MENU

ធ្លាប់ដឹងទេថា តើពាក្យ AMG ដែលមាននៅលើរថយន្ត Mercedes-Benz មានន័យថាដូចម៉្តេច?

ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ មានរថយន្តជាច្រើនប្រភេទ និងជាច្រើនម៉ាក ដែលមានវត្តមាននៅលើដងផ្លូវ ដែលមានចរាចរណ៍ដ៏សែនមមាញឹករបស់រាជធានីមួយនេះ។ ក្នុងចំណោមនោះ Mercedes-Benz ក៏ជារថយន្តមួយប្រភេទដែលត្រូវបានប្រជាជនក្រុងភ្នំពេញនិយមបើកបរផងដែរ។ នាពេលកន្លងមក ខ្ញុំធ្លាប់បានឃើញរថយន្ត Mercedes-Benz មួយចំនួនក្រៅពីស្លាកសញ្ញាម៉ាករបស់រថយន្ត និងស្លាកលេខម៉ូដែលរថយន្តទៅ គឺមានភ្ជាប់មកជាមួយនូវស្លាកសញ្ញាមួយប្រភេទទៀតដែលមានពាក្យ AMG។ តើប្រិយមិត្តទាំងអស់គ្នាធ្លាប់បានដឹងទេថាពាក្យ AMG ដែលមាននៅលើរថយន្ត Mercedes-Benz ទាំងនោះមានន័យថាដូចម៉្តេច?

 

07-renntech

 

ស្លាកដែលមានអក្សរ AMG គឺមានប្រវត្តិបានមកពីឈ្មោះអតីតវិស្វកររថយន្តរបស់  Mercedes-Benz ពីររូប នោះគឺលោក Hans Werner Aufrecht តំណាងឲ្យអក្សរ A និងលោក Erhard Melcher តំណាងឲ្យអក្សរ M ជាមួយឈ្មោះទីកន្លែងកំណើតរបស់លោក Aufrecht នៅទីក្រុង Grossaspach ប្រទេសអាល្លឺម៉ង់ ដែលតំណាងឲ្យអក្សរ G។ ក្រោយពីការតម្លើងរថយន្ត Mercedes-Benz AMG ដំបូងបំផុតនៅក្នុងឆ្នាំ 1967 រោងចក្រតម្លើងរថយន្ត AMG របស់អ្នកទាំងពីរនេះត្រូវបានអ្នកប្រើប្រាស់រថយន្តគាំទ្រយ៉ាងខ្លាំង តាមរយៈរថយន្ត AMG ដំបូងដែលអ្នកទាំងពីរបានផលិតនោះគឺរថយន្ត Mercedes-Benz 300 SEL 6.9 AMG ដែលត្រូវបានគេទទួលស្គាល់ទាំងកំលាំងម៉ាស៊ីនរថយន្ត និងការរចនាម៉ូដ ហើយបន្ទាប់ពីឆ្នាំ 2007 មក AMG បានក្លាយជាម៉ាកដ៏ល្បីមួយរបស់ Mercedes-Benz ផងដែរ។

 

amgmodels

 

mercedes-300sel-1

 

ភាគច្រើននៃម៉ាករថយន្តល្បីៗ និងប្រណីតៗ តែងតែមានរោងចក្រតម្លើងរថយន្តកំពូលប្រចាំម៉ាករបស់ខ្លួនមួយ។ សំរាប់ Mercedes-Benz ក៏អញ្ចឹងដែរ ដោយក្រុមហ៊ុនផលិតរថយន្តមួយនេះមានរោងចក្រតម្លើងរថយន្តកំពូលប្រចាំម៉ាករបស់គេនោះគឺ AMG ឬមួយយើងអាចហៅ AMG ជាអាវុធកំពូលរបស់ Mercedes-Benz ក៏បានដែរ។

 

01-Mercedes-Benz-S65-AMG-L

 

04-Mercedes-Benz-S65-AMG-L-625x375

 

រថយន្ត Mercedes-Benz AMG និង Mercedes-Benz មានលក្ខណៈខុសគ្នា ដោយ Mercedes-Benz AMG មានរូបរាងខាងក្រៅ (មានដូចជាយ៉ាន់ និងកាងរថយន្តជាដើម) និងខាងក្នុង (ពូក និងចង្កូត មានពាក្យ AMG)  កាចជាង និងទំនើបជាង រថយន្ត Mercedes-Benz ធម្មតា ជាមួយនឹងម៉ាស៊ីនដែលមានទំហំធំជាង និងសន្ទុះល្បឿនលឿនជាង Mercedes-Benz ធម្មតាផងដែរ។

 

logo-mercedes-amg-s-l-14032

 

Mercedes-AMG S 63 4MATIC Cabriolet "Edition 130" (Fuel consumption combined: 10.4 l /100 km; combined CO2 emissions: 244 g/km; Kraftstoffverbrauch kombiniert: 10,4 l/100 km; CO2-Emissionen kombiniert: 244 g/km) Interieur: designo Exclusive Leder Nappa bengalrot/schwarz interior: designo exclusive leather nappa bengal red/black Zierteile: AMG Zierteile Carbon/ Klavierlack schwarz trim parts: AMG carbon-fibre / black piano lacquer

 

lead3-2015-mercedes-amg-c63-s-fd

 

2010-mercedes-benz-c63-amg-wheel

 

សំរាប់ពេលបច្ចុប្បន្ននេះ យើងអាចបែងចែករថយន្តដែលមានភ្ជាប់មកជាមួយនឹងអក្សរ AMG ជាពីរប្រភេទ មួយគឺរថយន្ត Mercedes-Benz AMG ពិតប្រាកដ ឬពេញលេញ ដែលមានរូបរាងខាងក្រៅទទួលបានការរចនាម៉ូដដោយរោងចក្រតម្លើងរថយន្ត AMG ផ្ទាល់ ជាមួយនឹងម៉ាស៊ីនដែលមានកំលាំងដ៏មហិមារ និងអស្ចារ្យ ដែលតម្លើងដោយរោងចក្រដដែលនេះផងដែរ។ រីឯមួយប្រភេទទៀតនោះគឺរថយន្ត Mercedes-Benz ម៉ូដែលធម្មតា ដែលមានការបំពាក់បន្ថែមជាមួយនឹងកញ្ចប់បន្ថែមរូបរាងខាងក្រៅ  ដែលមានការរចនាម៉ូដដោយរោងចក្រតម្លើងរថយន្ត AMG ប៉ុន្តែសំរាប់ម៉ាស៊ីនវិញគឺជាម៉ាស៊ីនធម្មតាដែលមានកំលាំងមធ្យមរបស់ Mercedes-Benz ។

Comments Off on ធ្លាប់ដឹងទេថា តើពាក្យ AMG ដែលមាននៅលើរថយន្ត Mercedes-Benz មានន័យថាដូចម៉្តេច? យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន