ដូចតែអ្នកទាំងអស់គ្នា ធ្លាប់បានដឹងមកហើយថា រថយន្តម៉ាក LEXUS ត្រូវបានពេញនិយម និងគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា ដោយសារតែគុណភាពដ៏ល្អ និងការរចនាម៉ូដដ៏ស្រស់ស្អាតរបស់រថយន្តពីក្រុមហ៊ុនជប៉ុនមួយនេះ។ ភាគច្រើន អ្នកទាំងអស់គ្នាបានស្គាល់ម៉ាក LEXUS នេះ តាមរយៈរថយន្តលំដាប់កំពូល SUV …
យានយន្ត
| ប្រធានបទ
LEXUS គ្រោងនឹងអភិវឌ្ឍន៍បន្ថែមរថយន្តកៅអី 3 ជួរ សម្រាប់ម៉ូដែល RX
បន្ទាប់ពីការទទូចស្នើរសុំ និងការរំពឹងទុក អស់រយៈពេលជាច្រើនខែ ពីសំណាក់អ្នកលក់ចែកចាយរថយន្ត និងអ្នកគាំទ្ររបស់ខ្លួន ជាចុងក្រោយក្រុមហ៊ុន LEXUS ក៏បានសម្រេចចិត្តថា នឹងបញ្ចេញនូវគម្រោងការ អភិវឌ្ឍន៍បន្ថែមរថយន្តកៅអីបីជួរ សម្រាប់ម៉ូដែល SUV ធុនកណ្តាល ដ៏ល្បីល្បាញរបស់ខ្លួន នោះគឺ ម៉ូដែល RX។ …
ការបង្ហាញពីរូបរាង និងប្រភេទម៉ាស៊ីន ជាផ្លូវការរបស់ TOYOTA Camry ឆ្នាំ 2018
ទីបំផុត ក្តីរំពឹងរបស់អ្នកគាំទ្រកំពូលរថយន្ត sedan ជប៉ុន បានកើតមានឡើងហើយ នោះគឺការដាក់តាំងបង្ហាញជាផ្លូវការនូវរូបរាង បច្ចេកវិទ្យា និងប្រភេទម៉ាស៊ីនរបស់ TOYOTA Camry ឆ្នាំ 2018។ សម្រាប់រថយន្ត ជំនាន់ទី 8 …
រថយន្ត Kia Stinger ឆ្នាំ 2018 មានរូបរាងបែបស្ព័រយ៉ាងឡូយ មិនចាញ់ Porsche ឬ Maserati នោះទេ
ជាធម្មតា រថយន្តដែលមានទ្វារបួន ជាមួយនឹងរូបរាងបែបស្ព័រ គឺមានតម្លៃខ្ពស់បន្តិច សម្រាប់អ្នកដែលមានលទ្ធិភាពនៅមានកម្រឹត ដោយសារតែរថយន្តប្រភេទនេះ ភាគច្រើនត្រូវបានផលិត ដោយក្រុមហ៊ុនរថយន្ត ប្រណិត ដូចជា Porsche, Audi, BMW ឬ Maserati …
Lamborghini បានប្រកាសថានឹងបំពាក់ម៉ូទ័រអាគុយហាយប្រ៊ីត (Plug-in hybrid) នៅក្នុងម៉ូដែល SUV Urus
កាលពីមួយរយៈមុន យើងទាំងអស់គ្នាតែងធ្លាប់បានឃើញរួចមកហើយ ពីការបែកធ្លាយរូបភាពខ្លះៗរបស់រថយន្ត Lamborghini ប្រភេទ SUV នេះហើយ ក្រៅពីនោះក៏មានលេចចេញនូវពាក្យចចាមអារាម ដែលថាក្រុមហ៊ុននេះ កំពុងនឹងទ្រាមផលិតរថយន្ត ដែលដើរដោយម៉ាស៊ីនអគ្គីសនីផងដែរ។ សម្រាប់ពេលឥឡូវនេះ ពត៌មានទាំងអស់នេះបានក្លាយជាការពិតហើយ។ បើតាមពត៌មានពីប្រធានក្រុមហ៊ុនផលិតរថយន្តស្ព័រលំដាប់កំពូលមួយនេះបានឲ្យដឹងថា យើងទាំងអស់គ្នា នឹងបានឃើញការផលិតរថយន្តប្រភេទអគ្គីសនីដំបូងបំផុតរបស់ពួកគេក្នុងពេលឆាប់ៗខាងមុខនេះ …
គ្រោះថ្នាក់ចរាចរណ៍ ដែលអាចបង្កឡើងពីការបើកបរដោយមិនមានស្បែកជើង
រវាងការបើកបរដោយពាក់ស្បែកជើង និងជើងទទេ តើប្រិយមិត្តទាំងអស់គ្នាមានទម្លាប់មួយណាដែរ? សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំធ្លាប់មានទម្លាប់បើកបរដោយជើងទទេ ដោយកាលពីមុនខ្ញុំតែងមានគំណិតថា ការបើកបរបែបនេះមានលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងល្បឿនរថយន្ត និងវាហាក់បីដូចជាមានភាពស្និទ្ធជាមួយឈ្នាន់រថយន្ត ជាងការបញ្ជាដោយពាក់ស្បែកជើង។ ប៉ុន្តែការគិត និងទម្លាប់មួយនេះត្រូវបានផ្លាស់ប្តូរទាំងស្រុង បន្ទាប់ពីថ្ងៃដែលខ្ញុំរៀបនឹងជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារការបើកបរដោយមិនមានស្បែកជើងនេះ ក៏ប៉ុន្តែជាសំណាងល្អ ដែលពេលនោះខ្ញុំបើកបរក្នុងល្បឿនយឺតតែប៉ុណ្ណោះ។ អញ្ចឹង …
វិធីសាស្ត្រការពារមិនឲ្យពុលរថយន្តដោយមិនចាំបាច់ប្រើថ្នាំ
អ្នកប្រាកដជាមិនមានអារម្មណ៍សប្បាយរីករាយជាមួយនឹងការធ្វើដំណើរឡើយ ប្រសិនបើអ្នកតែងមានទម្លាប់ពុលរថយន្តនោះ។ ការពុលរថយន្តតែងធ្វើឲ្យយើងមានអារម្មណ៍ថាវិលមុខ មិនស្រួលក្នុងពោះ បែកញើសច្រើន ឬមានការក្អួតចង្អោរជាដើម។ ការប្រើប្រាស់ថ្នាំគ្រាប់ដើម្បីទប់ស្កាត់ការពុលរថយន្ត គឺជាវិធីសាស្ត្រមួយ ដែលប្រជាជនខ្មែរយើងតែងធ្វើ ប៉ុន្តែការលេបថ្នាំគ្រាប់ប្រភេទនេះរៀងរាល់ការធ្វើដំណើរ មិនមែនជារឿងមួយដ៏ល្អប៉ុន្មាននោះទេ ដោយវាអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះ និងថ្លើមយើងបាន។ ដូចនេះដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់យើង ឲ្យមានភាពរលូន …
LEXUS LX 570 ទំនងជានឹងត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ជំនាន់ថ្មី នៅក្នុងឆ្នាំ 2018
LX 570 ត្រូវបានក្រុមហ៊ុនផលិតរថយន្ត LEXUS របស់ប្រទេសជប៉ុនបានចាត់ទុកថាជាកំពូលរថយន្ត ឬផលិតផលដ៏ល្អ និងប្រណិតផ្តាច់គេប្រចាំក្រុមហ៊ុន សម្រាប់ប្រភេទរថយន្ត SUV។ វាជាការពិតណាស់ដែលថាក្រុមហ៊ុនរថយន្តប្រណិតមួយនេះ បានបញ្ចូលទាំងការរចនាម៉ូដដ៏អស្ចារ្យ បច្ចេកវិទ្យាដ៏ទំនើប បូករួមជាមួយនឹងសុវត្ថភាពដ៏ខ្ពស់ ក្នុងការធ្វើឲ្យរថយន្តមួយនេះត្រូវបានអ្នកនិយមប្រើប្រាស់រថយន្ត SUV …
វីដេអូបង្ហាញពីមុខងាររថយន្ត Audi ម៉ូដែល A8L Hybrid
រថយន្តម៉ូដែល A8 ត្រូវបានក្រុមហ៊ុន Audi ចាត់ទុកថា ជាម៉ូដែលប្រណិតលំដាប់កំពូលរបស់ខ្លួន ដោយវាគឺជាប្រភេទរថយន្ត Sedan ទ្វា 4 មួយដ៏ល្អដាច់គេ។ ប្រសិនបើយើងប្រៀបធៀបវា ជាមួយនិងម៉ូដែលដទៃរបស់ Audi មិនថានៅត្រង់ចំណុចប្រណិតភាព …