MENU

LEXUS គ្រោងនឹងអភិវឌ្ឍន៍បន្ថែមរថយន្តកៅអី 3 ជួរ សម្រាប់ម៉ូដែល RX

បន្ទាប់ពីការទទូចស្នើរសុំ និងការរំពឹងទុក អស់រយៈពេលជាច្រើនខែ ពីសំណាក់អ្នកលក់ចែកចាយរថយន្ត និងអ្នកគាំទ្ររបស់ខ្លួន ជាចុងក្រោយក្រុមហ៊ុន LEXUS ក៏បានសម្រេចចិត្តថា នឹងបញ្ចេញនូវគម្រោងការ អភិវឌ្ឍន៍បន្ថែមរថយន្តកៅអីបីជួរ សម្រាប់ម៉ូដែល SUV ធុនកណ្តាល ដ៏ល្បីល្បាញរបស់ខ្លួន នោះគឺ ម៉ូដែល RX។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

តាមរយៈ សំដីអ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន LEXUS បានប្រាប់ឲ្យដឹងពីមូលហេតុ ដែលក្រុមហ៊ុនបានធ្វើការសម្រេចចិត្តនេះ គឺដោយសារតែ កន្លងមកមានការទទូចស្នើសុំយ៉ាងច្រើនពីឃ្លាំងលក់រថយន្ត និងជាពិសេសពីអ្នកគាំទ្ររបស់ខ្លួន ដោយពួកគេទាំងនោះសុទ្ធតែបានគិតថាម៉ូដែល RX នេះនឹងកាន់តែអស្ចារ្យ និងកាន់តែត្រូវប៉ាន់ នៅពេលដែលវាមានកៅអី 3 ជួរ។

រូបភាពពីគេហទំព័រ edmunds.com

ទោះបី ជាម៉ូដែលនេះត្រូវបានបន្ថែមកៅអីមួយជួរទៀតក៏ដោយ ក៏ឈ្មោះម៉ូដែលនេះ នឹងមិនត្រូវបានធ្វើការប្តូរអ្វីច្រើននោះទេ ហើយថ្មីៗ ក្រុមហ៊ុនទើបតែបានដាក់ពាក្យស្នើរសុំដាក់ឈ្មោះ RX 350L និង RX 450hL ទៅក្នុងបញ្ជីរពាណិជ្ជកម្មរបស់ពួកគេដែរ សម្រាប់ម៉ូដែលទាំងពីររបស់ RX នេះ។ សម្រាប់ប្រភេទ និងកំលាំងម៉ាស៊ីនវិញ គឺនៅដូចដើមដដែល ដូចទៅនឹងម៉ូដែលឆ្នាំចាស់របស់ខ្លួនអីញ្ចឹង គឺប្រភេទម៉ាស៊ីន V6 និង hybird។

ក្រៅពីនេះ ក្រុមហ៊ុនក៏បានប្រកាសឲ្យដឹងដែរថា ម៉ូដែលកៅអី 3 ជួររបស់ LEXUS RX នេះ នឹងចាប់ផ្តើមធ្វើការដាក់លក់នៅចុងឆ្នាំ 2017 ឬដើមឆ្នាំ 2018 ខាងមុខនេះហើយ ជាមួយនឹងតម្លៃចន្លោះពី $45,000 ទៅ$50,000 ដុល្លាសហរដ្ឋអាមេរិក។

 

Comments Off on LEXUS គ្រោងនឹងអភិវឌ្ឍន៍បន្ថែមរថយន្តកៅអី 3 ជួរ សម្រាប់ម៉ូដែល RX យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន