភាព ដូចនេះការបើកបរដោយប្រុងប្រយ័ត្នគឺជាកត្តាដ៏សំខាន់មួយដែលជួយឲ្យយើងទៅដល់គោលដៅដោយសុវត្ថិភាព។

Lamborghini-Aventador-crash-1

មានពេលខ្លះ យើងមិនអាចកំណត់ ឬគ្រប់គ្រងគ្រោះថ្នាក់ទាំងអស់នោះបានទេ ដោយវាអាចនឹងកើតមាននៅលើខ្លួនយើងក្នុងពេលណាមួយបាន។ ប៉ុន្តែមានគ្រោះថ្នាក់មួយចំនួនទៀតដែលយើងអាចទប់ស្កាត់មិនឲ្យវាកើតឡើងបាន ប្រសិនបើយើងទាំងអស់គ្នាចេះគោរពច្បាប់ចរាចរណ៍ និងអាចជម្រុះបាននូវរាល់ទម្លាប់អាក្រក់ដែលយើងតែងតែប្រព្រឹត្តនៅពេលដែលកាន់ចង្កូតរថយន្ត។

សំរាប់ខាងក្រោមនេះគឺជាទម្លាប់អាក្រក់នៅពេលបើកបរមួយចំនួន ដែលអាចបង្ករឲ្យយើងមានគ្រោះថ្នាក់ចរាចរណ៍ ៖

ទម្លាប់ប្រើប្រាស់ទូរស័ព្ទដៃ

ការមានទម្លាប់ប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលកាន់ចង្កូតរថយន្ត គឺជារឿងមួយដ៏គ្រោះថ្នាក់បំផុត ពីព្រោះវាអាចរំខានដល់អារម្មណ៍ប្រុងប្រយ័ត្នរបស់យើងនៅពេលបើកបរ។ បើសិនជាទូរស័ព្ទដៃរបស់អ្នកជាម៉ូដែល ដែលមិនមានបច្ចេកវិទ្យាឥតខ្សែរនោះ វានឹងតម្រូវឲ្យអ្នកសម្លឹងមើលវា ក្នុងការចុចលេខ ឬទទួលទូរស័ព្ទ ហើយទោះបីជាអ្នកមានប្រើប្រាស់បច្ចេកវិទ្យាឥតខ្សែរក៏ដោយ ការឆ្លើយឆ្លងទូរស័ព្ទនៅពេលបើកបរក៏ជាទង្វើមួយដែលរំខានដល់អារម្មណ៍ប្រុងប្រយ័ត្នរបស់យើងនៅពេលបើកបរផងដែរ។ ដូចនេះនៅអំឡុងពេលបើបរ អ្នកគួរតែកុំសូវរវល់ពីទូរស័ព្ទដៃរបស់អ្នកខ្លាំងពេក។

texting-driving

 

ទម្លាប់បត់មិនប្រើប្រាស់ភ្លើងស៊ីញ៉ូឆ្វេង ស្តាំ

បើយើងមិនបានឲ្យសញ្ញាទៅអ្នកដ៏ទៃ តើមាននរណាម្នាក់អាចដឹងថាយើងនឹងបត់ទៅខាងណានោះ? ការផ្លាស់ប្តូរខ្សែរផ្លូវបើកបរ ឬការបត់ដោយមិនមានផ្តល់ជាភ្លើងសញ្ញា គឺជាអំពើមួយដែលមិនគោរពដល់អ្នកដ៏ទៃ ដោយវាអាចបង្ករគ្រោះថ្នាក់ដល់ពួកគេទៀតផង។

turn-signal-mirror_100389852_m

 

ទម្លាប់បើកបរក្នុងពេលអត់ងងុយ ឬស្រវឹងស្រា

ថ្ងៃនេះមិនមានរឿងអ្វីកើតឡើងចំពោះអ្នក តែវាមិនប្រកត់ថា ការមានទម្លាប់បែបនេះនឹងមិនបង្ករគ្រោះថ្នាក់ដល់អ្នកនៅថ្ងៃមុខនោះទេ ( សូមកុំប្រមាថជីវិតអ្នកដ៏ទៃដោយការបើកបររបស់អ្នក)។ ទាំងការបើកបរក្នុងពេលអត់ងងុយ និងការបើកបរក្នុងពេលស្រវឹង គឺសុទ្ធសឹងជាទម្លាប់មួយដ៏អាក្រក់ និងគ្រោះថ្នាក់បំផុត។ នៅពេលដែលយើងអត់ងងុយ ឬស្រវឹងស្រា វានឹងធ្វើឲ្យប៉ះពាល់ដល់សមត្ថិភាពបើកបរ និងភាពប្រុងប្រយ័ត្នរបស់យើងយ៉ាងខ្លាំង ដោយពេលខ្លះយើងអាចនឹងគេងលក់ដោយពុំដឹងខ្លួន។ ដូចនេះដើម្បីជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍យើងគប្បីផ្លាស់ប្តូរអ្នកបើកបរដែលមានស្មារតីល្អ ឬជំនួសដោយ ការប្រើប្រាស់មធ្យោបាយធ្វើដំណើរជាមួយនឹងរថយន្តឈ្នួលវិញ។

Driver fatigue

453034945

 

ទម្លាប់បន្ថែមល្បឿននៅពេលភ្លើងលឿង

វាជាការពិតណាស់ដែលថា ភ្លើងលឿងគឺជាសញ្ញាមួយឲ្យអ្នកបើកបរបន្ថយល្បឿន និងទ្រាមខ្លួនឈប់សំរាប់ភ្លើងក្រហម ប៉ុន្តែមានបុគ្គលមួយចំនួនបានចាត់ទុកភ្លើងសញ្ញានេះគឺជាឳកាសមួយសំរាប់ធ្វើការបន្ថែមល្បឿនដើម្បីឲ្យជៀសផុតពីការឈប់ស្តុបទៅវិញ។ នេះគឺជាទម្លាប់មួយដ៏អាក្រក់ និងគ្រោះថ្នាក់បំផុត ពីព្រោះពួកគេអាចជួបនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរ ដោយសារតែការយល់ខុស និងភាពប្រញាប់ ជាមួយនឹងការប្រថុយប្រថានដ៏ហួសហេតុរបស់ពួកគេ។

yellow-light

 

ទម្លាប់មិនគោរពស្លាកសញ្ញាចរាចរណ៍

នៅពេលដែលអ្នកឃើញស្លាកសញ្ញាបន្ថយល្បឿន ឬស្លាកសញ្ញាថាឈប់ តើអ្នកនៅតែបន្ថែមល្បឿនរថយន្តរបស់អ្នកទៀតមែនដែល ឬទេ? នៅពេលដែលគេ ប្រើប្រាស់ស្លាកសញ្ញាចរាចរណ៍នៅត្រង់ចំណុចណាមួយគឺសុទ្ធតែមានមូលហេតុ ដូចនេះទោះបីជាអ្នកមិនឃើញនរណាម្នាក់នៅជុំវិញអ្នកក៏ដោយ ក៏អ្នកគួរតែគោរពស្លាកសញ្ញាទាំងនោះដែរ ព្រោះអ្នកពុំអាចដឹងច្បាស់ថាយើងនឹងមាននរណាម្នាក់ឆ្លងកាត់ទីនេះ ឬមួយក៏មិនមាននោះទេ។

Priority

 

