MENU

ទម្លាប់មិនល្អមួយចំនួន ដែលអ្នកមិនគួរឲ្យមាននៅក្នុងរោងកុន

ខ្ញុំជឿជាក់ថារោងកុន គឺជាកន្លែងកំសាន្តមួយដែលមនុស្សភាគច្រើនចូលចិត្ត ហើយភាគច្រើននៃអ្នកទាំងនោះគឺសុទ្ធតែជាអ្នកដែលស្រលាញ់គាំទ្រនូវវិស័យភាពយន្ត ដូចនេះមិនថាតែខ្ញុំ ឬអ្នកដ៏ទៃនោះឡើយសុទ្ធតែចង់បាននូវបរិយាកាសដ៏ល្អមួយសំរាប់ការទស្សនាភាពយន្តដែលយើងចូលចិត្តឲ្យមានក្តីសុខបំផុត។

 

Funny people are watching a movie in 3D glasses in cinema

 

មានពេលខ្លះ ពេលវេលាដ៏សប្បាយរីករាយជាមួយនឹងភាពយន្តដ៏ពិសេសរបស់យើងត្រូវបានរំខានដោយអ្នកដ៏ទៃ ដោយសារតែពួកគេពុំបានខ្វល់ ឬពុំបានយល់ដឹងអំពីផលប៉ះពាល់ដែលចេញពីទង្វើរបស់ពួកគេនោះឡើយ។ ខាងក្រោមនេះគឺជាទង្វើមួយ ឬទម្លាប់មិនល្អមួយចំនួនដែលអ្នកមិនគួរឲ្យមាននៅក្នុងរោងកុន ៖

 

ការជ្រើសរើសកន្លែង

រាល់ពេលដែលអ្នកទៅទស្សនាខ្សែភាពយន្តនៅរោងកុន អ្នកគួរតែជ្រើសរើសកន្លែងអង្គុយឲ្យបានត្រឹមត្រូវទៅតាមលេខរៀង ដែលមានដាក់នៅក្នុងសំបុត្ររបស់អ្នក។ មានពេលខ្លះទំនាស់ពាក្យសំដីអាចកើតមានឡើងដោយសារតែបញ្ហាអង្គុយខុសកន្លែងនេះឯង។ បើសិនជាមានអ្នកដ៏ទៃអង្គុយចំកន្លែងអ្នក អ្នកគួរតែប្រើពាក្យសំដីគួរសមដើម្បីសុំឲ្យបុគ្គលនោះធ្វើការផ្ទៀងផ្ទាត់មើលលេខសំបុត្រឡើងវិញ អ្នកមិនគួរបណ្តោយ ហើយអង្គុយនៅកៅអីដែលមិនមែនជាកន្លែងអ្នកនោះទេ ព្រោះកៅអីទាំងនោះប្រហែលជាសំរាប់អ្នកដ៏ទៃទៀតក៏ថាបាន។

 

8637747402_9ff86a0a69_z

 

ឥរិយាបថមិនត្រឹមត្រូវពេលទស្សនា

រោងកុន គឺជាកន្លែងមួយដែលអាចផ្តល់ភាពសប្បាយរីករាយ ជាមួយនឹងភាពស្រណុក ដោយសារកៅអីដ៏ស្រទន់នៅទីនោះ ប៉ុន្តែយើងមិនត្រូវសប្បាយ និងស្រណុកដល់ភ្លេចខ្លួននោះទេ។ អ្នកគួរតែប្រុងប្រយ័ត្នជាមួយកាយវិការនៃការអង្គុយរបស់អ្នក ជាពិសេសគឺរបៀបនៃការដាក់ជើងទាំងពីររបស់អ្នកតែម្តង ពីព្រោះនៅក្នុងរោងកុនមិនមែនមានតែយើងតែម្នាក់នោះទេ។

 

Cinema-Ninjas-108

 

ពេលទៅបន្ទប់ទឹកខុសពេល

ពេលវេលាដែលស័ក្តសមបំផុតសំរាប់ការទៅបន្ទប់ទឹកនោះ គឺមុនពេលដែលរឿងចាប់ផ្តើម ឬមុនពេលដែលអ្នកចូលទៅដល់ក្នុងរោងកុន។ ជាទូទៅមុនពេលដែលរឿងចាប់ផ្តើម គឺតែងតែមានការផ្សព្វផ្សាយពាណិជ្ជកម្មប្រហែលពី 10 ទៅ 15 នាទី ដូចនេះអ្នកអាចប្រើប្រាស់ពេលនេះសំរាប់ការទៅបន្ទប់ទឹកដោយមិនមានការរំខានដល់អ្នកដ៏ទៃ ឬប៉ះពាល់ដល់សាច់រឿងនោះឡើយ។ បើអាច អ្នកគួរតែជៀសវាងនូវការទទួលទានទឹកច្រើននៅពេលដែលអ្នកកំពុងតែទស្សនានៅក្នុងរោងកុន ព្រោះការចេញចូលទៅក្រៅច្រើនមិនមែនជារឿងដែលល្អដល់អ្នកដ៏ទៃនោះឡើយ ជាពិសេសគឺសំរាប់អ្នកដែលអង្គុយនៅជួរជាមួយអ្នក និងអ្នកដែលអង្គុយនៅខាងក្រោយអ្នកតែម្តង។

 

Hot-Sale-Funny-PVC-Toilet-font-b-Entrance-b-font-Sign-Decal-Vinyl-Sticker-For-Shop

 

គួរបិទសំលេងទូរស័ព្ទដៃ

ប្រសិនបើអ្នកកំពុងតែស្លុងអារម្ម៍ណទៅក្នុងឈុតឆាកពិសេសមួយនៅក្នុងរឿងដែលអ្នកចូលចិត្ត ហើយស្រាប់តែទូរស័ព្ទដៃរបស់អ្នកដែលអង្គុយជិតអ្នកបន្លឺសំលេងឡើងខ្លាំងៗ តើពេលនោះអ្នកនឹងមានអារម្មណ៍យ៉ាងណាដែរ? ខ្ញុំជឿថាមិនមាននណារម្នាក់ចង់ឲ្យមានសំលេងផ្សេងមករំខាននៅពេលដែលខ្លួនកំពុងតែជក់ចិត្តទស្សនារឿងនោះឡើយ។

 

451744-phone-and-cinema-and-generic

 

ការជជែកគ្នា

រោងកុន គឺជាកន្លែងសំរាប់ទស្សនាខ្សែភាពយន្ត ដូចនេះបើសិនជាអ្នកចង់ធ្វើការជជែក ឬពិភាក្សារគ្នានោះអ្នកគួរតែជ្រើសរើសកន្លែងផ្សេង ដូចជាហាងកាហ្វេ ឬក៏ភោជនីយដ្នានជាដើម។ ម៉្យាងវិញទៀត ប្រសិនបើអ្នកធ្លាប់បានទស្សនាភាពយន្តនោះរួចម្តងហើយ ឬក៏មានឈុតឆាកណាមួយដែលអ្នកដឹងមុន អ្នកមិនគួរប្រាប់ ឬក៏វែកញែកជាមួយអ្នកដ៏ទៃនោះឡើយ ពីព្រោះពួកគេចំណាយប្រាក់ទៅលើសំបុត្រដើម្បីទស្សនារឿង មិនមែនមកស្តាប់អ្នកធ្វើការនិទាននោះទេ។

 

img-dont-forget-to-silent-your-phone-when-in-cinema-d-288

 

ការចោលសំរាម

នៅក្នុងរោងកុនទាំងអស់ គឺសុទ្ធតែមានលក់អាហារសម្រន់ និងភេសជ្ជៈជាច្រើនប្រភេទ ទាំងអស់នេះគឺដោយសារតែអ្នកគ្រប់គ្រងរោងកុនគិតដល់ និងយល់ចិត្តអ្នកដែលទៅទស្សនា។ ប៉ុន្តែទាំងអស់នេះមិនមែនមានន័យថាយើងបានចំណាយប្រាក់ទៅលើផលិតផលរបស់គេហើយ យើងអាចចោល ឬទុកវាចោលពាសវាលពាសកាលនោះឡើយ។ ជាទូទៅនៅក្នុងរោងកុននីមួយៗ តែងមានអ្នកសំអាតនៅជាប្រចាំ តែទោះបីជាយ៉ាងដូច្នេះក្តី អ្នកគួរតែមានទំលាប់ល្អមួយ ដើម្បីជួយគ្នាក្នុងការថែរក្សារសណ្តាប់ធ្នាប់ និងអនាម័យទាំងអស់គ្នា។

 

trash-can-24015_960_720

 

ក្មេងតូច និងទារក

មុននឹងអ្នកសំរេចចិត្តថាត្រូវទិញសំបុត្រឲ្យកូនអ្នកបានទស្សនាភាពយន្តជាមួយអ្នកនោះ អ្នកគួរតែពិនិត្យ ឬសាកសួរឲ្យបានច្បាស់អំពីប្រភេទខ្សែភាពយន្ត និងកំរិតអាយុរបស់កុមារដែលអាចទស្សនាបាន។ មានខ្សែរភាពយន្តមួយចំនួនគឺមិនស័ក្តសម និងមិនគួរឲ្យកុមារទស្សនានោះឡើយ ដោយភាពយន្តទាំងនោះមានលាយលំទៅដោយអំពើហិង្សា ឬឆុតឆាកក្តៅសាច់ជាដើម។ សំរាប់ទារក ប្រសិនជាអាច អ្នកគួរតែជៀសវាងនាំទារកទៅរោងកុន ពីព្រោះសំលេងយំដ៏ខ្លាំងៗរបស់ទារកពិតជារំខានយ៉ាងខ្លាំងដល់អ្នកដ៏ទៃ។

 

c84776e24b3732f312791af4fe0a7cc7c901d17e.620.350.273.0.3564.2010

 

 

Comments Off on ទម្លាប់មិនល្អមួយចំនួន ដែលអ្នកមិនគួរឲ្យមាននៅក្នុងរោងកុន ភាពយន្ត, សង្គម

Comments are closed.

យោបល់របស់អ្នកអាន