MENU

រថយន្តទាំង 10 ដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងឆ្នាំ 2016

ជារៀងរាល់ឆ្នាំក្រុមហ៊ុនរថយន្តម៉ាកល្បីៗ នៅជុំវិញពិភពលោកតែងផលិតរថយន្តប្រណិតៗជាច្រើនដើម្បីធ្វើការប្រកួតប្រជែងដណ្តើមយកទីផ្សារ និងដើម្បីបំពេញនូវរាល់តម្រូវការរបស់អតិថិជនពួកគេ។ ក្រៅពីរូបរាង បច្ចេកវិទ្យា កំលាំងល្បឿន និងប្រព័ន្ធសុវត្ថិភាព តម្លៃក៏ជាកត្តាមួយដែលធ្វើឲ្យរថយន្តទាំងអស់នេះមានភាពលេចធ្លោផងដែរ។

white-supercars-hd-car-wallpaper

រូបភាពពីគេហទំព័រ dennisnoten.com

សម្រាប់ខាងក្រោមនេះគឺជាម៉ូដែលរថយន្តទាំង 10 មានដាក់លក់នៅលើទីផ្សារដែលមានតម្លៃថ្លៃជាងគេនៅក្នុងឆ្នាំ 2016 នេះ៖

10. Hennessey Venom GT Sypder

រថយន្តម៉ូដែលដែលមានរូបរាងសិចស៊ី និងគួរឲ្យស្រឡាញ់មួយនេះ កំពុងត្រូវបានពេញនិយម និងគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកដែលស្រឡាញ់រថយន្តមកពីជុំវិញពិភពលោក។ រថយន្តម៉ូដែលនេះមានដំបូរបិទបើកយ៉ាងពិសេសមួយ ដែលជាចំណុចធ្វើឲ្យវាទទួលបានភាពល្បីល្បាញនេះ ហើយសម្រាប់តម្លៃរបស់វានោះគឺប្រមាណជា 1,100,000 ដុល្លាសហរដ្ឋអាមេរិក។

2013-venom-gt-spyder-640x427-c

រូបភាពពីគេហទំព័រ dennisnoten.com

9. Zenvo ST1

Zenvo ST1 អាចបង្កើនល្បឿនកំពូលដល់ទៅ 375 គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវបានក្រុមហ៊ុនផលិតរថយន្តដាណឺម៉ាកមួយនេះចាត់ទុកថាគឺជាម៉ូដែលរថយន្តដែលមានរូបរាងឡូយបំផុតប្រចាំក្រុមហ៊ុន។ សម្រាប់តម្លៃរបស់វាគឺប្រហាក់ប្រហែល 1,225,000 ដុល្លាសហរដ្ឋអាមេរិក។

maxresdefault

រូបភាពពីគេហទំព័រ dennisnoten.com

8. Pagani Huayra

Pagani Huayra មានភាពលេចធ្លោដោយសារតែឈ្មោះចំលែករបស់វា ដែលធ្វើឲ្យយើងមានអារម្មណ៍ដឹងពីគម្រិតល្បឿនដ៏អស្ចារ្យរបស់វាតាមរយៈឈ្មោះនេះ ដោយឈ្មោះរបស់វាគឺយកតាមព្រះនាមពីព្រះវាយោរបស់ពួកអឺរ៉ុប។ រថយន្តម៉ូដែលនេះត្រូវបានបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីន AMG- source Turbochargers V12 6.0L ជាមួយនឹងកំលាំងម៉ាស៊ីន 720 សេះ និងល្បឿនកំពូលរហូតដល់ទៅ 360 គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅលើទីផ្សារបច្ចុប្បន្នវាមានតម្លៃ 1,300,000 ដុល្លាសហរដ្ឋអាមេរិក។

rh_huayrabc-67

រូបភាពពីគេហទំព័រ dennisnoten.com

7. McLaren P1

រថយន្តនេះមានភាពល្បីល្បាញដោយសារតែប្រភេទម៉ាស៊ីនកូនកាត់របស់វា ដោយវាត្រូវបានបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីនសាំង Turbochargers V8 3.8L និងម៉ូទ័រអាគ្គីសនី ដែលមានកំលាំងថាមពលដល់ទៅ 903 សេះ។ វាមានសមត្ថភាពអាចបង្កើនសន្ទុះល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេលតែ 2.7 វិនាទីតែប៉ុណ្ណោះ ជាមួយនឹងល្បឿនកំពូល 350 គីឡូម៉ែត្រក្នុងមួយម៉ោង  ហើយសម្រាប់តម្លៃរបស់វានោះគឺប្រមាណជា 1,350,000 ដុល្លាសហរដ្ឋអាមេរិក។

01-mclaren-p1-mso-geneva-1

រូបភាពពីគេហទំព័រ dennisnoten.com

6. Koenigsegg Agera R

វាគឺជាប្រភេទរថយន្តប្រណាំងដ៏កំពូលមួយ ដែលមានល្បឿនកំពូល 378 គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងតម្លៃ 1,600,000 ដុល្លាសហរដ្ឋអាមេរិក។ បន្ថែមពីលើនេះអ្នកក៏អាចបង្កើនល្បឿនកំពូលដល់ទៅ 434 គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរជាមួយនឹងជម្រើសម៉ូដែលមានកំណត់ Koenigsegg One ដែលមានតម្លៃថ្លៃជាងម៉ូដែល Koenigsegg Agera R ធម្មតាប្រហែលបួនសែនដុល្លាសហរដ្ឋអាមេរិក។

tumblr_static_57cs1219aisko08o4os8scscc_640_v2

រូបភាពពីគេហទំព័រ dennisnoten.com

5. Pagani Zonda Cinque Roadster

វាគឺជាម៉ូដែលរថយន្តមានកំណត់របស់ Pagani ដែលរូបរាងខាងក្រៅរបស់វាត្រូវបានធ្វើឡើងពី លោហៈជាតិសរសៃកាបូន និងត្រូវបានបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីន AMG- source Turbochargers V12 6.0L ដែលមានកំលាំងថាមពល 678 សេះ។ វាមានសមត្ថភាពអាចបង្កើនសន្ទុះល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេលតែ 3.4 វិនាទីតែប៉ុណ្ណោះ ជាមួយនឹងល្បឿនកំពូល 350 គីឡូម៉ែត្រក្នុងមួយម៉ោង  ហើយសម្រាប់តម្លៃរបស់វានោះគឺប្រមាណជា 1,850,000 ដុល្លាសហរដ្ឋអាមេរិក។

12810101040123171600x1060_0

រូបភាពពីគេហទំព័រ dennisnoten.com

4. Aston Martin One-77

មូលហេតុនៅពីក្រោយឈ្មោះ One-77 របស់វាគឺដោយសារតែចំនួនមានកំណត់ត្រឹមតែ 77 គ្រឿងរបស់វា។ រថយន្តម៉ូដែលនេះមានតួររថយន្តខាងក្រៅធ្វើពីលោហៈជាតិសរសៃកាបូន និងត្រូវបានបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីនសាំង V12 7.3L ដែលមានកំលាំងថាមពល 750 សេះ។ វាមានសមត្ថភាពអាចបង្កើនសន្ទុះល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេលតែ 3.4 វិនាទីតែប៉ុណ្ណោះ ជាមួយនឹងល្បឿនកំពូល 355 គីឡូម៉ែត្រក្នុងមួយម៉ោង  ហើយសម្រាប់តម្លៃរបស់វានោះគឺប្រមាណជា 1,850,000 ដុល្លាសហរដ្ឋអាមេរិក។

2009 Aston Martin One-77 top car rating and specifications

រូបភាពពីគេហទំព័រ dennisnoten.com

3. Bugatti Veyron Super Sport

Bugatti Veyron Super Sport គឺជាប្រភេទរថយន្តស្ព័រកំពូលមួយក្នុងចំណោមប្រភេទរថយន្តស្ព័រម៉ាកល្បីៗដទៃ ដោយវាត្រូវបានបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីន W16 8.0L មានកំលាងម៉ាស៊ីន 1,200 សេះ និងល្បឿនកំពូល 415 គីឡូម៉ែត្រក្នុងមួយម៉ោង។ វាអាចបង្កើនល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេលតែ 2.5 វិនាទីតែប៉ុណ្ណោះ ហើយសម្រាប់តម្លៃរបស់វាវិញនោះគឺប្រមាណជា 2,400,000 ដុល្លាសហរដ្ឋអាមេរិក។

546b6ce5a3f84_-_2011-bugatti-veyron-164-super-sport-1-lg

រូបភាពពីគេហទំព័រ dennisnoten.com

2. Lykan Hypersport

ប្រិយមិត្តទាំងអស់គ្នាប្រហែលជាធ្លាប់បានស្គាល់រថយន្តនេះរួចមកហើយ តាមរយៈរឿង Fast and Furious 7 ដោយរថយន្តនេះគឺជាប្រភេទរថយន្តផលិតមានកំណត់ មានត្រឹមតែ 7 គ្រឿង នៅលើលោកនេះតែប៉ុណ្ណោះ ជាមួយនឹងតម្លៃ 3,400,000 ដុល្លាសហរដ្ឋអាមេរិក ក្នុងមួយគ្រឿង។ វាត្រូវបានគេបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីន Twin Turbochargers Flat 6 engine របស់ Porsche ដែលមានកំលាំង 750 សេះ។ វាមានសម្ថភាពអាចបង្កើនល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ដោយចំណាយរយៈពេល 2.5 វិនាទី ជាមួយនឹងល្បឿនកំពូលអាចបានដល់ទៅ 395 គីឡូម៉ែត្រក្នុងមួយម៉ោង។

lykan-hypersport-7-690x420

រូបភាពពីគេហទំព័រ dennisnoten.com

1. Lamborghini Veneno

ជាមួយនឹងតម្លៃ 4,500,000 ដុល្លាសហរដ្ឋអាមេរិក បានធ្វើឲ្យរថយន្តម៉ូដែលនេះទទួលបានតំណែងជារថយន្តដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងឆ្នាំ 2016 នេះ។ វាគឺជាប្រភេទរថយន្តផលិតមានកំណត់ ដោយវាត្រូរបានគេផលិតតែ 3 តែប៉ុណ្ណោះសម្រាប់ក្នុងមួយឆ្នាំៗ។ វាគឺជារថយន្តដែលដំណើរការដោយប្រភេទម៉ាស៊ីន V12 6.5L ជាមួយនឹងកំលាំង 750 សេះ មានសមត្ថភាពអាចបង្កើនល្បឿនពី0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ដោយចំណាយរយៈពេល 2.9 វិនាទី និងមានល្បឿនកំពូលអាចបានដល់ទៅ 355 គីឡូម៉ែត្រក្នុងមួយម៉ោង។

lamborghini-veneno

រូបភាពពីគេហទំព័រ dennisnoten.com

Comments Off on រថយន្តទាំង 10 ដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងឆ្នាំ 2016 យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន