MENU

guide
Tag Archive

949

វិធីសាស្ត្រដ៏ងាយស្រួលបំផុត ដើម្បីស្វែងរកម្ចាស់ iPhone ឬ iPad ដែលអ្នករើសបាន

បច្ចេកវិទ្យា

10/12/2016

តាមរយៈគេហទំព័រ Business Insider បានបង្ហាញពីភាពភ្ញាក់ផ្អើលយើងខ្លាំង នៅក្នុងសន្និសិទប្រចាំឆ្នាំរបស់ពួកគេ។
នៅអំឡុងពេលដែលសន្និសិទកំពុងតែដំណើរការ មានសមាជិករបស់ពួកគេម្នាក់រើសបានទូរស័ព្ទ iPhone មួយគ្រឿង ប៉ុន្តែមិនមាននរណាម្នាក់ស្គាល់ពីម្ចាស់របស់វាឡើយ ហើយម្យ៉ាងទៀតទូរស័ព្ទមួយនេះក៏មានជាប់ឡុកលេខសំងាត់ ហើយក៏មិនមានសញ្ញាអ្វីដែលអាចជួយឲ្យពួគេស្វែងរកម្ចាស់វាបានទេ។
នៅពេលចុងក្រោយ ពួកគេក៏បានស្វែងរកម្ចាស់ទូរស័ព្ទ iPhone មួយគ្រឿងនោះ បានដោយងាយ ជាមួយនឹងវិធីសាស្ត្រមួយដែលយើង និងអ្នកជំនាញមួយចំនួនរបស់ Apple នឹកស្មានមិនដល់ នោះគឺដោយគ្រាន់តែសួរទៅកាន់ Siri តែប៉ុណ្ណោះ។air jordan 1 low
nike air jordan 4 oil green
best jordan 4
nike air jordan 4 black canvas
nike air jordan 1
jordan for sale
jordan shoes online
best jordan shoes
nike air jordan women
nike air jordan 1 retro high og
nike air jordan mid 1
jordan shoes online
jordan 4 red thunder
air jordan 1
off white jordan 1
nike air jordan red and black
best jordan 4
jordan 1 sale
jordan 1 for sale
nike air jordan 11 midnight navy
nike air jordan 1 retro high
nike air jordan high tops
jordan shoes for men
jordan 4 black cat
nike air jordan shoes
nike air jordan low
nike air jordan 4 retro trainers
mens nike air jordan
jordan outlet
nike air jordan 4
jordan for sale
nike air jordan mid
best jordan 1
air jordan sale
sales of air jordan
nike air jordan 11
nike air jordan 4 black
nike air jordan mid
cheapest jordan 4
nike air jordan mens basketball shoes
nike air max 90 mens on sale
ទោះបីជា iPhone ឬក៏ iPad ដែលអ្នករើសបាននោះជាប់លេខសំងាត់ក៏ដោយ ក៏អ្នកអាចចុចប៊ូតុងកណ្តាលឲ្យជាប់ អ្នកនឹងបានឃើញរូប Siri នៅលើអេក្រង់ ហើយអ្វីដែលអ្នកត្រូវធ្វើបន្ទាប់នោះគ្រាន់តែសួរទៅកាន់ Siri ថា ” Who do you belong to?” តែប៉ុណ្ណោះ។ ក្រោយពីអ្នកបានសួរសំណួរនេះហើយ ជាធម្មតា Siri នឹងប្រាប់អ្នកអំពីឈ្មោះម្ចាស់របស់ iPhone ឬក៏ iPad ដែលអ្នករើសបានជាមួយនឹងពត៌មានទំនាក់ទំនងមួយចំនួនរបស់គេភ្លាម។

រូបភាពពីគេហទំព័រ businessinsider.com

អានបន្ត

3226

ពណ៌ហុងស៊ុយមួយចំនួន ដែលអាចនាំសំណាងដល់អ្នករកស៊ី

សង្គម

24/11/2016

ហុងស៊ុយ (Feng Shui) គឺជាជំនឿដ៏ពូកែ និងពេញនិយមមួយ ដែលមនុស្សមួយចំនួនធំជឿជាក់ ជាពិសេស គឺសម្រាប់អ្នកដែលមានខ្សែស្រឡាយជាជនជាតិចិន និងអ្នកដែលមានមុខរបររកស៊ីមួយចំនួន។ តាមជំនឿនេះ ពណ៌ដែលមានហុងស៊ុយ គឺពិតជាមានអំណាច និងប្រសិទ្ធភាពយ៉ាងខ្លាំង ដែលអាចធ្វើឲ្យមុខរបររកស៊ីរបស់យើងដំណើរការទៅមុខបានយ៉ាងរលូន និងរីកចំរើន។ ការរៀបចំ និងការជ្រើសរើសពណ៌ហុងស៊ុយសម្រាប់បរិយាកាស ឬកន្លែង អាចជះឥទ្ធិពលដល់ការប្រកបមុខរបររបស់លោកអ្នកបាន វាអាចជួយឲ្យការគិតរបស់យើងមានភាពរីកចំរើន រឹងមាំ ហើយវាក៏អាចធ្វើឲ្យការគិតរបស់យើងមានភាពសុញ និងស្រអាប់ផងដែរ ប្រសិនបើយើងមិនបានធ្វើការជ្រើសរើសពណ៌ឲ្យបានត្រឹមត្រូវទៅតាមក្បួននោះ។ ដូចនេះនៅក្នុងអត្ថបទនេះ យើងនឹងធ្វើការបង្ហាញជូនដល់ប្រីយមិត្តនូវពណ៌មួយចំនួន ជាមួយនឹងអត្ថន័យរបស់ពួកវា ដែលត្រឹមត្រូវទៅតាមក្បួនហុងស៊ុយ សម្រាប់តុបតែងការិយាល័យ និងទីតាំងប្រកបមុខរបររបស់លោកអ្នក ដើម្បីជួយឲ្យមុខរបររបស់លោកអ្នកមានភាពរីចំរើនទៅមុខ។

 

ពណ៌ទឹកក្រូច

ពណ៌ទឹកក្រូច គឺជាពណ៌ដ៏ល្អមួយសម្រាប់ក្រុមហ៊ុន។ វា គឺជាពណ៌ជួយបង្កើននូវការផ្តោតអារម្មណ៍ និងគំណិតច្នៃប្រឌិតរបស់យើង។ វាគឺជាប្រភេទពណ៌ដិត និងឆើត បូករួមជាមួយនឹងការបង្កប់ទៅដោយថាមពល និងភាពសប្បាយរីករាយ ភាគច្រើននៃពណ៌នេះ គឺមានជាប់ទាក់ទងទៅនឹងមនុស្សដែលមានគំណិតបើកចំហ សុទិដ្ឋិនិយម និងចំណង់ចំណូលចិត្តក្នុងការផ្សងព្រេង។

d208e73d46990bbb5d7701eb61abccfe

រូបភាពពីគេហទំព័រ beliefnet.com

ជាទូទៅគេតែងប្រើពណ៌ទឹកក្រូចនៅក្នុង ភោជនីយដ្ឋាន ហាងកាហ្វេ និងក្រុមហ៊ុនទេសចរណ៍ជាដើម។ ពណ៌នេះក៏ស័កសមផងដែរ សម្រាប់ប្រភេទនៃអាជីវកម្មណា ដែលមានជាប់ទាក់ទងជាមួយនឹងកូនក្មេង ព្រោះក្មេងៗតូចៗភាគច្រើន គឺចូលចិត្តពណ៌ទឹកក្រូច។ ទោះបីជាយ៉ាងដូចនេះក្តីក៏ពណ៌ទឹកក្រូចមិនមែនជាពណ៌មួយដ៏ល្អបំផុតសម្រាប់ការប្រកបអាជីវកម្មនោះទេ  មូលហេតុគឺដោយសារប្រសិនបើយើងប្រើតែពណ៌នេះច្រើនហួសហេតុពេក អាចធ្វើឲ្យក្រុមហ៊ុន ឬមុខរបររបស់យើងមើលទៅមិនសូវជាមានតម្លៃ មិនសូវជាមានសុវត្ថភាព និងពោរពេញទៅដោយភាពក្រអើតក្រទមផងដែរ។ យល់ល្អបើអ្នកចូលចិត្ត និងចង់ប្រើពណ៌ទឹកក្រូច អ្នកគួរតែប្រើពណ៌ផ្សេងលាយជាមួយវា ដោយមិនត្រូវប្រើពណ៌ទឹកក្រូចឲ្យលេចខ្លាំងពេកនោះទេ។

 

ពណ៌ស្វាយ

តាមជំនឿហុងស៊ុយ ពណ៌ស្វាយគឺជាពណ៌ ដែលអាចជួយធ្វើឲ្យមានភាពប្រសើរឡើង ទាំងផ្នែករាងកាយ និងសតិអារម្មណ៍របស់មនុស្ស។ វាគឺជាពណ៌មួយ ដែលមានឥទ្ធិពលធ្វើឲ្យអារម្មណ៍របស់យើងស្ងប់ និងជួយកាត់បន្ថយភាពតានតឹងរបស់យើង ហើយវាក៏តំណាងឲ្យភាពរុងរឿង និងភាពមានបានផងដែរ។

20150314_113509

រូបភាពពីគេហទំព័រ beliefnet.com

ដោយសារតែពណ៌ស្វាយ គឺជាពណ៌ដែលបង្ហាញអំពីអំណាច និងភាពឆ្លាតវ័យ ភាគច្រើន ពណ៌នេះត្រូវបានគេប្រើប្រាស់សម្រាប់មុខរបរ ដែលទាក់ទងទៅនឹងស្ត្រី និងកូនក្មេង ប៉ុន្តែសម្រាប់បុរសគឺមិនសូវជាពេញនិយមប៉ុន្មាននោះទេ។ ពណ៌នេះ គឺមានភាពស័កសមបំផុតសម្រាប់អាជីវកម្មមួយចំនួនដូចជាអាជីវកម្មដែលទាក់ទងទៅនឹង៖

  • វិស័យសុខាភិបាល ដូចជាមន្ទីពេទ្យ  ឳសថស្ថាន
  • វិស័យអប់រំ ដូចជាសាលាមតេយ្យ
  • មុខរបរដែលទាក់ទងទៅនឹងចំណីអាហារផ្អែមៗ ដូចជាស្ករគ្រាប់ នំខេក ឬស្ករសូកូឡាជាដើម។

ដូចនេះអ្នកគួរតែជ្រើសរើសយកពណ៌ស្វាយ ប្រសិនបើអាជីវកម្មរបស់លោកអ្នកតែងជួបប្រទះទៅនឹងភាពតានតឹង ពីព្រោះពណ៌ស្វាយអាចជួយធ្វើឲ្យអតិថិជនរបស់អ្នកមានអារម្មណ៍ធូរស្បើយ និងត្រជាក់បាន។

 

 ពណ៌ក្រហម

តាមក្បួនតម្រារបស់ហុងស៊ុយ ពណ៌ក្រហមគឺជាពណ៌ដែលនាំមកនូវវាសនាល្អ សំណាងល្អ ទំនុកចិត្ត និងជាពិសេសនោះ គឺមាសប្រាក់តែម្តង។ តែសម្រាប់ក្នុងន័យអវិជ្ជមានវិញ ពណ៌ក្រហមគឺជាពណ៌នៃកំហឹង និងភាពមួរម៉ៅ ដូចនេះយល់ល្អអ្នកមិនត្រូវប្រើប្រាស់ពណ៌ក្រហមឲ្យច្រើន ឬដិតខ្លាំងពេកនោះទេ គួរតែមានលាយជាមួយពណ៌ដទៃទៀតផងដែរ។ បន្ថែមពីលើនេះ ពណ៌ក្រហម គឺជាពណ៌ ដែលបង្ហាញពីថាមពល និងគំណិតវិជ្ជមាន ហើយវាក៏ជាពណ៌ ដែលទាក់ទងទៅនឹងលោហិត សង្គ្រាម និងអំពើហិង្សាដែរ។

ពណ៌ក្រហម គឺជាពណ៌ស័កសមជាមួយអាជីវកម្ម ដែលទាក់ទងទៅនឹងសេចក្តីស្រលាញ់ និងភាពអន្លង់អន្លោច មានដូចជាហាងផ្កា ហាងលក់ស្កសូកូឡា ភោជនីយដ្ឋានសម្រាប់គូរស្នេហ៍ ឬសណ្ឋាគារជាដើម។

e5709fc191137e1421d8e7507d840fbe

រូបភាពពីគេហទំព័រ beliefnet.com

 

ពណ៌លឿង

ទោះបីថាពណ៌លឿង គឺជាពណ៌មួយដែលភ្លឺដូចទៅនឹងពណ៌របស់ពន្លឺព្រះអាទិត្យក៏ដោយ ក៏ប៉ុន្តែមិនមែនរាល់អាជីវកម្មសុទ្ធតែត្រូវគ្នាជាមួយវានោះទេ។ តាមក្បួនហុងស៊ុយបានបញ្ជាក់ឲ្យដឹងថា ពណ៌លឿង គឺជាពណ៌នាំមកនូវ ទំនាក់ទំនងល្អ មិត្តភាព និងសុខភាព ប៉ុន្តែបើតាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្របានបង្ហាញថា ការមើល ឬសំលឹងទៅកាន់របស់ដែលមានពណ៌លឿងក្នុងរយៈពេលយូរ អាចធ្វើឲ្យយើងកើតមានអារម្មណ៍មិនសប្បាយចិត្ត។

teen-tastic-contemporary-home-office-in-black-and-yellow

រូបភាពពីគេហទំព័រ beliefnet.com

ពណ៌លឿង គឺជាពណ៌ដែលអាចរំញោចសមត្ថភាពបែងចែកខុសត្រូវរបស់ខួរក្បាល និងបង្កើនភាពច្បាស់លាស់ជាក់លាក់នៃស្មារតីរបស់យើង ពោលគឺវាអាចជួយជំរុញឲ្យមានភាពប្រសើរឡើងនូវការគិតវិភាគ និងការវិនិច្ឆ័យនៅក្នុងខួរក្បាលរបស់យើង។ ថ្វីបើភាគច្រើននៃបុរសមិនសូវចូលចិត្តពណ៌នេះក្តី ក៏ប៉ុន្តែសម្រាប់កូនក្មេងតូចៗ គឺងាយនឹងចាប់អារម្មណ៍ទៅនឹងវាខ្លាំងណាស់ មូលហេតុគឺដោយសារតែពណ៌លឿង គឺជាពណ៌ដែលមានពន្លឺ។

រាល់អាជីវកម្មដែលមានទាក់ទងជាមួយនឹងក្មេងៗគួរតែប្រើប្រាស់ពណ៌លឿង ដូចជាហាងលក់សំភារៈក្មេងលេង និងសាលារៀនមតេយ្យ ជាដើម ក្រៅពីនេះហាងលក់គ្រឿងសំអាងរបស់ស្ត្រីក៏អាចប្រើជាមួយនឹងពណ៌លឿងបានផងដែរ ពីព្រោះពណ៌នេះមើលទៅងាយទាក់ភ្នែក ដែលអាចធ្វើឲ្យមនុស្សឆាប់ចាប់អារម្មណ៍។

 

ពណ៌ខៀវ

ដូចគ្នាទៅនឹងពណ៌ស្វាយ ពណ៌ខៀវក៏ជាពណ៌ដែលមានឥទ្ធិពលធ្វើឲ្យអារម្មណ៍របស់យើងស្ងប់ និងជួយកាត់បន្ថយភាពតានតឹងរបស់យើងបានដូចគ្នា ម៉្យាងវិញទៀត ដោយសារតែពណ៌ខៀវ គឺជាពណ៌នៃទឹកសមុទ្រ និងមេឃ ដូចនេះពណ៌ខៀវ គឺទាក់ទងទៅនឹងសេរីភាព និងការផ្សងព្រេងផងដែរ។
ពណ៌ខៀវត្រូវបានគេប្រើប្រាស់យ៉ាងច្រើននៅក្នុងការធ្វើមុខជំនួញ ដោយសារតែពណ៌នេះ គឺតំណាងឲ្យការជឿទុកចិត្ត ភាពស្មោះត្រង់ ភាពជឿជាក់ និងការចេះទទួលខុសត្រូវ ហើយវាក៏តំណាងឲ្យផងដែរនូវចរិកអភិរក្សនិយម។

anz

រូបភាពពីគេហទំព័រ beliefnet.com

អ្នកគួរតែប្រុងប្រយ័ត្ននៅពេលប្រើប្រាស់ពណ៌ខៀវនៅក្នុងអាជីវកម្មរបស់អ្នក ព្រោះការប្រើពណ៌នេះច្រើនហួសហេតុពេក អាចបង្កើតភាពស៊ាំញ៉ាំ មើលទៅគួរឲ្យធុញ ហើយក៏មិនអាចទាក់ទាញអតិថិជនវ័យក្មេងបានផងដែរ។ ជាធម្មតាពណ៌ខៀវ ត្រូវបានគេប្រើប្រាស់សម្រាប់ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនថែទាំសុខភាព និងអាជីវកម្មណាដទៃផ្សេងទៀត ដែលការជឿទុកចិត្ត និងភាពជឿជាក់ ត្រូវបានគេចាត់ទុកជារឿងដ៏សំខាន់។

 

ពណ៌បៃតង

ពណ៌បៃតង គឺជាពណ៌នៃធម្មជាតិ ភាពស្រស់ត្រកាល តុល្យភាព និងភាពសុខដុមរមនា។ រាល់អាជីវកម្ម ដែលកំពុងតែដំណើរការ គួរតែមានការរួមបញ្ចូលជាមួយនឹងពណ៌បៃតងខ្លះៗ។ ពណ៌បៃតងក្រម៉ៅ គឺតំណាងឲ្យប្រាក់កាស កិត្យានុភាព និងទ្រព្យសម្បត្តិ ហើយសម្រាប់ពណ៌បៃតងស្រាល គឺតំណាងឱ្យភាពស្រស់ស្រាយ ភាពរីចំរើន សេចក្ដីសប្បុរស និងការអាណិតអាសូរ។

grocerystore

រូបភាពពីគេហទំព័រ beliefnet.com

បៃតងជាជម្រើសល្អឥតខ្ចោះសម្រាប់គ្រប់មូលដ្ឋានអាជីវកម្ម ហើយវាក៏ជាពណ៌មួយដ៏ចាំបាច់ត្រូវតែមានផងដែលសម្រាប់បរិស្ថាន ឬទីកន្លែងដែលទាក់ទងទៅនឹង ចំណីសរីរាង្គធម្មជាតិ សុខភាព និងអាជីវកម្ម ដែលទាក់ទងទៅនឹងម្ហូបអាហារ។ ពណ៌បៃតងរំញ៉ោចចំណង់អាហារ ដូច្នេះវាជារឿងដ៏ល្អមួយប្រសិនបើមានពណ៌នេះជាពិសេសសម្រាប់អ្នកដែលកំពុងដំណើរការភោជនីយដ្ឋាន ឬអាជីវកម្មម្ហូបអាហារណាមួយ។

អានបន្ត

1546

យល់ដឹងអំពីកញ្ចក់ការពារ អេក្រង់ទូរស័ព្ទ

បច្ចេកវិទ្យា

21/11/2016

កាលពីមុន យើងពិបាកក្នុងការបិត កញ្ចក់ការពារដោយខ្លួនឯង យើងត្រូវទៅអោយគេបិតអោយ ហើយប្រភេទកញ្ចក់វិញមិនសូវមាន ច្រើនប្រភេទឡើយ។ ប៉ុន្តែឥឡូវនេះ យើងអាចទិញអេក្រង់វាមកដោយខ្លួនឯង ដូចនេះលោកអ្នកគួរតែ យល់ដឹងអំពី ប្រភេទកញ្ចក់់់់ទាំងនោះ។

យើងអាចនិយាយបានថា សំរាប់កញ្ចក់បិទអេក្រង់ទូរស័ព្ទគឺមាន 3 ប្រភេទ គឺឺ PET, TPU, និង tempered glass។

កញ្ចក់ PET

PET គឺជាពាក្យកាត់របស់ polyethylene terephthalate ដែលជា ផ្លាស្ចិច ប្រើប្រាស់សំរាប់ធ្វើ ឧបករណ៍ជាច្រើន ដូចជា ទុយោទឹក ឬ ប្រអប់ដាក់អាហារជាដើម។ នៅក្នុងការផលិត អេក្រង់ការពារទូរស័ព្ទ គេបានបំពាក់នូវការការពារ ឆ្កូត។ អ្វីដែលល្អសំរាប់វា គឺកញ្ចក់របស់វាថ្លាល្អ និង ការការពារឆ្កូត ប៉ុន្តែមិនមានការពារ ការប៉ះទង្គិច ឡើយ។ ហើយការការពារឆ្កូតរបស់វាមិនអាចការពារការឆ្កូត ចំពោះរបស់ខ្លះដូចជា ក្រចកដៃ, កាក់ ឬ សោរបាននោះទេ។ ពួកវា មានទំហំទៅតាមទូរស័ព្ទ មានកំរាស់ក្រៅ និងស្តើង  ហើយមានជាប្រភេទទន់ និងរឹង។ អ្វីដែលមិនល្អសំរាប់វាគឺ កញ្ចក់វាឆាប់ប្តូរពណ៌ និងវាអាចចាប់យកនូវជាតិខ្លាញ់ចេញពីម្រាមដៃរបស់អ្នកបានយើងងាយ។

 

new-superior-sapphire-will-replace-the-tempered-glass-screens-flagship-smartphones-raqwe-com-01-jpg-pagespeed-ce-pt0robuy-a

 

កញ្ចក់ TPU

TPU គឺជាពាក្យកាត់របស់ Thermoplastic polyreuthane វាគឺជាកញ្ចក់ដែលមាន ការការពារ ឆ្កូត, មានភាពស្វិតយឺត, មិនចាប់យកជាតិខ្លាញ់ពីដៃរបស់អ្នកឡើយ, ហើយវាមានគុណភាពល្អជាង កញ្ចក់ PET។ ភាពស្វិតយឺតរបស់វា អាចធ្វើឲ្យស្នាមឆ្កូតដែលកើតឡើងចេញពីរបស់រឹងខ្លះ បាត់បង់ទៅវិញ ហើយប្រែជារាងដូចដើមវិញ ដូចនេះហើយ បើសិនជាមានការឆ្កូតនៅលើកញ្ចក់ប្រភេទនេះ មិនយូរប៉ុន្មានវានឹងត្រលប់មកធម្មតាវិញហើយ។

remax-0-1mm-tempered-glass-screen-protector-iphone-5-6-6plus-tpu-pet-brandtop-1509-24-brandtop29

 

កញ្ចក់ tempered

កញ្ចក់ Tempered គឺជាកញ្ចក់ដែលល្អមួយក្នុង ប្រភេទកញ្ចក់ទាំងអស់នេះ ព្រោះវាផ្គុំឡើងពី កញ្ចក់ផ្សេងៗ ជាច្រើនជាន់ ជាមួយនិង ស្រទាប់ដែលជួយ ទប់ការប៉ះទង្គិចខ្លាំង និងស្រទាប់ដែលស្រូបខ្លាញ់ និងស្នាមក្រយៅដៃ ហើយម៉្យាងវិញទៀតវាក៏អាចបំបាត់នូវចំណាំងនៃពន្លឺផ្សេងៗដែលធ្វើអោយយើង មានភាពងាយស្រួលក្នុងការមើលផងដែរ។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺ អ្នកផលិតបានធ្វើឲ្យស្រទាប់ទាំងនោះសង្កត់ចូលគ្នា ឲ្យមានកំរាស់សល់ត្រឹមតែ 0.4mm តែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត នៅពេលដែលបែក វានឹងបែកជាបំនែកតូចៗ ដូចនេះវាអាចការពារកញ្ចក់ទូរស័ព្ទរបស់អ្នកដែលស្ថិតនៅខាងក្រោមវាបានយ៉ាងមានសុវត្ថភាព។
what-is-tempered-glass1

អានបន្ត

4312

វិធីសាស្ត្រក្នុងការបណ្តុះពុកមាត់ និងពុកចង្កា

សុខភាព

19/07/2016

មានមូលហេតុមួយចំនួន នៅពីក្រោយភាពពេញនិយមនៃការទុកពុកមាត់របស់បុរស ដូចជាដើម្បីឲ្យមើលទៅ មានភាពជាបុរសកាន់តែខ្លាំង កាច និងដើម្បីបង្កើនភាពទាក់ទាញទៅដល់ដៃគូស្នេហារបស់គេជាដើម។

សំរាប់មនុស្សមួយចំនួន ការបណ្តុះពុកមាត់ និងពុកចង្កា គឺជារឿងមួយដ៏ងាយស្រួល និងសាមញ្ញបំផុត ដោយពួកគេគ្រាន់តែ កាត់បន្ថយចោលនូវទម្លាប់កោពុកមាត់ និងរងចាំឲ្យវាដុះលូតលាស់វែងជាការស្រេចប៉ុណ្ណោះ។ ប៉ុន្តែមិនមែនមនុស្សគ្រប់រូបសុទ្ធតែ ដូចគ្នានោះទេ ដោយសារតែមនុស្សយើងម្នាក់ៗ មានហ្សែនខុសគ្នា ដូចនេះក៏មានមនុស្សមួយចំនួនទៀតត្រូវការពេលវេលាយ៉ាងយូរ ជាមួយនឹងវិធីសាស្ត្រមួយចំនួន និងទម្លាប់នៃការរស់នៅដ៏ល្អ ដើម្បីជួយឲ្យការបណ្តុះពុកមាត់ និងពុកចង្ការបស់ពួកគេបានសំរេចដូចបំណង។
header-L

