MENU

អំពីពួកខ្ញុំ

គេហទំព័រ KhmerLife.Style ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2015 ដោយក្រុមមនុស្សឆ្នើម 5 នាក់ ដែលប្រើចំណេះដឹង និងជំនាញរបស់ពួកគេ សរសេរពីអត្ថបទ និងបង្កើតនូវប្រធានបទ ដែលមានគុណភាពខ្ពស់ សម្រាប់ប្រិយមិត្តអ្នកអាននៅប្រទេសកម្ពុជាយើង។

ក្រុមការងារ khmerlife.style យើងខ្ញុំ តែងតែសរសេរអំពីអត្ថបទ ដែលប្រិយមិត្តអ្នកអានគិតថាមានប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ អត្ថបទទាំងនោះ គឺសុទ្ធតែជាអត្ថបទ ដែលមានលក្ខណៈភាពដើម ដោយអ្នកសរសេររបស់យើង គឺសុទ្ធតែជាអ្នកដែលយល់ដឹងនូវប្រធានបទ ដែលពួកគេសរសេរ និងចូលចិត្តបញ្ចេញនូវមតិយោបល់ ដើម្បីឲ្យអ្នកអានទាំងអស់បានជ្រាបពីអ្វី ដែលពួកយើងចង់ចែករំលែក។

ពួកយើងមានសរសេររៀបរាប់អំពីសម្ភារៈបច្ចេកវិទ្យាថ្មីៗដែលទើបនឹងចេញ រថយន្តដែលគួរឲ្យចាប់អារម្មណ៍ ម៉ូតសំលៀកបំពាក់ដែលពេញនិយម ទីកន្លែងផ្សេងៗនៅក្នុងទីក្រុងភ្នំពេញដែលមានភាពទាក់ទាញ តំបន់ទេសចរណ៍ល្បីៗ និងពត៌មានទាក់ទងអំពី ហ្គែម ភាពយន្ត កីឡា សង្គម និងសុខភាព ដែលសុទ្ធតែមានប្រយោជន៍ដល់ប្រិយមិត្តអ្នកអាន។ ហើយពេលខ្លះ ពួកយើងក៏មានបង្កើតជាវីដេអូបទបង្ហាញពីរថយន្ត និងផលិតផលផ្សេងៗផងដែរ។

 

គោលដៅរបស់ពួកយើង

គោលដៅរបស់គេហទំព័រ KhmerLife.Style គឺដើម្បីក្លាយទៅជាគេហទំព័រក្នុងស្រុកមួយ ដែលជាប្រភពពត៌មាន មានផ្ដល់នូវអត្ថបទ ដែលមានគុណភាពខ្ពស់ មានភាពច្បាស់លាស់ មានលក្ខណៈដើម និងអាចជឿទុកចិត្តបាន ទៅឲ្យប្រិយមិត្តអ្នកអានរបស់យើងនៅលើបណ្តាញអ៊ីនធឺណេត។

Comments are closed.