MENU

ផ្សព្វផ្សាយពាណិជ្ជកម្ម

សកម្មភាពរបស់ពួកយើង

ក្រុមការងារ khmerlife.style យើងខ្ញុំ តែងតែសរសេរអំពីអត្ថបទ ដែលប្រិយមិត្តអ្នកអានគិតថាមានប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ អត្ថបទទាំងនោះ គឺសុទ្ធតែជាអត្ថបទ ដែលមានលក្ខណៈភាពដើម ដោយអ្នកសរសេររបស់យើង គឺសុទ្ធតែជាអ្នកដែលយល់ដឹងនូវប្រធានបទ ដែលពួកគេសរសេរ និងចូលចិត្តបញ្ចេញនូវមតិយោបល់ ដើម្បីឲ្យអ្នកអានទាំងអស់បានលឺពីអ្វី ដែលពួកយើងចង់ចែករំលែក។

ពួកយើងមានសរសេររៀបរាប់អំពីសម្ភារៈបច្ចេកវិទ្យាថ្មីៗដែលទើបនឹងចេញ រថយន្តដែលគួរឲ្យចាប់អារម្មណ៍ ម៉ូតសំលៀកបំពាក់ដែលពេញនិយម ទីកន្លែងផ្សេងៗនៅក្នុងទីក្រុងភ្នំពេញដែលមានភាពទាក់ទាញ តំបន់ទេសចរណ៍ល្បីៗ និងពត៌មានទាក់ទងអំពី ហ្គែម ភាពយន្ត កីឡា សង្គម និងសុខភាព ដែលសុទ្ធតែមានប្រយោជន៍ដល់ប្រិយមិត្តអ្នកអាន។ ហើយពេលខ្លះ ពួកយើងក៏មានបង្កើតជាវីដេអូបទបង្ហាញពីរថយន្ត និងផលិតផលផ្សេងៗផងដែរ។

 

អ្នកអាន

ប្រិយមិត្តអ្នកអានរបស់ពួកយើង ភាគច្រើន គឺសុទ្ធតែជាអ្នកនៅក្នុងស្រុក ហើយមួយចំនួនធំគឺអ្នកនៅទីក្រុងភ្នំពេញ សៀមរាប និងបាត់ដំបង។ បន្ថែមពីនេះ គេហទំព័ររបស់ពួកយើងក៏មានអ្នកអានពីខាងក្រៅប្រទេសមួយចំនួនតូចផងដែរ។

ក្នុងចំណោមអ្នកទាំងនោះ

  • 46% មានអាយុចន្លោះពី 18 ទៅ 24 ឆ្នាំ;
  • 24% មានអាយុពី 25 ទៅ 34 ឆ្នាំ;
  • 24% ទៀតមានអាយុពី 13 ទៅ 17 ឆ្នាំ
    ដែលជាមធ្យម 2 ភាគ 3 គឺជាមនុស្សប្រុស និង 1 ភាគ 3 ជាមនុស្សស្រី។

ទស្សនិកជនរបស់ពួកយើង គឺសុទ្ធតែជាអ្នកដែលចូលចិត្តស្វែងយល់នូវអ្វីដែលថ្មីៗ ហើយពួកគេចូលចិត្តអានអត្ថបទណែនាំឲ្យស្គាល់ ឬបទបង្ហាញពីផលិតផលដូចជា ទូរស័ព្ទ យានយន្ត កុំព្យូទ័រ និងកាមេរ៉ា ជាដើម។ ក្នុងពេលបច្ចុប្បន្ននេះប្រធានបទ ដែលពេញនិយមជាងគេក្នុងគេហទំព័ររបស់ពួកយើង គឺ សម្ភារៈបច្ចេកវិទ្យា យានយន្ត សង្គម និងសុខភាព ហើយពួកយើងក៏កំពុងតែធ្វើឲ្យប្រធានបទផ្សេងៗទៀតកាន់តែពេញនិយមដូចគ្នាផងដែរ។

បើសិនជាអ្នកចង់ដឹងពត៌មានបន្ថែមទៅលើការផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់យើងខ្ញុំ អ្នកអាចធ្វើការទំនាក់ទំនងមកក្រុមពាណិជ្ជកម្មរបស់យើងខ្ញុំ តាមរយៈទំព័របែបបទទំនាក់ទំនងនេះ

 

ហេតុអ្វីបានជាអ្នកគួរផ្សព្វផ្សាយលើគេហទំព័ររបស់យើងខ្ញុំ (Why you should advertise with us)

  • ទទួលបានរបាយការណ៍ជាក់លាក់អំពីដំណើរការរបស់ផ្ទាំងផ្សព្វផ្សាយរបស់អ្នក
  • មានផ្ដល់ជូនជាសេវាកម្មឲ្យអ្នកបង្កើតជាទំព័រវែបសាយទំនាក់ទំនងរបស់ក្រុមហ៊ុនអ្នក បើសិនជាអ្នកមិនមានគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់ខ្លួន (ដោយធ្វើការចំណាយបន្ថែមពីលើកញ្ចប់សេវាកម្មផ្សព្វផ្សាយដែលអ្នកជ្រើសរើស)
  • ជម្រើសគម្រោងកញ្ចប់ផ្សព្វផ្សាយដែលពួកយើងផ្ដល់ឲ្យ គឺមានលក្ខណៈបត់បែនស័ក្តសមទៅនឹងគម្រោងការការចំណាយរបស់អ្នក ដែលអាចផ្ដល់ជាលទ្ធផលបានយ៉ាងល្អបំផុតទៅតាមអ្វីដែលអ្នកចង់បាន។
  • បើសិនជាអ្នកមិនមានផ្ទាំងផ្សព្វផ្សាយរបស់ក្រុមហ៊ុនអ្នកស្រាប់ទេ ពួកយើងក៏មានផ្ដល់ជាសេវាកម្មឌីហ្សាញផ្ទាំងផ្សព្វផ្សាយនោះឲ្យអ្នកផងដែរ ដែលវានឹងត្រូវតាមស្តង់ដា និងមានភាពទាក់ទាញនៅពេលបង្ហាញនៅលើគេហទំព័ររបស់យើងផ្ទាល់តែម្ដង។
  • ហើយអ្វីដែលអ្នកដឹងស្រាប់ហើយនោះគឺថា ផ្ទាំងផ្សព្វផ្សាយរបស់អ្នក នឹងត្រូវបានមើលឃើញដោយប្រិយមិត្តអ្នកអាន ដែលជាគោលដៅរបស់អ្នក។

Comments are closed.