 

នៅខាងក្រោមនេះ គឺជាចំណុចសំខាន់មួយចំនួន សំរាប់បុរសដែលមានបំណងចង់បណ្តុះពុកមាត់ ឬពុកចង្កា គួរអនុវត្តតាម ៖

ធ្វើការជម្រុះកោសិកាស្បែកមុខរាងរាល់មួយសប្តាហ៍ម្តង

រៀងរាល់មួយសប្តាហ៍ម្តង យើងគួរតែធ្វើការជម្រុះរាល់កោសិកាស្បែកមុខ ដែលចាស់ ឬងាប់ៗចោល តាមរយៈ ការប្រើប្រាស់ហ្វូមលាងមុខ ដែលមានផ្ទុកទៅដោយស្ក្រាប់ ដើម្បីជម្រុញដល់ការលូតលាស់នៃកោសិកា និងរោមថ្មីនៅលើផ្ទៃមុខ។

acure_scrub3

 

ថែរក្សាស្បែកមុខឲ្យស្អាតជានិច្ច

យើងគួរតែចេះ ថែរក្សាស្បែកមុខរបស់យើងឲ្យស្អាតជានិច្ច តាមរយៈការលាងមុខនឹងទឹកក្តៅ ជាមួយនឹងផលិតផលហ្វូមលាងមុខ ( ហ្វូមដែលមិនមានជាតិកាត់ខ្លាំង) ជារៀងរាល់ពេលព្រឹក និងមុនពេលចូលគេង ដើម្បីជួយពន្លឿនដល់ការលូតលាស់របស់កូនរោម។

scrub2

 

ឧស្សាហ៍ពិនិត្យមើលស្បែកមុខដើម្បីរកកូនរោមដែលមិនប្រក្រតី

នៅពេលទំនេរ យើងគួរឆ្លុះកញ្ចក់ដើម្បីធ្វើការស្វែងរក ប្រភេទរោមផ្ទៃមុខដែលដុះខុសប្រក្រតី រួចធ្វើការដកវាចេញ ដោយសារតែប្រភេទរោមទាំងនេះ អាចធ្វើឲ្យផ្ទៃមុខរបស់យើង កើតជាកន្ទួល ឬបង្ករជាបញ្ហាមុនបាន។

1-ingrown-hairs

 

ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់

តើអ្នកដែលធ្លាប់បានលឺទេថា នៅពេលដែលយើងមិនបានទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ជាច្រើនថ្ងៃជាប់គ្នា នឹងធ្វើឲ្យពុកមាត់ និងពុកចង្ការបស់យើងដុះមកច្រើនខុសធម្មតាននោះ? នោះគឺជារឿងមិនពិតនោះទេ ផ្ទុយទៅវិញ ដើម្បីជួយឲ្យពុកមាត់ និងពុកចង្ការបស់យើងដុះបានល្អនឹងឆាប់រហ័សនោះ យើងគួរតែទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ សំរាប់បុរសពេញវ័យយ៉ាងហោចណាស់ឲ្យបាន 8 ម៉ោងក្នុងមួយថ្ងៃ។

sleeping-man-e1413734200868

 

ធ្វើការជម្រុះរាល់អារម្មណ៍ស្ត្រេស

សំរាប់អ្នកជំនាញខាងសុខភាព និងសម្រស់ជឿជាក់ថា យើងអាចដឹងអំពីបញ្ហាសុខភាព និងបញ្ហាស្ត្រេសរបស់បុគ្គលម្នាក់ៗបាន តាមរយៈការមើលទៅលើលក្ខណៈរបស់រោម និងសក់ពួកគេ។ យើងទាំងអស់គ្នាអាចសាកល្បងនូវការធ្វើលំហាត់ប្រាណ វាអាចជួយដល់ការកាត់បន្ថយអារម្មណ៍ស្ត្រេស និងជម្រុញឲ្យពុកមាត់ និងពុកចង្ការបស់យើងលូតលាស់បានល្អ ដោយសារតែការធ្វើលំហាត់ប្រាណ ធ្វើឲ្យមានចលនាឈាមបានល្អ នៅលើផ្ទៃមុខ។

exercise-for-men

 

ទទួលទានថ្នាំវីតាមីន និងជីវជាតិបន្ថែម

ទទួលទានប្រភេទថ្នាំគ្រាប់បំប៉ន biotin ជារាងរាល់ថ្ងៃ ដោយថ្នាំគ្រាប់បំប៉នប្រភេទនេះអាចជួយដល់ការលូតលាស់នៃក្រចក និងសក់របស់យើងបាន យ៉ាងមានប្រសិទ្ធភាព ហើយក្រៅពីនេះ យើងក៏អាចទទួលទានបន្ថែមផងដែរនូវប្រភេទថ្នាំគ្រាប់វីតាមីន B ដូចជា B1 B6 និង B12 ដោយវីតាមីនប្រភេទនេះ មានតួនាទីក្នុងការជម្រុញសក់ និងរោមរបស់យើងលូតលាស់យ៉ាងឆាប់រហ័ស។

Slider_1_-_Your_Biotin_Might_Not_Be_Working__Unfortunately

vitamins_000012310949

 

បង្កើនប្រូតេអ៊ីន និងជីវជាតិដ៏ទៃតាមរយៈរបបអាហារ

ការទទួលទានប្រូតេអ៊ីនក្នុងកម្រិតមួយសមស្រប ក៏អាចជួយជម្រុញដល់ការលូតលាស់របស់សក់ និងរោមរបស់យើងផងដែរ អាហារដែលសំបូរទៅដោយប្រូតេអ៊ីន មានដូចជា សាច់ ស៊ុត និងប្រភេទគ្រាប់សណ្តែកជាដើម។ ក្រៅពីនេះ ការទទួលទានបន្លែ និងផ្លែឈើ ក៏មានតួនាទីយ៉ាងសំខាន់ផងដែរ ពីព្រោះអាហារប្រភេទនេះ មានផ្ទុកទៅដោយជីវជាតិ និងវីតាមីនសំខាន់ៗជាច្រើនប្រភេទ ដែលសុទ្ធអាចផ្តល់ផល់ល្អដល់សុខភាពស្បែក និងសក់របស់យើង។

photolibrary_rf_photo_of_high_protein_food

fruit and vegetable variety

 

ជៀសវាងការកោរ និងកាត់ពុកមាត់ ឬពុកចង្កា

បើអ្នកចង់បណ្តុះពុកមាត់ និងពុកចង្កា អ្នកគួរជៀសវាងការកោរ និងកាត់ពួកវា ព្រោះទង្វើទាំងអស់នេះនឹងមិនអាចជួយឲ្យ រោមផ្ទៃមុខរបស់យើងទាំងនេះដុះបានឆាប់រហ័សនោះទេ។

trim-your-beard

 

 

អានបន្ត

9444

តើបុរស ដែលមានទម្រង់មុខបែបនេះ គួរតែកាត់សក់ម៉ូដណាសម?

សង្គម, សំលៀកបំពាក់

08/07/2016

សំរាប់សុភាពបុរស មុននឹងយើងធ្វើការសំរេចចិត្តជ្រើសរើសម៉ូដសក់ ការទុកពុកមាត់ ឬវ៉ែនតានោះ យើងទាំងអស់គ្នាគួរតែស្វែងយល់អំពីលក្ខណៈនៃទម្រង់មុខរបស់យើងជាមុនសិន។ អញ្ចឹង!! តើហេតុអ្វីបានជាយើងចាំបាច់ត្រូវតែដឹងអំពីទម្រង់មុខរបស់យើង?? មូលហេតុគឺ ដោយសារតែរាល់ម៉ូដសក់ ដែលមើលទៅសក្តិសមជាមួយនឹងអ្នកដ៏ទៃ មិនប្រាកដថាវានឹងមើលទៅសក្តិសមជាមួយនឹងទម្រង់មុខរបស់យើងនោះទេ ដូចនេះដើម្បីជៀសវាង មានភាពឆ្គាំឆ្គង មិនសក្តិសមជាមួយនឹងម៉ូដសក់ អ្នកគួរតែស្វែងយល់ឲ្យច្បាស់ជាមួយនឹងទម្រង់មុខរបស់អ្នកជាមុនសិន។

អញ្ចឹង តើមុខរបស់អ្នកមានទម្រង់បែបណាដែរ? ខាងក្រោមនេះ គឺជាប្រភេទទម្រង់មុខ របស់បុរស ដែលមានលក្ខណៈ និងប្រវែងផ្ទៃមុខខុសៗគ្នា៖

  • ទម្រង់មុខជ្រុង

squarehair

 

ប្រវែងនៃគ្រប់ជ្រុងជ្រោយ របស់ទម្រង់មុខប្រភេទនេះ គឺប្រហាក់ប្រហែលគ្នា ចំណុចសំខាន់ គឺនៅត្រង់ឆ្អឹងថ្គាមទាំងសងខាងដ៏ធំ ដែលយើងអាចមើលឃើញយ៉ាងច្បាស់។

សំរាប់ទម្រង់មុខប្រភេទនេះ សក្តិសមជាមួយទាំងម៉ូដសក់ខ្លី និងវែងល្មម។ ជម្រើសដែលល្អបំផុត គួរតែជ្រើសរើសយកម៉ូដសក់ខ្លីៗ ទាំងខាងមុខ ក្រោយនិងចំហៀង រឹតតែខ្លី គឺរឹតតែសក្តិសម។

 

ម៉ូដសក់មួយចំនួន ដែលសក្តិសមនឹងទម្រង់មុខជ្រុង

squarehairstyles

 

  • ទម្រង់មុខមូល

roundhair

 

ទម្រង់មុខប្រភេទនេះ គឺមានប្រវែងឆ្អឹងថ្ពាល់ និងប្រវែងកំពស់ផ្ទៃមុខ ប្រហាក់ប្រហែលគ្នា តែវាមានប្រវែង និងទំហំធំជាងត្រង់ចំណុចថ្ងាស់ និងឆ្អឹងថ្គាម ដោយមុមរបស់ថ្គាមមិនសូវជាលេចចេញរូបរាងច្បាស់នោះទេ។

សំរាប់ទម្រង់មុខប្រភេទនេះ សក្តិសមជាមួយម៉ូដសក់ខាងមុខដែលមានប្រវែងវែងល្មម ហើយចូកទៅក្រោយ ឬប្រភេទម៉ូដសក់វែងល្មមដែលជ្រងឡើងទៅលើ ធ្វើបែបនេះ ដើម្បីជួយឲ្យទម្រង់មុខ ដ៏មូលធំរបស់យើង មានសភាពរាងវែងបន្តិច។ ការបណ្តុះពុកមាត់ និងពុកចង្ការ ក៏អាចជួយធ្វើឲ្យទម្រង់មុខរបស់យើង មានមុមស្រួចផងដែរ ជាពិសេសគឺនៅត្រង់បរិវេណថ្គាមតែម្តង។

 

ម៉ូដសក់មួយចំនួន ដែលសក្តិសមនឹងទម្រង់មុខមូល

roundhairstyles

 

  • ទម្រង់មុខពងក្រពើ

ovalhair

 

ទម្រង់មុខពងក្រពើ គឺជាប្រភេទទម្រង់មុខមួយដ៏ពេញនិយមជាងគេបំផុត មិនថាសំរាប់បុរស ឬស្ត្រីនោះទេ តែងប្រាថ្នាចង់បាននូវទម្រង់មុខបែបនេះ ហើយទម្រង់មុខប្រភេទនេះ ក៏សក្តិសមជាមួយនឹងសឹងតែគ្រប់ប្រភេទម៉ូដសក់ផងដែរ។

ទោះបីជា មានម៉ូដសក់ជាច្រើនដែលសាកសមទៅនឹងទម្រង់មុខនេះក្តី ក៏ប៉ុន្តែយើងគួរជៀសវាងម៉ូដសក់ណា ដែលមានលក្ខណៈវែងទម្លាក់មកខាងមុខ បិទបាង់ថ្ងាស់ ព្រោះវាអាចធ្វើឲ្យមុខរបស់យើងមើលទៅប្រែជារាងមូលទៅវិញ។

 

ម៉ូដសក់មួយចំនួន ដែលសក្តិសមនឹងទម្រង់មុខពងក្រពើ

ovalhairstyles

 

  • ទម្រង់មុខវែង

oblonghair

 

ទម្រង់មុខប្រភេទនេះ គឺមានប្រវែងរបស់ផ្ទៃមុខវែង ចំណែកឯប្រវែង និងទំហំរបស់ថ្ងាស់ ឆ្អឹងថ្ពាល់ និងថ្គាម គឺប្រហាក់ប្រហែលគ្នា។

ដោយសារតែទម្រង់មុខប្រភេទនេះ មានលក្ខណៈវែង យើងគួរតែជ្រើសរើសម៉ូដសក់ដែលវែងល្មម ទាំងខាងមុខ និងចំហៀង។ ការទម្លាក់សក់ខ្លះៗ មកគ្របថ្ងាស់ខាងមុខ អាចជួយបិទបាំងទម្រង់មុខដ៏វែងរបស់យើងបាន ក្រៅពីនេះការទុកពុកមាត់ និងពុកចង្ការដែលមានប្រវែងខ្លីៗ ក៏ជាជម្រើសមួយដ៏ល្អផងដែរ។

 

ម៉ូដសក់មួយចំនួន ដែលសក្តិសមនឹងទម្រង់មុខវែង

oblonghairstyles

 

  • ទម្រង់មុខត្រីកោណ ឬថ្គាមខ្លា

trianglehair

 

ទម្រង់មុខប្រភេទនេះ គឺមានទំហំថ្គាមធំ និងមានប្រវែងទទឹងវែងជាង ថ្ពាល់ និងថ្ងាស់។

ទម្រង់មុខប្រភេទនេះ ទាមទារនូវម៉ូដសក់ ដែលមានប្រវែងវែងល្មម នៅខាងចំហៀង ដើម្បីជួយឲ្យថ្ងាស់របស់យើង មើលទៅ មានទំហំប្រហាក់ប្រហែល ទៅនឹងថ្គាមដ៏ធំរបស់យើង។ ជៀសវាងម៉ូដសក់ណា ដែលមានចំហៀងខ្លី ឬស្តើងខ្លាំង ព្រោះវានឹងធ្វើឲ្យថ្ងាស់របស់យើងមើលទៅកាន់តែតូច បើប្រៀបធៀបជាមួយនឹងថ្គាម។

 

ម៉ូដសក់មួយចំនួន ដែលសក្តិសមនឹងទម្រង់មុខត្រីកោណ ឬថ្គាមខ្លា

Triangle-Face-Shape-2

 

  • ទម្រង់មុខរាងដូចគ្រាប់ពេជ្រ

diamondhair

 

ទម្រង់មុខប្រភេទនេះ គឺមានប្រវែងផ្ទៃមុខវែងជាងគេ បន្ទាប់មកគឺប្រវែង និងទំហំរបស់ថ្ពាល់ ហើយប្រវែង និងទំហំរបស់ថ្ងាស់ ជាមួយនឹងប្រវែង និងទំហំតូចជាងគេនៃថ្គាម និងចំណុចពិសេសមួយទៀតរបស់ទម្រង់មុខប្រភេទនេះ គឺចង្ការដ៏ស្រួច។

ដោយសារតែទម្រង់មុខប្រភេទនេះ មានទំហំថ្ពាល់វែង និងធំ ដូចនេះយើងគួរតែជ្រើសរើសម៉ូដសក់ដែលមានចំហៀងវែងល្មម និងក្រាស់ ដើម្បីជួយឲ្យមានតុល្យភាពប្រវែង និងទំហំរវាង ថ្ងាស់ និងថ្ពាល់របស់យើង។

 

ម៉ូដសក់មួយចំនួន ដែលសក្តិសមនឹងទម្រង់មុខរាងដូចគ្រាប់ពេជ្រ

diamondhairstyles

អានបន្ត

875

លក្ខណៈពិសេស ថ្មីៗរបស់ Adobe photoshop CC 2015.5

បច្ចេកវិទ្យា

26/06/2016

សំរាប់អ្នកដែលចូលចិត្តថតរូប ឬ ថតវីដេអូ អ្នកនឹងចូលចិត្តនូវកម្មវិធី Adobe photoshop ថ្មីនេះហើយ ព្រោះវាមានបន្ថែមនូវ លក្ខណៈពិសេសថ្មីៗជាច្រើន ដែលងាយស្រួលដល់ ការកែច្នៃរូបភាព របស់អ្នក។ ម្យ៉ាងទៀតពេលអ្នកអានមកដល់ត្រឹមនេះ អ្នកនឹងគិតថា “អាម្នាក់នេះនិយាយអីនឹង Adobe photoshop ម៉េចនឹងកែវីដេអូបាន? ចេះតែបោកតែម្តង” តាមការពិតទៅ លក្ខណៈពិសេសថ្មីនេះអាច ធ្វើអោយអ្នកថតវិដេអូ មានភាពងាយស្រួលជាងមុន។ ពួកយើងនឹងបកស្រាយខាងក្រោមទាំងអស់គ្នា។

Adobe photoshop CC 2015.5 ជំនាន់ថ្មី ដែលទើបតែចេញមួយនេះ បានធ្វើការបង្កើនទៅលើល្បឿន ដូចជានៅពេល សរសេរអក្សរ ដោយវាប្រើប្រាស់រយៈពេលតិចជាងមុនដើម្បី load font និង ការផ្លាស់ប្តូរជាច្រើនទៀត ក្នុងនោះវាបានភ្ជាប់នូវ លក្ខណៈពិសេសដែលមិនធ្លាប់មាន ដូចខាងក្រោម៖

Content-Aware Crop

ចំពោះអ្នកដែលចូលចិត្ត នូវការថតរូបរបៀបជា Landscape អ្នកពិតជាពិបាកក្នុងការរកប្លង់ណាស់ ភាគច្រើនអ្នកតែងតែថត រួចចាំយកមក Crop( កាត់ ) តាមក្រោយ។ ប៉ុន្តែពេលខ្លះអ្នកអាចថតវៀច ថតតូចពេល ចុះក្រោមពេក លើពេក។ ដូចនេះនៅពេលដែលអ្នក Crop ក្នុង Photoshop តែងតែបាត់បង់នូវកន្លែងខ្លះ។ ដូចនេះបានជា មាន Conten-Aware Crop មកដើម្បីជាជំនួយ ក្នុងការ Crop វាអាចបំពេញនូវកន្លែងបាត់បង់ដោយខ្លួនវា ដោយមិនចាំបាច់យើងកែច្នៃទៀតនោះទេ ហើយលោកអ្នកមិនបាត់បងផ្នែកណាមួយនៃរូបភាពដើមរបស់លោកអ្នកឡើយ។ ដើម្បីអោយយល់កាន់តែច្បាស់អ្នកអាច មើលវីដេអូខាងក្រោមនេះបាន។

 

Face Aware Liquify

Face Aware liquify គឺជាការកែមុខថ្មី ដែលមានលក្ខណៈដូច Liquify ចាស់របស់ photoshop ដែល។ ប៉ុន្តែវា ប្រើប្រាស់ តិចណូឡូជី ជំនាន់ថ្មីសំរាប់ធ្វើការចាប់យកមុខរបស់មនុស្សដោយខ្លួនវា មិនត្រឹមតែមុខទេ គឺ មាន ចង្កា ភ្នែក ច្រមុះ មាត់ និង ទំរង់មុខទាំងមូល។ ទោះជារូបអ្នកមានមនុស្សប៉ុន្មានអ្នកក៏ដោយក៏ វាអាចចាប់មុខមនុស្សដោយស្វ័យប្រវត្តិ។ ហើយវាងាយស្រួលដល់អ្នកកែច្នៃ ទៀតផង។ ម្យ៉ាងទៀតវាក៏អាចប្រើក្នុងវិដេអូបានដែល ដូចនេះអ្នកដែលមានមុខម៉ាប់ៗ អាចថតវីដេអូ រួចបង្រួមមុខខ្លួនក៏បាន។

 

 

Selection and Masking Taskspace

Selection and Masking taskspace វាជួយសំរួលដល់អ្នកដែលចូលចិត្ត កាត់វត្ថុ ឬ Mask វត្ថុផ្សេងៗ។ ហេតុអ្វីបានវាស្រួល ព្រោះការប្រើ Tool កាត់ ដោយ mouse គឺវាពិបាកណាស់ ។ ប៉ុន្តែសំរាប់ លក្ខណៈពិសេសនេះអ្នក អាច mask រូបភាពជាច្រើនក្នុងពេលតែមួយភ្លែត ប្រើប្រាស់ពេលតិច កែបានរូបច្រើន។ ហើយដើម្បីអោយយល់ច្បាស់ អ្នកអាចមើលវីដេអូខាងក្រោមបាន។

 

 

អានបន្ត

3138

វិធីសាស្ត្រ 5 ចំនុចក្នុងការរស់នៅដើម្បីទទួលបានសាច់ដំុក្បាលពោះ Six-Pack abs

កីឡា, សុខភាព

25/06/2016

ដើម្បីទទួលបាន 6 pack គឺមិនមែនដោយសាការពត់ ឬកាច់ក្បាលពោះតែមួយមុខនោះទេ គឺវាទាក់ទងជាមួយនឹងរបបអាហារដែលអ្នកបរិភោគប្រចាំថ្ងៃផងដែរ ។

បើយោងតាម លោក Shawn Arent នាយកនៃ មជ្ឈមណ្ឌលសុខភាព និងសកម្មភាពមនុស្ស នៅសាកលវិទ្យាល័យ Rutgers និងជាសមាជិកនៅ មហាវិទ្យាល័យ American of Sports Medicine បានប្រាប់ពីគន្លឹះខ្លះៗក្នុងការរស់នៅ ប្រសិនបើអ្នកចង់ទទួលបាន 6 pack abs ។

ខាងក្រោមនេះជាគន្លឹះទាំង 5 :

 

1 . ការធ្វើលំហាត់ប្រាណក្បាលពោះ (ab exercise) នឹងមិនបង្ហាញលទ្ធផលទេ លុះត្រាតែភាគរយជាតិខ្លាញ់នៃរាងកាយរបស់អ្នកមានកម្រិតទាបល្មម ។

 

oOECHab

 

2 . បរិភោគអាហារដែលមានជាតិខ្លាញ់ធម្មជាតិ ដែលធ្វើអោយអ្នកឆាប់ឆ្អែត ។

 

hunter-labradas-7-tips-for-gaining-quality-mass_07

 

3 . ជៀសវាង អាហារកែច្នៃ និងមានជាតិស្ករ ។

 

avoid-processed-foods1

 

4 . បរិភោគ ប្រូតេអ៊ីនដែលមានជាតិខ្លាញ់តិច ។

 

Muscle2-e1432390506242

 

5 . បញ្ឈប់ទម្លាប់នៃការទទួលទានគ្រឿងស្រវឹងដ៏ច្រើនលើសកម្រិតរបស់អ្នក ។

 

no-alcohol

អានបន្ត

2413

តើច្រកព្រំដែនគោកអន្តរជាតិរបស់ប្រទេសកម្ពុជាមាននៅទីណាខ្លះ?

ដំណើរកំសាន្ត, សង្គម

07/05/2016

ប្រទេសកម្ពុជា គឺជាប្រទេសដែលមានអាយុកាលដ៏វ័យចំណាស់មួយ ដែលមានទីតាំងស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានទំហំផ្ទៃក្រឡាសរុប 181,035 គីឡូម៉ែតការ៉េ។ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គឺពឹងផ្អែកទៅលើវិស័យកសិកម្ម ឧស្សាហ៍កម្ម និងទេសចរណ៍។ សំរាប់វិស័យទេសចរណ៍ វាបានផ្តល់ចំណូលយ៉ាងច្រើនដល់ប្រទេសមួយនេះក្នុងមួយឆ្នាំៗ ភាគច្រើននៃភ្ញៀវទេសចរ ដែលចូលមកប្រទេសកម្ពុជាគឺធ្វើដំណើរតាមរយៈច្រកព្រំដែនគោកអន្តរជាតិ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ វៀតណាម និងឡាវ។

 

thai-cambodian-border-RStacker

 

ph-pp-map-overlandt

 

ខាងក្រោមនេះគឺជាឈ្មោះតំបន់ដែលជាច្រកព្រំដែនគោកអន្តរជាតិរបស់ប្រទេសកម្ពុជា ៖

ច្រកព្រំដែនគោកអន្តរជាតិដែលជាប់នឹងប្រទេសថៃ

  • ច្រកព្រំដែនគោកអន្តរជាតិប៉ោយប៉ែត/ អារញ្ញប្រាថេត នៅក្នុងខេត្តបន្ទាយមានជ័យ
  • ច្រកព្រំដែនគោកអន្តរជាតិចាំយាម/ ហាត់លេខ នៅក្នុងខេត្តកោះកុង
  • ច្រកព្រំដែនគោកអន្តរជាតិអូរស្មាច់/ ឆងចម នៅក្នុងខេត្តឧត្តរមានជ័យ
  • ច្រកព្រំដែនគោកអន្តរជាតិជាំ/ សាង៉ាម នៅក្នុងខេត្តឧត្តរមានជ័យកម្ពុជា
  • ច្រកព្រំដែនគោកអន្តរជាតិព្រំ/ បានផាកាត នៅក្នុងខេត្តប៉ៃលិន
  • ច្រកព្រំដែនគោកអន្តរជាតិដូង/ បានលែម នៅក្នុងខេត្តបាត់ដំបង

ច្រកព្រំដែនគោកអន្តរជាតិដែលជាប់នឹងប្រទេសវៀតណាម

  • ច្រកព្រំដែនគោកអន្តរជាតិបាវិត/ ម៉ុកបៃ  នៅក្នុងខេត្តស្វាយរៀង
  • ច្រកព្រំដែនគោកអន្តរជាតិក្អមសំណរ/ វីងសួង នៅក្នុងខេត្តកណ្តាល
  • ច្រកព្រំដែនគោកអន្តរជាតិបន្ទាយចក្រី នៅក្នុងខេត្តព្រៃវែង
  • ច្រកព្រំដែនគោកអន្តរជាតិត្រពាំងស្រែ នៅក្នុងខេត្តក្រចេះ
  • ច្រកព្រំដែនគោកអន្តរជាតិអូរយ៉ាដាវ/ ឡេថាញ នៅក្នុងខេត្តរតនគិរី
  • ច្រកព្រំដែនគោកអន្តរជាតិព្រែកចាក/ ហាទៀង នៅក្នុងខេត្តកំពត
  • ច្រកព្រំដែនគោកអន្តរជាតិត្រពាំងផ្លុង/ សាម៉ាត់ នៅក្នុងខេត្តកំពង់ចាម
  • ច្រកព្រំដែនគោកអន្តរជាតិភ្នំដិន/ ទិញបៀន នៅក្នុងខេត្តតាកែវ
  • ច្រកព្រំដែនគោកអន្តរជាតិព្រៃវល្ល័ នៅក្នុងខេត្តស្វាយរៀង

ច្រកព្រំដែនគោកអន្តរជាតិដែលជាប់នឹងប្រទេសឡាវ

  •  ច្រកព្រំដែនគោកអន្តរជាតិត្រពាំងគ្រៀល/ វៀងខាំ នៅក្នុងខេត្តស្ទឹងត្រែង

 

អានបន្ត

1564

វិធីសាស្ត្រដ៏ត្រឹមត្រូវក្នុងការលាងសំអាតរថយន្តដោយខ្លួនអ្នក

យានយន្ត, សង្គម

06/05/2016

សំរាប់ម្ចាស់រថយន្តភាគច្រើន ការលាងសំអាតរថយន្តដោយខ្លួនឯងគឺជាទំលាប់មួយដ៏ល្អដើម្បីរក្សារថយន្តកុំឲ្យប្រឡាក់ និងសភាពថ្មីរបស់រថយន្តឲ្យបានយូរ។ ក្រៅពីនេះការលាងសំអាតរថយន្តជាញ៉ឹកញាប់អាចជួយឲ្យសាច់ថ្នាំរថយន្តនៅភ្លឺល្អ មិនស្រអាប់ និងអាចជួយសន្សំសន្ច័យប្រាក់យើងមួយចំនួនផងដែរ។ ថ្វីបើការលាងសំអាតរថយន្តដោយខ្លួនឯងមើលទៅហាក់បីដូចជាងាយស្រួលក្តី ក៏ប៉ុន្តែអ្នកគួរតែប្រុងប្រយ័ត្ន និងជៀសវាងនូវការធ្វើឲ្យឆ្កូតថ្នាំរថយន្ត និងធ្វើឲ្យសាច់ថ្នាំរថយន្តបាត់បង់នូវសភាពភ្លឺ ដោយសារការលាងសំអាតរថយន្តដោយខ្លួនឯងនោះ។

car20wash_l

 

សំរាប់ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលអាចជួយដល់ការលាងសំអាតរថយន្តរបស់លោកអ្នកយ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាព ៖

  • ទំលាប់នៃការលាងសំអាតរថយន្ត

ប្រសិនបើរថយន្តរបស់អ្នកត្រូវបានប្រឡាក់ដោយភក់ សាកសពសត្វល្អិត ភ្លៀងដែលមានជាតិអាស៊ីត ឬក៏លាមកចាប នោះអ្នកគួរតែរួសរាន់ក្នុងការសំអាតវាឲ្យបានកាន់តែឆាប់កាន់តែប្រសើរ។ អ្នកមិនគួរទុកវាចោលឲ្យកក ឬប្រតាកពាស់វាលពាស់ការនៅលើសាច់ថ្នាំរថយន្តនោះទេ ដោយសារសារធាតុកខ្វក់ដែលប្រឡាក់ទាំងនោះសុទ្ធតែមានផ្ទុកនូវជាតិអាស៊ីតម៉្យាងដែលអាចធ្វើឲ្យសារធាតុភ្លឺរលោង និងថ្នាំរថយន្តរបស់លោកអ្នកខូចខាតបាន។ ប្រសិនបើរថយន្តរបស់លោកអ្នកមិនបានទទួលរងនូវការប្រឡាក់អ្វីនោះទេ ជាទូទៅលោកអ្នកអាចសំអាតវាជារៀងរាល់មួយសប្តាហ៍ម្តងគឺជាទំលាប់មួយដ៏ល្អប្រសើរបំផុត។

  • សំភារៈ និងផលិតផលសំអាត

  1. សំភារៈ និងផលិតផលសំអាតគឺជាកត្តាមួយដ៏សំខាន់ក្នុងការលាងសំអាតរថយន្តដូចនេះអ្នកគួរតែជ្រើសរើសយកផលិតផលលាងសំអាតរថយន្តទាំងឡាយណាដែលតំរូវទៅតាមចំណុចរថយន្ត និងសាកសម្យជាមួយនឹងប្រភេទរថយន្តរបស់លោកអ្នក ដោយយើងអាចប្រើប្រាស់ផលិតផល ( សាប៊ូលាងរថយន្ត) ដែលសសាកសម្យទាំងនោះជាមួយនឹងអេប៉ុងដែលទុន ឬក្រណាត់ដែលធ្វើអំពីរោមចៀមសំរាប់ការជូត និងលាងសំអាតទៅលើតួរថយន្តរបស់លោកអ្នក។
  2. ហាមជាដាច់ខាតក្នុងការប្រើប្រាស់ផលិតផលផ្សេងៗដែលមិនមែនជាផលិតផលសំរាប់លាងសំអាតតួររថយន្ត ដូចជាសាប៊ូជូតផ្ទះ សាប៊ូបោកសំលៀកបំពាក់ សាប៊ូលាងចាន ឬសាប៊ូជូតកញ្ចក់ជាដើម។ ការប្រើប្រាស់ផលិតផលសំអាតផ្ទះទាំងនេះក្នុងការសំអាតរថយន្តអាចធ្វើឲ្យសាច់ថ្នាំរថយន្តបាត់បង់នូវសារធាតុភ្លឺ និងសារធាតុការពារភាពឆ្កូតបាន។
  3. លោកអ្នកគួរតែបែងចែកឲ្យច្បាស់រវាងឧបករណ៍ និងផលិតផលសំរាប់លាងសំអាតចំណុចនីមួយៗនៃរថយន្ត។ លោកអ្នកមិនគួរប្រើប្រាស់រួមគ្នានោះទេ ឧទាហរណ៍ លោកអ្នកមិនត្រូវប្រើប្រាស់អេប៉ុងសំរាប់សំអាតកង់រថយន្តមកជូតសំអាត់នៅលើតួររថយន្តនោះទេ ព្រោះមានពេលខ្លះនៅអេប៉ុងនោះអាចជាប់នូវដីខ្សាច់ ឬសារធាតុមួយចំនួនពីកង់រថយន្ត ដែលអាចធ្វើឲ្យប៉ះពាល់ និងឆ្កូតថ្នាំរថយន្តបាន។

b560bac7dc286d3f83ec1612227b3c86

cleaning%20agent_out

 

  • ទំលាប់ល្អផ្សេងៗដែលអ្នកគួរដឹងនៅពេលលាងសំអាតរថយន្ត

  1. ចំណុចដ៏សំខាន់មួយដែលអ្នកគួរចងចាំនោះគឺ អ្នកមិនគួរលាងសំអាតរថយន្តរបស់អ្នកនៅពេលដែលតួរថយន្តមានកំដៅក្តៅ ឬបន្ទាប់ពីការបើកបររយៈពេលយូរហើយភ្លាមៗនោះទេ ដោយសារកំដៅអាចធ្វើឲ្យសំណើមនៃសាប៊ូរ និងទឹកងាយស្រួលស្ងួត ដែលជាហេតុធ្វើឲ្យយើងពិបាកក្នុងការសំអាត។
  2. អ្នកគួរតែបាញ់ទឹកឲ្យសព្វទីកន្លែងនៃរថយន្តជាមុនសិនដើម្បីជំរុះឲ្យអស់នូវសារធាតុប្រឡាក់មួយចំនួនដូចជាភក់ និងធូលីជាដើម ដែលអាចធ្វើឲ្យឆ្កូតសាច់ថ្នាំរថយន្តបាន។ នៅពេលដែលអ្នកចាប់ផ្តើមលាងសំអាតរថយន្តអ្នកគួរតែធ្វើឲ្យអេប៉ុង ឬក្រណាត់ដែលជួកទៅដោយពពុះសាប៊ូដើម្បីផ្តល់នូវសារធាតុរអិលគ្រប់គ្រាប់ក្នុងពេលលាងសំអាត ហើយលាងសំអាតមួយចំណុចៗឲ្យរួចរាល់ ទើបធ្វើការលាងសំអាតនៅត្រងចំណុចផ្សេងៗទៀត ដោយចាប់ផ្តើមសំអាតពីដំបូលរថយន្តមុន។
  3. នៅពេលដែលប្រើប្រាស់ប៉ុង ឬក្រណាត់ដុះទៅលើរថយន្ត អ្នកគួរដុះដោយអុសវាពីឆ្វេងទៅស្ដាំ មិនត្រូវអុសជាលក្ខណៈរង្វង់ឡើយ ដោយការធ្វើដូចនេះអាចបង្កើតឲ្យមានស្នាមឆ្កូតជាក្រយ៉ៅនៅលើតួរថ្នាំរថយន្ត។
  4. បន្ទាប់ពីធ្វើការលាងសំអាតរថយន្តរួចរាល់ហើយអ្នកគួរតែប្រើប្រាស់នូវក្រណាត់ពោះគោដែលស្រទន់ (ប្រភេទក្រណាត់សំរាប់ជូតរថយន្តឲ្យស្ងួត) សំរាប់ធ្វើការផ្តិតយកជាតិទឹកឲ្យអស់ពីលើរថយន្តរបស់អ្នក ជៀសវាងការជូតដោយអុសក្រណាត់ ឬការធ្វើឲ្យរថយន្តស្ងួតដោយការបើកបរឲ្យត្រូវខ្យល់។

blog_car_wash_bf_062208

0c2a6b62

អានបន្ត

2315

រាជធានីភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា

ដំណើរកំសាន្ត

27/04/2016

រាជធានីភ្នំពេញគឺជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានភូមិសាស្ត្រនៅភូមិភាគកណ្តាល  ហើយរាជធានីភ្នំពេញ មានទន្លេបួនហូរកាត់នៅចំពីមុខព្រះបរមរាជវាំង ដែលមានដូចជាទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ទីក្រុងភ្នំពេញ ដែលត្រូវបានគេស្គាល់ថាជាទីក្រុងគុជនៃឥណ្ឌូចិន មានចំនួនប្រជាជនប្រមាណជាង ២លាននាក់។ ដោយប្រទេសកម្ពុជាមានសង្គ្រាមជាច្រើនឆ្នាំ និងដោយមានការកាន់កាប់ពីសម័យអាណានិគមបារាំងក្នុងរយៈពេលអស់ជិតមួយសតវត្សន៍ គឺចាប់ពីឆ្នាំ 1884-1953 បានធ្វើអោយប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ និងការវិវត្តន៍បន្តិចម្តងៗ និងមានលក្ខណៈយឺតយ៉ាវពីដម្បូង ក៏ប៉ុន្តែឥឡូវវាកំពុងតែបង្កើនល្បឿនហើយ។ ក្រោយពីសង្គ្រាមបានបញ្ចប់មកកម្ពុជាបានប្រែក្លាយជាទីក្រុងពោរពេញទៅដោយវិស័យ ពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្សាហកម្ម ទេសចរណ៍ បច្ចេកវិជ្ជាទំនើបមកដល់សព្វថ្ងៃនេះ។ មានកន្លែងចំនួន 4 ដែលយើងខ្ញុំលើកមកបង្ហាញអ្នកអានទាំងអស់ឲ្យបានយល់ដឹង និងចង់ទៅទស្សនាកន្លែងកំសាន្តទាំងនោះយ៉ាងពិតប្រាកដ ជាពិសេសភ្ញៀវជនបរទេស។

 

1. ព្រះបរមរាជវាំង (Royal Palace)

ចំពោះរចនាបទនៃព្រះបរមរាជវាំងមានលក្ខណៈស៊ីជម្រៅ ដែលត្រូវបានសាងសង់ក្នុងឆ្នាំ 1813 ដោយមានជញ្ជាំងខ្ពស់ៗព័ន្ធជុំវិញ ដើម្បីការពារសំលេងរំខានពីខាងក្រៅ។ អ្នកទស្សនាអាចដើរកំសាន្តទស្សនាជុំវិញបាននៅមុខវាំង និងអាចដើរចូលក្នុងព្រះបរមរាជវាំង តែត្រូវទិញសំបុត្រចូលទស្សនាផងដែរ។ រាជវាំងកម្ពុជាមានលក្ខណៈទូលាយសំបូរទៅដោយ សួន និងកន្លែងកំសាន្តជាច្រើនជាពិសេស សំបូរសត្វព្រាបហោះហើយ ហើយយើងអាចទិញចំនីអោយពួកវាបាន។
phnom-penh-travel-royal-palace-front

 

2. ព្រះវិហារព្រះកែវមរកត (Silver Pagoda)

ចំពោះព្រះវិហារព្រះកែវមរកតគឺត្រូវបានកសាងឡើងដោយត្បូងកែវមរកត ដែលស្ថិតនៅក្នងព្រះបរមរាជវាំង ហើយតាមដែលខ្ញុំបានដឹង ប្រាក់ និងត្បូងកែវ ប្រមាណជាង 5300 បំណែក ដែលមានទម្ងន់ 1.125 គីឡូក្រាម គឺត្រូវបានប្រើប្រាស់ដើម្បីស្រោបនៅលើដំបូលនៃព្រះកែវមរកត ដែលមានទម្ងន់សរុបទៅប្រហែលជា 6 តោនប្រាក់។
phnom-penh-travel-silver-pagoda-side-front-

 

3. វត្តភ្នំ (Wat Phnom)

វត្តភ្នំគឺជាកន្លែងទីសក្ការៈ និងជានិមិត្តសញ្ញាដ៏ធំមួយនៃទីក្រុងភ្នំពេញ ដែលមានអង្កត់ផ្ចិតប្រហែល 27 ម៉ែត្រ មានរាងជារង្វង់មូល និងដូចកូនភ្នំ ហើយមានទីតាំងស្ថិតនៅភាគខាងជើងឈាងខាងកើតនៃរាជធានីភ្នំពេញ ហើយយើងឃើញមានការធ្វើទីសក្ការៈ និងសកម្មភាពផ្សេងជាច្រើននៅទីនោះដូចជា ការមកហាត់ប្រាណ ការមកអង្គុយកំសាន្ត និងពិសេសជាងនេះនោះគឺការមកធ្វើបុណ្យឧទ្ទិសនៅឯវត្តដែលស្ថិតលើកំពូលកូនភ្នំមួយនេះតែម្តង។ ជាពិសេសនោះវត្តភ្នំនេះមាន នាឡិការយក្សដ៏ធំមួយ ដែលអ្នកទស្សនាគួរទៅទស្សនា កុំភ្លេចណាវត្តភ្នំ។
phnom-penh-travel-wat-phnom

 

4. សារៈមន្ទីរជាតិ (National Museum of Cambodia)

សារៈមន្ទីជាតិជាកន្លែងដម្កល់ និងថែរក្សានូវសម្បត្តិប្រវត្តិសាស្ត្រជាតិ ដែលជាបេតិក្ខភ័ណ្ឌជាតិតាំងពីសម័យបុរាណកាលរហូតមកដល់បច្ចុប្បន្ន ហើយវាត្រូវបានសម្ភោធឡើងដោយព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ 1920។ ហើយអ្នករចនាម៉ូដអាគារទាំងនោះ គឺត្រូវបានលើកទឹកចិត្តកសាងវាក្នុងបរិបទស្ថាបត្យកម្មខ្មែរ ហើយអ្នកថែរក្សាបានប្រមូលនូវសម្បត្តិវប្បធម៌ជាច្រើនមកដម្កលើក្នុងសារៈមន្ទីរជាតិនេះ ដូចជា រូបបដិមាសំខាន់ៗ សិលាចារិកតាំងពីបុរាណកាល វត្ថុបុរាណ និងរបស់ប្រើប្រាស់ចាស់ៗ គ្រោងឆ្អឹងមនុស្សបុរាណ ដែលបន្សល់ទុកតាំងពីអាណាចក្រខ្មែរសម័យដើមគ្រប់ៗជំនាន់។

 

OLYMPUS DIGITAL CAMERA

អានបន្ត