MENU

ការបង្ហាញពីរូបរាង និងប្រភេទម៉ាស៊ីន ជាផ្លូវការរបស់ TOYOTA Camry ឆ្នាំ 2018

ទីបំផុត ក្តីរំពឹងរបស់អ្នកគាំទ្រកំពូលរថយន្ត sedan ជប៉ុន បានកើតមានឡើងហើយ នោះគឺការដាក់តាំងបង្ហាញជាផ្លូវការនូវរូបរាង បច្ចេកវិទ្យា និងប្រភេទម៉ាស៊ីនរបស់ TOYOTA Camry ឆ្នាំ 2018។ សម្រាប់រថយន្ត ជំនាន់ទី 8 ថ្មីនេះ យើងអាចនិយាយបានថា វាត្រូវបានគេធ្វើកំណែទម្រង់ទាំងស្រុងតែម្តង ជាពិសេស គឺនៅត្រង់ចំណុចផ្នែកខាងមុខ ដែលមានលក្ខណៈ មុតស្រួច ទាលចុះទៅក្រោម ដោយ TOYOTA បានអះអាងថា ការកែប្រែការរចនាម៉ូដបែបនេះ នឹងជួយឲ្យរថយន្តមួយនេះកាន់តែមានទម្ងន់ និងមានភាពងាយស្រួលនៅពេលបើកបរ ហើយលើសពីនេះទៅទៀតនោះ គឺវាអាចជួយកាត់បន្ថយការប្រើប្រាស់សាំង បានមួយកម្រិតទៀតផងដែរ។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

ចំពោះផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុនបានបង្ហាញឲ្យដឹងថា TOYOTA Camry ឆ្នាំ 2018 នឹងមិនមានវត្តមានប្រភេទម៉ាស៊ីន Turbo នៅឡើយទេ តែវានឹងបំពាក់មកជាមួយនូវប្រភេទមា៉ស៊ីន ដែលស្រដៀងគ្នាទៅនឹងម៉ូដែលឆ្នាំជំនាន់ចាស់របស់ខ្លួន ដោយក្នុងនោះមានដូចជា ប្រភេទម៉ាស៊ីន V6 3.5L និង I4 2.5L ដែលប្រភេទម៉ាស៊ីនទាំងពីរទម្រង់នេះ សុទ្ធតែប្រើប្រាស់ជាមួយនូវប្រអប់លេខស្វ័យប្រវត្តិ និងលេខដៃ 8 លេខជំនាន់ថ្មីរបស់ TOYOTA។ ក្រៅពីនេះ TOYOTA Camry ឆ្នាំ 2018 ក៏មានម៉ូដែលសម្រាប់អ្នកដែលចង់សន្សំសំចៃសាំងដែរ គឺវាដំណើរការដោយប្រភេទម៉ាស៊ីនថ្មអាគុយ hybrid I4 2.5L ប្រើប្រាស់ជាមួយនូវប្រអប់លេខស្វ័យប្រវត្តិ CVT បន្ថែមមកជាមួយនឹងមុខងារ sport mode ដែលអាចជួយបន្ថែមសន្ទុះល្បឿនរបស់វាបានមួយកម្រិតទៀត នៅពេលដែលយើងប្រើប្រាស់វា។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

សម្រាប់កញ្ចប់ជម្រើសម៉ូដែលវិញ គឺមិនខុសពីម៉ូដែលឆ្នាំមុនៗ របស់ខ្លួននោះទេ គឺវាមានបែងចែកជា 4 ជម្រើសឲ្យយើងជ្រើសរើស ដូចជាកញ្ចប់ LE និង XLE និងកញ្ចប់ស្ព័រគឺ SE និង XSE។ ជាមួយនឹងកញ្ចប់ស្ព័រ TOYOTA Camry ឆ្នាំ 2018 មានភាពពិសេសជាង កញ្ចប់ LE និង XLE នៅត្រង់រូបរាងខាងក្រៅដូចជាកាង និងកង់ដែលមានទំហំ 19 អ៊ីញជាដើម។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

សម្រាប់តម្លៃរបស់វា គឺនៅមិនទាន់ត្រូវបានគេបញ្ចេញជាផ្លូវការនៅឡើយនោះទេ ដោយសារតែក្រុមហ៊ុនគ្រាន់តែចង់បង្ហាញដល់សាធារណៈជាមុនសិន ជាមួយនឹងការចាប់ផ្តើមដាក់លក់ដំបូងនៅចុងឆ្នាំនេះ។ តែទោះបីជាយ៉ាងដូចនេះក្តី យើងទាំងអស់គ្នាប្រាកដក្នុងចិត្តហើយថា សម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជាយើង គឺអាចមានតម្លៃចន្លោះពី $60,000 ទៅ $80,000 ដុល្លាសហរដ្ឋអាមេរិក។

វីដេអូបង្ហាញពីរថយន្ត TOYOTA Camry 2018

 

Comments Off on ការបង្ហាញពីរូបរាង និងប្រភេទម៉ាស៊ីន ជាផ្លូវការរបស់ TOYOTA Camry ឆ្នាំ 2018 យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន