MENU

Lamborghini បានប្រកាសថានឹងបំពាក់ម៉ូទ័រអាគុយហាយប្រ៊ីត (Plug-in hybrid) នៅក្នុងម៉ូដែល SUV Urus

កាលពីមួយរយៈមុន យើងទាំងអស់គ្នាតែងធ្លាប់បានឃើញរួចមកហើយ ពីការបែកធ្លាយរូបភាពខ្លះៗរបស់រថយន្ត Lamborghini ប្រភេទ SUV នេះហើយ ក្រៅពីនោះក៏មានលេចចេញនូវពាក្យចចាមអារាម ដែលថាក្រុមហ៊ុននេះ កំពុងនឹងទ្រាមផលិតរថយន្ត ដែលដើរដោយម៉ាស៊ីនអគ្គីសនីផងដែរ។ សម្រាប់ពេលឥឡូវនេះ  ពត៌មានទាំងអស់នេះបានក្លាយជាការពិតហើយ។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

បើតាមពត៌មានពីប្រធានក្រុមហ៊ុនផលិតរថយន្តស្ព័រលំដាប់កំពូលមួយនេះបានឲ្យដឹងថា យើងទាំងអស់គ្នា នឹងបានឃើញការផលិតរថយន្តប្រភេទអគ្គីសនីដំបូងបំផុតរបស់ពួកគេ​ក្នុងពេលឆាប់ៗខាងមុខនេះ ហើយ ដោយវាត្រូវបានគេដាក់ឈ្មោះឲ្យថា LAMBORGHINI URUS។ បន្ថែមពីលើនេះទៀត គាត់ក៏បានបង្ហើបឲ្យដឹងពីប្រភេទម៉ាំស៊ីនដែលនឹងត្រូវបំពាក់នៅក្នុងរថយន្ត ប្រភេទ SUV នេះផងដែរ ដោយវានឹងត្រូវដំណើរការជាមួយនឹងថាមពលអគ្គីសនី ដែលបានមកពីម៉ូទ័រអាគុយហាយប្រ៊ីត បូករួមបន្ថែមជាមួយនឹងប្រភេទម៉ាស៊ីនសាំង twin turbo V8 ដែលមានទំហំ 4.0 លីត្រ ដោយម៉ូដែលនេះ ត្រូវបានផលិតឡើងដើម្បីធ្វើការប្រកួតប្រជែងដណ្តើមយកទីផ្សារប្រភេទរថយន្ត SUV ប្រណិត ជាមួយនឹងរថយន្តម៉ូដែល​ Bentayga របស់ Bentley។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រថយន្ត LAMBORGHINI URUS ត្រូវបានគេរំពឹងទុកថា នឹងចាប់ផ្តើមដាក់លក់នៅក្នុងឆ្នាំ 2018 ខាងមុខនេះ។ សម្រាប់តំលៃនៅលើទីផ្សាររបស់វា យើងនៅមិនទាន់ដឹងនៅឡើយនោះទេ ប៉ុន្តែវាអាចប្រហែលនឹងដាក់លក់នៅក្នុងតំលៃប្រហាក់ប្រហែលនឹង $210,000 ដុល្លាសហរដ្ឋអាមេរិក ហើយសម្រាប់ការផលិតដើម្បីផ្គត់ផ្គង់ទីផ្សារពិភពលោក គឺមានកំណត់ត្រឹមតែ 3,000 គ្រឿងក្នុងមួយឆ្នាំតែប៉ុណ្ណោះ។

Comments Off on Lamborghini បានប្រកាសថានឹងបំពាក់ម៉ូទ័រអាគុយហាយប្រ៊ីត (Plug-in hybrid) នៅក្នុងម៉ូដែល SUV Urus យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន