MENU

Hair Coach ក្រាសសិតសក់ឆ្លាត ដែលអាចប្រាប់ពីសុខភាពស្បែកក្បាលរបស់អ្នកបាន

ក្រុមហ៊ុន Withings ដែលគ្រប់គ្រងដោយ Nokia និងក្រុមហ៊ុន L’Oreal បានចូលរួមសហការគ្នាបង្កើតជាក្រាសសិតសក់ឆ្លាតនេះឡើង ដែលមានឈ្មោះថា Hair Coach ដែលអាចភ្ជាប់តាម ប៊្លូធូស ឬ WiFi បាន ហើយក្រាសនេះ និងអាចផ្ដល់ទិន្នន័យដល់អ្នក ពីទម្លាប់នៃការសិតសក់របស់អ្នក ដោយប្រើនូវសិនស័រមួយចំនួន ហើយជាមួយនឹងទន្នន័យទាំងនោះ អ្នកអាចធ្វើឲ្យប្រសើរឡើងនូវសុខភាពស្បែកក្បាល និងសក់របស់អ្នកបាន។

ក្រាស Hair Coach នេះមានភ្ជាប់មកជាមួយនឹងសិនស័រជាច្រើន ដូចជា មីក្រូហ្វូន សម្រាប់ស្ដាប់សម្លេងនៃលំនាំការសិតសក់របស់អ្នក, accelerometer និង gyroscope សម្រាប់វិភាគពីល្បឿនទម្ងន់ និងលំនាំនៃការសិតសក់របស់អ្នក, load cells ឬក៏អាចហៅបានថា transducers សម្រាប់វាស់ពីកម្លាំងសង្កត់របស់ក្រាសទៅលើសក់ ហើយចុងក្រោយបង្អស់គឺ conductivity sensors (សិនស័រចាប់ចរន្ត) សម្រាប់វិភាគថាតើអ្នកសិតសក់សើម ឬសក់ស្ងួត។ ហើយប្រាកដណាស់ សិនស័រទាំងអស់ មានដំណើរការជាមួយគ្នា ដើម្បីធ្វើការវិភាគសុខភាពស្បែកក្បាលរបស់អ្នក ដោយភ្ជាប់ជាមួយនឹង app ក្នុងស្មាត្រហ្វូនរបស់អ្នក។

ដងរបស់ក្រាសនេះ មានទម្ងន់ស្រាល ទោះបីជាវាត្រូវប្រើជាមួយនឹងថ្មពិល AA ចំនួនពីរគ្រាប់ក្ដី ហើយថ្មទាំងពីរកូននេះ អាចឲ្យអ្នកប្រើបានដល់ទៅ 6 ខែឯណោះ​ ហើយសសៃក្រាសនេះផ្ទាល់ ត្រូវបានធ្វើឡើងមកពី នីឡុង លាយជាមួយនឹងរោមរបស់ជ្រូកព្រៃ។

រូបភាពពីវែបសាយ TheVerge

រីឯ app របស់វាវិញក៏អស្ចារ្យដែរ ដោយវាបង្ហាញពីសភាពសក់ និងសុខភាពស្បែកក្បាលរបស់អ្នក ហើយនិងអាចប្រាប់បានថា សក់អ្នករញ៉េរញ៉ៃ ឬកណ្ដាញ់ ឬក៏អត់ ដោយប្រើប្រាស់សិនស័រវាស់ថាតើអ្នកខំប្រឹងសិតសក់អ្នកខ្លាំងប៉ុនណា។ ហើយបន្ថែមពីនេះ វាក៏មានបង្ហាញពីផលិតផល ដែលអាចជួយដោះស្រាយបញ្ហារបស់សក់អ្នកបានផងដែរ។

ក្រាសនេះ នឹងចេញលក់ក្នុងតម្លៃប្រហែល $200 នៅក្នុងពាក់កណ្ដាលឆ្នាំ 2017 ខាងមុខនេះ។ តម្លៃនេះសម្រាប់ក្រាសសិតសក់មួយពិតជាថ្លៃ បន្តែវាប្រហែលជាអ្វីដែលមនុស្សមួយចំនួនត្រូវការ។

Comments Off on Hair Coach ក្រាសសិតសក់ឆ្លាត ដែលអាចប្រាប់ពីសុខភាពស្បែកក្បាលរបស់អ្នកបាន បច្ចេកវិទ្យា, សំលៀកបំពាក់

Comments are closed.

យោបល់របស់អ្នកអាន