ទម្លាប់បើកបរហួសល្បឿនកំណត់

ខ្ញុំជឿថា អ្នកបើកបរគ្រប់គ្នាសុទ្ធតែធ្លាប់បានប្រព្រឹត្ត ឬមានទម្លាប់បើកបរហួសល្បឿនកំណត់ ម្តងម្កាលដែរ ប៉ុន្តែទោះបីជាយើងពុំទាន់បានជួបគ្រោះថ្នាក់អ្វីនៅឡើយក្តី ក៏វាមិនមានន័យថាទម្លាប់បែបនេះគឺជារឿងមួយដែលត្រឹមត្រូវ ឬមានសុវត្ថិភាពនោះទេ។ ការបើកបរហួសល្បឿនកំណត់គឺជាកត្តាមួយដ៏ធំបំផុតដែលបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយល្បឿននៃការបើកបររបស់អ្នកកាន់តែលឿន អត្រា  និងហានិភ័យនៃការជួបគ្រោះថ្នាក់ចរាណ៍របស់អ្នកក៏មានខ្ពស់ផងដែរ។

overspeed

អានបន្ត

2453

វិធីសាស្ត្រក្នុងការកំចាត់ក្លឹនស្អុយចេញពីម៉ាស៊ីនត្រជាក់រថយន្ត

យានយន្ត, សង្គម

26/05/2016

នៅរាល់ពេលដែលអ្នកបើកម៉ាស៊ីនត្រជាក់រថយន្តរបស់អ្នកឡើង តើអ្នកមានអារម្មណ៍ថាធំក្លឹនមិនល្អ ដូចជាស្អុយ ឬក៏ធំក្លឹនដូចធូលី ដែលឬទេ? ប្រសិនបើអ្នកមានធំក្លឹន នោះមានន័យថាប្រព័ន្ធម៉ាស៊ីនត្រជាក់របស់អ្នកអាចមានបញ្ហាហើយ។

អញ្ចឹង! តើហេតុអ្វីបានជាប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្តខ្ញុំមានធំក្លឹន?

មានមូលហេតុជាច្រើន ដែលបណ្តាលឲ្យប្រព័ន្ធម៉ាស៊ីនត្រជាក់របស់អ្នកមានក្លឹនមិនល្អ តែភាគច្រើននៃក្លឹនមិនល្អនោះគឺកើតមានឡើងដោយសារទំលាប់នៃការប្រើប្រាស់ម៉ាស៊ីនត្រជាក់របស់យើងទាំងអស់គ្នាតែម្តង។ រាល់ពេលដែលយើងធ្វើការប្រើប្រាស់នូវម៉ាស៊ីនត្រជាក់ ប្រព័ន្ធម៉ាស៊ីនត្រជាក់តែងតែបង្កើតបាននូវជាតិទឹក ដោយនៅពេលដែលជាតិសំណើមទាំងអស់នោះបានលាយលំគ្នាជាមួយនឹងធូលី ដី មេរោគ ជាតិពុល និងបាក់តេរី វានឹងបង្កើតបានជាពពួកផ្សឹតដែលអាចប៉ះពាល់ដល់សុខភាព និងផ្តល់ក្លឹនមិនល្អ ដែលបញ្ចេញមកតាមរយៈប្រព័ន្ធខ្យល់ម៉ាស៊ីនត្រជាក់រយន្តរបស់យើង។

d5d901583d8b7fc2c1c4fa34405018db

 

ដូចនេះដើម្បីកាត់បន្ថយនូវបញ្ហាទាំងនេះ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួន អាចជួយអ្នកក្នុងការកំចាត់ក្លឹនស្អុយចេញពីម៉ាស៊ីនត្រជាក់រថយន្ត ៖

  • ធ្វើការសំអាតដោយអ្នកជំនាញនូវប្រព័ន្ធបញ្ចេញ ឬសាយភាយធាតុត្រជាក់របស់ម៉ាស៊ីនត្រជាក់ ជាមួយនឹងផលិតផលសំអាតមេរោគ និងបាត់តេរី ( ប្រភេទផលិតផលរបស់ម៉ាស៊ីនត្រជាក់រថយន្ត)។ អ្នកអាចស្វែងរកប្រភេទផលិតផលទាំងនេះបាននៅតាមផ្សារទំនើប ឬនៅតាមហាងលក់សំភារៈរថយន្តមួយចំនួន ។
  • សំរាប់រថយន្តសេរីថ្មីមួយចំនួនគឺមានភ្ជាប់មកជាមួយនូវសន្ទះម៉ាស៊ីនត្រជាក់ ឬ air filter ដែលជាទូទៅវាមានទីតាំងស្ថិតនៅក្រោមតាបឡូខាងអ្នករួមដំណើរ (ខាងមុខ)។ តួនាទីរបស់វាគឺប្រើប្រាស់ក្នុងការទុបស្កាត់មិនឲ្យក្លឹនអាក្រក់ ឬធូលីដី ដែលជាប់តាមខ្យល់ពីខាងក្រៅចូលដល់ក្នុងរថយន្តរបស់អ្នក។ ប្រើសិនបើអ្នកពុំធ្លាប់បានធ្វើការផ្លាស់ប្តូរ air filter ម៉ាស៊ីនត្រជាក់របស់អ្នកពីមុនទេ អ្នកគួរតែធ្វើការផ្លាស់ប្តូរវាចេញ ដោយធ្វើតាមរយៈការណែនាំរបស់សៀវភៅណែនាំរថយន្ត។

cabin_air_filter

cabin-filter-808x455

 

  • ធ្វើការបាញ់សំអាត់ទៅលើប្រព័ន្ធ ឬប្រហោងស្រូបខ្យល់ចូលទៅខាងក្នុង។ ភាគច្រើននៃរថយន្តគឺមានប្រព័ន្ធស្រូបខ្យល់នេះស្ថិតនៅខាងមុខកញ្ចក់របស់រថយន្ត ពោលគឺស្ថិតនៅខាងក្រោមនៃផ្លឹតទឹកតែម្តង។ អ្នកអាចធ្វើការសំអាតវាជាមួយនឹងផលិតផលស្ព្រៃកំចាត់ក្លឹន (សំរាប់ប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្ត) ដោយជំហានដំបូងអ្នកត្រូវដំឡើងល្បឿនកង្ហារម៉ាស៊ីនត្រជាក់របស់អ្នកឲ្យដល់ល្បឿនខ្ពស់បំផុត ជាមួយនឹងសីតុណ្ហភាពត្រជាក់បំផុត ប៉ុន្តែអ្នកគួរតែពិនិត្យឲ្យបានច្បាស់ថាប៊ូតុងរក្សារខ្យល់អាកាសបរិយាកាសខាងក្នុងរថយន្ត ( recirculate) ត្រូវបានបិទ រួចអ្នកប្រើស្ព្រៃកំចាត់ក្លឹនបាញ់ទៅលើប្រព័ន្ធស្រូបខ្យល់នោះ ដោយទុកវាចោលរយៈពេល 10 នាទី។ បន្ទាប់ពី 10 នាទី អ្នកត្រូវប្រើស្ព្រៃកំចាត់ក្លឹនបាញ់ទៅលើប្រហោងបញ្ចេញខ្យល់ម៉ាស៊ីនត្រជាក់ដែលស្ថិតនៅខាងក្នុងរថយន្ត ហើយយើងត្រូវទុករថយន្តដោយពន្លត់ម៉ាស៊ីន ជាមួយនឹងការបិទឲ្យជិតនូវកញ្ចក់បង្អួចទាំងអស់ ដោយត្រូវទុកវាចោលបែបនេះរយៈពេល 20 នាទី។ ការធ្វើបែបនេះពីរទៅបីដង អាចបំបាត់នូវក្លឹនស្អុយមិនល្អ និងបាត់តេរីដែលមាននៅក្នុងរថយន្តរបស់អ្នកបាន។

maxresdefault-1-2

ac-vent-cleaner-odor-spray-for-car

 

  • គួរមានទំលាប់បិទម៉ាស៊ីនត្រជាក់ចោលរយៈពេលពី 5 ទៅ 10 នាទី មុនពេលដែលអ្នកដល់គោលដៅ ជាមួយនឹងការប្រើប្រាស់តែកង្ហារម៉ាស៊ីនត្រជាក់ ឬការប្រើប្រាស់ជំនួសនូវម៉ាស៊ីនកំដៅ ។ ការធ្វើបែបនេះគឺដើម្បីជួយដល់ការសង្ងួតជាតិទឹកទាំងឡាយដែលមាននៅក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់ ដែលជាប្រភពនៃបាត់តេរី និងពពួកផ្សឹត។

 

អានបន្ត

1993

ធ្លាប់ដឹងទេថា តើពាក្យ AMG ដែលមាននៅលើរថយន្ត Mercedes-Benz មានន័យថាដូចម៉្តេច?

យានយន្ត

16/05/2016

ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ មានរថយន្តជាច្រើនប្រភេទ និងជាច្រើនម៉ាក ដែលមានវត្តមាននៅលើដងផ្លូវ ដែលមានចរាចរណ៍ដ៏សែនមមាញឹករបស់រាជធានីមួយនេះ។ ក្នុងចំណោមនោះ Mercedes-Benz ក៏ជារថយន្តមួយប្រភេទដែលត្រូវបានប្រជាជនក្រុងភ្នំពេញនិយមបើកបរផងដែរ។ នាពេលកន្លងមក ខ្ញុំធ្លាប់បានឃើញរថយន្ត Mercedes-Benz មួយចំនួនក្រៅពីស្លាកសញ្ញាម៉ាករបស់រថយន្ត និងស្លាកលេខម៉ូដែលរថយន្តទៅ គឺមានភ្ជាប់មកជាមួយនូវស្លាកសញ្ញាមួយប្រភេទទៀតដែលមានពាក្យ AMG។ តើប្រិយមិត្តទាំងអស់គ្នាធ្លាប់បានដឹងទេថាពាក្យ AMG ដែលមាននៅលើរថយន្ត Mercedes-Benz ទាំងនោះមានន័យថាដូចម៉្តេច?

 

07-renntech

 

ស្លាកដែលមានអក្សរ AMG គឺមានប្រវត្តិបានមកពីឈ្មោះអតីតវិស្វកររថយន្តរបស់  Mercedes-Benz ពីររូប នោះគឺលោក Hans Werner Aufrecht តំណាងឲ្យអក្សរ A និងលោក Erhard Melcher តំណាងឲ្យអក្សរ M ជាមួយឈ្មោះទីកន្លែងកំណើតរបស់លោក Aufrecht នៅទីក្រុង Grossaspach ប្រទេសអាល្លឺម៉ង់ ដែលតំណាងឲ្យអក្សរ G។ ក្រោយពីការតម្លើងរថយន្ត Mercedes-Benz AMG ដំបូងបំផុតនៅក្នុងឆ្នាំ 1967 រោងចក្រតម្លើងរថយន្ត AMG របស់អ្នកទាំងពីរនេះត្រូវបានអ្នកប្រើប្រាស់រថយន្តគាំទ្រយ៉ាងខ្លាំង តាមរយៈរថយន្ត AMG ដំបូងដែលអ្នកទាំងពីរបានផលិតនោះគឺរថយន្ត Mercedes-Benz 300 SEL 6.9 AMG ដែលត្រូវបានគេទទួលស្គាល់ទាំងកំលាំងម៉ាស៊ីនរថយន្ត និងការរចនាម៉ូដ ហើយបន្ទាប់ពីឆ្នាំ 2007 មក AMG បានក្លាយជាម៉ាកដ៏ល្បីមួយរបស់ Mercedes-Benz ផងដែរ។

 

amgmodels

 

mercedes-300sel-1

 

ភាគច្រើននៃម៉ាករថយន្តល្បីៗ និងប្រណីតៗ តែងតែមានរោងចក្រតម្លើងរថយន្តកំពូលប្រចាំម៉ាករបស់ខ្លួនមួយ។ សំរាប់ Mercedes-Benz ក៏អញ្ចឹងដែរ ដោយក្រុមហ៊ុនផលិតរថយន្តមួយនេះមានរោងចក្រតម្លើងរថយន្តកំពូលប្រចាំម៉ាករបស់គេនោះគឺ AMG ឬមួយយើងអាចហៅ AMG ជាអាវុធកំពូលរបស់ Mercedes-Benz ក៏បានដែរ។

 

01-Mercedes-Benz-S65-AMG-L

 

04-Mercedes-Benz-S65-AMG-L-625x375

 

រថយន្ត Mercedes-Benz AMG និង Mercedes-Benz មានលក្ខណៈខុសគ្នា ដោយ Mercedes-Benz AMG មានរូបរាងខាងក្រៅ (មានដូចជាយ៉ាន់ និងកាងរថយន្តជាដើម) និងខាងក្នុង (ពូក និងចង្កូត មានពាក្យ AMG)  កាចជាង និងទំនើបជាង រថយន្ត Mercedes-Benz ធម្មតា ជាមួយនឹងម៉ាស៊ីនដែលមានទំហំធំជាង និងសន្ទុះល្បឿនលឿនជាង Mercedes-Benz ធម្មតាផងដែរ។

 

logo-mercedes-amg-s-l-14032

 

Mercedes-AMG S 63 4MATIC Cabriolet "Edition 130" (Fuel consumption combined: 10.4 l /100 km; combined CO2 emissions: 244 g/km; Kraftstoffverbrauch kombiniert: 10,4 l/100 km; CO2-Emissionen kombiniert: 244 g/km) Interieur: designo Exclusive Leder Nappa bengalrot/schwarz interior: designo exclusive leather nappa bengal red/black Zierteile: AMG Zierteile Carbon/ Klavierlack schwarz trim parts: AMG carbon-fibre / black piano lacquer

 

lead3-2015-mercedes-amg-c63-s-fd

 

2010-mercedes-benz-c63-amg-wheel

 

សំរាប់ពេលបច្ចុប្បន្ននេះ យើងអាចបែងចែករថយន្តដែលមានភ្ជាប់មកជាមួយនឹងអក្សរ AMG ជាពីរប្រភេទ មួយគឺរថយន្ត Mercedes-Benz AMG ពិតប្រាកដ ឬពេញលេញ ដែលមានរូបរាងខាងក្រៅទទួលបានការរចនាម៉ូដដោយរោងចក្រតម្លើងរថយន្ត AMG ផ្ទាល់ ជាមួយនឹងម៉ាស៊ីនដែលមានកំលាំងដ៏មហិមារ និងអស្ចារ្យ ដែលតម្លើងដោយរោងចក្រដដែលនេះផងដែរ។ រីឯមួយប្រភេទទៀតនោះគឺរថយន្ត Mercedes-Benz ម៉ូដែលធម្មតា ដែលមានការបំពាក់បន្ថែមជាមួយនឹងកញ្ចប់បន្ថែមរូបរាងខាងក្រៅ  ដែលមានការរចនាម៉ូដដោយរោងចក្រតម្លើងរថយន្ត AMG ប៉ុន្តែសំរាប់ម៉ាស៊ីនវិញគឺជាម៉ាស៊ីនធម្មតាដែលមានកំលាំងមធ្យមរបស់ Mercedes-Benz ។

អានបន្ត

1564

វិធីសាស្ត្រដ៏ត្រឹមត្រូវក្នុងការលាងសំអាតរថយន្តដោយខ្លួនអ្នក

យានយន្ត, សង្គម

06/05/2016

សំរាប់ម្ចាស់រថយន្តភាគច្រើន ការលាងសំអាតរថយន្តដោយខ្លួនឯងគឺជាទំលាប់មួយដ៏ល្អដើម្បីរក្សារថយន្តកុំឲ្យប្រឡាក់ និងសភាពថ្មីរបស់រថយន្តឲ្យបានយូរ។ ក្រៅពីនេះការលាងសំអាតរថយន្តជាញ៉ឹកញាប់អាចជួយឲ្យសាច់ថ្នាំរថយន្តនៅភ្លឺល្អ មិនស្រអាប់ និងអាចជួយសន្សំសន្ច័យប្រាក់យើងមួយចំនួនផងដែរ។ ថ្វីបើការលាងសំអាតរថយន្តដោយខ្លួនឯងមើលទៅហាក់បីដូចជាងាយស្រួលក្តី ក៏ប៉ុន្តែអ្នកគួរតែប្រុងប្រយ័ត្ន និងជៀសវាងនូវការធ្វើឲ្យឆ្កូតថ្នាំរថយន្ត និងធ្វើឲ្យសាច់ថ្នាំរថយន្តបាត់បង់នូវសភាពភ្លឺ ដោយសារការលាងសំអាតរថយន្តដោយខ្លួនឯងនោះ។

car20wash_l

 

សំរាប់ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលអាចជួយដល់ការលាងសំអាតរថយន្តរបស់លោកអ្នកយ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាព ៖

  • ទំលាប់នៃការលាងសំអាតរថយន្ត

ប្រសិនបើរថយន្តរបស់អ្នកត្រូវបានប្រឡាក់ដោយភក់ សាកសពសត្វល្អិត ភ្លៀងដែលមានជាតិអាស៊ីត ឬក៏លាមកចាប នោះអ្នកគួរតែរួសរាន់ក្នុងការសំអាតវាឲ្យបានកាន់តែឆាប់កាន់តែប្រសើរ។ អ្នកមិនគួរទុកវាចោលឲ្យកក ឬប្រតាកពាស់វាលពាស់ការនៅលើសាច់ថ្នាំរថយន្តនោះទេ ដោយសារសារធាតុកខ្វក់ដែលប្រឡាក់ទាំងនោះសុទ្ធតែមានផ្ទុកនូវជាតិអាស៊ីតម៉្យាងដែលអាចធ្វើឲ្យសារធាតុភ្លឺរលោង និងថ្នាំរថយន្តរបស់លោកអ្នកខូចខាតបាន។ ប្រសិនបើរថយន្តរបស់លោកអ្នកមិនបានទទួលរងនូវការប្រឡាក់អ្វីនោះទេ ជាទូទៅលោកអ្នកអាចសំអាតវាជារៀងរាល់មួយសប្តាហ៍ម្តងគឺជាទំលាប់មួយដ៏ល្អប្រសើរបំផុត។

  • សំភារៈ និងផលិតផលសំអាត

  1. សំភារៈ និងផលិតផលសំអាតគឺជាកត្តាមួយដ៏សំខាន់ក្នុងការលាងសំអាតរថយន្តដូចនេះអ្នកគួរតែជ្រើសរើសយកផលិតផលលាងសំអាតរថយន្តទាំងឡាយណាដែលតំរូវទៅតាមចំណុចរថយន្ត និងសាកសម្យជាមួយនឹងប្រភេទរថយន្តរបស់លោកអ្នក ដោយយើងអាចប្រើប្រាស់ផលិតផល ( សាប៊ូលាងរថយន្ត) ដែលសសាកសម្យទាំងនោះជាមួយនឹងអេប៉ុងដែលទុន ឬក្រណាត់ដែលធ្វើអំពីរោមចៀមសំរាប់ការជូត និងលាងសំអាតទៅលើតួរថយន្តរបស់លោកអ្នក។
  2. ហាមជាដាច់ខាតក្នុងការប្រើប្រាស់ផលិតផលផ្សេងៗដែលមិនមែនជាផលិតផលសំរាប់លាងសំអាតតួររថយន្ត ដូចជាសាប៊ូជូតផ្ទះ សាប៊ូបោកសំលៀកបំពាក់ សាប៊ូលាងចាន ឬសាប៊ូជូតកញ្ចក់ជាដើម។ ការប្រើប្រាស់ផលិតផលសំអាតផ្ទះទាំងនេះក្នុងការសំអាតរថយន្តអាចធ្វើឲ្យសាច់ថ្នាំរថយន្តបាត់បង់នូវសារធាតុភ្លឺ និងសារធាតុការពារភាពឆ្កូតបាន។
  3. លោកអ្នកគួរតែបែងចែកឲ្យច្បាស់រវាងឧបករណ៍ និងផលិតផលសំរាប់លាងសំអាតចំណុចនីមួយៗនៃរថយន្ត។ លោកអ្នកមិនគួរប្រើប្រាស់រួមគ្នានោះទេ ឧទាហរណ៍ លោកអ្នកមិនត្រូវប្រើប្រាស់អេប៉ុងសំរាប់សំអាតកង់រថយន្តមកជូតសំអាត់នៅលើតួររថយន្តនោះទេ ព្រោះមានពេលខ្លះនៅអេប៉ុងនោះអាចជាប់នូវដីខ្សាច់ ឬសារធាតុមួយចំនួនពីកង់រថយន្ត ដែលអាចធ្វើឲ្យប៉ះពាល់ និងឆ្កូតថ្នាំរថយន្តបាន។

b560bac7dc286d3f83ec1612227b3c86

cleaning%20agent_out

 

  • ទំលាប់ល្អផ្សេងៗដែលអ្នកគួរដឹងនៅពេលលាងសំអាតរថយន្ត

  1. ចំណុចដ៏សំខាន់មួយដែលអ្នកគួរចងចាំនោះគឺ អ្នកមិនគួរលាងសំអាតរថយន្តរបស់អ្នកនៅពេលដែលតួរថយន្តមានកំដៅក្តៅ ឬបន្ទាប់ពីការបើកបររយៈពេលយូរហើយភ្លាមៗនោះទេ ដោយសារកំដៅអាចធ្វើឲ្យសំណើមនៃសាប៊ូរ និងទឹកងាយស្រួលស្ងួត ដែលជាហេតុធ្វើឲ្យយើងពិបាកក្នុងការសំអាត។
  2. អ្នកគួរតែបាញ់ទឹកឲ្យសព្វទីកន្លែងនៃរថយន្តជាមុនសិនដើម្បីជំរុះឲ្យអស់នូវសារធាតុប្រឡាក់មួយចំនួនដូចជាភក់ និងធូលីជាដើម ដែលអាចធ្វើឲ្យឆ្កូតសាច់ថ្នាំរថយន្តបាន។ នៅពេលដែលអ្នកចាប់ផ្តើមលាងសំអាតរថយន្តអ្នកគួរតែធ្វើឲ្យអេប៉ុង ឬក្រណាត់ដែលជួកទៅដោយពពុះសាប៊ូដើម្បីផ្តល់នូវសារធាតុរអិលគ្រប់គ្រាប់ក្នុងពេលលាងសំអាត ហើយលាងសំអាតមួយចំណុចៗឲ្យរួចរាល់ ទើបធ្វើការលាងសំអាតនៅត្រងចំណុចផ្សេងៗទៀត ដោយចាប់ផ្តើមសំអាតពីដំបូលរថយន្តមុន។
  3. នៅពេលដែលប្រើប្រាស់ប៉ុង ឬក្រណាត់ដុះទៅលើរថយន្ត អ្នកគួរដុះដោយអុសវាពីឆ្វេងទៅស្ដាំ មិនត្រូវអុសជាលក្ខណៈរង្វង់ឡើយ ដោយការធ្វើដូចនេះអាចបង្កើតឲ្យមានស្នាមឆ្កូតជាក្រយ៉ៅនៅលើតួរថ្នាំរថយន្ត។
  4. បន្ទាប់ពីធ្វើការលាងសំអាតរថយន្តរួចរាល់ហើយអ្នកគួរតែប្រើប្រាស់នូវក្រណាត់ពោះគោដែលស្រទន់ (ប្រភេទក្រណាត់សំរាប់ជូតរថយន្តឲ្យស្ងួត) សំរាប់ធ្វើការផ្តិតយកជាតិទឹកឲ្យអស់ពីលើរថយន្តរបស់អ្នក ជៀសវាងការជូតដោយអុសក្រណាត់ ឬការធ្វើឲ្យរថយន្តស្ងួតដោយការបើកបរឲ្យត្រូវខ្យល់។

blog_car_wash_bf_062208

0c2a6b62

អានបន្ត